» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8990 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699161 នាក់

គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​?


​ភ្នំពេញ​៖​លោក ជួន គ​ន្ធា​អ្នក​ដែល​ប្រកាស​ចែក​ដី​ឡូ​ក្នុង​តម្លៃថោកៗ ត្រូវបាន​ចាប់ខ្លួន​នៅ​រសៀល​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២៤ នៅ​ភោជនីយដ្ឋាន​ម្លប់​ជម្ពូ​ត្រជាក់ចិត្ត សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​ការចាប់ខ្លួន តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក ទិន សុចិ​ត្រា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២៤ ដោយ​ចោទប្រកាន់​លោក ជួន គ​ន្ធា ពីបទ «​ប៉ុនប៉ង​ឆបោក និង​ញុះញង់​ឱ្យមាន​ការប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» កើតឡើង​កាលពី​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២៤ នៅ​ចំណុច​ភូមិ​រោង​ម៉ាស៊ីន និង​ភូមិ​ធ្នៀរ ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​?​។​a kun thea1 

កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​ខេត្តកំពង់ស្ពឺ បាន​ឃាត់ខ្លួន ឈ្មោះ ជួន គ​ន្ធា នៅ​ភោជនីយដ្ឋាន ម្លប់​ជម្ពូ​ត្រជាក់ចិត្ត ផ្លូវ​លេខ​១៩៧២ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២៤ រដ្ឋបាល​ស្រុក​ឱ​រ៉ា​ល់ខេត្តកំពង់ស្ពឺ បាន​បដិសេធ​ទាំងស្រុង ចំពោះ​ព័ត៌មាន​ថា មាន​បុគ្គល​ឈ្មោះ «​ជួន គ​ន្ធា​» ធ្វើការ​ចែក​ដី​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ នៅ​ភូមិ​រោង​ម៉ាស៊ីន និង​ភូមិ​ត្រពាំង​ធ្មៀរ ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្ដ​កំពង់ស្ពឺ​។​

​ការបដិសេធ​នេះ បន្ទាប់ពី​មាន​សេចក្ដីជូនដំណឹង​មួយ របស់​បុគ្គល​ឈ្មោះ ជួន គ​ន្ធា បានចេញ​សេចក្ដីជូនដំណឹង ដោយបាន​អះអាងថា នឹង​កាត់​ដីឡូត៍​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ក្នុង​ខេត្ដ​កំពង់ស្ពឺ ដើម្បី​សាងសង់​លំនៅដ្ឋាន ឬ​អាស្រ័យ​ផល ស្ថិតនៅ​ភូមិ​រោង​ម៉ាស៊ីន ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់​។​​រដ្ឋបាល​ស្រុក​សូម​អំពាវនាវ​សាធារណ​ជន អ្នកទិញ​ដី​នៅក្នុង​ស្រុក​ឱ​រ៉ា​ល់ មេត្តា​ទិញ​ដី​ដែលមាន ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់ ត្រូវ​ចៀសវាង​ការទិញ​លក់​ដី​ដែលមាន​ប្រភព​មិន​ច្បាស់លាស់ ជាពិសេស​ដី​ដែល​ស្ថិត នៅក្នុង​តំបន់ការពារធម្មជាតិ និង​ដី​សាធារណៈ​របស់​រដ្ឋ​ផ្សេងៗ បើ​មាន​ចម្ងល់​សូម​ទំនាក់ទំនង​មក​លេខ​ទូរស័ព្ទ​លេខ ០៩៧៧៥៥០៤៧៧​។​

​តាម​ការប្រកាស​នៅលើ​បណ្តាញ​សង្គម​, លោក ជួន គ​ន្ធា បានប្រកាស​ចែកជូន​ដី​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុង​ទំហំ ១០ គុណ ៣០ តែ​ត្រូវ​ចេញ​លុយ​ម្នាក់ៗ​៤៥០​ដុល្លារ ជា​ថ្លៃ​រដ្ឋបាល និង​ការឈូសឆាយដី ខណៈដី​នៅ​តំបន់​នោះ បើ​គិត​ជា​តម្លៃ​ក្នុង​មួយ​ម៉ែត្រការ៉េ គឺ​ថោក​មែនទែន មិន​សម​នឹង​ទំហំ​ដី​នេះឡើយ​។​គេ​មិនដឹងថា​តើ​ដី​នោះ​ជា​កម្ម​សិទ្ធ​របស់លោក​ជួន​គ​ន្ធា​ឬ​លួច​ដី​រដ្ឋ​លក់​ហើយ​តើ​មាន​ប្រជាពលរដ្ឋ​ប៉ុន្មាន​នាក់​បាន​ចាញ់បោក​លោក​ជួន​គ​ន្ធា​ហើយ​ពួកគ​អ្ន​ចាញ់បោក​បានធ្វើ​ពាក្យ​ប្តឹង​ហើយឬនៅនោះទេ​។​ឡូ​វ​ថា​ចាប់​ក៏​ចាប់​ទៅ​ដើម្បី​ការពារ​មុន​បើទោះបី​មិនទាន់មាន​ព្យៈសនកម្ម​ក៏ដោយ​ដើម្បីបង្កាជាមុន។​តែ​ក៌​ឆ្ងល់​ថា​សម​ត្ត​កិច្ច​ម៉េច​មិន​ចាត់ការ​ក្រុមហ៊ុន​ស៊ី​អាយ​ស៊ី​CIC​ដែល​ផ្អើល​រឿង​បោក​ប្រជាពលរដ្ឋ​និង​ឧកញ៉ា​បាន​លុយជិត​៩០​លាន​ដុល្លារ​អា​រិ​ក​ផ្អើល​តាំងពី​ស្រុក​ខ្មឺ​រ​ដល់​ស្រុក​អាមេរិក​ផង​?តើហេតុអី​។​a kun thea2 a kun thea3 a kun thea a kun thea4 

​