» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 15 នាក់

ម្សិលមិញ 13674 នាក់

សរុប 20707895 នាក់

ប្រា​យុទ្ធ​ចេញ​ច្បាប់អាជ្ញាសឹក​មហាក្សត្រ​អំពាវនាវ​តែ​ក្រុមអ្នកតវ៉ា​ថៃ នៅតែ​បន្ត​


ថៃ​៖ អ្នករៀបចំ​ដឹកនាំ​តវ៉ា​នៅក្នុង​ប្រទេស​ថៃ បានប្រកាស​ផ្អាក​បាតុកម្ម​ត្រឹម​យប់​ថ្ងៃ​សុក្រ ទាំង​គ្មាន​ទទួលបាន​ផល ខណៈដែល​ក្រុមប៉ូលិស​ថៃ បាន​បាញ់​ទឹក​លាយ​ជាតិគីមី​ដើម្បី​បំបែកហ្វូង​បាតុករ​ដែល​ភាគច្រើន​ជា​យុវជន​។​តែ​បាន​បន្ត​នៅ​ថ្ងៃ​សៅរ៍​ទី​១៧​តុលា​បន្តទៀត​។​a king girl2 

​កញ្ញា នី​ន និស្សិត​អាយុ​២១​ឆ្នាំ បានលើកឡើង​ប្រាប់​អ្នកកាសែត​បារាំង ថា នាង​ត្រូវតែ​ប្រមូល​សេចក្តីក្លាហាន ហ៊ាន​ប្រថុយ​គ្រោះថ្នាក់ ព្រោះ​ថាបើ​នាង​មិន​ចូលរួម​ទេនោះ គឺ​នឹង​គ្មាន​ការផ្លាស់ប្តូរ​ឡើយ​។ ចំណែក​និស្សិត​ស្រី​ម្នា​ក់វ័យ​២០​ឆ្នាំ​ម្នាក់ទៀត ឈ្មោះ ភី​ម បាន​និយាយ​ដោយ​ម៉ឺងម៉ាត់​ថា នាង​ក៏ដូចជា​យុវជន​ថៃ​ទាំងអស់ មក​ធ្វើបាតុកម្ម គឺ​ដោយសារ​មិនអាច បន្ត​ទ្រាំ​មើល​បាន នូវ​ការជិះជាន់​កេង​ប្រ​វញ្ច អ្នកមាន​កាន់តែ​មាន អ្នកក្រ​កាន់តែ​ក្រីក្រ​។​

​គួរ​កត់សំគាល់ថា តាំងតែ​ពី​ផ្ទុះ​បាតុកម្ម​តវ៉ា របស់​យុវជន​ថៃ ប្រមាណ​ជាង​៤​ខែ​មកនេះ គឺ​នេះ​ជា​លើកទីមួយ​ហើយ ដែល​អាជ្ញាធរ​ថៃ បាន​ប្រើ​កម្លាំង​បំបែក​។ ប្រហែល​មកពី​ឃើញ​សន្ទុះ​តវ៉ា​នេះ នៅតែ​បន្ត​មាន​កម្លាំង កាលពី​យប់​ថ្ងៃ​ពុធ​រដ្ឋាភិបាល​ថៃ បានអនុម័ត​ក្រិ​ត្យ​ច្បាប់​បន្ទាន់​មួយ ដោយ​ហាមឃាត់​រាល់​ការជួបជុំ​ចាប់ពី​៥​នាក់​ឡើងទៅ និង​បាន​ហាម​រាល់​ការផ្សព្វផ្សាយ​សារ​ប្រឆាំង​រដ្ឋាភិបាល នៅលើ​បណ្តាញ​សង្គម​។ លោក ប្រា​យុទ្ធ ចាន់​អូ​ចា បានប្រកាស​ប្រាប់​បាតុករ​ថា លោក​នឹងមិន​លាលែង ពី​តំណែង​ជាដាច់ខាត​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​មាន​បាតុករ​ជាង​១​ម៉ឺន​នាក់ បានមក​ជួបជុំគ្នា នៅ​កណ្តាល​ក្រុង​បាងកក ដើម្បី​ប្រឆាំងនឹង​ច្បាប់​អាសន្ន​នេះ ព្រមទាំង​ទាមទារ​ឲ្យ​ដោះលែង​យុវជន​មេ​ចលនា​បាតុកម្ម​ជាង​២០ ដែល​កំពុង​ជាប់ឃុំ​។ មាន​មនុស្ស​២​នាក់ ត្រូវ​ជាប់ចោទ​ពីបទ​ធ្វើ​សកម្មភាព​គម្រាម ព្រះកាយ និង​សន្តិសុខ​របស់​មហេសី​ព្រះមហាក្សត្រ ដោយ​ការរារាំង​ក្បួន​ព្រះទីនាំង កាលពី​ថ្ងៃ​ពុធ​។ ទោស​ដែល​មានចែង​ក្នុង​មាត្រា ១១០​នៃ​ច្បាប់ព្រហ្មទណ្ឌ​នេះ អាច​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​ពី​១៦​ឆ្នាំ ទៅ​អស់​មួយជីវិត​។​

