» ចៅអធិការ​វត្ត រួម​និង​ព្រះ​គ្រូសូត្រស្ដាំ ប្រើ​និង​ជួញដូរ​គ្រឿងញៀន​ » រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​ត្រូវបាន​ដក​ចេញពី​តំណែងឲ្យកាន់ការងារសន្តិសុខតែមិនបញ្ជារកម្លាំងផ្ទាល់ » នគរបាល​ចាប់​បើក​យុទ្ធនា​ការរក​ផ្លាកលេខ​នគរបាល​ក្លែងក្លាយ​គ្មាន​ចុះបញ្ជី​ » ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃទី​១៦ ខែឧសភា​កម្ពុជា​នឹង បន្ត​មាន​ភ្លៀង​ធ្លាក់​លាយឡំ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ក្នុង​កម្រិត​ខ្សោយ ពី​១៥%-២៥% » សហគមន៍​អឺរ៉ុប ឯកភាពគ្នា​លើ​សេចក្តីព្រាង​នៃ​កិច្ចព្រមព្រៀង​សន្តិសុខសម្រាប់​អ៊ុយ​ក្រែ​ន​ » ព្រានព្រៃ​បាញ់​សង្សារ​ជា​គ្រូពេទ្យ រួច​បាញ់​ខ្លួនឯង​តាម​ក្រោយ តែ​មិន​ផ្ទុះ​ជាប់គុក​! » ខំ​តាំង​ព្រះ​ភូមិ​ខាងមុខផ្ទះ​ដើម្បី​បាន​សេចក្តីសុខ​ចុងក្រោយ​ធ្លាក់​សង្កត់ពីលើ​ក្មេង​ម្នាក់​ស្លាប់​ » ឃើញ​នាង វ៉ា​ឌី ភា​លី​អតីត​កូនក្រុម​របស់ខ្លួន ក្នុង​កម្មវិធី The Voice Cambodia​មានទុក្ខ តារាចម្រៀង​នាង ពេជ្រ សោភា បាន​បញ្ចេញ​សារ​លើកទឹកចិត្ត​ » ឡាន​ដឹក​ធុន​យក្ស​៣​គ្រឿង​ត្រូវបាន​គេ​ឃើញ​ដឹកជញ្ជូន​ធ្យូង​ខុសច្បាប់​ចូល​ស្រុក​យួន​ដោយ​ឆ្លងកាត់​ប៉ុស្តិ​ជាយ​ឃ្លាំង​ » ​ប្រទេស​ឡាវ បានប្រគល់​ដំរី​ញី​ឈ្មោល​មួយគូ​ដល់​ប្រទេស​កម្ពុជា » ជនជាតិ​ចិន​ម្នា​ក់មាន​សារធាតុ​ញៀន​ជាង ៥៨​គីឡូក្រាម និង​អាវុធ​ជាច្រើន​ដើម​ » ​មិនមែន​រពឹសដៃផ្ទៃឆ្អែត​ទេ​គឺ​រពឹសដៃ​ដេកពេទ្យ​៤​នាក់​ » លោក ទឺ ពិទូ អ្នកឆ្លើយឆ្លងព័ត៌មានរបស់អង្គភាពគេហទំព័រ មាតុភូមិ ត្រូវបានស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ហៅទៅសួរនាំនិងធ្វើកិច្ចសន្យា ពាក់ព័ន្ធការផ្សាយព័ត៌មាន បែកធ្លាយឯកសារលិខិតឆ្លងដែនរបស់ជនជាតិថៃឆ្លងចូលដីខ្មែរតាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់មិនមានបោះត្រាកម្ពុជា!? » ​ប្រធាន​គណបក្ស​កម្លាំង​ជាតិ​លោក​ស៊ុន​ច​ន្ធី​ត្រូវបាន​ចាប់ខ្លួន​ពេល​ចុះ​ពី​យន្តហោះ​ » លុបចោលអាជ្ញាបណ្ណសារពត័មានចំនួនពីរក្រោយពីទាស់គ្នាជាមួយក្រុមសង្វៀនជល់មាន់ខុសច្បាប់នៅល្វាអែម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 910 នាក់

