» អតីតបេក្ខជនលេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol 2022លោក ឡាច ណុចចេញពីពន្ធនាគារមុនកំណត់៣ខែ » កម្ពុជានាំក្រុមAOTនិងអ្នកាសែតទៅត្រួតពិនិត្យការខូចខាតលើប្រាសាទព្រះវិហ៊ារបន្ទាប់ពីមានសេចក្តីរាយការណ៍របស់បេតិកភណ្ឌ័អង្គការអ៊ុយនីស្កូ » ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថា ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ត្រូវផ្អែកលើទិន្នន័យ និងលក្ខណៈវិនិច្ឆ័យទាំង៧ តាមរយៈយន្តការត្រីភាគី! » តារាចម្រៀង ក្រុមហ៊ុនហ្កាឡាកស៊ីកញ្ញាតន់ចាន់សីម៉ាចេញមុខមកកាន់ជើងមេទាំងទទឹងទិសក្នុងពេលប្អូនប្រុសឧកញ៉ាឡេងតវ៉ារឿងក្រសួងឡៃឡុងដី! » បន្ទាប់ពីត្រូវកាសែតនិងអ្នកលេងបណ្តាញសង្គមពីសេសចាងហ្វាងផែងវណ្ណអុកឡុកអ្នកបើកឡានកិនទាព្រមសងលុយ! » AOTថៃនិងមេទព័ថៃនិយាយទទួលស្គាល់ថាតំបន់អូរស្មាច់ដែលទាហានថៃកំពុងឈរជើងនេះ គឺជាទឹកដីរបស់កម្ពុជា » ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ! » ដកបញ្ឈរជើងមេគុកខេត្តប៉ៃលិន និងកូនចៅ៣នាក់ទៀត ក្រោយធ្លាយវីដេអូហិង្សាលើអ្នកទោស ក្នុងគុក » នារីជាងសាឡនម្នាក់ស្លា,ប់ទាំងអាក្រា, តកា,យ ជនសង្ស័យអាចជាសង្សារ! » រកឃើញហើយអ្នកបាញ់គ្រាប់កង់ទៅលើស្ត្រីកំពុងស្រោចផ្កានៅស្រុកកំពង់ត្រឡាច » រដ្ឋមន្ត្រីក្រសួងព័ត៌មានពន្យល់ពីកិច្ចព្រមពៀងឈប់បាញ់ថ្ងៃទី២៧ធ្នូថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី! » មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន  

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 883 នាក់

ម្សិលមិញ 10159 នាក់

សរុប 20299803 នាក់

ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​៖ វៀតណាម​ច្រណែន​កម្ពុជា​ស្និទ្ធ​ជាមួយ​ថៃ

ភ្នំពេញ​៖ លោក​បណ្ឌិតសភា​ចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បាន​មើលឃើញថា ប្រទេស​វៀតណាម​កំពុងតែ​មានចិត្ត​ច្រណែន និង​បារម្ភ ដែល​រដ្ឋាភិបាល​កម្ពុជា មាន​ភាពស្និទ្ធស្នាល​ជាមួយ​រដ្ឋាភិបាល​ថៃ តាំងពី​សម្តេច​តេ​ជោ ហ៊ុន សែន កាន់តំណែង​នាយករដ្ឋមន្ត្រី​ម្ល៉េះ​។ «​អ្នក​ឯក​ឃើញ​សម្តេច​អតីត​នាយករដ្ឋមន្ត្រី មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ថៃ ជាមួយ​ពួក​អាវ​ក្រហម អ្នកឯង​បារម្ភ​ភ្លាម អីចឹង​កញ្ជ្រោក​ដើម្បីឱ្យ​កម្ពុជា​ទៅរក​អ្នកឯង​វិញ កម្ពុ​ជាមាន​សិទ្ធិ​សម្រេច កម្ពុ​ជាមាន​អធិបតេយ្យ​របស់ខ្លួន កម្ពុជា​ប្រើប្រាស់​ផ្កា​ចម្រុះ​ពណ៌ នរណា​ក៏​កម្ពុជា​ត្រូវ​ដែរ ឱ្យ​តែមាន​គោលនយោបាយ និង​ទិសដៅ​រួមគ្នា​»​។​a sok touch 

