» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6019 នាក់

ម្សិលមិញ 7923 នាក់

សរុប 20619259 នាក់

រុស្ស៊ី​កំពុង​រៀបចំ​ប្រតិបត្តិការ​សឹក​ថ្មី​មួយ​ដើម្បី​រំលឹក​ដល់​ថ្ងៃ​នៃ​ការចាប់ផ្តើម​សង្គ្រាម​និង​គម្រាម​អ៊ីស្រាអែល​បើ​ហ៊ាន​ជួយ​អ៊ុយ​ក្រែ​ន

 

​អ៊ុយ​ក្រែ​ន​៖ រដ្ឋមន្ត្រី​ការពារជាតិ​អ៊ុយ​ក្រែ​ន កាលពីពេល​ថ្មីៗ​នេះ បាន​និយាយថា រុស្ស៊ី​កំពុង​ត្រៀមខ្លួន​បើក​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំថ្មី​មួយទៀត នៅ​ថ្ងៃទី ២៤ ខែកុម្ភៈ ដោយមាន​ទិសដៅ​ចេញពី​ទិស​ខាងជើង​ឆ្លងកាត់​តាម​ប្រទេស​បេឡា​រុស្ស ដើម្បី​អាច​ចូលមក​ដល់ទី​ក្រុង​គៀវ​បាន​យ៉ាង​ឆាប់រហ័ស ជាការ​រំលឹក​ខួប​រយៈពេល ១​ឆ្នាំ​នៃ​ប្រតិបត្តិការ​យោធា​ពិសេស​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ។a beat russy3 

​មន្ត្រី​ការពារជាតិ​អ៊ុយ​ក្រែ​ន​បាន​បន្ត​រៀបរាប់ថា រុស្ស៊ី​បាន​ប្រមូលផ្តុំ​កម្លាំង​ទ័ព​ប្រមាណ​ជា ៥០​ម៉ឺន​នាក់​សម្រាប់​ប្រតិបត្តិការ​សឹក​នេះ និង​បង្ក​ជា​ក្តីកង្វល់​មួយចំនួន​ថា​កងកម្លាំង​យោធា​ពី​ប្រទេស​បេឡា​រុស្ស​អាច​នឹងចូលរួម​គាំទ្រ​ដោយផ្ទាល់​ផងដែរ ស្របពេល​កងទ័ព​នៃ​ប្រទេស​សម្ព័ន្ធមិត្ត​ទាំងពីរ (​បេឡា​រុស្ស​-​រុស្ស៊ី​) ធ្លាប់​ធើ្វ​សមយុទ្ធ​យោធា​រួមគ្នា​ជាច្រើនលើក​ច្រើនសារ​ក្នុង​រយៈ​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ។​មានការ​កត់សម្គាល់ថា​សន្ទុះ​នៃ​ការវាយប្រហារ​ដោយ​យោធា​រុស្ស៊ី​បាន​ថមថយ​ចុះ​គួរឱ្យកត់សម្គាល់​ក្នុង​រយៈពេល​ជាច្រើន​ខែ​មកនេះ បន្ទាប់ពី​អ៊ុយ​ក្រែ​ន​វាយ​ដណ្ដើម​កាន់កាប់​ទីក្រុង Kherson ត្រឡប់មកវិញ ។​

ទាក់ទង​និង​ការវាយប្រហារ​នេះដែរ​អភិបាលក្រុង​ក្រា​ម៉ា​តុស​( Kramatorsk )​ស្ថិតនៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន បាន​អះអាងថា យ៉ាងហោចណាស់​មនុស្ស​ចំនួន​២​នាក់​បាន​ស្លាប់ និង​៧​នាក់​ផ្សេងទៀត​រងរបួស​ក្នុង​ហេតុការណ៍​វាយប្រហារ​ដោយ​គ្រាប់​មី​ស៊ី​ល​របស់​រុស្ស៊ី​ទៅលើ​អគារ​ស្នាក់នៅ​មួយកន្លែង កាលពី​រាត្រី​ថ្ងៃ​ពុធ​ទី​១​កម្ភៈ​សប្តាហ៍​នេះ ។​​តាមរយៈ​ទិដ្ឋភាព​នៅក្នុង​ខ្សែអាត់​វីដេអូ​មួយ ត្រូវបាន​គេ​បង្ហោះ​ចែកចាយ​ដំបូង​នៅលើ​ប្រព័ន្ធ​សារ​អេឡិចត្រូនិក Telegram របស់លោក​ប្រធានាធិបតី Zelenskiy ដោយបាន​បង្ហាញ​ពី​ទំហំ​នៃ​ការខូចខាត និង​វត្តមាន​របស់​ក្រុម​អ្នក​ជួយសង្គ្រោះ​ជាច្រើន​នាក់​នៅឯ​កន្លែងកើតហេតុ​។​

