» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7724 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697895 នាក់

គឹម​ជុង​អ៊ុន​ជំរុញ​ឱ្យពលរដ្ឋ​កូរ៉េខាងជើង​រៀបចំ​”​ការតស៊ូ​ដ៏​អស្ចារ្យ​”

​ប្រទេស​កូរ៉េខាងជើង​៖​មេដឹកនាំ​កូរ៉េខាងជើង​លោក​គឹម​ជុង​អ៊ុន​(Kim Jong-un)​បាន​និយាយថា​ប្រទេស​នេះ​ត្រូវតែ​រៀបចំ​សម្រាប់​”​ការតស៊ូ​ដ៏​ធំ​” នៅ​ឆ្នាំក្រោយ​ដើម្បីឱ្យ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ​។​”​វា​ជាការ​លើកទឹកចិត្ត​ដែល​កិច្ចការ​ទូទៅ​របស់​ប្រទេស​បានឃើញ​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​រួមទាំង​នយោបាយ សេដ្ឋកិច្ច វប្ប​ធ​ម៍ និង​ការពារជាតិ ដូចដែល​បានបង្ហាញ​ដោយ​ការគ្រប់គ្រង​ស្ថិរភាព​នៃ​សេដ្ឋកិច្ច​រដ្ឋ​និង​សមិទ្ធផល​ធំៗ​ប្រកបដោយ​ជោគជ័យ​ក្នុង​វិស័យ​កសិកម្ម​និង​សំណង់​”​។a kim jung un

មេដឹកនាំ​Kim Jong-un​បាន​និយាយ​បែននេះនៅក្នុង​កិច្ចប្រជុំ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​ពលករ​កូរ៉េ​កាលពី​ថ្ងៃទី​១ ខែធ្នូ​។​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង​(KCNA)​បាន​និយាយថា​ទោះបីជា​ប្រទេស​នេះ​នៅតែ​ប្រឈមមុខ​នឹង​ការលំបាក​ផ្នែក​សេដ្ឋកិច្ច​ក៏ដោយ​ក៏​គណបក្ស​បានទទួល​ជោគជ័យ​ក្នុងការ​ជំរុញ​ការសម្រេចបាន​នូវ​គោលដៅ​គោលនយោបាយ​និង​ការអនុវត្ត​ផែនការ​សេដ្ឋកិច្ច​រយៈពេល​៥​ឆ្នាំ​ដែល​លោក​Kim Jong-un​បានប្រកាស​នៅមុននេះ​។​លោក​Kim Jong-un​បាន​និយាយថា “​ឆ្នាំក្រោយ​នឹង​ក្លាយជា​ឆ្នាំ​ដ៏​សំខាន់​មួយ ពីព្រោះ​យើង​ត្រូវធ្វើ​ការតស៊ូ​ដ៏​ធំ​ដូចដែល​យើង​បានធ្វើ​នៅ​ឆ្នាំនេះ​”​។​

យោងតាម Reuters លោក Kim Jong-un បាន​ស្វែងរក​ការជំរុញ​សេដ្ឋកិច្ច​និង​ការផ្គត់ផ្គង់​ថាមពល​របស់​កូរ៉េខាងជើង តាមរយៈ​ផែនការ​របស់លោក​។ ទោះបីជា​យ៉ាងណាក៏ដោយ ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ បាន​និយាយថា​ការខ្វះខាត​ស្បៀងអាហារ​និង​អគ្គិសនី​នៅតែ​បន្ត​កើតមាន​ដែល​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ដោយសារ​ការដាក់ទណ្ឌកម្ម​លើ​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​របស់​ប្រទេស​កូរ៉េខាងជើង ជំងឺ​រាតត្បាត Covid-19 និង​គ្រោះមហន្តរាយធម្មជាតិ​។​ប្រទេស​កូរ៉េខាងជើង​មិនបាន​បញ្ជាក់​ពី​ករណី​នៃ Covid-19 នោះទេ ។​ប៉ុន្តែ​បាន​បិទ​ព្រំដែន​របស់ខ្លួន ដាក់​កម្រិត​លើ​ការធ្វើដំណើរ​ក្នុងស្រុក​និង​វិធានការ​ផ្សេងទៀត​ដើម្បី​គ្រប់គ្រង ឬ​ទប់ស្កាត់​ការផ្ទុះ​ឡើង​។​