​លោក​បណ្ឌិត សុខ ទូច បានលើកឡើង​បែបនេះ ក្នុង​សន្និសីទ​សារព័ត៌មាន នា​ល្ងាច​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២៤ ដើម្បី​ឆ្លើយតប​ទៅនឹង អត្ថបទ​ស្រាវជ្រាវ​មួយ​សរសេរ ដោយ​វិទ្យាស្ថាន​អភិវឌ្ឍន៍​ការស្រាវជ្រាវ​បូព៌ា (Oriental Research Development Institute) ប្រទេស​វៀតណាម វាយប្រហារ​ថា ព្រែកជីក​ហ្វូណន​តេ​ជោ មិន​ត្រឹមតែ​ជា​គម្រោង​មួយ​ដែល​បម្រើឱ្យ​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ព្រែកជីក​នេះ​ក៏មាន​តម្លៃ​ចម្បង​បម្រើឱ្យ​វិស័យ​យោធា​របស់​ចិន​ផងដែរ​។​

​ទាក់​ទឹង​នឹង​សកម្មភាព​របស់​វៀតណាម មកលើ​ប្រទេស​កម្ពុជា​នេះ លោក​បណ្ឌិត​ក៏បាន​មើលឃើញ​ទៀតថា នយោបាយ​មួយទៀត គឺ​វៀតណាម​ខិតខំ​ធ្វើឱ្យ​សេដ្ឋកិច្ចកម្ពុជា​ចុះ​ស្រុត ដើម្បី​ទាញយក​វិនិយោគិន​ពី​កម្ពុជា ហើយ​រឿងនេះ​វៀតណាម​ក៏​ធ្លាប់ធ្វើ​ហើយ​ដែរ កាលពី​ឆ្នាំ​១៩៩៧​។​​លោក​បណ្ឌិតសភា​ចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា និង​ជា​អ្នកសិក្សា​ស្រាវ​របស់​កម្ពុជា បានលើកឡើង​ដែរ​ថា បើ​និយាយ​អំពី​រឿង​បរិស្ថាន​វិញ វៀតណាម​បានធ្វើឱ្យ​ប៉ះពាល់​បរិស្ថាន​ធ្ងន់ធ្ងរ​ណាស់ តែ​បែរជា​មក​រិះគន់​កម្ពុជា​រឿង​ព្រែកជីក​ហ្វូណន​តេ​ជោ ថា​ប៉ះពាល់​បរិស្ថាន​ទៅវិញ​។​​លោក​បណ្ឌិត បាន​ប្រៀបប្រដូច​ករណីនេះ​ថា រឿង​បរិស្ថាន វៀតណាម​កំពុង​ចង្អុល​មក​កម្ពុជា តែ​កុំភ្លេចថា ម្រាមដៃ​៣​ទៀត កំពុង​ចង្អុល​មក​ខ្លួនឯង​។​

​ទាក់ទង​នឹង​ព្រែកជីក​ហ្វូណន​តេ​ជោ លោក​បណ្ឌិតសភា​ចា​រ្យ បានបង្ហាញ​ហេតុផល ៥​ចំណុច ដែល​អាមេរិក និង​វៀតណាម មាន​ប្រវត្តិ​ធ្វើឱ្យប៉ះពាល់​ដល់​បរិស្ថាន​កម្ពុជា តំបន់ និង​ពិភពលោក​។​
​លោក​បាន​បញ្ជាក់ថា​៖ «​មាន​ប្រទេស​ច្រើនណាស់​នៅ​ខាងលើ​ទន្លេមេគង្គ​ដែល​ធ្វើ​វា​រី​អគ្គិសនី តើ​អ្នក​បានគិត​ទេ កម្ពុជា​ជីក​ព្រែក​ហ្វូណន​តេ​ជោ​មួយ មិន​ស្មើនឹង​វា​រី​អគ្គិសនី​នៅ​ខាងលើ​មួយ​ទេ​»​។ លោក​បន្តថា វៀតណាម​ក៏ត្រូវ​ដឹង​ដែរ​ថា វៀតណាម​ដឹកស្រូវ​នឹង​ទូក នៅ​វៀតណាម​ខាងត្បូង ដែល​ផ្លូវទឹក​ទាំងនោះ​បានមកពី​ការជីក​ព្រែក ដែល​វៀតណាម​បានធ្វើ​កន្លងទៅ តើ​វៀតណាម​បានគិត​ទេ បើ​គិត​លើ​ចំណុច​បរិស្ថាន​?
​លោក​បន្តទៀតថា​៖ «​វៀតណាម​មុននឹង​សម្លឹង​គេ គួរតែ​សម្លឹង​ខ្លួនឯង អ្នកឯង​ចង្អុល​គេ​(​ម្រាមដៃ​)​មួយ តែ​អ្នកឯង​ចង្អុល​៣​មក​ខ្លួនឯង​»​។ លោក​បញ្ជាក់​បន្ថែមថា កម្ពុជា​ជា​ប្រទេសមួយ​ដែល​មិនបាន​បំផ្លាញ​បរិស្ថាន​ច្រើន​ទេ សូម្បីតែ​អ្នកទិញ​ឈើ​ពី​កម្ពុជា ហើយ​បើ​គិតពី​បរិស្ថាន មិនគួរ​គាស់​ពី​កម្ពុជា​ទៅ​ដាំ​នៅ​វៀតណាម​ទេ​។​​លោក​បណ្ឌិត បាន​បន្តថា​៖ «​អ្នកឯង​កាប់​ឈើ​មក​ដាំ​កាហ្វេ ពី​បង្គោល​លេខ​០ មកដល់​បង្គោល​៣០ អ្នកឯង​ដាំ​កាហ្វេ​ទាំងអស់ តើ​អ្នកឯង​មាន​គិត​បរិស្ថាន​ទេ កន្លែង​នេះ​យើង​ត្រូវ​មើល​រឿង​បរិស្ថាន​ដែល​វៀតណាម​វាយបក​មក​កម្ពុជា​».។

