» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 834 នាក់

ម្សិលមិញ 6677 នាក់

សរុប 14148410 នាក់

អ៊ុយ​ក្រែ​ន​ដែល​ត្រូវ​រុស្ស៊ី​វាត​យក​ដី​អស់​ជាង​២០​ភាគរយ​ក្តៅ​និង​សម្តេច​សង្ឃ​ប៉ាប​ដែល​ឲ្យ​លើក​ទង់​ស​ចុះចាញ់​កំពុងមានកម្លាំងឡើងវិញ

​អ៊ុយ​ក្រែ​ន​៖ កាលពី​ថ្ងៃអាទិត្យ ទី​១០ ខែមីនា រដ្ឋបាល​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​ច្រានចោល​ទាំង​ការខឹង​សម្បារ​ចំពោះ​ការអំពាវនាវ​ឱ្យ​របស់​សម្ដេច​សង្ឃ​កាតូលិក ប៉ាប ហ្វ្រ​ង់​ស៊ី​ស ឱ្យ​ទីក្រុង​កៀវ ចរចា​បញ្ចប់សង្គ្រាម​ជាមួយ​រុ​ស្ស៉ី និង​គួរតែមាន​ភាពក្លាហាន​ដើម្បី «​លើក​ទង់​ស​»​ចរចារ​សុំ​ចុះចាញ់ ។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន AFP​។​​ការអត្ថាធិប្បាយ​របស់​សម្ដេច​ប៉ាប នៅក្នុង​បទសម្ភាសន៍​មួយ​ដែល​ត្រូវបាន​ចេញផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន បាន​ដុត​បញ្ឆេះ​កំហឹង​ក្នុង​ទីក្រុង​កៀវ បន្ទាប់ពី​ទ្រង់​មានបន្ទូលថា អ៊ុយ​ក្រែ​ន​គួរតែ​ចរចា​ជាមួយ​រុ​ស្ស៉ី ដែល​កំពុង​គ្រប់គ្រង​ទឹកដី​មួយផ្នែកធំ​របស់​អ៊ុយ​ក្រែ​ន​។ រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន លោក​ឌ្មី​ត្រូ​គូលី​បា​( Dmytro Kuleba) បាន​គូសបញ្ជាក់​ដូច្នេះ​ថា «​ទង់​របស់​យើង​គឺមាន​ពណ៌​លឿង និង​ពណ៌​ខៀវ​។ នេះ​គឺជា​ទង់​តំណាងឱ្យ​ជីវិត ការស្លាប់ និង​ជ័យជម្នះ​របស់​ពួកយើង​។ យើង​នឹងមិន​លើក​ទង់​ផ្សេង ជាដាច់ខាត​»​។​a pa uy 

​ចំណែក​អគ្គរដ្ឋទូត​អ៊ុយ​ក្រែ​ន​ប្រចាំ​បុរី​វ៉ា​ទី​កង់ លោក Andrii Yurash ថែមទាំង​បាន​ប្រដូច​ព្រះបន្ទូល​របស់​សម្ដេច​ប៉ាប ពី​ការចរចា​ជាមួយ​រុ​ស្ស៉ី ប្រៀប​ដូច​ទៅនឹង​ការចរចា ជាមួយ Adolf Hitler ផងដែរ​។​
​សម្តេចព្រះសង្ឃរាជ Pope Francis ក្នុង​ព្រះរាជបន្ទូល​ក្នុង​កិច្ចសម្ភាសន៍​មួយ​កាលពី​ថ្ងៃទី​២​កុម្ភៈ ឆ្នាំ​២០២៤ ប៉ុន្តែ​ទើបត្រូវ​បាន​ចាក់ផ្សាយ ក្នុង​ខែមីនា​នេះ​។ សម្តេចព្រះសង្ឃរាជ Pope Francis ព្រះជន្ម​៨៧​ព្រះវស្សា​បាន​មាន​ព្រះរាជបន្ទូល​ថា «​វា​ជា​ការពិត​ប៉ុន្តែ​ខ្ញុំ​គិតថា អ្នក​ដែល​ខ្លាំងជាងគេ​បំផុត​នោះ គឺ​មនុស្ស​ម្នាក់​ដែល​ចេះ​សម្លឹងមើល​ស្ថានភាព​, ជា​មនុស្ស​គិត​អំពី​ប្រជាជន និង​ជា​មនុ​ស្សមាន​សេចក្តីក្លាហាន​នៃ​ការ​ហ៊ាន​ចុះចាញ់​និង ហ៊ាន​ធ្វើ​ការចរចា​»​។​​ព្រះអង្គ​មានបន្ទូល​ទៀតថា «​បច្ចុប្បន្ននេះ​អ្នក​អាចធ្វើ​ការចរចា​ជាមួយ​នឹងមាន​ការជួយ​ពី​មហា អំណាច​អន្តរជាតិ​…​ដូច្នេះ​ចូរ​កុំ​ខ្មាស់អៀន ក្នុង​ការចរចា​នៅមុន​ពេលដែល រឿងរ៉ាវ​នោះ​ឈាន ទៅរក​ភាព​កាន់តែ​ចុះខ្សោយ​»​។

