» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12441 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702612 នាក់

សំណុំរឿង​ក្រុមហ៊ុន​ប្រ៊ី​លាន​អតីត​ឧកញ៉ា​ឡេង ចាន់ណា តុលាកា​សម្រេច​បង្កក​គ​ណ​នី​ធនាគារ​ចំនួន​១៨៣ និង​ទ្រព្យសម្បត្តិ​មួយចំនួន​,

​ភ្នំពេញ ៖ សាលាដំបូង​ខេត្តសៀមរាប​សម្រេច​បង្ក​ក​គណនី​ធនាគារ​ចំនួន​១៨៣ និង​ទ្រព្យសម្បត្តិ​មួយចំនួន​, សម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ចំនួន ៥​រូប​រួមមាន​ទាំង ឡេង ចាន់ណា​, កំពុង​ស៊ើបអង្កេត​លើ​អ្នកពាក់ព័ន្ធ​នានា​ទាំង​សវ​តា​ជាតិ​និង​ទ្រព្យសម្បត្តិ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ក្នុង​សំណុំរឿង​ក្រុមហ៊ុន​ប្រ៊ី​លាន​របស់​អ្នកស្រី​ឡេង ចាន់ណា ។a leng chnaa

តាម សេចក្តីប្រកាស​ព័ត៌មាន របស់​សាលាដំបូង​ខេត្តសៀមរាប ស្តីពី វឌ្ឍនភាព​ចំណាត់ការ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន ប៊ី​លាន ស៊ី​ធី វើ​លដ៍ ឯ​.​ក នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២៤​បាន​បញ្ជាក់ថា​៖​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តសៀមរាប មាន​កិត្តិយស​សូម​ជម្រាបជូន​សាធារណជន និង បណ្តាញសារព័ត៌មាន​មេត្តា​ជ្រាបថា ពាក់ព័ន្ធ​នឹង​សំណុំរឿង​ខាងលើនេះ សាលាដំបូង​ខេត្តសៀមរាប បាន​អនុវត្ត កិច្ច​នីតិវិធី​ជាច្រើន មាន​ដូចខាងក្រោម​៖
១. បានសម្រេច​បង្កក​គណ​នី​ធនាគារ ចំនួន ១៨៣ គណនី និង​ទ្រព្យសម្បត្តិ​មួយចំនួន​។២. បានសម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ចំនួន ៥ នាក់​, បានចេញ​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​ជន​ត្រូវ​ចោទ ចំនួន ២ នាក់ និង​បានចេញ​ដីកា​បង្គាប់​ឱ្យចូល​ខ្លួន​លើ​ជន​ត្រូវ​ចោទ​ចំនួន ២៤ នាក់ ដោយ​កំណត់​ឱ្យចូល ខ្លួន​គិត​ចាប់ពី​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២៤ ដល់​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៤​។​៣. បានចេញ​ដីកា​ចាត់​ឱ្យ​ស៊ើបសួរ​ជំនួស ដោយ​បង្គាប់​ឱ្យ​ស្រាវជ្រាវ​ទ្រព្យសម្បត្តិ និង​សាវតារ​ជាតិ របស់​ជន​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។​

​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តសៀមរាប សូមបញ្ជាក់​ជូន​ថា សាលាដំបូង​ខេត្តសៀមរាប បាន​និង កំពុង​ចាត់ការ ហើយនឹង​បន្ត​ចាត់ការ​សំណុំរឿង​ពាក់ព័ន្ធ​នឹង ក្រុមហ៊ុន ប្រ៊ី​លាន ស៊ី​ធី វើ​លដ៍ ឯ​.​ក របស់ ជន​ត្រូវ​ចោទ​ឈ្មោះ ឡេង ចាន់ណា ប្រកបដោយ​ការយកចិត្តទុកដាក់​ខ្ពស់ ដោយ​ភាពត្រឹមត្រូវ ច្បាស់លាស់ តម្លាភាព និង​យុត្តិធម៌​ដោយ​អនុវត្ត​តាមច្បាប់ និង​នីតិវិធី​ជា​ធរមាន​។​​សូមបញ្ជាក់​ជូន​បន្ថែម​ថា សំណុំ​រឿងនេះ ត្រូវ​ធ្វើការ​ស៊ើបសួរ​ទៅលើ​បុគ្គល​ដែលមាន​ការពាក់ព័ន្ធ ច្រើន​នាក់​បន្តទៀត ហើយ​ចំនួន​ជនរងគ្រោះ​ក៏មាន​ច្រើន​ផងដែរ ដែល​ទាមទារ​ពេលវេលា​សមរម្យ​ក្នុងការ ស្រាវជ្រាវ​ឱ្យអស់​លទ្ធភាព​ក្នុងន័យ​ស្វែងរក​ការពិត ដើម្បី​ដោះស្រាយ​ជូន​ជនរងគ្រោះ ដើម​បណ្តឹងរដ្ឋប្បវេណី ទាំងអស់​តាម​នីតិវិធី​ច្បាប់​។​a leng chana1 ​

​