ម្សិលមិញ 5542 នាក់

សរុប 14234767 នាក់

ក្រុងភ្នំពេញ​កាប់​ដើមឈើ​មួយ​ដើម​អាជ្ញាធរ​រករឿង​តែបើ​ដើមឈើ​រលំ​លើប្រជាពលរដ្ឋស​ម្ងឺ​ចឺន​!?

​ភ្នំពេញ​៖​បុរស​ម្នាក់ ជិះ​ម៉ូតូឌុប​នារី​ជា​សង្សារ​ធ្វើដំណើរ​តាមផ្លូវ​សុខៗ​នៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី គល់ស្ពាន​អាកាស​៧​មករា សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ស្រាប់តែ​ត្រូវ​ដើម​ឆ័​ត្រ​ងាប់​១​បាក់​រលំ​សង្កត់​លើ បណ្ដាលឱ្យ​បុរស​ជា​សង្សារ ដួល​បោក​ទៅនឹង​ថ្នល់​ស្លាប់ កាលពី ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២៤ ។​a die tree 

​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ ប្រុស​ស្រី​ជា​គូសង្សារ​នឹង​គ្នា បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1HQ-3562 ឌុប​គ្នា ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​ចុះ​ពី​ស្ពាន​អាកាស​៧​មករា បាន​ជាង​១០០​ម៉ែត្រ ដោយ​ជិះ​អែប​ខាង ក៏​ស្រាប់តែ​ដើម​ឆ័​ត្រ​ងា​.​ប់​ពុ​.​ក​គល់​១​ដើម​រលំ​សង្កត់​លើ​ជនរងគ្រោះ​២​នាក់​នេះ បណ្ដាលឱ្យ​រលំ​សង្ក​.​ត់​លើ​អ្នកបើកបរ​ម៉ូតូ​ដួល​បោក​ទៅនឹង​ថ្នល់​ស្លាប់ ខណៈពេល​រថយន្ត​ដឹក​យកទៅ​សង្គ្រោះ​ដែរ ប៉ុន្តែ​មិនទាន់​ដល់​មន្ទីរពេទ្យ​ផង ជនរងគ្រោះ​ក៏បាន​ស្លាប់បាត់​បង់ជីវិត ។​​

បន្ទាប់មក​នារី​ជា​សង្សារ​បាន​ទាក់ទង​ទៅ​ក្រុមគ្រួសារ ហើយ​ឱ្យ​រថយន្ត​ដឹកយក​សព​ទៅ​វត្ត​ទួល​អស់លោក រង់ចាំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​ម៉ូតូ​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​សង្កាត់​ទឹកល្អក់​ទី​១ ដើម្បី​រង់ចាំ​ប្រគល់ឱ្យ​ក្រុមគ្រួសារ​វិញ ។​គេ​មិនដឹងថា​តើ​ករណី​យ៍​ដើមឈើ​សាលា​រាជធានី​ភ្នំពេញ​បាក់​រលំ​លើ​ប្រជាពលរដ្ឋ​ខូចខាត​ទ្រព្យសម្បត្តិ​រហូតដល់​មាន​មនុស្ស​ស្លាប់​និង​របួស​ចឹ​ង​ហេតុ​អី​សាលាក្រុង​សម្ងំ​ឈឹង​មិន​ទទួលខុសត្រូវ​ចឹ​ង​?​។​មិនដឹងថា​តើ​ច្បាប់​ស្រុក​ខ្មែរ​ម៉េច​ទុកចន្លោះ​ប្រហោង​រឿងនេះ​?​។​តែ​ដើមឈើ​សូម្បី​ដុះ​មុខផ្ទះ​ប្រជាពលរដ្ឋ​ឬ​ប្រជាពលរដ្ឋ​ដាំ​មុខផ្ទះ​បើ​ចង់​កាប់​ចេញ​ត្រូវ​សុំច្បាប់​ពេលខ្លះ​ត្រូវ​ចំណាយលុយ​ថែមទៀត​តើ​អាហ្នឹង​មានច្បាប់​មកពីណា​?.​។​ម្យ៉ាងទៀតហេតុអីមន្ទីរសាធារណៈការរាជធានីមិនដើមើលថាតើមានដើមឈើណាដែលប្រឈមនឹងបាក់ដោយសារដើមចាស់ដែរ?។a die tree2 

