» ករណីលក់អាចដីស្តារព្រែកតាពៅនៅក្រុងបាវិតបានប្រមាណ៣លានដុល្លារយកលុយចែកគ្នាឬយកអភិវឌ្ឈន៍! » តើលោកស្រី Cilia Flores ភរិយាអតីតប្រធានាធិបតីវេណេស៊ុយអេឡាលោក Maduroមានជីវិតបែបណា? » ចាប់បានក្រុមចោរ៦នាក់ ករណីលួចម៉ូតូពលរដ្ឋដែលទុកប្រហែសនៅក្រុងខេមរភូមិន្ទខេត្តកោះកុង » ចិនមកអរគុណកម្ពុជា ដែលចាប់បញ្ជូនមេក្លោងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញឲ្យតែមិនដឹងថាឲ្យកាដូរអ្វី?! » ថៅកែ«កាសុីណូ ៦៧ »ជិតច្រកព្រំដែនទ្វេភាគីសំរោង(ហៅច្រកសៀងហៃ) ដែលបើកអោយខ្មែរចូលលេងជាអ្នកណា? » សម្តេចតេជោ ហ៊ុន សែន៖ ៤៧ឆ្នាំ ក្នុងតំណែងជានាយករដ្ឋមន្ត្រី និងប្រធានព្រឹទ្ធសភា ធ្វើឱ្យស្គាល់ស្ទើរគ្រប់រសជាតិនៃបញ្ហារបស់ជាតិ និងប្រជាជនក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ » ថៃ សុំពន្យារពេលជាលើកទី២ ចំពោះសំណើរកម្ពុជា ជួបប្រជុំពិសេស JBC នៅសៀមរាប​ចុះបើថៃចេះតែពន្យាពេលតើកម្ពុជាគិតបែបណា? » រថយន្តធន់ធំមួយគ្រឿងដល់ស្តុបមិនបង្អង់ល្បឿនជ្រុលទៅបុករថយន្តមួយគ្រឿងទៀត​ រុញទៅផ្ទប់ចូលផ្ទះពលរដ្ឋ » ក្រុមអ្នកសង្កេតការណ៍អាស៊ាន បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ ស្ថានភាពនៅទីតាំងចំនួន ៦ ដែលត្រូវរងការខូចខាតដោយសារការវាយប្រហាររបស់យោធាថៃ » ប្រធានក្រុមការងារចំពោះកិច្ច៖តំបន់ណាដែលរដ្ឋបាលខេត្តនិងអាជ្ញាធរកំណត់ជាតំបន់សុវត្ថិភាពក្នុងឺជាកន្លែងដែលចាប់ផ្តើមវាយតម្លៃនិងស្តារឡើងវិញបន្ទាប់ពីរងការខូចខាតដោយសង្គ្រាម! » សម្តីអ្នកខ្លាំង!ថៃហាមខ្មែរកុំឲ្យប្រើពាក្យថៃឈ្លានពាននាយករដ្ឋមន្ត្រីព្រមានកុំឲ្យលូកដៃរឿងគេ! » ខឹងសុំត្រូវគ្នាវិញមិនបានប្តីកាប់អតីតប្រពន្ធស្លាប់នៅតូបលក់ដូទាំងយប់ » ការ​ដោះ​ដូរ​ទំនិញ​កម្ពុជា-វៀតណាម​ សម្រេច​បាន​ ៧,៧ ​ពាន់​លាន​ដុល្លារ នៅឆ្នាំ ២០២៥ជាមួយថៃបានជាង៣ពាន់លានដុល្លារផងដែរ » និយ័តករ ឱ្យផ្អាកប្រតិបត្តិការលក់គម្រោងលំនៅឋាន និងខុនដូចំនួន ៥ របស់ក្រុមហ៊ុនព្រីនស៍បន្ទាប់ពីចាប់ថៅកែ » ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណងជូនកម្ពុជាជាង២.៨០០លានយ៉េន សម្រាប់គម្រោងចំនួន២

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2379 នាក់

ម្សិលមិញ 9451 នាក់

សរុប 18294616 នាក់

ហេ​តុង​អី​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ខេត្តស្ទឹងត្រែង​ទាល់តែ​មាន​មនុស្ស​របស់​នាយករដ្ឋមន្ត្រី​ចុះ​?


