» ​លោក​ស៊ី ជីន​ពីង និង ពូ​ទីន លើកសរសើរ​ទំនាក់ទំនង​ចិន​-​រុ​ស្ស៉ី » ថ្លែង​សារ​ពិសេស ពាក់ព័ន្ធ​គម្រោង "​ព្រែកជីក​ហ្វូណន​តេ​ជោ​"​សម្តេច​តេ​ជោ ហ៊ុន សែន​ជម្រុញ​ការជីក​ឲ្យ​ខាងតែបាន​ » បើកឡាន​មិន​ប្រ​យ​ត្ន័​រថភ្លើង​បុក​ម៉ា​ទំ​ហ៊ឹង​តែ​ម្ចាស់​ឡាន​អត់​អី​លីង​! » បើក​ត្រាក់ទ័រ​ភ្ជួរដីចំការ ជាន់​មីនតោន​ផ្ទុះ​ដាច់​កង់​ក្រោយ​ម្ខាង​ផ្លោង​ចេញពី​តួ​តែ​អ្នកបើកបរ​ម្នាក់ រងរបួស​ស្រាល​ » នារី​មន្ត្រីនគរបាល​ស្រស់​សោភា​ម្នាក់​ជិះឡាន​មក​លោតទឹក​ពីលើ​ស្ពាន​សេកុង បង្ក​ការភ្ញាក់ផ្អើល​ » សមយុទ្ធ​នាគ​មាស​កងទ័ព​កម្ពុជា​-​ចិន លើក​ទី​៦ រួមគ្នា​ធ្វើ ក្រោម​ប្រធានបទ «​ប្រតិបត្តិ​ការប្រឆាំង​ភេរវកម្ម​រួមគ្នា និង​ការងារ​មនុស្សធម៌​» » នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន ប្រាប់​គណៈប្រតិភូ​បញ្ជាការដ្ឋាន​ការពារ​រដ្ឋធានី​ហាណូយ​ថា​មិត្តភាព​កម្ពុជា​វៀតណាម​គ្មាន​អ្នកណា​បំបែក​បាន​! » នារី​ស្រស់ស្អាត​ម្នាក់ បុក​ឃី​ង passapp​ជិះ មោ់ង​៤​ជិត​ភ្លឺ​ត្រូវគេ​រាវ​ខ្ទេច​! » សម្តេចធិបតីប្រគល់សិទ្ធជូនលោកគីតិចប្រធានមេធាវីរដ្ឋាភិបាលឈរដោះស្រាយករណីយ៍រឿងក្តីអតីតឧកញ៉ាឡេចាន់ណាជាមួយប្រជាពលរដ្ឋ » សម្តេចធិបតីប្រគល់សិទ្ធជូនលោកគីតិចប្រធានមេធាវីរដ្ឋាភិបាលឲ្យឈរដោះស្រាយរឿងអតីតឧកញ៉ាឡេងចាន » ចៅអធិការ​វត្ត រួម​និង​ព្រះ​គ្រូសូត្រស្ដាំ ប្រើ​និង​ជួញដូរ​គ្រឿងញៀន​ » រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​ត្រូវបាន​ដក​ចេញពី​តំណែងឲ្យកាន់ការងារសន្តិសុខតែមិនបញ្ជារកម្លាំងផ្ទាល់ » នគរបាល​ចាប់​បើក​យុទ្ធនា​ការរក​ផ្លាកលេខ​នគរបាល​ក្លែងក្លាយ​គ្មាន​ចុះបញ្ជី​ » ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃទី​១៦ ខែឧសភា​កម្ពុជា​នឹង បន្ត​មាន​ភ្លៀង​ធ្លាក់​លាយឡំ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ក្នុង​កម្រិត​ខ្សោយ ពី​១៥%-២៥% » សហគមន៍​អឺរ៉ុប ឯកភាពគ្នា​លើ​សេចក្តីព្រាង​នៃ​កិច្ចព្រមព្រៀង​សន្តិសុខសម្រាប់​អ៊ុយ​ក្រែ​ន​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1014 នាក់

