» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 567 នាក់

ម្សិលមិញ 13674 នាក់

សរុប 20708447 នាក់

លោក​ស៊ុនចាន់ថុល​ថា​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ​សិក្សា​ដោយ​អ្នកជំនាញ​ជាតិ និង​អន្តរជាតិ​ចំនួន​៤២​រូប

​ភ្នំពេញ ៖ គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ ដែលមាន​ប្រវែង​១៨០​គីឡូម៉ែត្រ ត្រូវបាន​សិក្សា​យ៉ាង​ល្អិតល្អន់​ពី​ក្រុម​អ្នកជំនាញ​បច្ចេកទេស​ជាតិ និង​អន្តរជាតិ​ចំនួន​៤២​រូប ទាំង​នៅលើ​ដី​ផ្ទាល់ និង​ប្រើ​ឧបករណ៍​សិក្សា​ពីលើ​អាកាស​។ ជា​លទ្ធផល​នៃ​ការសិក្សា​បង្ហាញថា គម្រោង​ដែលមាន​តម្លៃ​វិនិយោគ​ប្រមាណ​១​ពាន់​៧​រយ​លាន​ដុល្លារ​អាម៉េរិក​នេះ អាច​ដំណើរការ​ទៅបាន​ដោយ​គ្មាន​បង្ក​ជា​ផលប៉ះពាល់​ដល់​បរិស្ថាន ឬ​លំហូរ​ទឹក​រវាង​ទន្លេមេគង្គ និង​សមុទ្រ​នោះទេ​។​a sun thol 

លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានឱ្យ​ថា ក្រោយ​គម្រោង​ដែល​អនុញ្ញាតឱ្យ​នាវា​ចំណុះ​៣​ពាន់​តោន ធ្វើចរាចរ​បាន​នេះ នឹង​អាច​ហុច​ផល​ដល់​សេដ្ឋកិច្ច​ចន្លោះ​ពី​២១% ទៅ​៣០% រួមទាំង​អត្ថប្រយោជន៍​ជាច្រើន​ទៀត​។​​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ដ៏​ល្បីល្បាញ​របស់​អាម៉េរិក CNBC លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​អះអាងថា គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ គឺជា​គម្រោង​មួយ​ដែលមាន​ការសិក្សា​រួមគ្នា​រវាង​ក្រុម​អ្នកជំនាញ​បច្ចេកទេស​ជាតិ និង​អន្តរជាតិ​ចំនួន​៤២​នាក់ ហើយ​ការសិក្សា​ត្រូវបាន​ធ្វើឡើង​ទាំង​នៅ​លើដី​ផ្ទាល់ និង​ប្រើ​ឧបករណ៍​សិក្សា​ពីលើ​អាកាស​។

​គម្រោង​នេះ ដែលមាន​ប្រវែង​ប្រមាណ​១៨០​គីឡូម៉ែត្រ មិនមែន​អភិវឌ្ឍន៍​លើដី​ថ្មី​ទាំងស្រុង​នោះទេ ពោលគឺ​អភិវឌ្ឍន៍​តាម​គំរូ​ព្រែ​កចាស់​ដែល​ត្រូវបាន​ប្រើប្រាស់​តាំងពី​២​ពាន់​ឆ្នាំ​មកម្ល៉េះ​។ ដូច្នេះ​ការអភិវឌ្ឍន៍​គម្រោង​នេះ គ្រាន់តែ​ពង្រីក​ទំហំ​ទទឹង និង​ជីក​ឱ្យ​ជ្រៅ​ជាង​មុន ដែល​អាចធ្វើឱ្យ​នាវា​ចំណុះ​៣​ពាន់​តោន​អាចធ្វើ​ចរាចរ​បានតែ​ប៉ុណ្ណោះ​។ លោក​ឧបនាយករដ្ឋមន្ត្រី បាន​អះអាង​ផងដែរ​ថា ការអភិវឌ្ឍ​គម្រោង​នេះ មិនមាន​បច្ច័យ​ប៉ះពាល់​ដល់​បរិស្ថាន​នៅ​កម្ពុជា ឬ​បរិស្ថាន​ឆ្លងកាត់​ព្រំដែន​វៀតណាម ហើយ​វា​ក៏​មិនបាន​ធ្វើឱ្យប៉ះពាល់​ដល់​លំហូរ​ទឹក​របស់​ទន្លេមេគង្គ​នោះដែរ ដ្បិតថា ការសាងសង់​ព្រែកជីក​នេះ កម្ពុជា នឹង​ប្រើ​បច្ចេកទេស និង​បច្ចេកវិទ្យា​ទំនើប​មិនឱ្យ​ទឹកសាប​ហូរ​ចូល​ទឹកប្រៃ ឬ​ទឹកប្រៃ​ហូរ​ចូល​ទឹកសាប​នោះទេ​។​