​សូមបញ្ជាក់ថា​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​ថ្លែង​ធ្លាប់បាន​ថ្លែង​ក្នុង​វេទិការ​សាធារណៈ​មួយ​ថា បើ​មន្ត្រី​ជំនាញ​កាប់​លះ​មែកឈើ​ដួល ឬ​ធ្លាក់​សង្កត់​មកលើ​ទ្រព្យសម្បត្តិ ឬ​យានយន្ត​របស់​ពលរដ្ឋ នោះ​មន្ទីរ​ជា​អ្នកទទួលខុសត្រូវ លើ​ការខូចខាត ប៉ុន្តែ​បើ​ខ្យល់ព្យុះ ឬ​គ្រោះធម្មជាតិ​ផ្សេងៗ បណ្តាល​ឲ្យ​ដើមឈើ​រលំ​សង្កត់​លើ​យានយន្ត​នោះ វា​ជា​ប្រធាន​ស័ក មិនមែនជា​ការទទួល​ខុសត្រូវ​របស់​មន្ទីរ​សាធារណការ​នោះទេ​។​​នេះ​ជាការ​ឆ្លើយតប​របស់​ម​ន្ត្រី​ជំនាញ​ទៅនឹង​សំណួរ​ប្រជាពលរដ្ឋ ដែល​បានលើកឡើង នៅក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​៧​មករា នៅ​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ ធ្វើឡើង​នៅ​ស្តា​ត​អូឡាំពិក​។​​លោក សាំ ពិសិដ្ឋ បាន​លើកឡើងថា ការស្ថាបនា ដាក់លូ ជាការ​ងារ​ជំនាញ​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី ដាច់ខាត​សង្កាត់​ត្រូវ​ទាក់ទង​មក​ជំនាញ ដើម្បី​ជីក​ដាក់លូ ទើប​វា​មិន​ប៉ះពាល់​ដល់​ដើមឈើ​នៅតាម​ដងផ្លូវ​។ ការសុំ​ដាក់​របាំង​ពុះ​ចែក​ទ្រូងផ្លូវ ខាង​មន្ទីរ​នឹងដាក់​ជំនាញ​ចុះ​សិក្សា ដើម្បី​ដាក់ជូន​ទៅតាម​សំណើ​។​a die trea2 

​ជុំវិញ​បញ្ហា​នេះ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក មេធាវី ផុន ធា​រិ​ន បម្រើការ​នៅ​ក្រុមហ៊ុន​មេធាវី អិ​ល ប៊ី​អិ​ល មាន​ការិយាល័យ​ផ្ទះ​លេខ ១០ ផ្លូវ ១០៥ ភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ ១ ខណ្ឌ ឫស្សីកែវ រាជធានី​ភ្នំពេញ ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម ៖​ថ្មីៗ​នេះ​មាន​ហេតុការណ៍​គ្រោះថ្នាក់​កាប់​ដើមត្នោត ហើយ​រលំ​សង្កត់​មនុស្ស​ស្លាប់​នៅ​ខេត្តកំពង់ឆ្នាំង​។ សួរថា​តើ​ករណីនេះ​អ្នក​កាប់​ដើមត្នោត​នោះ​មានទោស​ដែរ​ទេ​? ហើយ​បើ​គាត់​មានទោស​វិញ ជា​ទង្វើ​ចេតនា ឬ​អ​ចេតនា ?