​សង្គ្រាម​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន​បាន​ឈានចូល​៧៤៦​ថ្ងៃ​ហើយ គិត​ត្រឹម​ថ្ងៃ​ចន្ទ​ទី​១១​មីនាឆ្នាំ ២០២៤​។ ជាង​ពីរ​ឆ្នាំ​កន្លងមកនេះ រុស្ស៊ី​បាន​ចូល​គ្រប់​គ្រង់​តំបន់​ភាគ​កើត​ចំនួន​៤ និង​ប្រកាស ដាក់​ជា​ជា​ទឹកដី​រណប​ថែមទៀត គឺ ខេត្ត​ដូ​ណេ​ត​ស៍​, ខឺ​សិន​, លូ​ហា​នស៍​និង​ខេត្ត​ហ្សា​ប៉ូ​រី​ហ្សៀ​។ មនុស្ស​ស្លាប់​និង​រងរបួស​រៀងៗ​ខ្លួន​ច្រើន​ម៉ឺន​នាក់ ប៉ុន្តែ​ការរក​ច្រក​ដើម្បី​ឈានទៅ​ការបញ្ចប់ សង្គ្រាម​នៅតែ​ស្ថិតក្នុង​ភាពទ័លច្រក ដោយ​អ៊ុយ​ក្រែ​ន​មិន​ព្រម​ចរចា​ដោយ​ការធ្វើសម្បទាន ទឹកដី​ភាគ​ខាងកើត​ដល់​រុស្ស៊ី​ឡើយ​។​​លោក​រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន Kuleba បាន​អំពាវនាវ​ព្រះវិហារ​កាតូលិក​បុរី​វ៉ា​ទី​កង់​ថា សូម​ចៀសវាង​នូវ​កំហុស ដែល​ធ្លាប់ បានធ្វើ​ពី​អតីតកាល​។ លោក Kuleba ថ្លែងថា «​នៅពេល ដែល​និយាយ​អំពី​ការលើក​ទង់ជ័យ​ស គឺ​យើង​បានដឹង​អំពី​យុទ្ធសាស្ត្រ របស់​ព្រះវិហារ​បុរី វ៉ា​ទី កង់​តាំងពី​ពាក់កណ្តាល​សតវត្ស​ទី​២០​នោះមក​ម្ល៉េះ​»​។​

