» ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ! » លោក ពួយ រដ្ឋា មន្ត្រីនៅស្រុកអង្គរបុរី ប្រគល់ប្រាក់២០ម៉ឺនរៀលឲ្យប្រជាពលរដ្ឋវិញហើយបន្ទាប់ពីបែកធ្លាយទាថ្លៃសេវាកែសម្រួលអត្រានុកូលដ្ឋាន » កម្លាំងល្បាតជម្រកសត្វព្រៃស្រែពកចាប់បានជ្រូកព្រៃនិងឈ្លួសងាប់៣ក្បាលយកទៅដុតចោល! » ឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធលួចសត្វគោ ៣ករណី នៅស្រុកត្រពាំងប្រាសាទ » ១ថ្ងៃក្រសួងមហាផ្ទៃដាក់ពិន័យនិងតែងតាំងមន្ត្រីនគរបាលច្រកត្រពាំងក្រៀល! » រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក៖ កិច្ចព្រមព្រៀង Hormuz អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ » ចុះអន្តរាគមន៍ករណីហឹង្សាក្នុងគ្រួសារជនសង្ស័យញៀនថ្នាំបំផ្ទុះគ្រាប់បែក ដាក់សមត្ថកិច្ច អ្នកស្លាប់កើនដល់ ៧នាក់ » និស្សិតកម្ពុជា២៤នាក់ទៀត នឹងចេញទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅជប៉ុន » ធនាគារ៣ពាណិជ្ជ៣ថ្មីដែលធនាគារជាតិរឹបអូសអាជ្ញាបណ្ណ័គឺសុទ្ធតែមានឈ្មោះក្នុងបញ្ជីរទណ្ឌកម្មពីអាមេរិក » កម្ពុជានាំក្រុមសង្កេតការណ៍អាស៊ានចុះពិនិត្យចំណុចបង្គោលព្រំដែនលេខ៣៧ក្នុងខេត្ដបន្ទាយមានជ័យ...

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11182 នាក់

ម្សិលមិញ 10010 នាក់

សរុប 19982218 នាក់

ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​តាម​ព្រំដែន​ក្នុង​ដី​ខ្មែរ​យ៉ាង​គឃ្លើន តែ​ទាហាន​ខ្មែរ​បែរជា​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​បង្ហោះ​ព័ត៌មាន​ឬ Videos ស្តីពី​សកម្មភាព​របស់​ទាហាន​ថៃ​ទៅវិញ !?


​ខេត្ត​ឧ​ត្ត​រ​មានជ័យ​: កាលពី​ព្រឹក​ថ្ងៃទី ១៧ ខែមេសា ឆ្នាំ​២០២៤ ក្រុម​ទាហាន​ឈុតខ្មៅ​មាន​ចំនួន ១២​នាក់ ប្រដាប់​ដោយ​អាវុធ​វែង ម៉ាក អឹម​សី(M16) កាន់​គ្រប់​ដៃ​បាននាំគ្នា​លួច​ដើរ​ឆ្លង​ព្រំដែន​ល្បាត​ក្នុង​ទឹកដី​ខ្មែរ​យ៉ាង​គឃ្លើន នៅ ក្នុងភូមិ​សាស្ត្រ ស្រុក​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។ ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​ចំការ​ស្វាយចន្ទី បាន​រាយ ការណ៍ ប្រាប់​អ្នកយកព័ត៌មាន របស់​អង្គភាព គេហទំព័រ មាតុភូមិ www.mea tophoum.com ប្រចាំខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​ព្រឹក​ថ្ងៃទី​១៨ មេសា ឆ្នាំ ២០២៤ អោយដឹងថា : ពិតជា​មាន​ករណី​ទាហាន​ថៃ​បាននាំគ្នា​ដើរកាត់​ចំការ​ស្វាយចន្ទីរ របស់​ពួកគាត់​មែន កាលពី​ថ្ងៃទី ១៧ ខែមេសា ឆ្នាំ​២០២៤ ពួក​ទាន​ថៃ​ទាំងនោះ​ស្ពាយ​កាំភ្លើង​វែង ម៉ាក អឹម​សី គ្រប់ៗ​គ្នា ដើរកាត់​ចំការ​ស្វាយចន្ទី​ដែលជា​កម្មសិទ្ធិ​របស់​ពួកគាត់ ។a thai army  border2 

