» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11976 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702147 នាក់

អាមេរិក​កាត់បន្ថយ​ការ​កៀស​ង្ក​តដល់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន


​អាមេរិក​៖​រដ្ឋាភិបាល​លោក​ត្រាំ បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​Intel របស់​អាមេរិក​លក់ស​ម្ភា​រៈ​មួយចំនួន​ឲ្យ​ទៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា ហួ​វៃ​របស់​ចិន ។​
​អ្នកនាំពាក្យ​ក្រុមហ៊ុន Intel បានប្រកាស​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​២២ ខែកញ្ញា ថា រដ្ឋាភិបាល​អាមេរិក​បាន​យល់ព្រម​ផ្តល់​លិខិតអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​លក់​សម្ភារ​ចាំបាច់​មួយចំនួន​ដល់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហួ​វៃ​។​a huway 

​សូមបញ្ជាក់ថា​កាលពី​ខែឧសភា ឆ្នាំ​២០១៩ ក្រុមហ៊ុន​ហួ​វៃ​ត្រូវ​អាមេរិក​ដាក់ចូល​ក្នុង​បញ្ជីខ្មៅ​រួមជាមួយ​ក្រុមហ៊ុន​ចំនួន​២៧០​ក្រុមហ៊ុន​ផ្សេងទៀត របស់​ចិន​។ បណ្តា​ក្រុមហ៊ុន​អាមេរិក ត្រូវ​ហាមប្រាម​លក់​សម្ភារ​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន​នោះទេ បើ​មិនមាន​ការអនុញ្ញាត​នោះ​។​​នៅពេលនេះ​ក្រុមហ៊ុន Intel បានដាក់​លិខិត​ទៅកាន់​រដ្ឋាភិបាល​អាមេរិក​សុំ​ការអនុញ្ញាត​ឲ្យ​លក់​សម្ភារ​មួយចំនួន​ឲ្យ​ទៅ​ក្រុមហ៊ុន​​ហួ​វៃ​។

កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ក្រុមហ៊ុន ផលិត ឈី​ប SMIC (Semiconductor Manufacturing International Corporation) ក៏បាន​ដាក់​លិខិត​ទៅកាន់​រដ្ឋាភិបាល សុំ​ការអនុញ្ញាត​ពី​រដ្ឋ​ភិ​បាល​អាមេរិក ។ ក្រុមហ៊ុន​ផលិត​ឈី​ប SK Hynix របស់​កូរ៉េខាងត្បូង​ក៏បាន​ដាក់​លិខិត​ទៅកាន់​រដ្ឋាភិបាល​អាមេរិក​ដែរ ប៉ុន្តែ​មិន​ទទួលបាន​ការអនុញ្ញាត​នោះឡើយ​។​​រដ្ឋ​កា​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ បានដាក់​វិធានការ​តឹងតែង​ចំពោះ​ក្រុមហ៊ុន​ហួ​វៃ​។

លោក​ត្រាំ​បានចាត់ទុក​ក្រុមហ៊ុន ហួ​វៃ គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​អាមេរិក ដោយ​ក្រុមហ៊ុន​អាច​បញ្ជូន​ព័ត៌មាន​សម្ងាត់​ទៅ​ឲ្យ​ចិន​។​ក្រៅពី​ការ​បន្ធូ​បន្ថយ​ចំ​ពើ​ក្រុមហ៊ុន​ហូ​វ៉ៃ​អាមេរិក​ក៏បាន​ស្វា​គម​ផងដែរ​ចំពោះ​ការ​រឿប​ចំ​បង្កើត​ក្រុមហ៊ុន​តិកតុក​ចិន​ដែលមាន​ភាគហ៊ុន​ក្រុមហ៊ុន​អាមេរិក​ចូលរួម​។​បើតាម​ការផ្សាយ​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា​៖ កិច្ចព្រមព្រៀង​ថ្មី​នេះ ពួកគេ​នឹង​បង្កើត​ក្រុមហ៊ុន​ថ្មី​មួយ​ដែលមាន​ឈ្មោះថា TikTok Global ដែលមាន​ទីតាំង​នៅក្នុង​សហរដ្ឋអាមេរិក ដោយមាន​ការចូលរួម​ភាគហ៊ុន​ពី ក្រុមហ៊ុន Oracle មាន ១២.៥% និង ក្រុមហ៊ុន Walmart មាន ៧.៥%​។

ក្រុមហ៊ុន​ថ្មី​នេះ​យល់ព្រម​ថា​នឹង​ផ្ដល់​ការងារ​ដល់​ជនជាតិ​អាមេរិក​ចំនួន​ប្រមាណ ២៥០០០​នាក់ នេះ​បើ​ប្រៀបធៀប​នាពេល​បច្ចុប្បន្ន ដែល​ក្រុមហ៊ុន ByteDance មាន​បុគ្គលិក​ចំនួន​ប្រមាណ​តែ ១០០០​នាក់​ប៉ុណ្ណោះ​។ ជាងនេះទៅទៀត​ក្រុមហ៊ុន​នឹង​បង្កើត​មូលនិធិ​ដែលមាន​ទឹកប្រាក់​ចំនួន ៥ ពាន់​លាន​ដុល្លារ ដើម្បី​បណ្ដុះបណ្ដាល​សិស្សានុសិស្ស​ជំនាន់​ក្រោយ​ខាង​ផ្នែក​វិទ្យាសាស្ត្រ និង​វិស្វកម្ម​កុំព្យូទ័រ​ផងដែរ​។​​ប្រធានាធិបតី ដូ​ណា ត្រាំ (Donald Trump) បាន​សម្ដែង​ការគាំទ្រ​លើ​កិច្ចព្រមព្រៀង​ថ្មី​នេះ ទោះជា​វា​មិនបាន​ផ្ដល់នូវ​អ្វីដែល​គាត់​ចង់បាន​ទាំងស្រុង ដោយ​ឱ្យ​ក្រុមហ៊ុន ByteDance លក់​កម្មវិធី TikTok ទៅឱ្យ​ក្រុមហ៊ុន​ណាមួយ​របស់​អាមេរិក​ក៏ដោយ​ក្តី​។​a hu wai 


​