» បង្ក្រាប​ក្រុម​ចាប់​ច​ម្រឹត​១​សម្បុក​បាន​៩​នាក់​! » ការបើក​ច្រកព្រំដែន​ឡើងវិញ កម្ពុជា​រក្សា​គោលជំហរ​ដដែល​មិន​ផ្លាស់ប្តូរ​នោះទេ​«​កូនសោ​គឺ​នៅក្នុង​ដៃ​ថៃ​ខ្លួនឯង​» » កម្ពុជា​-​ហ្វីលីពីន ឯកភាព​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ ក្នុងពេល​ចិន​រិះគន់​ » ឯកអគ្គរ​ដ្ឋួ​ទូត​ចិន សប្បាយចិត្ត​ឃើញ​កម្ពុជា​បង្ក្រាប​ល្បែង​អន​ឡាញ​និង​សន្យា​ការផ្តល់​ការគាំទ្រ និង​កិច្ចសហប្រតិបត្តិការ​ » អគ្គស្នងការ​នគរបាល​បញ្ជា​កម្លាំង​នគរបាល​បង្ក្រាប​បទល្មើស​បច្ចេកវិទ្យា (Online Scams) » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​១ ស្ថិតនៅ​ចំណុច ឃុំ​កំពង់​ភ្នំ ស្រុក លេ​ី​ក​ដែក​ខេត្ត កណ្តាល កន្លែង​ធ្វើ​អាជីវកម្ម​? » អគ្គ​នា​យុក​រដ្ឋា​ន​គយ​ប្រកាស​ពី​ការបើក​ឲ្យ​នាំ​ទំនិញ​ថៃ​ចូល​ចូលមក​កម្ពុជា លើកលែងតែ​បន្លែ​និង​ប្រេង​! » បន្ទាប់ពី​មាន​បទបញ្ជារ​នាយករ​ដ្ឋ​ម​ន្ត្រិ​ទីតាំង​ល្បែង​អន​ឡាញ​នៅ​ភ្នំពេញ​និង​ខេត្ត​ព្រះសីហនុ​ក្រចេះ​បន្ទាយមានជ័យ​ត្រូវបាន​បង្ក្រាប​បន្តបន្ទាប់​! » ទស្សនៈ​៖គេ​មិនអាច​យក​ព្រៃ​ចេញពី​មនុស្ស​ថៃ​បាន!? » សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នែ​នាំ​ឲ្យ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​-​ខេត្ត ត្រួតពិនិត្យ​ការប្រយុទ្ធប្រឆាំង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! » ប្រទេស​ថៃ កំពុង​ពិចារណា​គិត​ពន្ធ ០% លើ​ទំនិញ​នាំចូល​បន្ថែមទៀត​ពី​សហរដ្ឋ​អាម៉េរិក​ » ៦​ខែ​កម្ពុជា​នាំ​ទំនិញ​ទៅ​វៀតណាម បាន​តម្លៃ​ជិត ២,២​ពាន់​លាន​ដុល្លារ អ្នក​ធុរកិច្ច​កម្ពុជា និង វៀតណាម ចុះ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា » ករណី​ប៉ះទង្គិច​ពាក្យសម្តី​នៅ​ប្រាសាទតាមាន់ធំ រវាង​អ្នកទេសចរ​ជនជាតិខ្មែ​រ និង​ទាហាន​ថៃ មាន​សភាព​ស្ងប់ស្ងាត់​ជាធម្មតា វិញ​ហើយ​! » មន្ទីរពេទ្យ​ព្រះអង្គ​ឌួង បំពាក់​ម៉ាស៊ីន​ទំនើប​ស្ដង់​អន្ដរជាតិ សម្រាប់​ព្យាបាល​ជំងឺ​ភ្នែក​ស្ងួត​មានគុណ​ភាព​ខ្ពស់ » អាជ្ញាធរ​កម្ពុជា​ថៃ​គួ​តែ​ឆាប់​ត្រូវ​គ្នា​សម្រួល​បញ្ហា​ជូន​ប្រជាពលរដ្ឋ​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5359 នាក់

ម្សិលមិញ 5272 នាក់

សរុប 17110984 នាក់

បន្ទាប់ពី​ជួប​មេដឹកនាំ​ថៃ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ជំរុញ​ការវិនិយោគ​និង​ទេសចរណ៍​ស៊ុ​លត​ង់​ព្រុយ​ណេ​ ​យាង​មក​ទទួលទាន​អាហារ​ពេលព្រឹក​ជាមួយ សម្ដេច​តេ​ជោ ព្រមទាំង​កូនប្រុស​ទាំងបី​