​លោក Kuleba បាន​លើកយក​សម្តី​ប្រៀបធៀប នូវ​អ្វីដែល​សម្តេចព្រះសង្ឃរាជ Pope Francis ចាត់ទុក​នរណា​ដែលជា​មេដឹកនាំ​ខ្លាំង​។ រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន បាន​និយាយថា «​អ្នក​ដែល​ខ្លាំង​បំផុត គឺ​អ្នក​ដែល​ហ៊ាន​ធ្វើសង្គ្រាម រវាង​សភាវៈ​ល្អ និង​សភាវៈ​អាក្រក់​, ឈរ​នៅ​ខាង សភាវៈ​ល្អជា​ជាង​មានបំណង​ចង់ឱ្យ គេ​មានបំណង​បោះជំហាន​ដូច​ពីមុន​ហើយ​បែរជា​ចាត់ទុក ថា​វា​ជាការ​ចរចា​ទៅវិញ​»​។​
​ឯកអគ្គរដ្ឋទូត​អ៊ុយ​ក្រែ​ន​ប្រចាំ​នៅ​បុរី​វ៉ា​ទី​កង់ លោក Andrii Yurash បាន​ថ្លែង​ប្រៀបធៀប សំណើ​រក​ការចរចា​របស់​សម្តេច Pope Francis ដូចជា​ការនិយាយ​ជាមួយ មេដឹកនាំ​ផ្តាច់ការ អាល្លឺម៉ង់ លោក Adolf Hitler​។ លោក Andrii Yurash បាន​សរសេរ​លើ​បណ្តាញ​សង្គម​ថា «​មេរៀន​មានតែ​មួយ​ទេ បើ​យើង​ចង់​បញ្ចប់សង្គ្រាម យើង​ត្រូវធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​សម្លាប់សត្វ​នាគ​"​។ ព្រះវិហារ​បុរី​កាតូលិក​វ៉ា​ទី​កង់ ក្រោយ​ព្រះរាជបន្ទូល​របស់​សម្តេច​ព្រះសង្ឃរាជ​បានធ្វើ​ឱ្យមាន ការ​ថ្កោលទោស​ពី​ប្រទេស​អ៊ុយ​ក្រែ​ន នោះមក បាន​ថ្លែងថា​ព្រះរាជបន្ទូល​អំពាវនាវ​របស់ សម្តេចព្រះសង្ឃរាជ​កាតូលិក គឺ​ក្នុងន័យ​សាមញ្ញ​ចង់ឱ្យមាន ការបញ្ចប់​សង្គ្រាម​ដ៏​សាហាវ​នោះ តែប៉ុណ្ណោះ​។​

​ព្រះវិហារ​បុរី​កាតូលិក​វ៉ា​ទី​កង់ បាន​បកស្រាយ​ថា ការប្រើ​ពាក្យ​លើក "​ទង់​ស​" គឺជា​សញ្ញា​ដែល​គេ​ប្រើ​យ៉ាង​ទូលំទូលាយ នៃ​ការចុះចាញ់ នៅលើ​សមរភូមិ​…​គឺ​ក្នុង​បំណង​មានន័យ «​ការបញ្ចប់​អរិភាព​, ជា​បទ​ឈប់​បាញ់​ដែល​ឈាន ដល់​សេចក្តីក្លាហាន​នៃ​ការចរចា​»​។ ប៉ុន្តែ​សម្តី​បកស្រាយ​នោះ មិន​ចូល​ត្រចៀក​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​កំពុងតែ​ស្ថិតក្នុង សភាព​ក្រពុលមុខ​នឹង​សង្គ្រាម​ក្នុងពេល​នេះឡើយ​។​​លោក Kuleba បាន​ថ្លែងថា​រដ្ឋាភិបាល​ក្រុង​គៀវ​សង្ឃឹមថា សម្តេចព្រះសង្ឃរាជ​កាតូលិក​បុរី​វ៉ា ទី​កង់​នឹង​យាង​មក​ទត​ដោយ ព្រះ​នេត្រ​ផ្ទាល់​របស់​ព្រះអង្គ ក្នុងប្រទេស​អ៊ុយ​ក្រែ​ន​ថា​តើ​ទំហំ វិនាសកម្ម​មាន​សភាព​ធំ​ប៉ុណ្ណា ក្រោយ​សង្គ្រាម​ប្រមាណ​ជាង​២​ឆ្នាំ​រួចមក​នេះ​។​

​សម្តេច Pope Francis ក៏​ធ្លាប់បាន​រង​ការរិះគន់​មកពី​មុន​ផងដែរ​បន្ទាប់ពី​ការ​លុកលុយ​ខែកុម្ភៈ ឆ្នាំ​២០២២ ដោយ​ព្រះរាជបន្ទូល នាពេលនោះ គ្រាន់តែ​ភ្លេច​ដាក់ឈ្មោះ​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ថា ជា​អ្នក​ឈ្លានពាន​។ សម្តេចព្រះសង្ឃរាជ​ដដែល ក៏​ធ្លាប់​ត្រូវបាន​អ៊ុយ​ក្រែ​ន រិះគន់​ថែមទៀត កាលពី​ឆ្នាំ​២០២៣ នៅពេលដែល​ព្រះអង្គ​បាន មាន​ព្រះរាជបន្ទូល​កោតសរសើរ​មេដឹកនាំ​ចក្រពត្តិ​រុស្ស៊ី Peter the Great និង​ព្រះមហាក្សត្រី​យា​នី Catherine II ។​​សម្តេចព្រះសង្ឃរាជ Pope Francis ក៏​ធ្លាប់បាន​ធ្វើឱ្យមាន​ការខកចិត្ត​នៅក្នុង​ប្រទេស​រុស្ស៊ី ផងដែរ​នៅពេលដែល​ព្រះអង្គ បាន​មានបន្ទូល​នៅក្នុង​រដូវរងា​ឆ្នាំ​២០២២​ថា កម្លាំង​ដ៏​សាហាវ "​ឃោរឃៅ​បំផុត​" របស់​រុស្ស៊ី នៅក្នុង​អ៊ុយ​ក្រែ​ន "​មិនមែនជា​ប្រពៃណី​របស់​រុស្ស៊ី​" ទេ ប៉ុន្តែ​ជា​របស់​ជនជាតិភាគតិច ដូចជា​ជនជាតិ Chechens និង​ជនជាតិ Buryati ជាដើម​។ បុរី​វ៉ា​ទី​កង់​នាពេលនោះ ត្រូវគេ​ឃើញ​បាន​សុំទោស​ជា​ផ្លូវការ​ទៅកាន់​ទីក្រុង​ម៉ូស្គូ​។​