​ក្នុងករណីនេះ​អ្នក​កាប់​ដើមត្នោត​ឲ្យ​រលំ​ត្រូវ​ផ្តន្ទាទោស​ចំពោះ​ទង្វើ​អ​ចេតនា​របស់ខ្លួន​ដែល​ទង្វើ​នេះ​បានកើត​ចេញពី​ការធ្វេសប្រហែស ការមិន​យកចិត្តទុកដាក់ ឬ​ការ​ខ្ជីខ្ជា​របស់ខ្លួន​ដោយ​បណ្តាល​ឲ្យ​អ្នកដទៃ​ដែល​កំពុង​ប្រាស្រ័យ​ធ្វើដំណើរ​តាម​ដងផ្លូវ​នោះ​ស្លាប់​។​​យោងតាម​មាត្រា ២០៧ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចែងថា បទ​មនុស្សឃាត​ដោយ​អ​ចេតនា​គឺជា​អំពើ​បណ្តាល​ឲ្យ​ស្លាប់​អ្នកដទៃ​ដោយ​ការធ្វេសប្រហែស ការមិន​ប្រុងប្រយ័ត្ន ឬ​ការ​ខ្ជីខ្ជា ។ បទ​មនុស្សឃាត​ដោយ​អ​ចេតនា​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ១ (​មួយ​)​ឆ្នាំ ទៅ ៣ (​បី​)​ឆ្នាំ និង ពិន័យ​ជា​ប្រាក់​ពី ២ ០០០ ០០០ (​ពីរលាន​) ទៅ ៦ ០០០ ០០០ (​ប្រាំមួយ​លាន​)​រៀល​។ លើសពីនេះទៅទៀត​អ្នក​កាប់​ដើមត្នោត​នោះ​នឹង​ទទួល​សង​សំណង​រដ្ឋប្បវេណី​ដល់​ជនរងគ្រោះ​បន្ថែមទៀត​។​

​ក្នុងករណី​នេះដែរ​បើ​ជនណាម្នាក់​កាប់​ដើមឈើ​នៅក្នុង​បរិវេណ​ដី​របស់គាត់ ហើយ​មាន​មនុស្ស​ម្នាក់ទៀត​ចូលក្នុង​របង​ដី​គាត់​ឈរ​មើល តែ​ចៃដន្យ​ដើមឈើ​នោះ​រលំ​សង្កត់​សួរថា​អ្នក​កាប់​ដើមឈើ​នោះ​ទទួលខុសត្រូវ​លើ​ការស្លាប់​របស់​អ្នក​ចូលក្នុង​របង​ដី​គាត់​ដែរ​ទេ បើ​ម្ចាស់ផ្ទះ​មិនបាន​ហៅ​ជន​នោះ​ចូលក្នុង​របង​ផ្ទះ​គាត់​ផង​នោះ ?​ទោះ​ក្នុងករណីនេះ​ក៏ដោយ ប្រសិនបើ​អ្នក​កាប់​ដើមឈើ​មានការ​ធ្វេសប្រហែស ការមិន​ប្រុងប្រយ័ត្ន ឬ​ខ្ជីខ្ជា​ដោយ​មិន​បានដាក់​ស្លាក​សញ្ញា ឬ​ការហាមឃាត់​នៅ​បរិវេណ​ដើមឈើ​ដែល​កំពុង​កាប់​នោះ អ្នក​កាប់​ដើមឈើ​នឹង​ប្រឈមមុខ​នឹង​ការ​ទទួលទោស​ដែល​បាន​រៀបរាប់​ដូច​នៅក្នុង​សំណួរ​ខាងលើ​ដែរ​។​