ស្ទឹងត្រែង​៖​សម្តេច​ធិបតី​ហ៊ុន​ម៉ា​ណែ​ត​នាយករដ្ឋមន្ត្រី បាន​ចាត់តាំង​លោក ប៉ាន់​ខែម ប៊ុនថន នាយករង​ខុទ្ទកាល័យ​សម្តេច​ធិបតី​ឲ្យ ដឹកនាំ​ក្រុមការងារ​ចុះ​ប្រតិបត្តិការ​ផ្ទាល់ រួមគ្នា​ជាមួយ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​ស្ទឹងត្រែង គណៈបញ្ជាការ​ឯកភាព​ខេត្តស្ទឹងត្រែង​ចុះ​អនុវត្ត​ប្រតិបត្តិការ​វែក​រកមុខ​មេខ្លោង និង​ជនល្មើស​ដុតបំផ្លាញ​ព្រៃឈើ និង​កាប់​ទន្ទ្រាន​ព្រៃឈើ​ខុសច្បាប់ នៅក្នុង​ខេត្តស្ទឹងត្រែង​។​a land steung1 

​នៅក្នុង​ប្រតិបត្តិការ​រយៈពេល​២៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​០៦ ដល់​ថ្ងៃទី​២៩ ខែមេសា​ឆ្នាំ​២០២៤​នេះ លោក ប៉ាន់​ខែម ប៊ុនថន បាន​បញ្ជាក់ថា ជា​លទ្ធផល​ក្នុង​ប្រតិបត្តិការ​ក្តៅគគុក​នេះ ក្រុមការងារ​បាន​សម្រប​សម្រួល​ពន្យល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​លង់​ចាញ់បោក​មេខ្យល់​ឱ្យ​ពួកគាត់​យល់ និង​ស្ម័គ្រចិត្ត​ព្រម​រុះរើ​ចាកចេញ​ពី​ដី ក្នុង​តំបន់ការពារធម្មជាតិ​ដោយ​រីករាយ និង​សន្តិវិធី​។​បើតាមការបង្ក្រាបខាងលើក្រុម​មេខ្លោង និង​បក្សពួក​នៅ​ពីក្រោយ​រឿងនេះ​រួមមាន យាយ​ម៉ា ឈ្មោះ​ពិត សៅ សាល​ម៉ា​, តា​ជ័យ សែន ឈ្មោះ​ពិត សុខ យឿន​, ឈ្មោះ អ៊ិន ភុំ​, ឈ្មោះ សាន តឿ​ង​, ឈ្មោះ សន សឿង​, ឈ្មោះ សន គាវ​លី​, ឈ្មោះ ទ្រី ស៊ី​នាង​, ឈ្មោះ ហ៊ុន វិបុល ហៅ​វណ្ណា​, ឈ្មោះ ចាន់ រី ហៅ​ជាតិ និង​ឈ្មោះ ពៀច ចាន់ (​ដែល​គេ​ស្គាល់​ថា ជា​ប្រធាន​អង្គការ​ថែរក្សា​ការពារ​ធម្មជាតិ ប្រចាំខេត្ត​ស្ទឹងត្រែង ខេត្ត​រតនគ​រី ខេត្តក្រចេះ និង​ខេត្តព្រះវិហារ​) ដែល​គេ​ល្បី​ថា​ជា​មេ​ឈ្មួញ និង​បក្សពួក​មេខ្លោង​ដុស​ស្លែ​រឿង​ជួញដូរ​ដី និង​កៀរគរ​មនុស្ស​ឱ្យមក​កាប់​ទន្ទ្រាន​ដីព្រៃ​ខុសច្បាប់​ជាង ១​ម៉ឺន​ហិកតា នៅក្នុង​ខេត្តស្ទឹងត្រែង តែ គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​?​។

លោក​ប៉ាន់​ខែម​ប៊ុនថន​ឲ្យដឹងថា​ពួកគេ​ចេះតែ​បន្ត​ចលនា​កៀរគរ​ប្រជាពលរដ្ឋ ទាំង​បងប្អូន​ខ្មែរ និង​បងប្អូន​ខ្មែ​-​ឥស្លាម ឱ្យមក​រំលោភបំពាន​កាប់​ទន្ទ្រាន​ដីព្រៃ ក្នុង​ដែនជម្រកសត្វព្រៃ និង​តំបន់ការពារធម្មជាតិ ដែល​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន ដើម្បី​លក់ដូរ​ខុសច្បាប់​យ៉ាង​អាណាធិបតេយ្យ នៅ​ចំណុច​ភ្នំ​ក្រឡា​ពស់ ក្នុង​តំបន់​ឧទ្យាន​ជាតិ​វ៉ើ​ន​សៃ​-​សៀម​ប៉ាង ស្ថិតក្នុង​ស្រុក​សេសា​ន និង​តំបន់​ដែនជម្រកសត្វព្រៃ​ឆែប​-​ព្រះ​រកា ស្ថិតក្នុង​ស្រុក​បូរី​អូរ​ស្វាយ​សែន​ជ័យ​។ ឡូ​វ​ត្រូវបាន​សមត្ថកិច្ច​ខេត្តស្ទឹងត្រែង ឃាត់ខ្លួន​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ហើយ​មេខ្លោង និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ស្វែងរក​ឃាត់ខ្លួន​បន្តទៀត​។​