កាលពី​ឆ្នាំមុន សម្តេច Pope Francis ធ្លាប់បាន​តែងតាំង​ព្រះរាជតំណាង​ថ្នាក់​កំពូល​មួយរូប ដើម្បី​ជួយ​ព្យាយាម​ស្វែងរក​សន្តិភាព ក្នុងប្រទេស​អ៊ុយ​ក្រែ​ន ដោយ​ព្រះរាជតំណាង​នោះ បានធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ម៉ូស្គូ​ផង​, ក្រុង​គៀវ​ផង​, រដ្ឋធានី​វ៉ាស៊ីនតោន​អាមេរិក និង​នៅក្នុង​រដ្ឋធានី​ប៉េកាំង​នៃ​ប្រទេស​ចិន​ផងដែរ​។​​មេដឹកនាំ​អ៊ុយ​ក្រែ​ន​លោក​ហ្សេ​ឡិន​ស្គី ក្រោយ​ព្រះរាជបន្ទូល​របស់​សម្តេច Pope Francis បាន​ថ្លែង​ប្រតិកម្ម​ជា​ប្រយោល​បង្ហាញថា ព្រះរាជបន្ទូល​ចង់ឱ្យមាន ការចរចា​ចង់​បញ្ចប់សង្គ្រាម​នោះ មិនមែនជា​បន្ទូល​សម្រប​សម្រួល​ពី​ចម្ងាយ​នោះឡើយ​។ លោក​ហ្សេ​ឡិន​ស្គី បាន​ថ្លែងថា «​នៅពេលដែល​ពួក​បិសាច​រុស្ស៊ី ចាប់ផ្តើម​ធ្វើសង្គ្រាម​ថ្ងៃទី​២៤ កុម្ភៈ​ឆ្នាំ​២០២២, ពលរដ្ឋ​ក្នុង​អ៊ុយ​ក្រែ​ន​ទាំងអស់ បាន​ងើបឈរ​ឡើង​ដើម្បី​ការពារ​ប្រទេសជាតិ​រួម មាន​ពលរដ្ឋ​កាន់សាសនា​គ្រឹ​ស្ត​, សាសនា​មូ​ស្ល៊ី​ម និង​សាសនា​ជ្វី​ហ្វ​»​។​