​ផ្ទុយ​មកវិញ​ប្រសិនបើ​តុលា​ការរក​ភ័ស្តុតាង​ឃើញថា​អ្នក​កាប់​ដើមឈើ​នោះបាន​ប្រើ​មធ្យោបាយ​អស់ពី​លទ្ធភាព​ដើម្បី​បញ្ចៀស​ពី​គ្រោះថ្នាក់​ដោយបាន​ដាក់​សញ្ញា​ហាមឃាត់ ឬ​ខ្សែ​ហ៊ុមព័ទ្ធ​ជុំវិញ​មិន​ឲ្យ​មនុស្ស​ចូល​បរិវេណ​កាប់​ដើមឈើ​នោះ តែ​ជន​ម្នាក់​បាន​ចូលទៅ​ទីតាំង​នោះ​ដោយ​អ្នក​កាប់​ដើមឈើ​មិនបាន​ដឹងថា ជន​នោះ​ចូលក្នុង​បរិវេណ​ហាមឃាត់​ដោយ​របៀប​ណា ឬ​តាំង​នោះ​ពី​ពេលណា ដូច្នេះ​អ្នក​កាប់​ដើមឈើ​មិន​ទទួលខុសត្រូវ​ផ្នែក​ព្រហ្មទណ្ឌ​ឡើយ ។​

​ករណី​កាប់​ដើមឈើ​រលំ​កាត់​ផ្លូវ​សាធារណៈហើយ​ពេលនោះ​មាន​មនុស្ស​ធ្វើដំណើរ​កាត់​ហើយ​ត្រូវ​ដើមឈើ​បាក់​សង្កត់​ស្លាប់​សួរថា គាត់​ទទួលខុសត្រូវ​កម្រិតណា​ដែរ​?​ជាទូទៅ​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​ទោះ​នៅ​ជនបទ ឬ​ទីប្រជុំជន ឬ​ទីក្រុង ពួកគាត់​ស្រឡាញ់​ការដាំ​ដើមឈើ ពិសេស​នៅមុខ​ផ្ទះ ឬ​នៅក្នុង​បរិវេណ​ដីឡូត៍​របស់ខ្លួន​ទាំង​ប្រភេទ​ដើមឈើ​តូច​-​ធំ​។​ល​។ ចំពោះ​ដើមឈើ​ដែល​អាជ្ញាធរ ខេត្ត​-​ក្រុង ឬ ប្រជាពលរដ្ឋ​ដាំ​នៅលើ​ដងផ្លូវ​សាធារណៈ​របស់​រដ្ឋ​ត្រូវបាន​គ្រប់គ្រង​ដោយ​អាជ្ញាធរ ខេត្ត​-​ក្រុង ។​

​រីឯ​ដើមឈើ​ដែល​ដាំ​ក្នុង​បរិវេណ​ដីឡូត៍​របស់ខ្លួន​ប្រជាពលរដ្ឋ​ជា​អ្នកគ្រប់គ្រង​ដោយ​ទាញយក​ប្រយោជន៍​ដោយ​អនុលោម​ច្បាប់រដ្ឋប្បវេណី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ប្រសិនបើ​ដើមឈើ​ស្ថិតក្នុង​ដីឡូត៍​របស់​អ្នក​កាប់​ដើមឈើ​ហើយ​ដើមឈើ​កាប់​នោះបាន​ដួលរលំ​កាត់​ផ្លូវ​សាធារណៈ និង​បណ្តាល​ឲ្យ​អ្នកដទៃ​ស្លាប់ ករណីនេះ​អង្គហេតុ​បានកើត​ចេញ​ដោយសារ​ការធ្វេសប្រហែស ការមិន​ប្រុងប្រយ័ត្ន ឬ​ការ​ខ្ជីខ្ជា​ដោយ​មិនបាន​ដាក់​សញ្ញា ឬ ការហាមឃាត់​នៅ​បរិវេណ ឬ​ការហាមឃាត់​នៅ​បរិវេណ​ដើមឈើ​ដែល​កំពុង​កាប់​នោះ​។​