​សម​ត្ត​កិច្ច​ឲ្យ​ដឹងថា​៖​ដីព្រៃ​ឈើ​ដែល​រង​ការដុត​បំផ្លាញ និង​កាប់​ទន្ទ្រាន​ខុសច្បាប់ នៅ​តំបន់ភ្នំ​ក្រឡា​ពស់ ក្នុង​ឧទ្យាន​ជាតិ​វ៉ើ​ន​សៃ​-​សៀម​ប៉ាង ស្ថិតក្នុង​ស្រុក​សេសា​ន ត្រូវបាន​ខូចខាត​ទាំងស្រុង​ប្រមាណ ៧​ពាន់​ហិកតា និង​គ្រោង​រង​ការខូចខាត​ប្រមាណ ៦-៧​ពាន់​ហិកតា​បន្ថែមទៀត​។ រីឯ​ព្រៃឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​ឆែប​-​ព្រះ​រកា ស្ថិតក្នុង​ស្រុក​បូរី​អូរ​ស្វាយ​សែន​ជ័យ ដែល​រង​ការដុត​បំផ្លាញ និង​កាប់​ទន្ទ្រាន​ខូចខាត​ទាំងស្រុង​ប្រមាណ​ជាង ៦​រយ​ហិកតា និង​គ្រោង​រង​ការខូចខាត​ប្រមាណ ៥-៦​រយ​ហិកតា​បន្ថែមទៀត ត្រូវបាន​ក្រុមការងារ​អនុវត្ត​ប្រតិបត្តិការ​ពិសេស​រំដោះ​បាន​យកមក​ប្រគល់ជូន​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង និង​រដ្ឋបាលខេត្ត​ស្ទឹងត្រែង ដើម្បី​គ្រប់គ្រង​មើលថែរក្សា​ការពារ ជា​សម្បត្តិ​ធនធានធម្មជាតិ​ឡើងវិញ​។​

​លោក ប៉ាន់​ខែម ប៊ុនថន ក្នុងនាម​ប្រធាន​ក្រុមការងារ​ប្រតិបត្តិការ​ពិសេស បាន​រំលឹក​ផ្តាំផ្ញើ ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​ឈប់​ចាញ់បោក​មេខ្យល់ អូសទាញ​ឱ្យទៅ​ដុតបំផ្លាញ​ព្រៃឈើ និង​កាប់​ទន្ទ្រាន​ព្រៃឈើ​ខុសច្បាប់​តទៅទៀត ហើយ​សូម​បងប្អូន​ទាំងអស់គ្នា​ស្វែងយល់​អំពី​តម្លៃ និង​សារៈសំខាន់​របស់​ព្រៃឈើ​សម្រាប់​ជីវិត​មនុស្ស សត្វ និង​ជីវចម្រុះ ព្រោះ​ព្រៃឈើ គឺជា​ជម្រក​សត្វព្រៃ​នានា ព្រៃឈើ គឺជា​គម្រប​ទប់​ស្កា​ប់​ការឡើង​កម្តៅ​ផែនដី ព្រៃឈើ​ជា​អ្នក​ទាក់ទាញ​ទឹកភ្លៀង​យ៉ាង​ចាំបាច់ ហើយ​ព្រៃឈើ​ក៏​ជា​អ្នក​ប​ង្កី​ត​ខ្យល់​អុកស៊ីសែន សម្រាប់​មនុស្ស សត្វ និង​ជីវចម្រុះ ដកដង្ហើម​រស់ ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវ​រួមគ្នា ថែរក្សា​ការពារ​ព្រៃឈើ និង​ត្រូវ​ចេះ​ស្រលាញ់​ព្រៃឈើ​ទាំងអស់គ្នា​។​គេ​ឆ្ងល់​ថា​ហេតុ​អី​បទល្មើស​ព្រៃឈើ​កើតឡើង​ដល់​ទំហំ​ប៉ុន​ណឹ​ង​ហើយ​អាជ្ញា​មូលដ្ឋាន​និង​មន្ត្រី​ជំនាញ​មិនដឹង​?​។​បើ​មិន​ស្រាវជ្រាវ​បោ​សំអាត​អ្នក​ពាក់​ផ្ទ​ន្ទា​ទោស​ទេ​ការបង្ក្រាប​គ្មាន​ន័យ​អី​ទេ​?៕a land steung a land steung2 a land steung3