» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4181 នាក់

ម្សិលមិញ 7206 នាក់

សរុប 20668821 នាក់

លោក ចូ បៃ​ដិ​ន ថា​អាច​នឹង​ពិចារណា​ដកខ្លួន​ពី​ការប្រកួត ប្រសិនបើ​គ្រូពេទ្យ​ប្រាប់ថា​មាន​បញ្ហា​សុខភាព


​អាមេរិក​៖ ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ដិ​ន បាន​និយាយថា​លោក​នឹង​ពិចារណា​ឡើងវិញ​ពី​ការដកខ្លួន​ចេញពី​ការប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក នៅ​ខែវិច្ឆិកា​ខាងមុខ ប្រសិនបើ​ក្រុមគ្រូពេទ្យ​ប្រាប់ថា​រូបលោក​មាន​បញ្ហា​សុខភាព​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP​។​​លោក បៃ​ដិ​ន ធ្វើការ​កត់សម្គាល់​បែបនេះ​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ទូរទស្សន៍ BET News ដែល​ត្រូវបាន​ថត​កាលពី​ថ្ងៃ​អង្គារ និង​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ ទី​១៧ ខែកក្កដា​។ នៅពេល ត្រូវបាន​សាកសួរ​ថា​តើ​មាន​លក្ខខណ្ឌ​អ្វីដែល​អាច​ជំរុញ​ឱ្យ​លោក​ពិចារណា​ដកខ្លួន​ពី​ការប្រកួត លោក បៃ​ដិ​ន បាន​គូសបញ្ជាក់​ដូច្នេះ​ថា «​ប្រសិនបើ​ខ្ញុំ​មាន​បញ្ហា​សុខភាព​ណាមួយ ហើយ ប្រសិនបើ​ក្រុមគ្រូពេទ្យ​ប្រាប់​ខ្ញុំ​ថា​ខ្ញុំ​ពិត​មាន​បញ្ហា​សុខភាព​ប្រាកដ​មែន​»​។​a jo byden 

​នេះ​គឺជា​លើក​ទី​១​ដែល​លោក បៃ​ដិ​ន បាន​និយាយ​ដោយ​បើកចំហ​ពី​បញ្ហា​ដែល​អាច​បង្ខំ​ឱ្យ​លោក​ពិចារណា​ឡើងវិញ​ពី​ការដកខ្លួន​ចេញពី​ការប្រកួត​។ លោក បៃ​ដិ​ន នៅក្នុង​កិច្ចសម្ភាសន៍ ជាមួយ​ទូរទស្សន៍ ABC News មួយ​សប្ដាហ៍​ក្រោយ​ធ្វើ​មិន​បានល្អ​ក្នុង​វេទិកា​តស៊ូ​មតិ​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ កាលពី​ចុងខែ​មិថុនា បាន​ច្រានចោល​ការអំពាវនាវ​ឱ្យ​លោក​ដកខ្លួន ដោយ​និយាយថា​មានតែ​ព្រះ​ទេ​ដែល​អាច​បង្ខំ​ឱ្យ​រូបលោក​ដកខ្លួន​ពី​ការប្រកួត​។ ជាថ្មី​ម្ដងទៀត កាលពី​សប្ដាហ៍​មុន លោក​បាន​ថ្លែង​នៅក្នុង​ស​និ្ន​សីទ​សារព័ត៌មាន​ជាមួយ​ការ​សង្កត់ធ្ងន់ថា លោក​អាច​នឹង​បោះបង់ចោល​ការប្រកួត ប្រសិនបើ​មន្ត្រី​ជំនិត​របស់លោក​បង្ហាញ​ភស្តុតាង​ថា​លោក​នឹង​មិនអាច​យកឈ្នះ​លោក ដូ​ណា​ល់ ត្រាំ នៅ​ខែវិច្ឆិកា​ខាងមុខ​បានទេ​។​

​គួរ​បញ្ជាក់ថា បទសម្ភាសន៍​របស់លោក ចូ បៃ​ដិ​ន ជាមួយ BET News ធ្វើឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ មុននឹង​លោក ចូ បៃ​ដិ​ន ត្រូវបាន​សេត​វិមាន​បញ្ជាក់ថា​បាន​ឆ្លង​កូ​វីដ​១៩ អំឡុង ធ្វើដំណើរ​ទស្សនកិច្ច​មួយ​ទៅកាន់​ទីក្រុង Las Vegas កាលពី​ថ្ងៃ​ពុធ ទី​១៧ ខែកក្កដា​។​ប្រការនេះ​បានធ្វើ​ឲ្យ​ការឃោសនាបោះឆ្នោត​របស់​លោក ចូ បៃ​ដិ​ន ត្រូវ​រអាក់រអួល បន្ទាប់ពី​លោក​ឆ្លង​ជំងឺ​កូ​វីដ​១៩​។ ក្នុង​សប្តាហ៍​នេះ សុខភាព​ប្រធានាធិបតី​អាមេរិក ចាប់​មិន​ស្រួល​ខ្លាំង នៅ​ថ្ងៃ​អង្គា​រ៍​-​ថ្ងៃ​ពុធ ព្រោះ​សីតុណ្ហភាព​ក្នុង​ខ្លួន ឡើងក​ម្តៅ​ខ្លាំង ដល់​ទៅ​ជាង ៤០ អង្សា​។