អង្គការ​សុខភាព​ពិភពលោក​បាន​និយាយថា​ប្រទេស​កូរ៉េខាងជើង​បានធ្វើ​តេ​ស្តិ៍​មនុស្ស​ចំនួន ៤៥.៥៦៤ នាក់​សម្រាប់​Covid-19 ។​ប៉ុន្តែ​មិនបាន​រកឃើញ​ករណី​ណាមួយ​ទេ​រហូតមក​ដល់ពេលនេះ​។​នៅ​ពាក់កណ្តាល​ខែមិថុនា មេដឹកនាំ​កូរ៉េខាងជើង​បានទទួល​ស្គាល់​ជា​លើកដំបូង​ថា​ប្រទេស​នេះ​កំពុង​ជួបប្រទះ “​ភាព​តានតឹង​” លើ​អាហារ​ភាគច្រើន​ដោយសារតែ​ការខូចខាត​ដោយ​ព្យុះ​កាលពី​ឆ្នាំមុន​។ អង្គការ​ស្បៀងអាហារ និង​កសិកម្ម​របស់​អង្គការសហប្រជាជាតិ​និយាយថា ប្រទេស​កូរ៉េខាងជើង​ខ្វះខាត​ស្បៀងអាហារ​ប្រហែល ៨៦០,០០០ តោន​នៅ​ឆ្នាំនេះ​ដោយ​ព្រមាន​ថា វា​អាច​ជួបប្រទះ​នឹង “​រយៈពេល​ដ៏​អាក្រក់​” ។​

កាលពី​ខែកក្កដា លោក Kim Jong-un​បាន​និយាយថា ប្រទេស​កូរ៉េខាងជើង​កំពុង​ប្រឈមមុខ​នឹង​ការលំបាក​ក្នុងអំឡុងពេល​ជំងឺ​រាតត្បាត​Covid-19 ដូចជា “​សម័យ​សង្គ្រាម​”​។​ធនាគារកណ្តាល​របស់​ប្រទេស​កូរ៉េខាងត្បូង​បាន​ប៉ាន់ប្រមាណ​ថា​សេដ្ឋកិច្ច​របស់​ប្រទេស​កូរ៉េខាងជើង​នឹង​ទទួលរង​នូវ​ការធ្លាក់ចុះ​ដ៏​ធំ​បំផុត​របស់ខ្លួន​ក្នុង​រយៈពេល​២៣​ឆ្នាំ​ក្នុង​ឆ្នាំ​២០២០​។ ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​កូរ៉េខាងត្បូង​បាន​និយាយថា​ការបិទ​ព្រំដែន​បាន​រំខាន​ដល់​ការផ្គត់ផ្គង់​សម្ភារៈ​សំខាន់ៗ​រួមទាំង​ថ្នាំពេទ្យ​សំខាន់ៗ​ដែលនាំឱ្យ​រាំងស្ទះ​ដល់​ការផលិត​និង​ចរាចរ​រូបិយប័ណ្ណ​របស់​ប្រទេស​កូរ៉េខាងជើង​។​

យោងតាម​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​កូរ៉េខាងត្បូង កូរ៉េខាងជើង​ចង់​បន្ធូរបន្ថយ​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​និង​ផ្អាក​សមយុទ្ធ​យោធា​រវាង​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក​ដើម្បី​រៀបចំ​ដំណាក់កាល​សម្រាប់​ការចរចា​លើ​ការប្រកាស​បញ្ចប់សង្គ្រាម​។ លើសពីនេះ ទីក្រុង​ព្យុងយ៉ាង​ក៏​ចង់ឱ្យមាន​ការដក​ទណ្ឌ​កម្ម​លើ​ប្រេង​ចម្រាញ់​សារធាតុ​រ៉ែ​ថ្នាំពេទ្យ​និង​តម្រូវការ​ចាំបាច់​ផ្សេងទៀត​ផងដែរ​៕​Reuters

​