» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9816 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699987 នាក់

ក្នុងឱកាស​បុណ្យជាតិ ២ កញ្ញា​វៀតណាម ដោះលែង​អ្នកទោស​ជិត ១៤០០០​នាក់

 

​វៀតណាម​៖ ប្រមុខរដ្ឋ​វៀតណាម លោក លឿង គឿង បានចេញ​ក្រឹត្យ​ដោះលែង​អ្នកទោស​វគ្គ​ទី​២ ឆ្នាំ​២០២៥ ចំនួន ១៣៩១៥​នាក់ ក្នុងឱកាស​នៃ​ពិធីបុណ្យ​ជាតិ​វៀតណាម ២ កញ្ញា​។​​លោក ចិន ឌិ​ញ​តា​យ នាយករង​ខុទ្ទកាល័យ​ប្រមុខរដ្ឋ​វៀតណាម បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​អន្តរជាតិ នៅ​ព្រឹក​ថ្ងៃទី​១ ខែកញ្ញា ក្នុងអំឡុងពេល​នៃ​ប្រកាស​ដោះលែង​អ្នកទោស​នៅ​មជ្ឈមណ្ឌល​អប់រំ​កែប្រែ និ​ញ​ខា​ញ់ ស្ថិតនៅ​ខេត្ត​និ​ញ​ប៊ិ​ញ ថា​ការដោះលែង​ដាក់ទោស​ឲ្យ​មាន​សេរីភាព​នេះ ធ្វើឡើង​ដើម្បី​ចូលរួម​អបអរសាទរ​ខួប​ឆ្នាំ​ទី ៨០ ថ្ងៃ​ជ័យជំនះ​បដិវត្តន៍​ខែសីហា និង​ទិវា​បុណ្យជាតិ ២​កញ្ញា ក្នុង​អត្ថន័យ និង​ខ្លឹមសារ​តាម​គោលនយោបាយ​សន្ដោស​ប្រណី​របស់​បក្ស និង​រដ្ឋ​វៀតណាម ចំពោះ​ប្រជាជន​ដែលជា​ជនរួមជាតិ​។a vn release1 


​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​អន្តរជាតិ​ផងដែរ លោក​វរសេនីយ៍ទោ ហឿង វាន់​កាត់ អនុប្រធាន​មជ្ឈមណ្ឌល​អប់រំ​កែប្រែ​និ​ញ​ខា​ញ់ បានឱ្យដឹងថា មជ្ឈមណ្ឌល​អប់រំ​កែប្រែ​នេះ សមត្ថកិច្ច មិន​ហៅថា​ជា​ពន្ធនាគារ​ទេ មូលហេតុ​អ្នកទោស​នៅទីនេះ ត្រូវបាន​តុលាការ​ប្រជាជន​វៀតណាម កាត់ទោស​ដោយសារ​បទ​ល្មើស​នានា ទោះបីជា​ពួកគេ​ទណ្ឌិត ពួកគេ​បាត់​សិទ្ធិ​ពលរដ្ឋ ប៉ុន្តែ​ពួកគេ​នៅតែ​ជា​ជនជាតិ​វៀតណាម​។ លោក ថា “​យើង​ត្រូវ​ធានា​ការគោរព​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​តាមច្បាប់​ជា​ធរមាន​។ យើង​ធានាថា នៅពេលដែល​អ្នកទោស​បាន​ត្រឡប់ទៅផ្ទះ​វិញ ពួកគេ នឹងមាន​វិជ្ជាជីវៈ​ច្បាស់លាស់​មួយ ឬ​ពីរ​ដើម្បី​ប្រកបមុខរបរ​រកស៊ី​ចិញ្ចឹមជីវិត​ដោយ​សុចរិត និង​ក្លាយជា​ពលរដ្ឋ​ល្អ​របស់​សង្គមជាតិ​។​”


​អ្នកទោស​មួយរូប ដែល​ជាប់​ក្នុង​មណ្ឌល​អប់រំ​កែប្រែ ៤​ឆ្នាំ​ពីបទ​ជួញដូរ​គ្រឿងញៀន បាន​ថ្លែងថា គាត់​សប្បាយចិត្ត​ណាស់ ដែល​បាន​ត្រឡប់​ទៅ​ជួបជុំ​គ្រួសារ​វិញ​ហើយ​។ លោក​ថា មណ្ឌល​អប់រំ​កែប្រែ បាន​អប់រំ​គាត់ និង​បណ្តុះបណ្តាល​ជំនាញ ២​ដល់​គាត់ គឺ ជាង​អគ្គិសនី និង​កាត់ដេរ​។ លោក​បន្តថា ពេល​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ លោក​នឹង​ប្រកបមុខរបរ​រកស៊ី​កា​ត់​ដេរ ហើយ​ធ្វើខ្លួន​ឲ្យ​ក្លាយទៅជា​ពលរដ្ឋ​ល្អ​នៅក្នុង​សង្គមជាតិ និង​ដាច់ខាត​មិន​ទាក់ទង​ជាមួយនឹង​ក្រុម​ជួញដូរ​គ្រឿងញៀន​ទៀត​ទេ​។

​សូមបញ្ជាក់​ផងដែរ​ថា អ្នកសារព័ត៌មាន​អន្តរជាតិ ក៏​ត្រូវបាន​ថ្នាក់ដឹកនាំ​មណ្ឌល​អប់រំ​កែប្រែ អនុញ្ញាត​ឲ្យ​ចូល​មើល​កន្លែង​ទទួលទាន​អាហារ និង​កន្លែង​រស់នៅ​រប​ស់​អ្នកទោស​ជាច្រើន​អ្នក​ទៀត ដែល​មិនទាន់​ត្រូវបាន​លើកលែងទោស ហើយ​ត្រូវ​នៅ​បន្ត​អប់រំ​កែប្រែ​រៀន​សូត​វិជ្ជាជីវៈ ដើម្បី​ចេញពី​ទីនោះ​អាច​ក្លាយទៅជា​អ្នកមាន​ជំនាញ​មួយ​ដ៏​ពិតប្រាកដ ដើម្បី​ប្រកបមុខរបរ​ចិញ្ចឹមជីវិត​។​គួររំលឹកថា តាមច្បាប់​ប្រទេស​វៀតណាម ការដោះលែង​អ្នកទោស ធ្វើឡើង​ក្នុង ១​ឆ្នាំ ៣​ដង ពោលគឺ​ក្នុងឱកាស​ទិវា​បុណ្យជាតិ ២​កញ្ញា​, ពិធីបុណ្យ​ចូលឆ្នាំ​វៀតណាម និង​ខួប​អនុស្សាវរីយ៍​ថ្ងៃ​រំដោះ​វៀតណាម​ខាងត្បូង ឯកភាព​ទឹកដី​ប្រទេស​វៀតណាម​៕a vn realeas a vn release2 
​