» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9348 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699519 នាក់

ថៃ រុះរើ​គណៈរដ្ឋមន្ត្រី​ជា​ផ្លូវការ​បន្ទាប់ពី​ដំណើការ​បាន​ជិត​១​ឆ្នាំ​

​ប្រទេស​ថៃ​៖​នាយករដ្ឋមន្ត្រី​ថៃ​លោក សេដ្ឋា ថា​វី​ស៊ីន នៅ​ថ្ងៃអាទិត្យ​នេះ​បានប្រកាស​រុះរើ​គណៈរដ្ឋមន្ត្រី​ថ្មី​បន្ទាប់ពី​រដ្ឋាភិបាល​បង្កើត​បាន​មិន​ដល់​១​ឆ្នាំ​ផង​។ ក្នុងការ​រុះរើ​នោះ​មានការ​តែងតាំង​អ្នកថ្មី​ចំនួន ៦ រូប ខណៈ​រដ្ឋមន្ត្រី ៤ រូ​បន​នឹង​ចាក​ចេញពី​តំណែង ហើយ​រូបលោក សេដ្ឋា ខ្លួនឯង​ផ្ទាល់​ក៏​បាត់​មុខតំណែង​មួយ​ផងដែរ ។a thai prim1

កាសែត Bangkok Post នៅ​ថ្ងៃទី​២៨ ខែមេសា​បាន​ឲ្យ​ដឹងថា​៖ ក្នុងការ​រុះរើ​គណៈរដ្ឋមន្ត្រី​នេះដែរ លោក សេដ្ឋា របូត​តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ ហើយ​បានប្រកាស​តែងតាំង​អតីត​នាយក​ប្រតិបត្តិ​ថាមពល លោក Pichai Chunhavajira ឲ្យ​ឡើង​អង្គុយ​កៅអី​មួយ​នេះ​ជំនួស ស្រប​ពេលដែល​សេដ្ឋកិច្ច​ប្រទេស​ថៃ​កំពុងស្ថិត​ក្នុង​វិបត្តិ ដោយសារតែ​លោក​មមាញឹក​នឹង​ការងារ​ជា​នាយករដ្ឋមន្ត្រី​ខ្លាំងពេក ។​
​ក្រៅពី​ក្លាយខ្លួនជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ហើយ លោក Pichai វ័យ ៧៥ ឆ្នាំ​ក៏​នឹង​អង្គុយ​កៅអី​ជា​ឧបនាយករដ្ឋមន្ត្រី​ផងដែរ ។

លោក Pichai ដែលជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ផ្សារ​ហ៊ុន​ថៃ​របស់​ក្រុមហ៊ុន Bangchak Corp រូបនេះ​ក៏​នឹង​រ៉ាប់រង ក៏ដូចជា​ទទួលខុសត្រូវ​លើ​គោលនយោបាយ​មួយចំនួន រួមទាំង​គម្រោង​ចែកចាយ​កញ្ចប់​ថវិកា ៥០០ ពាន់​លាន​បាត​របស់លោក សេដ្ឋា ដែល​នឹង​ផ្ទេរប្រាក់​ទៅ​ឲ្យ​ពលរដ្ឋ​ថៃ​ក្នុង​ម្នាក់ៗ ១០,០០០ បាត ក្នុងចំណោម ៥០ លាន​នាក់​ដើម្បី​ជួយ​បង្កើន​សេដ្ឋកិច្ច​ក្នុង​សហគមន៍ ។​​ចំណែក​លោក Somsak Thepsuthin ដែល​បច្ចុប្បន្ន​ជា​ឧបនាយករដ្ឋមន្ត្រី នឹង​ទៅកាន់​ការ​ជា​រដ្ឋមន្ត្រីក្រសួង​សុខភាព​សាធារណៈ​ជំនួស​លោក​វេជ្ជបណ្ឌិត Chonnan Srikaew ខណៈ​លោក Suriya Juangroongruangkit រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន នឹង​ក្លាយជា​ឧបនាយករដ្ឋមន្ត្រី ។ រីឯ​លោក Panpree Phittanukorn ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស នឹង​នៅសល់តែ​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​មួយ​មុខ​ប៉ុណ្ណោះ ។​
​គួរ​បញ្ជាក់ថា ការរុះរើ​គណៈរដ្ឋមន្ត្រី​នេះ​មាន​ហេតុផល​ជាច្រើន ហើយ​នេះ​ក៏​អាចជា​ស្ទីល​របស់​គណបក្ស​ភឿ​ថៃ​ផងដែរ ខណៈ​ការផ្លាស់ប្ដូរ​នេះ​អនុវត្ត​តាំងតែ​ពី​សម័យ​បក្ស​ថៃ​ស្រលាញ់​ថៃ​ក្រោម​ការដឹកនាំ​របស់លោក ថាក់ស៊ីន ដូចគ្នា ដើម្បី​ឆ្លើយតប​ចំពោះ​ក្រុម​នយោបាយ ក៏ដូចជា​ការចរចា​ផលប្រយោជន៍​ជាមួយ​ក្រុម​មូលធន ហើយ​ស្ទីល​នេះ​ជា​មធ្យម​នឹងមាន​ការរុះរើ​គណៈរដ្ឋមន្ត្រី​នៅ​រៀងរាល់ ៦ ខែ ឬ ១ ឆ្នាំ​ម្តង ។​a thai prim 

​