​សូមបញ្ជាក់ថា ៖ « គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ គឺ​ជួយ​រំដោះ​ទឹកជំនន់​ដែល​សព្វថ្ងៃនេះ​លិចលង់​ច្រើនណាស់​នៅ​ខេត្តតាកែវ ដូច្នេះ​ទឹក​អាច​ហូរ​ចូល​យើង​ធ្វើ​ទ្វារ​ទឹក​ចំនួន​១៥​ថែមទៀត ប្រឡាយ​ដើម្បី​អូស​ទឹក​ឱ្យចូល​ក្នុង​ព្រែកជីក​របស់​យើង បើ​យើង​ចង់ទុក​ក៏​យើង​បិទ​វា​ទៅ​បើ​ច្រើនពេក​បើកទ្វារ​ឱ្យ​ហូរ​ចូល​សមុទ្រ​ទៅ​បើ​យើង​មិនត្រូវ​ការ​នៅ​រដូវវស្សា​។ ផ្ទុយទៅវិញ​នៅ​រដូវប្រាំង​យើង​មានទឹក​រហូត អ៊ីចឹង​យើង​ប្រើប្រាស់​វិស័យ​កសិកម្ម​យើង​មានការ​រីកចម្រើន យើង​ទប់​ទឹកបាន​ប្រជាពលរដ្ឋ​យើង​១​លាន​៦​សែន​នាក់ ដែល​រស់​នៅតាម​ដងព្រែក ១៨០​គីឡូម៉ែត្រ​នេះ​លោក​មានទឹក​ប្រើប្រាស់​គ្រប់គ្រាន់​។ យើង​មាន​ត្រី ដាក់​ចិញ្ចឹម​ត្រី​គ្រប់បែបយ៉ាង​ទាំង អស់ រាប់ពាន់​តោន អ៊ីចឹង​ប្រជា​ពល រដ្ឋ​យើង​នៅតាម​នឹងមាន​ជីវភាព​ធូរធារ​។ ទេសចរណ៍​យើង​ធ្វើដំណើរ​តាមផ្លូវ​ទឹក​ពី​ភ្នំពេញ​ទៅលេង​នៅ​កែប ទេសចរណ៍​ពី​កែប កំពត ពី​ក្រុងព្រះសីហនុ មកលេង​ភ្នំពេញ តាមផ្លូវ​ព្រែកជីក​១៨០​គីឡូម៉ែត្រ​នេះ មាន​តំបន់​ពាណិជ្ជកម្ម មាន​ភោជនីយដ្ឋាន មាន​តំបន់​សេដ្ឋកិច្ច​ពិសេស អ៊ីចឹង​ថា​នេះ​ផលចំណេញ​ច្រើន ទៅលើ​ការរៀបចំ​ព្រែកជីក​របស់​យើង​នេះ »​។

​សូមបញ្ជាក់ថា ផ្លូវទឹក​ថ្មី​ទៅកាន់​សមុទ្រ​នេះ មាន​ប្រវែង ១៨០​គីឡូ ម៉ែត្រ ចាប់ពី​ព្រែក​តាកែវ នៃ​ទន្លេ មេគង្គ ឆ្លងកាត់​តាម​ព្រែក​តា​ឯក នៃ​ទន្លេបាសាក់ ចូល​តាម​ព្រែ​កតា​ហ៊ីង​នៃ​ទន្លេបាសាក់ ស្រុក​កោះធំ និង​បន្ត​រហូតដល់​សមុទ្រ ខេត្ត​កែប ដោយ​ឆ្លងកាត់​ខេត្ត ៤ រួមមាន​៖ ខេត្តកណ្តាល តាកែវ កំពត និង​ខេត្ត​កែប ដែលមាន​ប្រជាជន​សរុប​ប្រមាណ ១,៦​លាន​នាក់ រស់នៅ​អម​សងខាង​ផ្លូវទឹក​នេះ​។ ផ្លូវទឹក​នេះ មាន​ទទឹង​មុខកាត់​ផ្នែក​ខាងលើ ប្រវែង ១០០​ម៉ែត្រ និង​មុខកាត់​ផ្នែក​ខាងក្រោម ប្រមាណ​៨០​ម៉ែត្រ និង​ជម្រៅ​ទឹក​ប្រមាណ ៥,៤​ម៉ែត្រ ( ជម្រៅ​នាវាចរណ៍ ៤,៧​ម៉ែត្រ និង​គម្លាត​សុវត្ថិភាព ០,៧​ម៉ែត្រ ) មាន​គន្លង​នាវាចរណ៍ ចំនួន​២​គន្លង អាច​ចេញ​-​ចូល និង​ចៀស​គ្នា​បាន​ដោយ​សុវត្ថិភាព​៕a sun thol1 a sun thol2 

​