លោក​សម្រេច​លុបចោល​មេ​ទ្ទី​ញ​ជំនួប​ឃោសនា​នយោបាយ និង​លុបចោល​ជំនួប​ជាមួយ​សហគម​ដើមកំណើត​អាមេរិក​ឡាទីន នៅក្នុង​ទីក្រុង Las Vegas នៅ​នាទីចុងក្រោយ​។ លោក ដូ បៃ​ដិ​ន គ្រាន់តែ​មានប្រសាសន៍​យ៉ាងខ្លី ថា​«​សុខ​សប្បាយ​ជាធម្មតា​ទេ​» មុននឹង​ជិះ​យន្តហោះ​ទៅផ្ទះ​ផ្ទាល់ខ្លួន ជាប់មាត់​សមុទ្រ ក្នុង​ក្រុង Delaware ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក ដាក់​ឃុំ​ខ្លួនឯង​ឲ្យ​ដាច់​ឆ្ងាយ​ពី​គេ​។​
​ការឆ្លង​ជំងឺ​កូ​វីដ​របស់​បេក្ខជន​ប្រធានាធិបតី តំណាង​បក្ស​ប្រជាធិបតេយ្យ​រូបនេះ កាន់តែ​ធ្វើ​ឲ្យ​ពន្លឺ​ក្តីសង្ឃឹម​នៅ​ខាង​បក្ស​ប្រជាធិបតេយ្យ កាន់តែ​ស្រអាប់​។ ស្រអាប់​ព្រោះតែ រូប​ប្រធានាធិបតី​វ័យ​៨១​ឆ្នាំ ត្រូវ​រង​ការរិះគន់​ច្រើនឡើងៗ ពី​បញ្ហា​សុខភាព​រាងកាយ​ចាស់​ទ្រុឌទ្រោម និង​បញ្ញា​ស្មារតី វង្វេង​ភ្លេចភ្លាំង​ភាន់ច្រឡំ​។ ជាថ្មី​ម្តងទៀត ក្នុង​សម្ភាសន៍​ដើម​សប្តាហ៍​នេះ លោក​បាន​និយាយ​ច្រឡំ​ឆ្នាំ ២០០៨ ថា ២០២០ ឆ្នាំ​ដែល​លោក បា​រ៉ា​ក់ អូ​ប៉ា​ម៉ា ជ្រើសរើស​គាំទ្រ​រូបលោក​ឲ្យ​ឈរឈ្មោះ​ជា​អនុ​ប្រធានាធិបតី​។​

​សមាជិក​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ និង​ក្រុម​តារាភាពយន្ត នៅ​ពិភព​ហូលីវូដ ព្រមទាំង​ពួក​សេដ្ឋី​ម្ចាស់ជំនួយ កាន់តែ​ច្រើនឡើងៗ ថា​ពួកគេ​ចង់​ឲ្យ​លោក បៃ​ដិ​ន ដក​បេក្ខភាព​ប្រកួតប្រជែង​បោះឆ្នោត​ប្រធានាធិបតី​អាណត្តិ​ទី​២​។ នេះ​បើតាម​បណ្តាញ​សារ​ព៌​ត៌មាន​អាមេរិក ដោយ​បញ្ជា​ក់ទៀ​ថា ក្នុង​បក្ស​ប្រជាធិបតេយ្យ​ខ្លួនឯង យ៉ាងហោច មាន​សមាជិក​រដ្ឋសភា ជាង ២០​នាក់ ហើយ​និង​មេ​ធំ​នៅ​ព្រឹទ្ធសភា​ផង គឺ​លោក Chuck Schumer​។ លោក Chuck Schumer ប្រធាន​ក្រុម​បក្ស​ប្រជាធិបតេយ្យ​នៅ​ព្រឹទ្ធសភា បាន​ថ្លែង​យ៉ាងទទូច និង​បាន​ប្រាប់​ផ្ទាល់​ទៅ​លោក ចូ បៃ​ដិ​ន កាលពី​ថ្ងៃ​សៅរ៍ ថា ដើម្បី​គណបក្ស​ប្រជាធិបតេយ្យ និង​ដើម្បី​ប្រទេសជាតិ គួរ​ណាស់​តែ​លោក ដៃ​បិ​ន ដកខ្លួន​ចេញទៅ​។ នេះ​បើតាម​ការអះអាង​របស់​មន្ត្រី​នៅ​ជិត​ក្បែរ​ខ្លួន​លោក ដែល​ប្រាប់​ទៅ​សារព័ត៌មាន​អាមេរិក ក៏ប៉ុន្តែ ក្នុង​សេចក្តីថ្លែងការណ៍​ផ្លូវការ លោក​ព្រឹទ្ធសមាជិក​រូបនេះ បាន​ចាត់​ចោល​សម្តី​ខាងលើ​។​

​នៅ​រដ្ឋសភា​វិញ មនុស្ស​ស្និទ្ធ​នឹង​លោកស្រី ណាន់​ស៊ី ប៉េ​ឡូ​ស៊ី គឺ លោក Adam Schiff បាន​ដាស់តឿន​ឲ្យ​លោក បៃ​ដិ​ន ទម្លាក់​ភាព​មានៈ និង​ដក​បេក្ខភាព​ចេញ​។ បើតាម​ប្រភពពី​សមាជិក​រដ្ឋសភា​មកពី​រដ្ឋ​កាលីហ្វ័រ​ញ៉ា​រូបនេះ សូម្បីតែ​លោកស្រី ណាន់​ស៊ី ប៉េ​ឡូ​ស៊ី អតីត​ប្រធានសភា​លោកស្រី ក៏​យល់ស្រប​ថា វត្តមាន​របស់លោក បៃ​ដិ​ន អាច​នឹង​បំផ្លាញ​ដល់​លទ្ធភាព​ឈ្នះឆ្នោត​បាន​សំឡេង​ភាគច្រើន ចំពោះ​បក្ស​ប្រជាធិបតេយ្យ​។​a hunto money2 
​