​លោក​ហ្សេ​ឡិន​ស្គី បាន​ថ្លែងបន្តថា ខ្ញុំ​សូម​អរគុណ​ចំពោះ​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ដែល​កាន់សាសនា នានា​ក្នុង​ការចូលរួម​ក្នុង​ជួរ​កងទ័ព និង​ក្នុង​ជួរ​កងកម្លាំង​ការពារជាតិ​។ ពួកគេ​បាន​គាំទ្រ​យើង ដោយ​ធ្វើការ​បួងសួង​, ដោយ​ពាក្យសម្តី និង​ដោយ​សកម្មភាព​នានា​ទាំងឡាយ​។ នេះ​ជា​អ្វី​ទាំង ឡាយ​ដែល​គេ​បានធ្វើ​នៅតាម​ព្រះវិហារ​»​។ លោក​ហ្សេ​ឡិន​ស្គី បាន​ថ្លែងបន្តថា «​ការ​បួងសួង​ទាំងនេះ មិន​មែនមាន​ចម្ងាយ ត្រឹមតែ​២​ពាន់ ៥០០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ទេ គឺ​នៅតាម​កន្លែង​នានា ដែល​មានការ​អធិដ្ឋាន​បួងសួង​ពី​ចម្ងាយ​រវាង អ្នក​ដែល​ចង់​រស់រានមានជីវិត និង​អ្នក​ដែល​ចង់​បំផ្លាញ​ជីវិត​របស់​អ្នក​»​។​​មន្ត្រីការទូត​ប៉ូឡូញ​និង​មន្ត្រីការទូត​អាល្លឺម៉ង់ ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ក្រុង​គៀវ បាន​ប្រតិកម្ម ប្រឆាំងនឹង​ព្រះរាជបន្ទូល របស់​សម្តេចព្រះសង្ឃរាជ Pope Francis​។ រដ្ឋមន្ត្រីការបរទេស​ប៉ូ ឡូញ​លោក Radoslaw Sikorski បាន​សរសេរ តាម​បណ្តាញ​សង្គម​ថា «​ដើម្បី​ឱ្យមាន​តុល្យភាព តើ​ព្រះសង្ឃរាជ ហ៊ាន​មានបន្ទូល​លើកទឹកចិត្ត ឱ្យ​មេដឹកនាំ​រុស្ស៊ី លោកពូ​ទីន​ដក​កងទ័ព​របស់ ខ្លួន​ចេញពី​អ៊ុយ​ក្រែ​ន​ដែរឬទេ​?» រដ្ឋមន្ត្រី​ប៉ូឡូញ​ថ្លែងបន្តថា​ពេលនោះ «​សន្តិភាព​នឹង​វិល​មកវិញ ភ្លាមៗ​ដោយ​មិនចាំបាច់ ត្រូវការ​កិច្ចចរចា​ឡើយ​»​។​

​អគ្គលេខាធិការ​អង្គការ​ណា​តូ លោក ជែ​នស៍ ស្តូ​ធិ​ន​ប៊ើ​ក (Jens Stoltenberg) បានបញ្ជាក់​យ៉ាងច្បាស់ៗ​កាលពីដើម​សប្តាហ៍​នេះ​ថា លោក​មិន​យល់ស្រប​នឹង​ការលើកឡើង​របស់​សម្តេច​សង្ឃ​កា​តូ​លី​ក​ប៉ាប​ហ្វ្រ​ង់​ស៊ី​ស ដែល​ចង់ឱ្យ​អ៊ុយ​ក្រែ​ន គួរតែ "​លើក​ទង់​ពណ៌​ស​" និង​ចរចា​បញ្ចប់សង្គ្រាម​ដែល​បង្កឡើង​ដោយ​ការឈ្លានពាន​របស់​រុស្ស៊ី ។​​ឆ្លើយតប​នឹង​ការលើកឡើង​របស់​សម្តេច​សង្ឃ​កា​តូ​លី​ក លោក ស្តូ​ធិ​ន​ប៊ើ​ក(Stoltenberg) បានលើកឡើង​ទៅកាន់​ភ្នាក់ងារ​រ៉​យ​ទ័​រថា "​ប្រសិនបើ​យើង​ចង់បាន​ការចរចារ និង​ដំណោះស្រាយ​សន្តិភាព​យូរអង្វែង មធ្យោបាយ​ទៅកាន់​គោលបំណង​ទាំងអស់នេះ គឺ​គួរផ្តល់​ការគាំទ្រ​ផ្នែក​យោធា​ដល់​អ៊ុយ​ក្រែ​ន​" ។​

លោក ស្តូ​ធិ​ន​ប៊ើ​ក (Stoltenberg) មិនបាន​បង្ហាញ​ការបកស្រាយ​ណាមួយ​ឡើយ ចំពោះ​ការប្រកាស​របស់​ប្រធានាធិបតី​បារាំង លោក អ៊ែ​ម​ម៉ា​នូ​អ៊ែ​ល ម៉ា​ក្រុង (Emmanuel Macron) ដែលថា សម្ព័ន្ធមិត្ត​លោកខាងលិច មិនគួរ​មិន​យកចិត្តទុកដាក់​ចំពោះ​ការបញ្ជូន​ទ័ព​ទៅកាន់​ទីក្រុង​គី​វ​នោះទេ ។​​លោក ស្តូ​ធិ​ន​ប៊ើ​ក (Stoltenberg) គ្រាន់តែ​បន្ថែមថា បើទោះបីជា​ប្រទេស​ត្រឹម​តែមួយ​នៅក្នុង​អង្គការ​ណា​តូ សម្រេច​បញ្ជូនទាហាន​ទៅ​ប្រទេស​អ៊ុយ​ក្រែ​ន​ក៏ដោយ វា​ក៏​នឹង​ប៉ះពាល់​ដល់​សម្ព័ន្ធភាព​ទាំងមូល ពី​ព្រោះតែ​សមាជិក​របស់ខ្លួន​ទាំងអស់​បាន​ចងភ្ជាប់​ដោយ​កតិកាសញ្ញា​ការពារ​សមូហភាព ។​

