» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7546 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697717 នាក់

មុន​នាំ​កាសែត​ជួប​នាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ពត៍​មាន​ប្រកាសថា​កម្ពុ​ជាមាន​សេរីភាព​សារ​ពត៍​មាន​

​ភ្នំពេញ​៖​ក្នុងឱកាស​ធ្វើ​សន្និសីទ​សារព័ត៌មាន ប្រកាស​ផ្សព្វផ្សាយ​របាយការណ៍​ស្តីពី «​ស្ថានភាព​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​» នា​រសៀល​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២៤ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានឱ្យដឹងថា ក្រសួង​ព័ត៌មាន បាននិងកំពុង​រៀបចំ​ឡើងវិញ​ច្បាប់​ស្តីពី​របប​សារព័ត៌មាន ដើម្បីឱ្យ​ស្របតាម​ការវិវឌ្ឍ​នៃ​សង្គម​។​ការប្រកាស​នេះ​ធ្វើឡើង​៣​ថ្ងៃមុន​ពេលដែល​សម្តេច​ធិបតី​ហ៊ុន​ម៉ា​ណែ​តប​ន្ត​ទទួល​ជួប​អ្នក​សារ​ពត៍​មាននៅ​ថ្ងៃទី​៣​ឧសភា​ដែល​ត្រូវ​និង​ទិវា​សេរីភាព​សារ​ពត៍​មាន​ពិភពលោក​៣​ឧសភា​ផងដែរ​។​a net pheaktra 

​លោក​រដ្ឋមន្ត្រី បាន​បន្តថា ប្រទេស​កម្ពុជា ក៏ដូចជា​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​តំបន់ បាន​បោះជំហាន​ចូលដល់​ចំណុច​របត់​នៃ​បរិវត្ត​កម្ម​ឌីជីថល ដែល​បច្ចេកវិទ្យា​ទំនើប និង​សម្បូណ៌​បែប​បាន​ផ្លាស់ប្ដូរ​របៀប​នៃ​ការផ្សព្វផ្សាយ ទទួល និង​ចែករំលែក​ព័ត៌មាន ក៏ដូចជា​ទំនាក់ទំនង​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​។ លោក នេត្រ ភក្ត្រា បាន​ថ្លែងថា​ទិដ្ឋភាព​នៃ​ការប្រែប្រួល​ទាំងនេះ​ចាំបាច់​ទាមទារ​ឱ្យ​ភាគី​ទាំងអស់​ក្នុង​វិស័យ​ព័ត៌មាន​អភិវឌ្ឍ​ខ្លួន​ឱ្យស្រប​នឹង​និន្នាកា​រវិ​វត្ត​បច្ចុប្បន្ន និង​ឱ្យ​ស៊ីសង្វាក់​គ្នា​ជាមួយ​ដំណើរការ​នៃ​ការអភិវឌ្ឍ​វិស័យ​ព័ត៌មាន​កម្ពុជា ក្នុង​ការធានា​គុណភាព​ព័ត៌មាន ប្រសិទ្ធភាព​ផ្សព្វផ្សាយ​ប្រកបដោយ​ភាព​ប្រកួតប្រជែង គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ ព្រមទាំង​ចូលរួម​ក្នុងការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​។​