​ភ្នំពេញ​៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួមជាមួយ​កូនប្រុស​ទាំងបី គឺ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា ណែ​ត នាយក រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, លោក ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខ ងារ​សាធារណៈ និង​លោក ឧ​ត្ត​ម​សេនីយ៍ ឯក ហ៊ុន ម៉ានិត មេបញ្ជាការរង​កងទ័ព​ជើងគោក បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​អាហារ​ពេលព្រឹក ជាមួយ​ព្រះ​ចៅ​ស៊ុ​លត​ង់ ហា​ជី ហា សិន ណ​ល់ ប៊ូល​ហ្កះ ព្រះមហាក្សត្រ នៃ​ប្រទេស​ព្រុយ​ណេ ដា​រូ​សា​ឡឹម និង​ព្រះរាជបុត្រ អាប់ ឌុល ម៉ា​ទីន​។a bruyne cambodia4 

​ព្រះរាជ​ពិធី​សោយ​ព្រះ​ក្រយា​ព្រឹក​របស់​ព្រះ​ចៅ​ស៊ុ​លត​ង់ និង​ព្រះរាជបុត្រ ជាមួយ​សម្តេច តេ​ជោ ហ៊ុន សែន និង​កូនប្រុស​ទាំង​៣ ត្រូវបាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​អង្គារ ទី​៣០ ខែមេសា ឆ្នាំ​២០២៤ នៅ​សណ្ឋាគារ​ដ៏​ប្រណិត​មួយកន្លែង​កណ្តាល​រាជធានី​ភ្នំពេញ​។ សូមជម្រាបថា ព្រះមហាក្សត្រ​នៃ​ប្រទេស​ព្រុយ​ណេ ហា​ជី ហា​សិ​នណល់ ប៊ូល​ហ្កះ បាន​អញ្ជើញ​យាង​មកដល់​រាជធានី​ភ្នំពេញ​នៅ​យប់​ម៉ោង ៧​ល្ងាច​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២៤ ក្នុង​គោលបំណង​តែមួយគត់​គឺ​សោយ​ព្រះ​ក្រយា​ព្រឹក​ជាមួយ​ប្រធានព្រឹទ្ធសភា​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន​?​។

​មូលហេតុ​សម្តេច​តេ​ជោ បាន​បញ្ជាក់ថា ទំនាក់ទំនង​រវាង​សម្តេច និង​ព្រះមហាក្សត្រ​ព្រុយ​ណេ​មាន​ភាព​ស្អិតរ​មួ​ត​ដូចជា​បងប្អូន ពោលគឺ​ព្រះមហាក្សត្រ​នៃ​ប្រទេស​ព្រុយ​ណេ​សព្វព្រះរាជហឫទ័យ​រាប់អាន​សម្តេច​ដូចជា​ប្អូន​ពៅ​របស់​ទ្រង់​ផ្ទាល់​។ ក្នុងនោះ​ផងដែរ សម្តេច​បាន​រំលេច​ពី​ទំនាក់ទំនង​បងប្អូន​ទាំង​៣​នាក់​គឺ ព្រះមហាក្សត្រ​ង់ ហា​ជី ហា​សិ​នណល់ ប៊ូល​ហ្កះ ជា​បង​ទី​១ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជា​ប្អូន​ទី​២ សម្តេច​តេ​ជោ​ផ្ទាល់​គឺជា​ប្អូន​ពៅ​៕

​ទោះបីយ៉ាងណា​មុន​មក​សោយ​ក្រ​យ៉ា​នៅ​ស្រុក​ខ្មែរ​ព្រះ​ចៅ​ស៊ុ​លត​ង់​ព្រុយ​ណេ​បាន​យាង​បំពេញ​ទស្សនៈកិច្ច​នៅ​ស្រុក​ខ​សៀម​មុន​។​​កាលពី​ថ្ងៃ​ចន្ទ​ទី​២៩​មេសា នៅក្នុង​រាជធានី​បាងកក មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​នាយករដ្ឋមន្ត្រី​ថៃ លោក សេដ្ឋា ថា​វី​ស៊ីន (Srettha Thavisin) បាន​ជួប​ជាមួយ​ប្រមុខ​ដឹកនាំ​ប្រ៊ុយណេ ព្រះអង្គ ស៊ុ​លត​ង់ ហាស​សា​ណា​ល់ ប៊ុល​គៀ (Sultan Hassanal Bolkiah) ជួបពិភាក្សា​គ្នា​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី និង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជំរុញ​លើ​ការវិនិយោគ និង​វិស័យ​ទេសចរណ៍ ។​ព្រះអង្គ ប៊ុល​គៀ (Bolkiah) បានទទួល​ការស្វាគមន៍​យ៉ាង​កក់ក្តៅ ដោយមាន​ពិធី​ស្វាគមន៍​ផ្តល់​ជា​កិត្តិយស​ពី​សំណាក់​ទាហាន​និង​រដ្ឋាភិបាល​ថៃ មុនពេល​គណៈប្រតិភូ​និង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​ពិភាក្សា​ការងារ​ជា​បន្ត​។

