» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11153 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701324 នាក់

កសិករ​ឥណ្ឌា​បាតុកម្ម​បិទផ្លូវ​ចូលទៅ​រដ្ឋធានី​ដើម្បី​តវ៉ា​ច្បាប់​កសិកម្ម​ថ្មី​

 

​ប្រទេស​ឥណ្ឌា ៖ បន្លា​លួស​និង​ឡាន​ដឹកទំនិញ​ធំៗ​បាន​ប្រមូលគ្នា​បិទផ្លូវ​ហាយវ៉េ​ចូលទៅក្នុង​រដ្ឋធានី​រប​ស់​ឥណ្ឌា​តាំងពី​ចុងខែ​វិច្ឆិកា​ដោយមាន​កសិករ​រាប់ម៉ឺន​នាក់​កំពុង​បោះជំរំ​ដើម្បី​តវ៉ា​ប្រឆាំងនឹង​ការកែទម្រង់​កសិកម្ម ដែល​ពួកគេ​បារម្ភ​ថា​អាច​បំផ្លាញ​ជីវភាព​របស់​ពួកគេ​។​a india pesent 

អាហារ​ត្រៀម​សម្រាប់​អាច​ផ្គត់ផ្គង់​រយៈពេល ៦ ខែ​ត្រូវ​បានដាក់​នៅ​កន្ទុយ​សណ្តោង ដែល​នេះ​ជា​សញ្ញា​បង្ហាញថា កសិករ​តាំងចិត្ត​បិទផ្លូវ​រហូតដល់​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ណារិន​ត្រា ម៉ូ​ឌី បញ្ច្រាស់​ទិសដៅ​នេះ​វិញ​។​​ពាក្យស្លោក​គាំទ្រ​កសិករ​ត្រូវបាន​បន្លឺឡើង​តាមរយៈ​ធុងបាស​ធំៗ​នៅឯ​ការបិទផ្លូវ ដោយមាន​បាតុករ​ខ្លះ​ឈរលើ​ត្រាក់ទ័រ​គ្រវីដាវ​និង​លំពែង​។​

​លោក​សាន​ឌី​ប ស៊ី​ង ជា​កសិករ​មកពី​ស្រុក​លូ​ឌី​អាណា​ក្នុង​រដ្ឋ​ពុន​ចាប ដែលជា​តំបន់កសិកម្ម​ដ៏​ធំ​មួយ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា “​ច្បាប់​ទាំងនេះ​គឺជា​ដីកា​មរណៈ​សម្រាប់​កសិក​រ​។​ការបិទផ្លូវ​នេះ​គឺជា​ជញ្ជាំង​បែរ​ឡាំង ប៉ុន្តែ​បើ​យើង​ត្រូវ​តវ៉ា​រយៈពេល​មួយឆ្នាំ​ឬ​ពីរ​ឆ្នាំ​ឬក៏​ត្រូវ​ប្រឈម​នឹង​គ្រាប់កាំភ្លើង យើង​នឹងមិន​ចាក​ចេញពី​កន្លែង​នេះ​ទេរ​ហូត​ទាល់តែ​ច្បាប់​ត្រូវបាន​លុបចោល​វិញ​”​។​​នៅ​ចំ​កណ្តាល​នៃ​ជម្លោះ​នេះ​គឺ​ច្បាប់​ថ្មី​ដែល​រដ្ឋាភិបាល​និយាយថា​នឹង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​នូវ​វិស័យ​ដែល​ដួលរលំ តាមរយៈ​ការដក​ច្បាប់​គ្រប់គ្រង​ចេញពី​វិស័យ​កសិកម្ម​និង​ដក​ឈ្មួញកណ្តាល​របស់​រដ្ឋ​ចេញ​។​​ប៉ុន្តែ​កសិករ​យលថា ចំណាត់ការ​នេះ​អាច​រុញ​តុល្យភាព​អំណាច​ទៅខាង​ក្រុមហ៊ុន​សាជីវកម្ម​ធំៗ​។​​លោក​ស៊ី​ង​និយាយថា “​យើង​មិន​ទុកចិត្ត​រដ្ឋាភិបាល​ទាល់តែសោះ​។​រាល់​ច្បាប់​ដែល​ពួកគេ​បាន​យកមកប្រើ​ពីមុន​សុទ្ធតែ​ក្លាយទៅជា​គ្រោះមហន្តរាយ​ទាំងអស់​…​ពួកគេ​ចង់​ដក​អំណាច​ពី​កសិករ​និង​ប្រគល់​ដី​និង​ជីវភាព​របស់​យើង​ឱ្យទៅ​ក្រុមហ៊ុន​ធំៗ​”​។​a india rap 


​