​លោក​នេត្រ​ភក្ត្រា​បាន​ឲ្យ​ដឹងថា​៖​ក្រសួង​ព័ត៌មាន​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​សហការ​ជាមួយ​សមាគម​សារព័ត៌មាន និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ក្នុងការ​លើកកម្ពស់​គុណ​ភាព​វិជ្ជាជីវៈ​សារព័ត៌មាន និង​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ តាមរយៈ​ការបន្ត​ពង្រឹង​ការប្រតិបត្តិ​ក្រមសីលធម៌​វិជ្ជាជីវៈ ការគ្រប់គ្រង​សន្តិសុខ​ព័ត៌មាន បន្ត​ផ្តល់​កិច្ច​គាំពារ​សង្គម និង​ការការពារ​ផ្នែក​ច្បាប់​ដល់​អ្នកសារព័ត៌មាន​ដែល​គោរព​ក្រមសីលធម៌ ការពង្រឹង​សមត្ថភាព​ជំនាញ​តាមរយៈ​ការបណ្តុះបណ្តាល​ជំនាញ​និពន្ធ ផលិត និង​​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រកបដោយ​គុណភាព ក៏ដូចជា​បំពាក់បំប៉ន​ជូន​ដល់​អ្នកសារព័ត៌មាន​នូវ​ចំណេះដឹង​ស្តីពី​ក្រមសីលធម៌​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត​ក្នុង​វិស័យ​ព័ត៌មាន​ឱ្យ​កាន់តែ​ប្រសើរ​។​

​សម្រាប់​ការ​អះអាងថា​កម្ពុ​ជាមាន​សេរ​ភាព​សារ​ពត៍​មាន លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​លើកឡើងថា ដោយសារតែ​ប្រទេស​កម្ពុជា រង​នូវ​ភាពអយុត្តិធម៌​ពី​របាយការណ៍​អង្គការ​អន្តរជាតិ​មួយចំនួន ដែល​ចេញ​ទាក់ទង​ទៅនឹង​ស្ថានភាព​សិទ្ធិមនុស្ស សេរីភាព​ការបញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន កម្ពុជា​ចាំបាច់ ត្រូវបាន​របាយការណ៍​មួយ​ដែល​ឆ្លុះបញ្ចាំង​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ ដើម្បី​បង្ហាញ​ស្ថានភាព​សេរីភាព​សារព័ត៌មាន​ក្នុងប្រទេស​របស់ខ្លួន​។​​លោក នេត្រ ភក្ត្រា បានឱ្យដឹងថា សម្រាប់​របាយការណ៍​ស្តីពី «​ស្ថានភាព​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​» ដែល​ផ្សព្វផ្សាយ​លើកដំបូង របស់​ក្រសួង​ព័ត៌មាន គឺ​បាន​ឆ្លុះបញ្ចាំង​ពី​គ្រប់​មជ្ឈដ្ឋាន​នៃ​អ្នកសារព័ត៌មាន​ទាំងអស់​។ នេះ​ជា​របាយការណ៍​ដែល​ឆ្លុះបញ្ចាំង​ទៅគ្រប់​និន្នាការ​អ្នកសារព័ត៌មាន ដែល​បាន​បំពេញការងារ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក នេត្រ ភក្ត្រា បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​ព្រោះ​ការអត្ថាធិប្បាយ របស់​អង្គការ​ផ្សេងៗ​នេះ​ជា​សិទ្ធិ​របស់គាត់ ខ្ញុំ​លើក​ឧទាហរណ៍​អ្នកយកព័ត៌មាន​គ្មាន​ព្រំដែន គាត់​ក៏មាន​បញ្ហា​ខ្លួន​គាត់​នៅក្នុង​ប្រទេស​បារាំង​ដូចគ្នា ដូច្នេះ​ការដែល​មិនទាន់​លាងខ្លួន​ឯង​ស្អាត ហើយ​មក​ចោទប្រកាន់​ទៅលើ​បណ្តា​ប្រទេស​ផ្សេង​ទៅតាម​សំណេរ​របស់ខ្លួន ឬ​តាម​ការវាយតម្លៃ​តាម​អារម្មណ៍ ឬ​តាម​របៀបវារៈ និន្នាការ​របស់ខ្លួន ខ្ញុំ​យល់ថា​វា​មិនមែនជា​ភាពត្រឹមត្រូវ​នោះទេ​។ ដោយសារតែ​ប្រទេស​កម្ពុជា រង់​នូវ​ភាពអយុត្តិធម៌​ពី​របាយការណ៍​អង្គការ​អន្តរជាតិ​មួយចំនួន ដែល​ចេញ​ទាក់ទង​ទៅនឹង​សិទ្ធិមនុស្ស សេរីភាព​ការបញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន​នេះហើយ​ដែល​ចាំបាច់​ដែល​កម្ពុជា ត្រូវបាន​របាយការណ៍​មួយ​ដែល​ឆ្លុះបញ្ចាំង​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​»​។​