​រាជាណាចក្រ​ថៃឡង់​ដ៍ និង​ប្រ៊ុយណេ​ដា​រ៉ូ​សា​ឡឹម បាន​ចែករំលែក​ទំនាក់ទំនង​យ៉ាងយូរ​អង្វែង ដោយ​ផ្អែកលើ​កិច្ចសហប្រតិបត្តិការ​សុច្ឆន្ទៈ ចាប់តាំងពី​ការបង្កើត​ទំនាក់ទំនង​ការទូត​នៅ​ថ្ងៃទី ១ ខែមករា ឆ្នាំ ១៩៨៤ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាល​ថៃ ។​សូមបញ្ជាក់ថា​ប្រទេស​ព្រុយ​ណេ​ជា​រាជាណាចក្រ​ដ៏​តូច​មួយ នៅ​ប៉ែក​ខាងជើង​នៃ​កោះ​ប័​រ​នេ​អូ​(Bornéo)​។ ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ បានទទួល​ឯករាជ្យ​ពី​ប្រទេស​អង់គ្លេស​នៅ​ឆ្នាំ​១៩៨៤ និង​ឋិត​នៅក្រោម​ការគ្រប់គ្រង​ជិត​៥០​ឆ្នាំកន្លងមក​ហើយ​រប​ស់​ស៊ុ​លត​ង់​អាស្សា​ណា​ល បូល​ក្ចា​(Hassanal Bolkiah) ដែលជា​ព្រះប្រមុខរដ្ឋ ជា​នាយករដ្ឋមន្ត្រី ជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។​

​ផលិតផល​ដុល​ក្នុងស្រុក​របស់​ប្រជាជន​ព្រុយ​ណេ​ម្នាក់ៗ​កើន​រហូតដល់​ទៅជិត​៣៥០០០​ដុល្លារ​ក្នុង​មួយឆ្នាំ រីឯ​ប្រាក់ចំណូល​មធ្យម​ប្រចាំឆ្នាំ​របស់​ពលរដ្ឋ​ព្រុយ​ណេ ម្នាក់ៗ​វិញ​មាន​រហូតដល់​ទៅ​២៧ ០០០​ដុល្លារ​។ ម្ល៉ោះហើយ ប្រជាជន​ព្រុយ​ណេ​មាន​ជីវភាព​ធូរធារ មិន​ចាញ់​ប្រជាជន​សិង្ហ​បុរី​ប៉ុន្មាន​ទេ​។ នេះ​ក៏​ដោយសារតែ​ព្រុយ​ណេ​មាន​ប្រជាជន​តិច គឺ​ប្រមាណ​ជា​៤០ ០០០០​នាក់​ប៉ុណ្ណោះ និង​ដោយសារតែ​ទឹកដី​ព្រុយ​ណេ សម្បូរ​ទៅដោយ​ប្រេងកាត​និង​ឧស្ម័ន​ធម្មជាតិ​ដែល​តំណាង​រហូតដល់​ទៅ​៩៥%​នៃ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​របស់​រដ្ឋ​និង​ជាង​៩០%​នៃ​ផលិតផល​នាំចេញ​ទាំងស្រុង​របស់​ប្រទេស​។ ព្រុយ​ណេ​លក់​ប្រេងកាត​និង​ឧស្ម័ន​ធម្មជាតិ​ជាពិសេស​ទៅឱ្យ​ជប៉ុន​និង​កូរ៉េខាងត្បូង​។​

​ក្រៅពី​ថាមពល​ដែលជា​ចន្ទល់​សេដ្ឋកិច្ច​នៃ​ប្រទេស វិស័យ​ដទៃ​ផ្សេង​មាន​លក្ខណៈ​តូចតាច​ឬ​ផុយស្រួយ ដូច​យ៉ាង​ឧស្សាហកម្ម​កាត់ដេរ កសិកម្ម សិប្បកម្ម​។ យ៉ាងណាក៏ដោយ ប្រជាជន​ព្រុយ​ណេ​រស់នៅក្នុង​ភាពរុងរឿង​និង​ក្នុង​ភាពសុខដុមរមនា​ពុំ​ចាំបាច់​បង់ពន្ធដារ​ទេ ប្រើប្រាស់​ឥណទាន​គ្មាន​ការប្រាក់​សម្រាប់​ទិញ​ឡាន​ជិះ ចាក់​សាំង​ដែលមាន​តម្លៃថោក​មែនទែន ទៅ​រៀន​និង​ព្យាបាល​ជម្ងឺ​ដោយ​មិនចាំបាច់​បង់ប្រាក់​។​