​បើ​យោងតាម​មាត្រា ២០៧ នៃ​ក្រមព្រហ្មទណ្ឌ​នឹងត្រូវ​យកមកអនុវត្ត​ដូច​សំណួរ​ខាងលើ​ដែរ ។ ផ្ទុយទៅវិញ​ដើមឈើ​នៅតាម​ដងផ្លូវ​សាធារណៈ​ដែល​មិន​ស្ថិតនៅក្នុង​ដីឡូត៍​របស់​អ្នក​កាប់​ដើមឈើ ទោះបី​ដើមឈើ​នោះ​អ្នក​កាប់​ដើមឈើ​ជា​អ្នក​ដាំ​ក៏ដោយ ក៏​គាត់​មិនមាន​សិទ្ធិ​កាប់​ដែរ​។ ក្នុងករណី​អ្នក​កាប់​ដើមឈើ​បាន​កាប់​ដោយ​មិន​មានការ​អនុ​ញ្ញ​ត​ពី​អាជ្ញាធរ​មូលដ្ឋាន​មាន​សមត្ថកិច្ច​នោះ​អ្នក​កាប់​ដើមឈើ​នឹង​ទទួល​ការពិន័យ​ផ្សេងៗ​ពី​អាជ្ញាធរ​បន្ថែមទៀត​។​

​ករណី​ដើមឈើ​នៅតាម​សួនច្បារ​សាធារណៈ​ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរខេត្ត​-​ក្រុង ហើយ​ចៃដន្យ​ដួលរលំ​សង្កត់​មនុស្ស​ស្លាប់ ឬ​រលំ​សង្កត់​រថយន្ត តើ​ត្រូវ​ដោះស្រាយ​តាមច្បាប់​បែបណា ?​ជាធម្មតា​ដើមឈើ​នៅតាម​សួនច្បារ​សាធារណៈ​គឺ​ស្ថិតនៅក្នុង​សមត្ថកិច្ច​គ្រប់គ្រង​ដោយ​អាជ្ញាធរ ខេត្ត​-​ក្រុង ដែល​តម្រូវ​ឲ្យ​មន្ត្រី​ទទួលបន្ទុក​ជា​អ្នកថែរក្សា និង​ត្រួតពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​ដើម្បី​ថែរក្សា​សោភណភាព និង​បញ្ចៀស​គ្រោះថ្នាក់​ផ្សេងៗ​ដែល​ប៉ះពាល់​ដល់​អាយុជីវិត និង​ទ្រព្យសម្បត្តិ​ដោយ​ប្រការ​ណាមួយ​។

​ក្នុងករណី​អ្នក​កាប់​ដើមឈើ​ខាងលើ​ជា​មន្ត្រី​ថែរក្សា​ដើមឈើ​នៅតាម​សួនច្បារ​សាធារណៈ ឬ​តាម​ដងផ្លូវ​សាធារណៈ ហើយ​មានការ​ធ្វេសប្រហែស ការមិន​ប្រុងប្រយ័ត្ន ឬ​ការ​ខ្ជីខ្ជា​ដោយ​មិនបាន​ដាក់​សញ្ញា ឬ​ការហាមឃាត់​នៅ​បរិវេណ​ដើមឈើ​ដែល​កំពុង​កាប់​នោះ​។ អ្នក​កាប់​ដើមឈើ ឬ អ្នកពាក់ព័ន្ធ​ផ្សេងៗ​ទៀត​នៅក្នុង​ស្ថាប័ន​នឹង​អាច​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ ។ ចំពោះ​សំណង​រដ្ឋប្បវេណី ជនរងគ្រោះ​អាច​ប្តឹង​ទាមទារ​ឲ្យ​ស្ថាប័ន​ទទួលបន្ទុក​ជា​អ្នក​សង​សំណង​៕a die trea a die trea1 a die tree3