» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6894 នាក់

ម្សិលមិញ 7206 នាក់

សរុប 20671534 នាក់

បាតុករ​សម្រុកចូល​វិមាន​នាយករដ្ឋមន្ត្រី​អា​មេ​នី​ដើម្បី​តវ៉ា​ប្រឆាំង​កិច្ចព្រមព្រៀង​សន្តិភាព​ដែល​ចាញ់​ប្រៀប​អា​ស៊ែ​បៃ​ហ្ស​ង់​


​អា​មេ​នី​៖​ក្រុមអ្នកតវ៉ា នៅ​ថ្ងៃ​អង្គា​រ៍​ទី​១០​វិច្ឆិកា​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ជិត​វិមាន​នាយករដ្ឋមន្ត្រី​អា​មេ​នី ស្ថិតនៅក្នុង​រដ្ឋធានី​យ៉េ​រ៉េ​វ៉ាន់ (Yerevan) គឺ​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​កិច្ចព្រមព្រៀង​សន្តិភាព​ចាញ់​ប្រៀប​រវាង​អា​មេ​នី និង​អា​ស៊ែ​បៃ​ហ្ស​ង់ ត្រូវបាន​ប្រកាស​។​a ameny3 

​មនុស្ស​មួយក្រុម​បាន​ធាក់​ទ្វារ​កញ្ចក់ ហើយ​សម្រុក​ចូលទៅក្នុង​វិមាន​រដ្ឋាភិបាល​នៅក្នុង​រដ្ឋធានី​យ៉េ​រ៉េ​វ៉ាន់ ដោយ​ទាមទារ​ជួប​នាយករដ្ឋមន្ត្រី​អា​មេ​នី លោក នី​កូ​ល ផា​ស៊ីន​យ៉ាន (Nikol Pashinyan)​។ ​ប្រទេស​អា​មេ​នី​, អា​ស៊ែ​បៃ​ហ្ស​ង់ និង​រុស្ស៊ី បានប្រកាសថា ពួកគេ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដើម្បី​បញ្ចប់​ជម្លោះ​យោធា​ពាក់ព័ន្ធ​នឹង​តំបន់​ណា​ហ្គ័​រ​ណូ កា​រ៉ា​បាក់ (Nagorno-Karabakh) បន្ទាប់ពី​មានការ​បង្ហូរឈាម​អស់​រយៈពេល​ជាង​មួយខែ​។​

 

​ទៅតាម​កិច្ចព្រមព្រៀង ដែល​ចុះ ហត្ថលេខា​ដោយ លោក​ប្រធានាធិបតី អា​ស៊ែ​បៃ​ហ្ស​ង់ នាយករដ្ឋមន្ត្រី អា​មេ​នី និង​ប្រធានាធិបតី រុស្ស៊ី បទ​ឈប់​បាញ់​មួយ ត្រូវ​ចូល​ជា​ធរមាន ចាប់ពី​យប់​ថ្ងៃ​ចន្ទ នៅក្នុង​តំបន់​កា​រ៉ា​បាក់ ជាទី​ដែល​ការប្រយុទ្ធ​គ្នា រវាង កងទ័ព​អា​ស៊ែ​បៃ​ហ្ស​ង់ និង​ពួក​ឧទ្ទាម​ផ្តាច់​ទឹកដី អា​មេ​នី បានសម្លាប់​មនុស្ស​ជាច្រើន​ពាន់​នាក់​។​

​នៅក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចព្រមព្រៀង ដែល​ផ្ចុងផ្តើម​ដោយ​រុស្ស៊ី ភាគី​ជម្លោះ​អាច​រក្សា​ទឹកដី ដែល​ខ្លួន​កំពុង​ឈរជើង កាន់កាប់ សព្វថ្ងៃ​។ កិច្ចព្រមព្រៀង​នេះ​បានផ្តល់​ជ័យជំនះ ដ៏​ធំធេង​ទៅ​ឲ្យ​ភាគី អា​ស៊ែ​បៃ​ហ្ស​ង់ ដែលមាន​ប្រៀប​លើ​កម្លាំង​ទ័ព​អា​មេ​នី ដោយ វាយ​ដណ្តើម​យកបាន​ទឹកដី​មួយផ្នែក​របស់​កា​រ៉ា​បាក់ នៅក្នុង​សង្គ្រាម ជាង​៦​សប្តាហ៍​មកនេះ​។ ជារួម អា​ស៊ែ​បៃ​ហ្ស​ង់​អាច គ្រប់គ្រង​ទីក្រុង​ធំ​ទី​២​របស់​តំបន់​កា​រ៉ា​បាក់ ចំណែក​ទឹកដី នៅសល់​ដែល​អា​មេ​នី​នៅ​កាន់កាប់ នៅតែ​ជា​រប​ស់អា​មេ​នី ដោយ​រួមទាំង ច្រករបៀង មួយ​ដែល​ត​ភ្ជាប់​រដ្ឋធានី របស់​តំបន់​កា​រ៉ា​បាក់​ទៅកាន់​ទឹកដី អា​មេ​នី​។​កងទ័ព​រក្សា​សន្តិភាព​របស់​រុស្ស៊ី ជិត ២​ពាន់​នាក់ ត្រូវបញ្ជូន​ទៅកាន់​តំបន់​សមរភូមិ​មុខ នៅ​តំបន់​កា​រ៉ា​បាក់ ដើម្បី តាមដាន ការអនុវត្ត​កិច្ចព្រមព្រៀង ស្តី​ពីបទ​ឈប់​បាញ់​។​

