
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 7092 នាក់
ម្សិលមិញ 4883 នាក់
សរុប 19257642 នាក់
ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង ១៦:០០នាទី ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ នាវាកងទ័ពជើងទឹកប្រជាជនវៀតណាម ០១គ្រឿង លេខ HQ 264 បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ វត្តមាននាវាកងទ័ពជើងទឹកប្រជាជនវៀតណាមនៅខេត្តព្រះសីហនុគឹ ដើម្បីចូលរួមប្រជុំស្ដីពីសកម្មភាពល្បាតរួមលើកទី៣៣ រវាងបញ្ជាការដ្ឋានតំបន់៥ កងទ័ពជើងទឹកប្រជាជនវៀតណាម ជាមួយ មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ ជាផ្លូវការនៅមូលដ្ឋានសមុទ្ររាម រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភាឆ្នាំ២០២៤។
នាវានេះ មានមេបញ្ជាការឈ្មោះ លោក អនុនាវីឯក Quach Sy Hai Quan (គួច ស៊ី ហាយ គ័ន) ដឹកនាំប្រតិភូដោយ លោក ឧត្តមននាវីត្រី Nguyen Huu Thoan (ង្វៀន ហឺ ធ័ន) មេបញ្ជាការនយោបាយ បញបញ្ជាការដ្ឋានតំបន៥កងទ័ពជើងទឹកប្រជាជនវៀវៀតណានិងមានសមាជិកចំនួន ៦៥ នាក់ (នាយនាវីចូលរួមប្រជុំ ២៦នាក់ និងនាវឹករបស់នាវា ៣៩ នាក់)។ចំពោះលក្ខណៈបច្ចេកទេសនាវា៖នាវាលេខ HQ ២៦៤
-បណ្ដោយ ៤៩.៥៣ម៉ែត្រ-ទទឹង ៩.២ម៉ែត្រ-ជម្រៅទឹក ២.៣ម៉ែត្រ។ទំងន់ផ្ទុក ៣៧៥តោន។-Speed ៣២knots=៦០km/h។
មានការកត់សម្គាល់ថាវត្តមាននាវាយោធាជើងទឹកវៀតណាមគឺចំពេលដែលមានសេចក្តីរាយការណ៍ថានៅគំពង់ផែយោធាជើងទឹកម្ពុជានៅមានវត្តមានកប៉ាលយោធាចិន។ទស្សនាវដ្តី Newsweek របស់សហរដ្ឋអាមេរិកក្នុងថ្ងៃទី២៦ ខែមេសាដែលបានដកស្រង់សម្តីរបស់លោក Gregory Poling បានផ្សាយឲ្យដឹងថា នាវាចម្បាំងរបស់ចិនចំនួន ២គ្រឿងដែលបានចូលចតនៅមូលដ្ឋានទ័ពជើងទឹករាមកម្ពុជាតាំងពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ នៅមិនទាន់ចាកចេញវិញនៅឡើយទេ។ លោក Gregory Poling គឺជាសមាជិកជាន់ខ្ពស់នៃក្រុមអ្នកសញ្ជឹងគិតនៅទីក្រុងវ៉ាស៊ីនតោន ហើយការហ៊ានលើកឡើងដូចនេះដោយលោក Gregory Poling បានសំអាងលើរូបភាពពីប្រព័ន្ធផ្កាយរណបរបស់មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ។
សូមរំលឹកថា វត្តមាននាវាចម្បាំងចិនចំនួន ២គ្រឿងនៅមូលដ្ឋានទ័ពជើងទឹករាមកម្ពុជាក្នុងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ ត្រូវបានរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាលោកទៀ សីហាបញ្ជាក់នាពេលនោះថា ជាការហ្វឹកហ្វឺនរវាងកងទ័ពជើងទឹកចិន និងកងទ័ពជើងទឹកកម្ពុជា។ អ្វីជាការកត់សម្គាល់ ការធ្វើទំនើបកម្មកំពង់ផែរាមបានក្លាយជារឿងចម្រូងចម្រាសខ្លាំងក្នុងគ្រាដែលរដ្ឋាភិបាលកម្ពុជាបានវាយកម្ទេចអគារចំនួន ២ខ្នងដែលជាជំនួយរបស់រដ្ឋបាលអាមេរិក។ អាមេរិកបានដាក់ការសង្ស័យថា ទំនើបកម្មកំពង់ផែរាមនឹងក្លាយជាទីដែលកងទ័ពចិនអាចឈរជើងក្នុងទឹកដីកម្ពុជាដែលជាកង្វល់ដល់បញ្ហាសន្តិសុខក្នុងតំបន់។ទាក់ទងកំពង់ផែយោធាជើងទឹករាមនេះអតីតនាយករដ្ឋមន្ត្រីសម្តេចតេជោហ៊ុន សែន។
អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិលោកទៀ បាញ់ រួមទាំងបណ្តាមន្ត្រីជាន់ខ្ពស់កម្ពុជាតែងចេញមុខអះអាងថា ទំនើបកម្មកំពង់ផែរាមមិនមែនជាសិទ្ធិប្រើប្រាស់ផ្តាច់មុខរបស់កងទ័ពចិនឡើយ។ លោកហ៊ុន សែនធ្លាប់បញ្ជាក់ថា ការអភិវឌ្ឍន៍កំពង់ផែរាមសម្រាប់ទទួលនាវាទាំងអស់ដែលចង់ចូលចត។ តែបើតាមរបាយការណ៍របស់មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ មាននាវាចម្បាំង ២គ្រឿងរបស់ជប៉ុនមិនត្រូវបានអនុញ្ញាតឲ្យចូលចតនៅកំពង់ផែរាមឡើយក្នុងអំឡុងពេលដំណើរទស្សនកិច្ចមកកម្ពុជាកាលពីពាក់កណ្តាលខែកុម្ភៈកន្លងទៅ។ ផ្ទុយទៅវិញ នាវាចម្បាំងជប៉ុនទាំង ២គ្រឿងនោះត្រូវបង្វែរឲ្យចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ(ដកស្រ់ងពីវិទ្យុបារាំង)៕