​គឺ​នៅក្នុង​បរិបទ​បែបនេះហើយ ដែល​ស៊ុ​ល​តង់​អាស្សា​ណា​ល បូល​ក្ចា​អាច​គ្រប់គ្រង​ប្រទេស​បាន​ជាង​បួន​ទសវត្សរ៍​កន្លងមកហើយ ដោយ​គ្មាន​បក្ស​ជំទាស់ គ្មាន​សេរីភាព​សារព័ត៌មាន​ហើយក៏​គ្មាន​ដែរ​អ្នកទោសនយោបាយ​។ មានតែ​គណបក្សនយោបាយ​មួយគត់ នោះ​គឺ​បក្ស​អភិវឌ្ឍន៍​ជាតិ​។ គ្មាន​ឡើយ សិទ្ធិ​បោះឆ្នោត គ្មាន​ឡើយ​ការបោះឆ្នោត​ប្រជាធិបតេយ្យ​។ តាំងពី​បាន​ឯករាជ្យ​នៅ​ឆ្នាំ​១៩៨៤​មក សមាសភាព​របស់​រដ្ឋា​ភិ​បាល​ត្រូវបាន​រុះរើ​តែ​ម្តងគត់ គឺ​នៅ​ខែឧសភា​ឆ្នាំ​២០០៥​។ កាលណោះ បុត្រ​ស្នង​រាជ​របស់​ស៊ុ​ល​តង់​អាស្សា​ណា​ល បូល​ក្ចា បានទទួល​តំណែង​ជា​Senior Minister"​ឧ​ត្ត​ម​រដ្ឋមន្ត្រី​"​មាន​ឋានៈ​លំដាប់​ទី​២​នៅក្នុង​ជួរ​រដ្ឋាភិបាល​។ មិនតែប៉ុណ្ណោះ ព្រះអនុជ​របស់​ស៊ុ​ល​តង់​ព្រុយ​ណេ គឺ​ម៉ូ​ហា​ម៉េ​ដ បូល​ក្ចា​(Mohamed Bolkiah) ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​ជា​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ទៀតផង​។​

​នៅ​ខែសីហា ២០០៤ ព្រះ​ចៅ​ស៊ុ​លត​ង់​បានតែងតាំង​សភា​១ តែ​តាមពិត​សភា​នោះ​មិនមាន​អំណាច​គ្រប់គ្រាន់​ក្នុងការ​ផ្តល់យោបល់​ដល់​ព្រះមហាក្សត្រ​ទេ​។​​គ្មាន​សេរីភាព​សារពត៌មាន​ក្នុងប្រទេស​ប្រ៊ុយណេ​ទេ​។​ប្រ៊ុយណេ​មាន​ដែនដី​ដាច់ចេញ​ជា​២​ផ្នែក និង​មាន​ផ្ទៃដី​សរុប ៥ ៧៦៥ គ​.​ម​២​។ ប្រជាជន​៩៧%​រស់នៅ​ផ្នែក​ខាងលិច​(​ផ្នែក​ធំ​) ខណៈ​មាន​ប្រជាជន​តែ​១​ម៉ឺន​នាក់​ប៉ុណ្ណោះ​រស់នៅ​ផ្នែក​ខាងកើត​ដែលជា​តំបន់ភ្នំ​(​ស្រុក​តេ​ម​ប៊ូ​រ៉ុង​)​។ ប្រជាជន​សរុប​មាន​៤០​ម៉ឺន​ណាក់​នាក់ ដែល​ក្នុងនោះ ភាគច្រើន​រស់នៅ​រាជធានី​បង់​ដារ​សិរី​បេ​ហ្គា​វ៉ាន់ (Bandar Seri Begawan)​។ ទីក្រុង​សំខាន់ៗ​ផ្សេងទៀត​មាន ទីក្រុង​កំពង់ផែ មួ​រ៉ា ទីក្រុង​ផលិត​ប្រេងកាត សេ​រៀ និង​ទីក្រុង កូ​ឡា​បេ​ឡៃ​។​​ប្រ៊ុយណេ​មានស្រុក​៤​គឺ​៖•​ ​បេ​ឡៃ (Belait)។•​ ​ប្រ៊ុយណេ និង មួ​រ៉ា (Brunei and Muara)។•​ ​តេ​ម​ប៊ូ​រ៉ុង (Temburong)។•​ ​ទូ​តុង (Tutong)​ប្រ៊ុយណេ​មាន​អាកាសធាតុ​ត្រូពិច​អេក្វាទ័រ ដោយមាន​សីតុណ្ហភាព​ខ្ពស់ សំនើម​ខ្ពស់ សំបូរ​កំដៅថ្ងៃ​និង​ភ្លៀង​។​a bruyne cambodia3 a bruyne cambodia a bruyne cambodia1