ម្សិលមិញ 3837 នាក់

សរុប 14240906 នាក់

នៅពេល​កូនស្រី​ធំ​ឆ្អឹង ខឹង​ឪពុកម្ដាយ​ស្ដីបន្ទោស​រឿង​លេង​ឆាត និង​មិន​ឲ្យ​ដើរលេង​ជាមួយ​មិត្តភក្ដិ វេច​បង្វិច​រត់ចោល​ផ្ទះ​បាត់​

​ភ្នំពេញ ៖ ក្មេងស្រី​ជំទង់​ម្នាក់​ដោយសារ​ខឹង​ឪពុកម្តាយ​បន្ទោ​សរឿង​លេខ​ឆាត​និង​ហាម​មិន​ឲ្យ​ដើរលេង​ជាមួយ​មិត្តភក្តិ​បាន​លួច​វេច​បង្វិច​រត់​ចេញពីផ្ទះ​ទោ​ឪពុកម្ដាយ​បាន​ព្យាយាម​ខ​ល​ក៏​នាង​មិន​ឆ្លើយ មិន​និយាយ​រក ហើយ​ឆាត​ឆ្លើយ និង​មិន​ប្រាប់​ពី​កន្លែង​ដែល​នាង​ស្នាក់​នៅឡើយ ។a daughter1

​នៅ​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០២៤ ស្ត្រី​ជា​ម្ដាយ​រួមជាមួយ​ស្ត្រី​ម្នាក់ទៀត ត្រូវជា​ជីដូន​សាច់​ឆ្ងាយ​កាន់​រូបថត​កូនស្រី​រូបនោះ​ធ្វើដំណើរ​ទៅកាន់​សាលាសង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដើម្បី​ផ្ដល់ដំណឹង និង​បង្ហាញ​រូបថត​ដល់​អាជ្ញាធរ និង​នគរបាល​ប៉ុស្តិ៍ ព្រមទាំង​ប្រជា​ការពារ​ឲ្យ​បាន​ស្គាល់​នូវ​ភិនភាគ​កូនស្រី​គាត់ ហើយ​គាត់​ក៏បាន​ស្នើសុំ​ឲ្យ​អាជ្ញាធរ និង​នគរបាល​ជួយ​ធ្វើការ​ស្រាវជ្រាវរ​កកូន​គាត់​ផង ។​
​ស្ត្រី​ជា​ម្តាយ​បាន​ប្រាប់​អាជ្ញាធរ​ថា គាត់​ឈ្មោះ ឆេង ស្រី​ម៉ា អាយុ​៣៣​ឆ្នាំ មុខរបរ​លក់ដូរ និង​ប្ដី​ឈ្នោះ​ពៅ កាក់ អាយុ​៣៨​ឆ្នាំ មុខរបរ​លក់ដូរ ។