​ក្នុងចំណោម​អ្នក​ដែល​ត្រូវគេ​ចាប់ខ្លួន កាលពី​ថ្ងៃ​ព្រហស្បតិ៍ គឺមាន លោក Anon Numpa មេធាវី​អាយុ​៣៦​ឆ្នាំ​ម្នាក់ ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ចលនា​ប្រជាធិបតេយ្យ​នេះ​។ លោក​ត្រូវបាន​បាន​គេ​បញ្ជូន​យកទៅដាក់​ឃុំ​នៅឯ​ទីក្រុង​ឈាង​ម៉ៃ កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​។ ពី​មន្ទីរឃុំឃាំង លោក​បាន​អំពាវនាវ ឲ្យ​យុវជន​ថៃ បន្ត​ចលនា​ដោយ​គោរព​ទ្រឹស្តី​អហឹ​ង្សា ហើយ​មិនត្រូវ​បាក់ស្បាត ខ្លាច​ការ​សម្លុត​នោះឡើយ​។​

​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចារ​នាយករដ្ឋមន្ត្រី​បានដាក់​ច្បាប់អាជ្ញាសឹក​ដោយ​ចេញ​បម្រាម​ហាម​ជួបជុំ​មនុស្ស ចាប់ពី​៥ នាក់​ឡើងទៅ បានដាក់​ចេញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់ពី​ក្រុមបាតុករ​តវ៉ា ទាមទារ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ទាមទា​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អ៊ូ​ចា ចុះ​ចេញពី​ដំណែង និង​រៀបចំ​ការបោះឆ្នោត​ឡើងវិញ​។​

​ដើម្បី​បន្ត​ការតវ៉ា​របស់ខ្លួន អ្នកដឹកនាំ​ក្រុមបាតុករ​បានរៀបចំ​ប្រមូលផ្តុំ​គ្នា​នៅ​ទីតាំង ៣​កន្លែង​ផ្សេងគ្នា​នៅ​ទីក្រុង​បាងកក​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ​ទៀត ក្នុង​គោលដៅ​ប្រឆាំងនឹង​បទបញ្ជា​បន្ទាន់​មួយ ដ្បិតថា​រដ្ឋាភិបាល​បិទ​មិនឱ្យ​មានការ​ជួបជុំ​ក្តី​។​​ក្រុមមនុស្ស​អ្នកចូលរួម​ជាច្រើន ត្រូវបាន​ប្រាប់​ឱ្យ​ចូលទៅ​ទីតាំង ចំនួន​៣ រួ​មាន ស្ថានីយ៍ Udom Suk BTS តំបន់ ឡា​ដ ប្រាវ (The Lat Phrao interchange) និង​រង្វង់​មូល វង់​វេន​យ៉ៃ ជាដើម​(Wong Wian Yai)​នៅ​ម៉ោង ៣ រសៀល​ថ្ងៃ​សៅរ៍​នេះ​។​​ស្ថានីយ៍​ដឹក​អ្នកដំណើរ​ប្រមាណ ជាង ៤០ បានប្រកាស​បិទ​ជា​បណ្តោះអាសន្ន​ត្រឹម​ម៉ោង ៣ ដល់​ម៉ោង ១២​យប់ ដើម្បី​រក្សា​សុវត្ថិភាព និង​សន្តិសុខ​របស់​អ្នកដំណើរ​។​

​នេះ​គឺជា​លើក​ទី​១ ដែល​កងកម្លាំង​ប៉ូលិស​ថៃ​ប្រើ​ធ៌​ម​ក្តៅ ដើម្បី​បំបែកហ្វូង​ក្រុមបាតុករ​។ ទំនងជា​រដ្ឋាភិបាល​ថៃ មើលឃើញ​អំពី​សន្ទុះ​ការកើនឡើង​នៃ​ការតវ៉ា​កាន់តែច្រើន រដ្ឋាភិបាល​បានអនុម័ត​ក្រិ​ត្យ​ច្បាប់​បន្ទាន់​មួយ ដោយ​ហាមឃាត់​រាល់​ការជួបជុំ​ចាប់ពី​៥​នាក់​ឡើងទៅ និង​បាន​ហាម​រាល់​ការផ្សព្វផ្សាយ​ព័ត៌មាន​ប្រឆាំង​រដ្ឋាភិបាល នៅលើ​បណ្តាញ​សង្គម ខណៈដែល​លោក ប្រា​យុទ្ធ ចាន់ អ៊ូ​ចា នាយករដ្ឋមន្ត្រី​ថៃ បានប្រកាស​បញ្ជាក់​ហើយ​ថា លោក​មិន​ចុះ​ចេញពី​តំណែង​ជាដាច់ខាត​។​

​កាលពី​ថ្ងៃទី​១៦​ខែតុលា ព្រះមហាក្សត្រ Maha Vajiralongkorn មាន​ព្រះរាជបន្ទូល​តាម​កញ្ចក់​ទូរទស្សន៍ បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ថៃ​ទាំងអស់ ស្រឡាញ់​ជាតិ​និង​របបរាជានិយម ។​​ការលើកឡើង​របស់​ព្រះមហាក្សត្រ​ថៃ ក្រោយពេល​ព្រះអង្គ​ជួប​ជាមួយ​ពលរដ្ឋ​នៅ​តំបន់​ភាគ​ខាងជើង ប្រទេស​ថៃ ។ ព្រះអង្គ​មាន​ព្រះរាជបន្ទូល​ថា​« បទពិសោធន៍​របស់​អ្នក និង​ចំណេះដឹង​ដែល​អ្នកមាន គឺអាច​ចែករំលែក​ដល់​ជំនាន់​ក្រោយ គឺជា​រឿង​មាន​ប្រយោជន៍​។ ប្រទេសជាតិ​ត្រូវការ​អ្នកស្នេហាជាតិ​បែបនេះ​និង​គោរព​របបរាជានិយម​អាស្រ័យ​ធម្មនុញ្ញ​»​។​a thai demont a thai demont1 


​