» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11068 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701239 នាក់

តួ​គី​នឹងត្រូវ​ធ្វើការ​បោះឆ្នោត​ជ្រើស​ប្រធានាធិបតី​ជុំ​ទី​២​បន្ទាប់ពី​រក​មិនបាន​អ្នកឈ្នះ​ដាច់​

​ប្រទេស​តួ​ក​គី នឹងត្រូវ​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ជុំ​ទី​២​ជា​បន្ត បន្ទាប់ពី​ការបោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​កន្លងទៅ មិនអាច​រកឃើញ​បេក្ខជន​ណា​ម្នាក់​ទទួលបាន​សំឡេងគាំទ្រ​លើស ៥០​ភាគរយ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​ចន្ទ ទី​១៥ ខែឧសភា ឆ្នាំ​២០២៣​។​​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​របស់​ប្រទេស​តួ​ក​គី​បាន​ឲ្យ​ដឹងថា​.លទ្ធផល​ឆ្នោត​ទើប​បញ្ចប់ទៅ​ថ្មីៗ​នេះ​បាន​បង្ហាញថា ប្រធានាធិបតី​ចាំផ្ទះ​លោក Tayyip Erdogan កំពុងមាន​ប្រៀប​លើ​គូប្រកួត​ប្រជែង​ដ៏​សំខាន់​របស់លោក​ដែលជា​មេដឹកនាំ​សម្ព័ន្ធភាព​បក្សនយោបាយ​ចំនួន​៦ គឹ​លោក Kermal Kilicdaroglu ក្នុង​លទ្ធផល ៤៩.៥១% ទល់នឹង ៤៤.៨៨% ខណៈ​មេដឹកនាំ​គណបក្សប្រឆាំង​ដ៏​លេចធ្លោ លោក Sinan Ogan ទទួលបាន​សម្លេងគាំទ្រ​ត្រឹមតែ ៥.១៧% ប៉ុ​ណ្ណាះ​។a turky election1

​តាម​ទម្លាប់​ប្រជាពលរដ្ឋ​តួ​ក​គី ចូលរួម​បោះឆ្នោត​ក្នុង​ចំនួន​ដ៏​ច្រើន ប្រមាណ​ដល់​ទៅ​ជាង​៨០%​។ នៅថ្ងៃនេះ វត្តមាន​អ្នកបោះឆ្នោត​អាច​កាន់តែ​ខ្ពស់​លើស​សព្វដង​ទៀត បើ​យោល​ទៅលើ​ទម្រង់​នៃ​ភាព​ប្រកួតប្រជែង​ដែលមាន​លក្ខណៈ​ជាការ​សម្រេច​ឱ្យ​ប្រធានាធិបតី ផុត​អាណត្តិ អ៊ែរ​ដូ​ហ្កា​នប​ន្ត ឬ​បញ្ចប់​តំណែង​របស់គាត់​។ ជាការ​ជ្រើសរើស​មេដឹកនាំ​ថ្មី រវាង​បេក្ខភាព​ចម្បង​ពីររូប គឺ លោក អ៊ែរ​ដូ​ហ្កា​ន អ្នក​អភិរក្ស​អ៊ីស្លាម​និយម អាយុ​៦៩​ឆ្នាំ កាន់អំណាច​តាំងពី​២០​ឆ្នាំ​មក និង​លោក គី​លី​ច្ស​ដា​រ៉ូ​គ្លូ អាយុ​៧៤​ឆ្នាំ នៃ​បក្ស​សង្គម​ប្រជាធិបតេយ្យ ជា​សម្ព័ន្ធ​បក្សប្រឆាំង គាំទ្រ​ដោយ​លោកខាងលិច​។​បន្ទាប់ពី​ឆ្លងកាត់​យុទ្ធនា​ការឃោសនា​បោះឆ្នោត​ដ៏​ពុះកញ្ជ្រោល​និង​ជួន​អមដោយ​អំពើហិង្សា​ផង​នោះ ការបោះឆ្នោត​បានចាប់ផ្តើម​ដោយ​ស្ងប់ស្ងាត់​ទេ​។

ក្រសួងមហាផ្ទៃ​បាន​ប្រមូល​កម្លាំង​ប៉ូលិស នគរបាល កងសន្តិសុខ និង​បុគ្គលិក ប្រមាណ​ជាង ៦​សែន​នាក់ ដើម្បី​ធានា​សុវត្ថិភាព​ពេល​បោះឆ្នោត​។ ក្រុម​បក្សប្រឆាំង ដែល​មិនសូវ​ទុកចិត្ត​លើ​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត រំពឹង​លើ ក្រុម​ស្ម័គ្រចិត្ត​របស់​សង្គម​ស៊ីវិល ក្នុង​ការធានា​ឯករាជ្យភាព​នៃ​ការបោះឆ្នោត​។ ការលួចបន្លំ​សន្លឹកឆ្នោត​ជា​អ្វីដែល​បក្ស​ទាំងសងខាង​តែង​ព្រួយបារម្ភ​។​

​ដោយសារតែ​នៅ​មិនទាន់មាន​បេក្ខជន​ណា​ម្នាក់​ទទួលបាន​សម្លេង​គាំទ្រ​ភាគច្រើន (៥០+១) ទៅតាម​ការកំណត់​នៃ​និតិ​វិធី​បោះឆ្នោត​សម្រាប់​ដណ្តើម​តំណែង​ជា​ប្រធានាធិបតី​របស់​ប្រទេស​តួ​ក​គី បេក្ខភាព​សំខាន់ៗ​ដែល​ទទួលបាន​សម្លេង​ឆ្នោត​ភាគច្រើន​ទាំង​២​រូប​នឹងត្រូវ​បន្ដ​ការប្រកួតប្រជែង​ជាមួយគ្នា​នៅក្នុង​ការបោះឆ្នោត​ជុំ​ទី​ពីរ​ជា​លើកដំបូង និង​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ ហើយក៏​មិនមាន​ភាគី​ណាមួយ​បង្ហាញ​ការជំទាស់​នោះដែរ ៕a turky election3 a turky election4 


​