 

​ប្រធាន​ព្រះវិហារ​កាតូលិក Greek របស់​អ៊ុយ​ក្រែ​ន​លោក​អាចារ្យ Sviatoslav Shevchuk បាន ថ្លែង​ប្រតិកម្ម​ថា «​ការចង់​ឱ្យមាន​ការចុះ​ចាញ់ មិនដែល​ស្ថិត​មាននៅ​ក្នុង ផ្នត់គំនិត​របស់​ប្រជា ជន​អ៊ុយ​ក្រែ​ន​ឡើយ​។ ប្រធាន​ព្រះវិហារ​កាតូលិក Greek របស់​អ៊ុយ​ក្រែ​ន បាន​ថ្លែង​ទៀតថា «​អ៊ុយ​ក្រែ​ន​បាន​រងរបួស​មែន ប៉ុន្តែ​អ៊ុយ​ក្រែ​ន​មិន​ចាញ់​ឡើយ​…​អ៊ុយ​ក្រែ​ន​នឿយហត់​មែន ប៉ុន្តែ អ៊ុយ​ក្រែ​ន​នៅតែ​ងើបឈរ​បាន​និង​ទ្រាំទ្រ​បាន​។ សូម​ជឿ​ខ្ញុំ​ចុះ​ថា ការចុះចាញ់​មិនមាន​នៅក្នុង គំនិត​របស់​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ទេ សូម្បីតែ​ពលរដ្ឋ ដែល​កំពុង​ស្ថិតក្នុង​សមរភូមិ​ប្រយុទ្ធ​នាពេល នេះ​ក៏ដោយ​។ សូម​ស្តាប់​ពលរដ្ឋ​របស់​យើង​ក្នុង​តំបន់ Kherson, Zaporizhzhia, Odesa, Kharkiv និង Sumy»​។​

​នៅ​សមរភូមិ​សេចក្តីរាយការណ៍ អាល់​ហ្សា​ហ្ស៊ី​រ៉ា បានឱ្យដឹងថា​មនុស្ស​៣​នាក់​បាន ស្លាប់​ក្នុងការ​វាយប្រហារ​ដោយ​គ្រាប់ផ្លោង និង​ដ្រូ​ន​របស់​រុស្ស៊ី​នៅ​តំបន់​ដូ​ណេ​ត​ស៍ គ្រា​ដែល ១២​នាក់​ទៀត​បាន​រងរបួស​ដោយសារ ការវាយប្រហារ​របស់​មី​ស៊ី​ល​រុស្ស៊ី​ក្នុង​ក្រុង Myrnohrad​។​​រុស្ស៊ី​បាន​បាញ់​បង្ហោះ​ដ្រូ​ន​អត្តឃាត Shahed ចំនួន​៣៩​គ្រឿងក្នុង​តំបន់​ភាគ​កណ្តាល និង​ភាគខាងត្បូង​រួមទាំង​រដ្ឋធានី​គៀវ​ផងដែរ​។ កងការពារ​អាកាស​អ៊ុយ​ក្រែ​ន បាន​ថ្លែងថា​គេ​បាន​បាញ់ ទម្លាក់​ដ្រូ​ន​អស់​ចំនួន​៣៥​គ្រឿង​លើ តំបន់​ចំនួន​១០​កន្លែង ប៉ុន្តែ​មិនមាន សេចក្តីរាយការណ៍ បញ្ជាក់​អំពី​ការរង​ខូចខាត​ណាមួយ កើតឡើង​ឡើយ​។ នៅ​ជាមួយគ្នានេះដែរ​, ព្រលានយន្តហោះ Pulkovo នៅ Saint Petersburg លើ​ទឹកដី​រុស្ស៊ី​បាន​បិទ​ដំណើរការ​ភ្លាមៗ​ក្រោយ​មាន សេចក្តីរាយការណ៍​ឃើញ ដ្រូ​ន​របស់​អ៊ុយ​ក្រែ​ន​មួយគ្រឿង ដែល​ហោះ​ក្នុង​តំបន់ Leningrad ក្បែរ នោះ​។

