» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 31264 នាក់

ម្សិលមិញ 11636 នាក់

សរុប 20598683 នាក់

ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ជោ​ត​នា​រាម​បាក់​តាង បាននាំគ្នា​ផ្ទុះ​ការតវ៉ា​ទាមទារ​បណ្ដេញ ចៅអធិការ​វត្ត​ចេញពី​វត្ត​


ខេត្តព្រៃវែង​៖​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​អធិករណ៍​នេះ​គឺ​ប្រជា​ពុទ្ធ​បរិ​ស​ទ័​ចោទថា សង្គ្រាជ​វត្ត​ជោ​ត​នា​រាម​បាក់​តាង រូបនោះ​មាន​សង្ឃដីកា​មិន​សមរម្យ​គំរោះគំរើយ ជេរប្រមាថ និង​យកប្រពន្ធ​មក​ស្នាក់​នៅក្នុង​វត្ត និង​ក្នុង​កុដិ​ជាមួយគ្នា ។a monk wife1

​ករណី​យ៍​នេះ​បាន​ផ្ទុះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​៣០ មេសា នៅក្នុង​ទី​អារាម​វត្ត​ជោ​ត​នា​រាម​បាក់​តាង ស្ថិតនៅ​ក្នុងភូមិ​បាក់​តាង ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ។ ពេល​ផ្ទុះ​ការតវ៉ា​នេះ ប្រជាពលរដ្ឋ​បាន​ស្រែក​ខ្លាំងៗ​បណ្ដេញ​ព្រះចៅអធិការ ញឹក ចូក ឱ្យ​ចេញពី​វត្ត​ដោយ​គ្មាន​លក្ខខណ្ឌ ក្រោម​ហេតុផល​ថា ចៅអធិការ​អង្គ​នេះ ប្រើ​សង្ឃដីកា​មិន​សមរម្យ​គំរោះគំរើយ មកលើ​ពុទ្ធបរិស័ទ និង​លោកតា​លោកយាយ​គណៈកម្មការ​វត្ត ហើយ​ជាពិសេស​គឺ​ប្រព្រឹត្ត​ប្រាស់ចាក​ទៅនឹង​ធម៌​វិន័យ​របស់​ព្រះសង្ឃ​ដោយបាន​យក​អតីត​ប្រពន្ធ​មក​រស់នៅក្នុង​កុដិ​ជាមួយគ្នា​ធ្វើ​ដូច​ប្តី​ប្រពន្ធ​កាល​មិនទាន់​បួស ។

​ទាក់ទងនឹង​ការចោទប្រកាន់​នេះព្រះ សង្ឃ ញឹក ចូក បាន​មាន​សង្ឃដីកា​ថា ករណី​ប្ដឹងផ្ដល់​នេះ គឺមាន​ដង្កូវចេញពីសាច់ ហើយលោកថាប្រសិនបើ​អាជ្ញាធរ មន្ត្រី​ជំនាញ ឬ​គណៈសង្ឃ​ឱ្យ​ព្រះអង្គ​ចេញ ទើប​ព្រះអង្គ​ព្រម​និមន្ត​ចេញពី​វត្ត ។ ទោះជា​យ៉ាងណាក៏ដោយ នៅ​ព្រឹក​ថ្ងៃទី​១ ឧសភា​នេះ លោក យឹម យ៉​ន មេឃុំ​ព្រៃខ្លា បានបញ្ជាក់​ប្រាប់ថា មន្ត្រី​សង្ឃ​ស្រុក​ស្វាយ​អ​ន្ទ​រ បាន​និមន្ត​ព្រះគ្រូ ញឹក ចូក ចៅអធិការ​វត្ត​ជោ​ត​នា​រាម​បាក់​តាង ចេញពី​វត្ត​ហើយ​នៅ​ព្រឹក​ថ្ងៃទី​១ ឧសភា​នេះ ។ ប៉ុន្តែ​រឿង​ចំណាត់​ការបន្ត​យ៉ាងណា​នោះ លោក​មិនទាន់​ដឹង​នៅឡើយ​ទេ គឺជា​តួនាទី​របស់​មន្ត្រី​សង្ឃ និង​មន្ត្រី​ធម្មការ ។​​សង្ឃឹម​អី​ទៀត​បើ​ព្រះសង្ឃ​ត្រូវ​ពឹង​ផ្អែកលើ​ពុទ្ធបរិស័ទ​ហ្នឹងហើយ​បើ​ពុទ្ធ​បរិ​ស​ទ័​មិន​គាំទ្រ​ទុក​ធ្វើ​អី​ទៀត​៕a monk wife a monk wife2 
​