​
​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ដោយ​គូសបញ្ជាក់ថា​ការសិក្សា​ស្តីពី​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នេះ​ត្រូវ​បានរៀបចំ​ធ្វើឡើង​ដោយ​កម្ពុជា​ខ្លួនឯង​ផ្ទាល់ ដែលជា​សក្ខីភាព​មួយ​បង្ហាញ​ភាពជា​ម្ចាស់​របស់​កម្ពុជា​លើ​វិស័យ​ព័ត៌មាន និង​ការផ្ដល់​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​វិស័យនេះ​ជា​អាទិភាព​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧ ក្រោម​ការដឹកនាំ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដោយបាន​ពូន​ជ្រុំ​នូវ​រាល់​សមិទ្ធផល និង​ស្នាដៃ​ដឹកនាំ​ក្នុង​អាណត្តិ​មុនៗ​សម្រាប់​វិស័យ ព័ត៌មាន​របស់ សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី ដែល​បច្ចុប្បន្ន​ជា ប្រធានព្រឹទ្ធសភា និង​ជា​​ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​។​

​លោក នេត្រ ភក្ត្រា បាន​បន្ថែមថា ផ្អែកលើ​លទ្ធផល​នៃ​ការសិក្សា​ដដែល​នេះ អ្នកសារព័ត៌មាន​ចំនួន ៩៥% ក្នុងចំណោម​អ្នកចូលរួម​ឆ្លើយ​ក្នុង​ការស្ទង់មតិ​ទាំងអស់ បាន​ឯកភាព​ថា​ភាព​សម្បូណ៌​បែប​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​បច្ចុប្បន្ន គឺជា​ការចូលរួម​លើកកម្ពស់​សេរីភាព​សារព័ត៌មាន និង​សេរីភាព​នៃ​ការបញ្ចេញមតិ ខណៈ​អ្នកសារព័ត៌មាន​ចំនួន ៧៩,៨% បាន​អះអាងថា ខ្លួន​មាន​សេរីភាព​ពេញលេញ​ក្នុងការ​ប្រកប​អាជីព​ជា​អ្នកសារព័ត៌មាន ដោយមាន​ភាពងាយស្រួល និង​សុវត្ថិភាព​ក្នុងការ​ប្រមូល​ព័ត៌មាន​ពី​ប្រភព​ផ្សេងៗ​សម្រាប់​ការសរសេរ ផលិត និង​ផ្សព្វផ្សាយ​ព័ត៌មាន​របស់ខ្លួន​ដោយ​សេរី​។​
​

ក្នុងចំណោម​អ្នកចូលរួម​ការស្ទង់មតិ​សរុប​មនុស្ស​ចំនួន ៩៩,៧% បានផ្តល់​សារៈសំខាន់​ក្នុង​ការគោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​អ្នកសារព័ត៌មាន​ខណៈ​មនុស្ស​ចំនួន ៩២,១% គាំទ្រ​ឱ្យ​មានការ​អនុវត្តតាម​នីតិវិធី​ច្បាប់​ចំពោះ​អ្នកសារព័ត៌មាន​ដែល​ប្រព្រឹត្ត​ខុស​វិជ្ជាជីវៈ ហើយ​៩៩,៤% បាន​គាំទ្រ​ការបណ្តុះបណ្តាល​ដល់​អ្នក​សារព័ត៌មាន​ដើម្បី​ពង្រឹងគុណភាព​វិជ្ជាជីវៈ​។​​នេះ​ជា​លទ្ធផល​នៃ​ការស្ទង់មតិ​ថ្មី​មួយ ដែល​ក្រសួង​ព័ត៌មាន​បានរៀបចំ​ឡើង​ក្នុង​ក្របខណ្ឌ​នៃ​ការសិក្សា​ស្តីពី​ស្ថានភាព​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា ។​

