» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11758 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701929 នាក់

របប​សឹក​ភូមា​ប្រកាស​ត្រៀម​បង្កាភាពចល្លាចល​យោធា​ដោយសារ​ពួកយោធា​ប្រឆាំង​វាយប្រហារ​

​ប្រទេស​មី​យ៉ាន​ម៉ា​៖​នៅ​ថ្ងៃ​ព្រហស្បតិ៍​មន្ត្រី នៃ​របប​សឹក​មី​យ៉ាន់​ម៉ា​បាន​រាយការណ៍​អំពី «​ការវាយលុក​យ៉ាងធ្ងន់ធ្ងរ​» ពី​សំណាក់​ចលនា​ក្រុម​ប្រដាប់អាវុធ និង​បាន​ប្រាប់​បុគ្គលិក​រដ្ឋាភិបាល​ឲ្យ​ត្រៀមលក្ខណៈ​សម្រាប់​ភាពអាសន្ន​។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៣​បាន​ឲ្យ​ដឹង​ង​ថា​៖​អ្នកនាំពាក្យ​យោធា​នៃ​របប​សឹក លោក Zaw Min Tun បាន​និយាយថា យោធា​កំពុង​ប្រឈម​នឹង​ការវាយលុក​យ៉ាងខ្លាំង ពី​ក្រុម​ប្រដាប់អាវុធ​ជាច្រើន​នាក់​ក្នុង​រដ្ឋ Shan នៅ​ភាគ​ឦសាន រដ្ឋ Kayah នៅ​ភាគ​ខាងកើត និង​រដ្ឋ Rakhine នៅ​ភាគ​ខាងលិច​។a army burma

អ្នកនាំពាក្យ​រូបនេះ បានបញ្ជាក់​កាលពី​ល្ងាច​ថ្ងៃ​ពុធ​សប្តាហ៍​ថា «​យើង​កំពុង​ចាត់វិធានការ​ជាបន្ទាន់ ដើម្បី​ការពារ​ប្រឆាំងនឹង ការវាយប្រហារ​យ៉ាងខ្លាំង​ក្លា ដោយ​គ្រាប់បែក​ទម្លាក់​ចេញពី​យន្តហោះ​ដ្រូ​ន​»​។​
​លោក Tin Maung Swe លេខាធិការ​នៃ​ក្រុមប្រឹក្សា​រដ្ឋធានី​ណៃ​ពិដោ បាន​និយាយថា បុគ្គលិក​រដ្ឋាភិបាល​ត្រូវបាន​បញ្ជា ឲ្យ​បង្កើត​អង្គភាព​ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថានភាព «​គ្រាអាសន្ន​» នៅក្នុង​រដ្ឋធានី​ណៃ​ពិដោ​។ ប៉ុន្តែ​លោក Tin Maung Swe បាន​បដិសេធថា បទបញ្ជា​នេះ​មិន​សម្រាប់​ឆ្លើយតប​នឹង​ស្ថានភាព​សន្តិសុខ​នោះទេ តែ​ជា​ផែនការ​ត្រៀមលក្ខណៈ​ដើម្បី​ជួយ ក្នុងករណី​មាន​អាសន្ន ជាពិសេស​គ្រោះមហន្តរាយធម្មជាតិ​»​។​

​សូមបញ្ជាក់ថា​ក្រុម​ប្រដាប់អាវុធ​ជនជាតិភាគតិច នៅ​ថ្ងៃ​ចន្ទ​ទី​១៣​វិច្ឆិកា​បាន​វាយប្រហារ​ទៅលើ​ប៉ុស្ដិ៍​សន្ដិសុខ​មី​យ៉ាន់​ម៉ា​ជាច្រើន​កន្លែង ដែល​បាន​ជំ​រុញឱ្យ​ប្រជាជន​រាប់ពាន់នាក់​ភៀសខ្លួន​ទៅកាន់​ប្រទេសជិតខាង​ដើម្បី​ស្វែងរក​សុវត្ថិភាព ខណៈដែល​ជម្លោះ​បាន​ផ្ទុះឡើង​នៅ​សមរភូមិ​ថ្មី​ចំនួន ២​កន្លែង​ផ្សេងទៀត​។​​អ្នកនាំពាក្យ​នៃ​ក្រុម​ប្រដាប់អាវុធ​ជនជាតិភាគតិច Arakan Army (AA) និយាយថា Arakan Army កំពុង​ប្រយុទ្ធ​ដណ្ដើម​ស្វ័យភាព​នៅ​រដ្ឋ Rakhine ប៉ែក​ខាងលិច​មី​យ៉ាន់​ម៉ា និង​គ្រប់គ្រង​តំបន់ Rathedaung និង Minbya ចម្ងាយ ២០០​គីឡូម៉ែត្រ​ពីរ​ដ្ឋ Rakhine​។​

​ប្រជាជន​ដែល​រស់នៅក្នុង​រដ្ឋ Rathedaung បាន​និយាយថា ពួកគេ​លឺស្នូ​កាំភ្លើង ជាមួយនឹង​គ្រាប់ផ្លោង ហើយ​បានឃើញ​ទិដ្ឋភាព​ដែល​កង​កម្លាំងយោធា​ព្យាយាម​រារាំង​នៅ​ច្រកចូល និង​អគារ​រដ្ឋបាល​។ មកទល់ពេលនេះ ប្រជាជន​មី​យ៉ាន់​ម៉ា​ប្រមាណ ៥,០០០​នាក់​បាន​រត់​ភៀសខ្លួន​ទៅកាន់​រដ្ឋ Mizoram នៃ​ប្រទេស​ឥណ្ឌា ដើម្បី​ស្វែងរក​សុវត្ថិភាព​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់ដោយ​មន្ដ្រី​ប្រចាំការ​នៅ​ព្រំដែន​មី​យ៉ាន់​ម៉ា និង​ឥណ្ឌា លោក James Lalrinchhana​។​​គួររំលឹកថា ជម្លោះ​នេះ​គឺជា​បញ្ហា​ប្រឈម​ដ៏​ធំ​បំផុត​របស់​រដ្ឋាភិបាល​របប​សឹក​មី​យ៉ាន់​ម៉ា ចាប់តាំងពី​កាន់អំណាច​នៅ​ឆ្នាំ ២០២១​។ កាលពី​សប្ដាហ៍​មុន ប្រធានាធិបតី​របប​សឹក​មី​យ៉ាន់​ម៉ា​ក៏បាន​ក្រើន​រំលឹកថា មី​យ៉ាន់​ម៉ា​អាច​នឹង​បែកខ្ញែក​ជា​ក្រុម​តូចៗ ប្រសិនបើ​ពុំមាន​ដំណោះស្រាយ​ដ៏​មាន​ប្រសិទ្ធិភាព​សម្រាប់​ជម្លោះ​នេះ​៕a army burma1 

​