​វា​ជា​ករណី​វាយប្រហារ​ថ្មី​ចុងក្រោយ​មួយទៀត​ដោយ​រុស្ស៊ី​ទៅលើ​ទីតាំង​អគារ​ស្នាក់នៅ​របស់​ពល​រដ្ឋ​អ៊ុយ​ក្រែ​ន បន្ទាប់ពី​បង្ក​ការវាយប្រហារ​ដ៏​អាក្រក់​មួយ​នៅក្នុង​ទីក្រុង Dnipro កាលពី​ពាក់កណ្ដាល​ខែមករា ដោយ​បណ្ដាលឱ្យ​ជន​ស៊ីវិល​ចំនួន​៤៤​នាក់​បាន​ស្លាប់​។​​ទាក់ទង​និង​ការផ្តល់​ជំនួយ​យោ​ដល់​អ៊ុយ​ក្រែ​ន​នាយករដ្ឋមន្ត្រី​អុ​ី​ស្រា​អែល​លោក Benjamin Netanyahu បានបញ្ជាក់ នៅ​ថ្ងៃទី​២​ខែកុម្ភៈ​នេះ បានប្រកាស​នៅក្នុង​បទសម្ភាសន៍​ជាមួយ​បណ្តាញ​ព័ត៌មាន CNN ថា «​អ៊ីស្រាអែល​អាច​នឹង​ផ្តល់​អាវុធ​ដល់​អ៊ុយ​ក្រែ​ន​។​

​ទាក់ទង​និង​ជំនួយ​ដ៏​មាន​ឥទ្ធិពល​ដែល​អ៊ុ​ក្រែ​ន​ចង់បាន​ដើម្បី​ការពារ​ការវាយប្រហារ​ពី​រុស្ស៊ី​នេះដែរ​ទីភ្នាក់ងារសារព័ត៌មាន​AFP នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែកុម្ភៈ ឆ្នាំ​២០២៣​បាន​ផ្សាយ​ថា រុ​ស្ស៉ី​នៅ​ថ្ងៃ​១ ខែកុម្ភៈ បាន​ព្រមាន​អ៊ីស្រាអែល​ប្រឆាំងនឹង​ការផ្គត់ផ្គង់​អាវុធ​ទៅឱ្យ​អ៊ុយ​ក្រែ​ន ។​​ឆ្លើយតប​ទៅនឹង​ការអត្ថាធិប្បាយ​របស់លោក​ណេ​តាន់​យ៉ា​ហ៊ូ អ្នកនាំពាក្យ​ក្រសួងការបរទេស​រុ​ស្ស៉ី លោកស្រី ម៉ា​រៀ ហ្សា​ខា​រ៉ូ​វ៉ា (Maria Zakharova) បាន​គូសបញ្ជាក់​ដូច្នេះ​ថា «​បណ្ដា​ប្រទេស​ដែល​ផ្ដល់​អាវុធ​ឱ្យ​អ៊ុយ​ក្រែ​ន​គួរតែ​យល់ថា​យើង​នឹង​ចាត់ទុក​អាវុធ​ទាំងនេះ ជា​គោលដៅ​ស្របច្បាប់​សម្រាប់​កងកម្លាំង​ប្រដាប់អាវុធ​រុ​ស្ស៉ី​…»​។ លោកស្រី ហ្សា​ខា​រ៉ូ​វ៉ា បន្ថែមថា ការបន្ត​បញ្ជូន​អាវុធ​បន្ថែមនឹង​មានតែ​ធ្វើឱ្យ​សង្គ្រាម​កាន់តែ​រាលដាល​ធំ​ឡើង ដែល​មនុស្ស​គ្រប់គ្នា​គួរតែ​ដឹង​ពី​រឿង​មួយ​នេះ​។​​អ៊ុយ​ក្រែ​ន​ក៏​ធ្លាប់បាន​ទទូច​ស្នើសុំ​អាវុធ​ជាពិសេស​គឺ​ប្រព័ន្ធ​ការពារ​ដែនអាកាស​ពី​អ៊ីស្រាអែល​ជាច្រើនលើក​ដែរ តែ​មិនបាន​ចម្លើយ​តប​ជា​វិជ្ជមាន​នោះទេ មកទល់នឹង​ពេលនេះ​។​​ប្រភព​៖ Reuters ៖ BBC Newsa beat russy a belaros1 
​