ចំណែក​កូនស្រី​របស់គាត់ ដែល​កំពុង​បាត់​ខ្លួន​ពី​ផ្ទះ​នោះ ឈ្មោះ ពៅ សុធា អាយុ​១៦​ឆ្នាំ សព្វថ្ងៃ​គ្រួសារ​របស់គាត់​ស្នាក់នៅ​ក្នុង​បុរី​ច័ន្ទ​សម្បត្តិ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​តា​អូ ឃុំ​តា​អូ ស្រុក​គី​រី​វង្ស ខេត្តតាកែវ ។ គាត់​ប្រាប់ថា កូនស្រី​គាត់​បានចេញ​បាត់​ពី​ផ្ទះ​រយៈពេល​ជាង​១​ខែ​កន្លះ​មកហើយ គឺ​ចាប់តាំងពី​ថ្ងៃទី​១៤ ខែ​កម្ភៈ ឆ្នាំ​២០២៤ មកម្ល៉េះ ព្រោះតែ​នាង​ខឹង​ពួកគាត់​ដែលជា​ឪពុកម្ដាយ​ស្ដីបន្ទោស​រឿង​លេង​ឆាត និង​មិន​ឲ្យ​ដើរលេង​ជាមួយ​មិត្តភក្ដិ ។ កាល​វេលា​ម៉ោ​១១​ថ្ងៃ​ព្រឹក​ថ្ងៃនោះ ពួកគាត់​បាន​ប្រើ​ឲ្យ​កូនស្រី​រូបនោះ​ទៅ​រៀបចំ​អីវ៉ាន់​លក់ដូរ​មុន នៅមុខ​រោងចក្រ​កាត់ដេរ​មួយ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ​ទី​៣ ដើម្បី​លក់​ពេល​កម្មករ​ចេញពី​ធ្វើការ ហើយ​គាត់ និង​ប្ដី​នៅផ្ទះ​រង់ចាំ​ទៅតាម​ក្រោយ ។​

​លុះដល់​ម៉ោង​កម្មករ​ចេញពី​ធ្វើការ​ពួកគាត់​បាន​ចេញពីផ្ទះ​ទៅដល់​កន្លែង​លក់ ស្រាប់តែ​បាត់​មិនឃើញ​កូនស្រី ដោយ​មិនដឹង​ជា នាង​ទៅ​ទីណា​ឡើយ ហើយ​គាត់​ក៏បាន​ខ​ល​រក ប៉ុន្តែ​ខ​ល​ចូល​ហើយ​កូនស្រី​មិន​និយាយរ​កសោះ ។ ពួកគាត់​មានការ​ព្រួយបារម្ភ​ខ្លាំងណាស់​ក៏បាន​ទាក់ទង​តាម​ឆាត​ហ្វេ​ស​ប៊ុ​ក និង​តេ​ឡេ​ក្រាម​ទៀត ប៉ុន្តែ​កូនស្រី​នៅតែ​មិន​និយាយរ​កទៀត​ទើប​ឲ្យ​សាច់ញាតិ​ខាង​គាត់ និង​ប្ដី​ជួយ​ទាក់ទង ។ ពេលនោះ​ក្រៅពី​រូបគាត់ និង​ប្ដី ដែលជា​ឪពុកម្ដាយ​ខ​ល​ទៅ​នាង​និយាយ​រក​ទាំងអស់ តែ​ក៏​មិន​ប្រាប់​ពី​កន្លែង​ស្នាក់នៅ និង​នៅ​ជាមួយ​នរណា​ដែរ ។​

​ស្ត្រី​ជា​ម្តាយ​នេះ បាន​ប្រាប់​ថា សាច់ញាតិ​បាន​ព្យាយាម​លួងលោម​ឲ្យ​ត្រឡប់មកផ្ទះ​វិញ ប៉ុន្តែ​នាង​មិន​ព្រម​ឡើយ ហើយ​រហូតដល់​ក្រោយ​ថ្ងៃ​ចូលឆ្នាំ​រួច​៣​ថ្ងៃ ស្រាប់តែ​ទាក់ទង​នាង​លែង​បាន​រហូត​តែម្ដង ពុំ​ដឹងថា​នាង​មានរឿង​អ្វី និង​សុខទុក្ខ​បែបណា​នោះទេ ។​​ដោយសារ​មាន​ព្រួយបារម្ភ​ ទើប​នៅ​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០២៤ គាត់​បាន​នាំយក​រូបថត​កូនស្រី​ធ្វើដំណើរ​ទៅកាន់​សាលាសង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្នើសុំ​ឲ្យ​អាជ្ញាធរ និង​នគរបាល​ជួយ​ធ្វើការ​ស្រាវជ្រាវរ​កកូន​គាត់​ផង.។a daughter