​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​អះអាងថា​ស្ថានការណ៍​ល្អប្រសើរ​ឡើងវិញ​របស់​កងទ័ព​អ៊ុយ​ក្រែ​ន បាន​បង្អាក់ ការរីកចម្រើន​ទៅមុខ​របស់​កងទ័ព​រុ​ស្ស៉ី ខណៈ​ទីក្រុង​កៀវ​ច្រានចោល​ការអំពាវនាវរ​បស់​សម្ដេច​សង្ឃ​កាតូលិក ប៉ាប ហ្វ្រ​ង់​ស៊ី​ស​ឱ្យ​អ៊ុយ​ក្រែ​ន​ចរចា​បញ្ចប់ សង្គ្រាម​ជាមួយ​ទីក្រុង​មូ​ស្គូ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP​។​​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​បារាំង BFM TV កាលពី​ថ្ងៃ​ចន្ទ ទី​១១ ខែមីនា លោក ហ្សេ​លេន​ស្គី បាន​គូសបញ្ជាក់​ដូច្នេះ​ថា «​ការរីកចម្រើន​របស់​កងទ័ព​រុ​ស្ស៉ី​ត្រូវបាន​បង្អាក់​។ ទីបញ្ជាការ​របស់​យើង យោធា​របស់​យើង​បាន​បញ្ឈប់ ការរីកចម្រើន​របស់​កងទ័ព​រុ​ស្ស៉ី ក្នុង​តំបន់​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​»​។ លោក ហ្សេ​លេន​ស្គី បន្ថែមថា​កងទ័ព​អ៊ុយ​ក្រែ​ន​ក៏​កំពុង​សាងសង់​ជញ្ជាំង​ការពារ​មាន​ប្រវែង​ជាង ១០០០​គីឡូម៉ែត្រ​ឯណោះ​។​

​ក្រសួងការពារជាតិ​រុ​ស្ស៉ី បានប្រកាសថា អ៊ុយ​ក្រែ​ន​បានកំណត់​គោលដៅ​វាយប្រហារ​នៅ​ទូទាំងប្រទេស នា​ថ្ងៃ​អង្គារ​នេះ ដោយ​យ៉ាងហោចណាស់​យន្តហោះ​ដ្រូ​ន ២៥​គ្រឿង និង​មី​ស៉ី​ល ៧​គ្រាប់ និង​ជាការ​វាយប្រហារ​ដ៏​ធំ​មួយ​ដែល​មន្ត្រី​ក្នុងស្រុក​ម្នាក់​អះអាងថា បានធ្វើឱ្យ​ឆេះ​រោងចក្រ​ចម្រាញ់​ប្រេង​មួយ ស្ថិតក្នុង​ក្រុមហ៊ុននាំចេញ​ប្រេង​ធំជាងគេ​ទី ២​របស់​ពិភពលោក​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​អង្គារ ទី​១២ ខែមីនា ឆ្នាំ ២០២៤​។​​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ RIA ដោយ​ដកស្រង់​ប្រភពពី​សេវាកម្ម​ផ្លូវដែក​រុ​ស្ស៉ី បាន​រាយការណ៍​ថា រថភ្លើង​ពិសេស​សម្រាប់​ពន្លត់​អគ្គិភ័យ កំពុង​ប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​នៅលើ​ទឹកដី​នៃ​ក្រុមហ៊ុន​ថាមពល Lukoil ក្នុង​តំបន់ Kstovo​។ រោងចក្រ​ចម្រាញ់​ប្រេង NORSI របស់​ក្រុមហ៊ុន Lukoil គឺជា​ទីតាំង​ចម្រាញ់​ប្រេង​ដ៏​ធំ​មួយ​របស់​រុ​ស្ស៉ី ដែលជា​ធម្មតា​មាន​សមត្ថភាព ចម្រាញ់​បាន​ដល់ ៣៤០,០០០​បារ៉ែល​ក្នុង​មួយថ្ងៃ​។ ភ្លាមៗ​នេះ មិនទាន់មាន​ការបញ្ជា​ក់​ពី​អ៊ុយ​ក្រែ​ន​នោះទេ​។​a army uy sky a pa uy1 a uy alemang a uy presi1