ប្រជាពលរដ្ឋ​ម្ចាស់​ចំការ​បានបញ្ជាក់​ប្រាប់ថា​: នេះ​មិនមែនជា ករណី​លើក​ទី​១​ទេ ព្រោះ​ជា​ញឹក ញាប់ គេ​ឃើញ​កង​ទាហាន​ឈុតខ្មៅ​ថៃ​តែងតែ​ដើរល្បាត ក្នុង​ដែន ដី​ខ្មែរ និង​ដើរកាត់​ចំការ​ស្វាយ​ច​ន្ឋី​របស់​ពួកគាត់ ជួន​ថ្ងៃ​ខ្លះ​កង ទាហាន​ថៃ​ទាំងនោះ​យក​ថ្នាំ ឬ​ឧបករណ៍​មក​ស្វាន​ខួង​ចាក់​ថ្នាំ​បណ្តាលអោយ​ស្វាយចន្ទី​ងាប់​រាប់ពាន់​ដើម ដោយ​មិនមាន​អាជ្ញាធរ ឬ​សមត្ថកិច្ច​ថ្នាក់​ណា ចុះ​មកជួយ​ដោះស្រាយ​បញ្ហា​ជូន​ពួកគាត់​ទេ ។ បន្ថែម​ពីលើ​សេចក្តីរាយការណ៍​នេះ ក៏មាន​អា​ខោ​ន facebook​មួយ មាន​ឈ្មោះថា Chantha Sun បាន​បង្ហោះ Videos ស្តីពី​សកម្មភាព​ទាហាន ឈុតខ្មៅ​សៀម​ដើរកាត់​ចំការ​ស្វាយចន្ទី​នៅក្នុង​ទឹកដី​ខ្មែរ នៅក្នុង​ចំណុច​មុខ​ភ្នំ​គីង្គក់ ក្នុងភូមិ​រឹត​ចំ​បុ​ី បើ​បងប្អូន​បានឃើញ​ហើយ​ជួយ​ស៊ែរ​អោយ​ថ្នាក់លើ​ឃើញ​ផង ។ បន្ទាប់ពី​បែកធ្លាយ Videos ព័ត៌មាន​ស្តីពី សកម្មភាព​ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​រំលោភបំពាន​លើ​អធិបតេយ្យភាព​បូរណភាព​ទឹកដី​ខ្មែរ​បែបនេះ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ មេសា ឆ្នាំ ២០២៤ កង​ទាហាន​ការពារ​ព្រំដែន​គោក​របស់​ខ្មែរ​ដឹកនាំ​ដោយ​លោក ឃួន ភារ​ម្យ មេបញ្ជាការ វរ​: ៤០២ បាន​ដឹកនាំ​កងកម្លាំង​ចំនួន​១២​នាក់ និង​មន្ត្រី​ប៉ូលីស​ការពារ​ព្រំដែន​ចំនួន​៤​នាក់ បាន​ចុះទៅ​ពិនិត្យមើល​និង​សាកសួរ​ព័ត៌មាន​ប្រជាពលរដ្ឋ​ម្ចាស់​ចំការ​ស្វាយ ចន្ទី​ស្ថិតនៅ​ចំណុច​ដែល​ទាហាន​ឈុតខ្មៅ​ថៃ​ដើរ​ឆ្លងកាត់​ដើរល្បាត​ក្នុង​ទឹកដី​ខ្មែរ​យ៉ាង​គឃ្លើន​នោះ តើ​ពួក​ថៃ ចូលមក​តាមផ្លូវ​ណា ច្រក​ណា ? ។

ប៉ុន្តែ អ្វី​ដែលជា​ប្រការ​គួរអោយ​ហួសចិត្ត​គឺ មេ​ទា​ហា​ខ្មែរ​ដែល​ដឹកនាំ​កម្លាំង​ចុះទៅ​បែរជា​ហាមប្រាម​ប្រជាពលរដ្ឋ​ខ្មែរ​ម្ចាស់​ចំការ​ស្វាយចន្ទី មិនអោយ​បង្ហោះ​Videos ឬ​បញ្ចេញ​ព័ត៌មាន​ពី​សកម្មភាព​របស់​ទាហាន​ថៃ​នេះ​តាម​បណ្តាញ facebook ឬ​ប្រាប់​អ្នកកាសែត​អោយ​ផ្សាយ​ឡើយ ដោយ​គេ​ប្រាប់ថា : តំបន់ នេះ​ជា​តំបន់ស បើ​មាន​ព័ត៌មាន ឬ មាន ទាហាន​ថៃ​ដើរល្បាត​លើក​ក្រោយៗ​ទៀត ផ្តលព័ត៌មាន​ទៅ​គាត់ ( មេទាហាន​ខ្មែរ​) ប្រចាំ​ទិស នៅ​តំបន់​នោះ ។ តែ​ប្រជាពលរដ្ឋ​អះអាង​ប្រាប់​អ្នកកាសែត​ថា ចំការ​ស្វាយចន្ទី​នេះ​ជា​ដី​កម្មសិទ្ធិ​របស់គាត់​ដោយ មានការ​ដឹងឮ និង​ទទួលស្គាល់​ពី​អាជ្ញារ​ធ​ភូមិ​-​ឃុំ ត្រឹមត្រូវ ហើយ​បានធ្វើ​ចំការ អាស្រ័យ​ផល​យូរ​ឆ្នាំ​មកហើយ​គឺ​ពិតជា​ដី​របស់​ខ្មែរ​សុទ្ធសាធ ។ ដូច្នេះ បងប្អូន ប្រជាពលរដ្ឋ ម្ចាស់​ចំការ​ស្វាយចន្ទីរ​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​ក្នុងភូមិ​សាស្ត្រ​របស់​ស្រុក​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ទទូច​សុំ​អង្វរ​ដល់​ថ្នាក់ដឹកនាំ គ្រប់​ជាន់ថ្នាក់ ពិសេស សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯ​ឧ​ត្ត​ម នាយ​ឧ​ត្ត​ម សេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ មេត្តា​យកចិត្តទុកដាក់ និង​ជួយ​ការពារ​ដីចំការ​ស្វាយចន្ទីរ​របស់​ពួក​កាត់​ផង ព្រោះ​ជា​ដែនដី​របស់​ខ្មែរ​សុទ្ធសាធ ៕ ដោយ​: ស៊ុន សុផល - ទឺ ពិ​ទូ Tel:012953824/016953222a thai army  border a thai army  border1 a thai army  border3