វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1754 នាក់
ម្សិលមិញ 2663 នាក់
សរុប 15674034 នាក់
អាមដេរិក ៖ កាសែតThe Guardian នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា នៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ម៉ុនតេហ្វីអូរ៉េ (Montefiore) នៃសង្កាត់ប្រុនស៍ (Bronx) ទីក្រុងញូយ៉ក ក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាជាច្រើនរូប បានប្រមូលផ្តុំគ្នាតវ៉ាដោយពាក់ម៉ាក់ជាប់នឹងមុខ និងក្នុងដៃម្នាក់ៗមានកាន់បដា ដែលសរសេរររៀបរាប់អំពីការខ្វះខាតឧបករណ៍ការពារអាយុជីវិត និងគ្រឿងបរិក្ខាពេទ្យជាច្រើនទៀត ចំពោះមុខការវាយប្រហារកាន់តែធ្ងន់ធ្ងរ ដោយជំងឺ COVID-19។
ការតវ៉ាខាងលើនេះ បានកើតមានឡើងនាអំឡុងចុងសប្តាហ៍មុន ដោយក្នុងនោះគិលានុបដ្ឋាយិកាមួយរូបបានលើកឡើងថា «គិលានុបដ្ឋាយិកាច្រើននាក់ណាស់ ដែលកំពុងពោពេញដោយកំហឹង។ ពួកគេគ្រប់គ្នាមានការខកចិត្ត។ ពួកគេមិនដឹងថា តើនឹងត្រូវជួបប្រទះអ្វីទៀតទេនៅថ្ងៃខាងមុខ។ យើងបានឃើញអ្នកជម្ងឺមួយចំនួនធំ និងអ្នកជម្ងឺដែលទើបតែស្លាប់ ជាច្រើននាក់ទៀតដោយសារជំងឺនេះ (COVID-19)។ វាដូចអ្វីដែលខ្ញុំបាននិយាយនោះឯង យើងមិនត្រូវបានការពារនោះទេ»។
សម្រាប់វេជ្ជបណ្ឌិតមួយរូប ដែលមានវ័យទើបតែ ២៨ឆ្នាំ បានតវ៉ាថា «យើងត្រូវចេញទៅធ្វើការរាល់ថ្ងៃ ដែលប្រៀបដីដូចជាសត្វចៀម ត្រូវគេត្រៀមយកទៅសម្លាប់ដូច្នោះឯង»។ការតវ៉ា ត្រូវបានគេសម្គាល់ឃើញថាបានកើតឡើង បន្ទាប់ពីមានការរិះគន់តាមបណ្តាញសង្គម និងសារសពត៍មានតែ អាជ្ញាធររដ្ឋញូយ៉ក មិនអាចឆ្លើយតបទៅនឹងជំងឺរាតត្បាតសកល COVID-19 ។
សូមបញ្ជាក់ថាបើតាមសារពត៍មានផ្សាយ នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០ បានដកស្រង់ពីសាកលវិទ្យាល័យអាមេរិក ចន ហបឃីនស៍ (John Hopkins) ដែលមានមូលដ្ឋានៅទីក្រុង បាលធីម័រ (Baltimore )បានឱ្យដឹងថា មានអ្នកជំងឺ COVID-19 ប្រមាណ ១,២០០នាក់ បានស្លាប់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាអត្រាស្លាប់ខ្ពស់ជាងគេបំផុត នៅលើសកលលោក។
តួរលេខនេះបើ បូកទាំងតួលេខអ្នកស្លាប់ថ្មីខាងលើ ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅទូទាំងសហរដ្ឋអាមេរិក បានកើនដល់ ៩,៦៣៣នាក់ ខណៈករណីឆ្លងសរុបបានហក់ឡើងដល់ជាង ៣៣៧,០៧២ករណី បន្ទាប់ពីអ្នកឆ្លងថ្មី ២៥,០២៩នាក់ត្រូវបានរាយការណ៍។ ក្រៅពីនេះក៏មានអ្នកជំងឺសរុប ១៧,៩៧៧នាក់ទៀត ក៏បានជាសះស្បើយផងដែរ.។
ក្រៅពីគ្រោះជម្ងឺកូវីដនៅអាមេរិកក៏មានហេតុការណ៍នៃភ្លើងឆាបឆេះបំផ្លាញអស់ឡានជាង៣ពាន់គ្រឿង ។មន្ត្រីនាយកដ្ឋានពន្លត់អគ្គិភ័យបាននិយាយថា អគ្គិភ័យនេះបានចាប់ផ្តើមកាលពីថ្ងៃសុក្រមានទំហំ ១៥ ហិចតា ហើយដើមឡើយមានតែរថយន្តចំនួន ២០ គ្រឿងប៉ុណ្ណោះ នៅក្នុងតំបន់ជួលឡានដឹកស្មៅនៅឯព្រលានយន្តហោះ តែការឆេះបានបន្តរីករាលដាលខ្លាំងឡើង រហូតអណ្តាតភ្លើងបានបំផ្លាញរថយន្តជួលជាង ៣.៥០០ គ្រឿង។