​កាលពី​ថ្ងៃទី៩មេសា សម្តេច​តេ​ជោ ហ៊ុន សែន​ប្រធាន​ព្រិ​ទ្ធ​សភា ក៏​បានចេញ​ច្រានចោល​ទាំងស្រុង​ទៅនឹង​ការចោទប្រកាន់​នេះដែរ​។ សម្តេច​បញ្ជាក់ថា ព្រែក​ជី​ហ្វូ​ន​នេះ ធ្វើឡើង​ដើម្បី​ផលប្រយោជន៍​សេដ្ឋកិច្ចសង្គម​សុទ្ធសាធ ហើយ​គ្មាន​ការចាំបាច់​ណា​ដែល​ត្រូវការ​កងទ័ព​ចិន​នោះទេ​។ សម្តេច​ចោទសួរ​ថា កម្ពុជា​ឆោតល្ងង់ រហូតដល់​យក​កងទ័ព​ចិន មក​នៅក្នុង​ប្រទេស​រប​ស់​ខ្លួន ដែល​វា​ផ្ទុយ​ជាមួយ​រដ្ឋធម្មនុញ្ញ​រប​ស់​ខ្លួន​ឬ​? និង តើ​ចិន​ឆោតល្ងង់​រហូត​យក​កងទ័ព​ខ្លួន​មក​នៅ​កម្ពុជា ដែល​វា​ផ្ទុយ​ជាមួយ​គោល​ការគោរព​ឯករាជ្យភាព​កម្ពុជា ពី​សំណាក់​ចិន​ឬ​?

​សម្តេច​បាន​អំពាវនាវ​កុំឱ្យ​មានការ​មួលបង្កាច់​កម្ពុជា ក្នុង​គោលបំណង​ប្រឆាំង​ចិន​តទៅទៀត ដោយ​លើកឡើងថា​៖ «​យើង​សូម​អំពាវនាវ សូមកុំ​មួលបង្កាច់​យើង ក្នុង​គោលបំណង​ប្រឆាំង​ចិន តាម​យុទ្ធសាស្ត្រ​នៃ​ភូមិសាស្ត្រ​នយោបាយ​អី ឈប់​បាន​ឈប់​ទៅ​។ យើង​ក៏​ចេះ​គិតពី​ប្រយោជន៍​ជាតិ​របស់​យើង​ដូច​ពួកអ្នកឯង​ដែរ ហើយ​ខួរក្បាល​របស់​ពួកអ្នកឯង​ក៏​មិន​ប្រាកដថា ពូកែ​ជាង​ពួក​ខ្ញុំ​នោះទេ សំណាង​ត្រង់​ពួកអ្នកឯង​កើត​ក្នុងប្រទេស​អ្នកមាន ឯ​ពួក​ខ្ញុំ​កើត​ក្នុងប្រទេស​ក្រីក្រ ទើប​ពួក​ឯង​មើលងាយ​ពួក​ខ្ញុំ​»៕