​សេរីភាព​សារព័ត៌មាន ជា​កាតាលីករ​មួយ​ដ៏​ចាំបាច់​សម្រាប់​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​របស់​កម្ពុជា​សេរីភាព​នេះ ត្រូវបាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ច្បាប់​ស្តីពី​របប​សារព័ត៌មាន​កម្ពុជា និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​ផ្សេងទៀត​។ ដូច្នេះ ក្នុង​ក្របខណ្ឌ​នៃ​ការលើកកម្ពស់​តម្លៃសង្គម​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ការវាស់វែង​ស្ថានភាព​សេរីភាព​សារព័ត៌មាន​បច្ចុប្បន្ន​នៅ​កម្ពុ​ជាមាន​សារៈសំខាន់​ណាស់ ដើម្បី​ឆ្លុះបញ្ចាំង​អំពី​លំហ​សេរីភាព​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សិទ្ធិ​នៃ​ការទទួល​ព័ត៌មាន តួនាទី​របស់​សារព័ត៌មាន​វិជ្ជាជីវៈ​ក្នុង​ការផ្តល់​ចំណេះដឹង និង​ព័ត៌មាន​ពិ និង​ជឿ​ទុកចិត្តបាន​សម្រាប់​ជា​ប្រយោជន៍​ដល់​ប្រជាជន អ្នកដឹកនាំ និង​សង្គមជាតិ​ទាំងមូល ក្នុង​ការធ្វើ​សេចក្តីសម្រេចចិត្ត និង​រួមគ្នា​កម្លាំង​ដើម្បី​ធានា​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​សម្រាប់​ការសិក្សា​នេះ ក្រុមការងារ​នៃ​ក្រសួង​ព័ត៌មាន​បាន​ប្រើ​វិធីសាស្ត្រ​ចម្រុះ គឺ​វិធីសាស្ត្រ​គុណ​វិស័យ និង​វិធី​សា​ស្ត​បរិមាណ​វិស័យ តាមរយៈ​ទី​១៖ ការអនុវត្ត​ការ​ស្ទាបស្ទង់​មតិ​ក្នុងចំណោម​អ្នកសារព័ត៌មាន​សរុប​ចំនួន ៣៤១​នាក់ តាម​បណ្ដា​រាជធានី​-​ខេត្ត​ទាំង​២៥ ទូទាំងប្រទេស​, ទី​២៖ ការស្រាវជ្រាវ​ឯកសារ​ដែលមាន​ស្រាប់ (Desk Review) រាប់បញ្ចូល​ទាំង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន សេចក្តីប្រកាស​ជាស​កល​ស្ដីពី​សិទ្ធិមនុស្ស​កតិកាសញ្ញា និង​អនុសញ្ញា​ទាំងឡាយ​ទាក់ទង​ទៅនឹង​សិទ្ធិមនុស្ស​, និង​ទី​៣៖ និង​ការសម្ភាសន៍​ជាមួយ​ឥស្សរជន និង​បុគ្គល​សំខាន់ៗ​ក្នុង​វិស័យ​ព័ត៌មាន​.។

​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា ខេ​ម​បូ​ចា បាន​រកឃើញ​ពី​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅតែ​មិនទាន់​ល្អប្រសើរ ហើយ​កាលពី​ឆ្នាំ ២០២៣​។ អង្គការ​អ្នករាយការណ៍​គ្មាន​ព្រំដែន​បានដាក់​ចំណាត់ថ្នាក់​កម្ពុជា​នៅ​លេខ​រៀង​ទី​១៤៧​ក្នុងចំណោម​១៨០​ប្រទេស​ដែល​សេរីភាព​សារព័ត៌មាន​ដុនដាប​។a press freedom a press freedom1 

​