​នៅក្រោយ​កិច្ចព្រមព្រៀង នៅ​ថ្ងៃ​ចន្ទ ប្រជាជន​ដែល​ផ្លាស់​ទី ដោយសារ​ការប្រយុទ្ធ​គ្នា​កន្លងមក​អាចធ្វើ​ដំណើរ​ទៅ​រស់​នៅតាម​ភូមិ​ឃុំ​របស់ខ្លួន​ឡើងវិញ ចំណែក​ការដោះដូរ​អ្នកទោស​សង្គ្រាម​រវាង​ភាគី​ជម្លោះ​ទាំងពីរ​នឹង​អាច​ប្រព្រឹត្តទៅ​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។ ​តំបន់​កា​រ៉ា​បាក់​ត្រូវបាន​សហគមន៍​អន្តរជាតិ​ទទួលស្គាល់ថា ជា​ផ្នែក​មួយ​នៃ​ទឹកដី របស់​អា​ស៊ែ​បៃ​ហ្ស​ង់​។ ប៉ុន្តែ កា​រ៉ា​បាក់ ដែល​សំបូរ​រស់នៅ​ដោយ​ប្រជាជន​អា​មេ​នី កាន់​គ្រឹ​ស្ត​សាសនា ត្រូវបាន​ក្រុម​ឧទ្ទាម គាំទ្រ​ដោយ​អា​មេ​នី ប្រកាស​ផ្តាច់​ទឹកដី ពី​អា​ស៊ែ​បៃ​ហ្ស​ង់ តាំងពី​ឆ្នាំ ១៩៩០​។​

​នៅក្រោយ​ចុះ​កិច្ចព្រមព្រៀង ដែលមាន​ការយល់ព្រម​ពី​ប្រមុខ​ដឹកនាំ​ឧទ្ទាម​នៅ​កា​រ៉ា​បាក់ នាយករដ្ឋមន្ត្រី អា​មេ​នី បាន​ទទួលស្គាល់ថា កិច្ចព្រមព្រៀង កាលពី ថ្ងៃ​ចន្ទ ជា​កិច្ចព្រមព្រៀង​ដ៏​ឈឺចាប់ ប៉ុន្តែ វា​ជាការ​ចាំបាច់ ពីព្រោះថា អ្នកជំនាញ​យុទ្ធសាស្ត្រ បានផ្តល់​យោបល់​ថា ប្រឈម​នឹង​ការវាយប្រហារ ឈ្លានពាន​កាន់តែ​សាហាវ​របស់​អា​ស៊ែ​បៃ​ហ្ស​ង់ ដែល​បាន​ចូល​ដណ្តើម​កាន់កាប់​ទឹកដី កាន់តែ​ធំ​រប​ស់កា​រ៉ា​បាក់ អា​មេ​នី នឹង​អាច​បាត់បង់ ទឹកដី ច្រើនជាង​នេះ បើសិន​មិន​ចុះ​កិច្ចព្រមព្រៀង​ទៅតាម​ការណែនាំ​របស់​រុស្ស៊ី​។​​ប្រធានាធិបតី អា​ស៊ែ​បៃ​ហ្ស​ង់ ឯណោះ​វិញ បានប្រកាស​តាម​កញ្ចក់​ទូរទស្សន៍ ពី​ជ័យជំនះ ដ៏​ធំធេង​របស់​អា​ស៊ែ​បៃ​ហ្ស​ង់ នោះ​បើទោះបី​អា​ស៊ែ​បៃ​ហ្ស​ង់​មិនអាច​វាយ​ដណ្តើម​កាន់កាប់​យក​តំបន់​កា​រ៉ា​បាក់​បាន​ទាំងស្រុង ក៏ដោយ​៕a ameny a ameny1 a ameny2 

​