» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10957 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701128 នាក់

បែកធ្លាយ​ពត៍​មាន​លោក​ដូ​ណា​ល់​ត្រាំ​ត្រូវបានបណ្តោះបណ្តាលដោយភ្នាក់ងារ​ចារកម្ម​រុស្ស៊ី​!?

 

​អាម​រិ​ក​៖​ខ្ញុំ​បានឃើញ​អត្ថបទ​នេះ​ជា​ភាសាបរទេស​នឹក​ថាបើ​ប្រែ​សម្រួល​ទៅ​ហាក់ដូចជា​ជួយ​កាន់ជើង​រុស្សី​ដែល​ឈ្លានពាន​អ៊ុយ​ក្រែ​ន​ជា​ប្រទេស​តូច​ជាង​ខ្លួន​។​តែ​ឥរិយាបថ​សរ​អា​ចុង​ក្រោយនេះ​បន្ទាប់ពី​លោក​ត្រាំ​ទ្បើង​កាន់តំណែង​ជា​ប្រធានាធិបតី​អាណត្តិ​ទី​២ មក ឃើញថា​បត់​១៨០​អង្សារ​ខុសពី​ជំនាន់​លោកតា​បៃ​ដិ​ន ទើប​ខ្ញុំ​សម្រេចចិត្ត​ប្រែ​សម្រួល​ឯកសារ​នេះ​ទុកជា​ការពិចារណា​ចុះ​។​a visoth trum 

​តាំងពី​លោក​ត្រាំ​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​សរ​អា​លើកដំបូង ក៏មាន​មតិសាធារណៈ​អាមេរិក​ជាច្រើន​លើកទ្បើង​ថា​ដោយសារ​មានការ​ជួយ​ទ្រទ្រង់​ពី​រុស្សី​ដែរ​។​​តើ​លោក​ត្រាំ​ពិតជា​ត្រូវបាន​ជ្រើសរើស​ដោយ​អង្គការ​រ​ចារកម្ម​របស់​អតីត​សហភាពសូវៀត​កា​ហ្សេ​បេ​មែនឬ​?​លោក​ត្រាំ​ត្រូវបាន​កសាង​ជា​ភ្នាក់ងារ​ឬ​បណ្តាញចារកម្ម​រុស្សី​ជាង​៤០​ឆ្នាំ​មកហើយ​។​គាត់​ត្រូវបាន​គេ​បង្ហាត់​ដូចជា​សេក​មួយ​ក្បាល​អោយ​ស្រែក​ឃោសនា​ប្រឆាំង​លោកខាងលិច​និង​ត្រូវបាន​គេ​អបអរ​នៅ​ក្រុង​មូ​ស្គូ​នាពេល​បច្ចុប្បន្ននេះ​។​ការ​លាតត្រដាង​នេះ​ចេញ​មកពី​អតីត​វរសេនីយត្រី​កា​ហ្សេ​បេ​មួយរូប​ឈ្មោះ Yuri Shvets ដែល​ត្រូវបាន​បញ្ជូន​ទៅកាន់​ក្រុង​វា​ស៊ី​ង​តោន​ដោយ​សហភាពសូវៀត​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០​។​លោក​គឺជា​ប្រភព​ពត៌មាន​ចារកម្ម​ដែល​ប៉ះពាល់​ដល់​សរ​អា​។​សៀវភៅ American Kompromat និពន្ធ​ដោយ​អ្នក​សារពត៌មាន Craig Unger ដែល​ចេញផ្សាយ​ក្នុង​ឆ្នាំ ២០២១ បាន​បើក​កកាយ​ពី​ប្រវត្តិ​ដើម​របស់លោក​ត្រាំ​រួមទាំង​ទំនាក់ទំនង​ជាមួយ​លោក Jeffrey Eipsten ផង​។​

​លោក Shvets ដែល​បានរស់នៅ​សរ​អា​តាំងពី​ឆ្នាំ​១៩៩៣​មក​បាន​និយាយថា​"​នេះ​ជា​របៀប​ដែល​ពួកយើង​ជ្រើសរើស​មនុស្ស​តាំងពី​ពួកគេ​នៅ​ជា​និស្សិត​រហូតដល់​គេ​បាន​ទ្បើង​កាន់តំណែង​សំខាន់ៗ គឺ​តាមរបៀប​ហ្នឹង​ដែល​យើង​បានធ្វើ​ជាមួយ​លោក​ត្រាំ​"​។​​លោក​ត្រាំ​បាន​ចូលក្នុង​រ៉ា​ដារ​រុស្សី​ក្នុង​ឆ្នាំ​១៩៧៧ ជា​ឆ្នាំ​ដែល​គាត់​បាន​រៀបការ​ជាមួយ​ស្ត្រី​បង្ហាញ​ម៉ូត​ជនជាតិ​ឆែក​គឺ​នាង Ivana Zelnickova(​ប្រពន្ធ​ទី​១​របស់​ត្រាំ​)​។​លោក​ត្រាំ​បាន​ក្លាយជា​គោលដៅ​នៃ​បេសកកម្ម​ចារកម្ម​ហើយ​។​គាត់​ត្រូវបាន​តាម​ឃ្លាំ មើល​ដោយ​សេវា​ចារកម្ម​ឆែក​និង​កា​ហ្សេ​បេ​។​បី​ឆ្នាំ​ក្រោយមក​លោក​ត្រាំ​បាន​បើក​ជំនួញ​អចលនទ្រព្យ​លើកដំបូង​របស់គាត់​គឺ​សណ្ឋាគារ Grand Hyatt នៅ​ក្រុង​ញិ​វ​យ៉​ក​ឋិត​នៅក្បែ​ស្ថានីយ៍ Grand Central​។​លោក​ត្រាំ​បាន​ទិញ​ទូរទស្សន៍​ចំនួន​២០០ គ្រឿង​សម្រាប់​សណ្ឋាគារ​ពី​លោក Semyon Kislin ដែល​ភៀសខ្លួន​មកពី​សហភាពសូវៀត​និង​ជា​សហកម្មសិទ្ធិករ​ក្រុមហ៊ុន Joy-Lud electronics នៅ​ផ្លូវ 5th Avenue​។​បើតាម​លោក Shvets ក្រុមហ៊ុន Joy-Lud នៅក្រោម​ការគ្រប់គ្រងរ​បស់​កា​ហ្សេ​បេ​។ Kislin គឺជា​អ្នក​ជ្រើសរើស​មនុស្ស​សម្រាប់​បម្រើ​អោយ កា​ហ្សេ​បេ​។​គាត់​បានកត់សំគាល់​ត្រាំ​ដែលជា​ជំនួញ​ដ៏​ជោគជ័យ​ម្នាក់​ថា​ជា​ធនធាន​មួយ​ប្រកបដោយ​សក្តានុពល​។​

នៅ​ឆ្នាំ​១៩៨៧ ត្រាំ​និង​នាង Ivana​បាន​ទៅលេង​ក្រុង​មូ​ស្គូ​និង​ទ្បេ​នី​ន​ក្រា​ដ​។​Shvets​បាន​និយាយថា​ត្រាំ​ត្រូវបាន​គេ​បញ្ចុះបញ្ចូល​អោយធ្វើជា​ភ្នាក់ងារ​កា​ហ្សេ​បេ​និង​បញ្ចើចបញ្ចើរ​ដោយ​ភ្នាក់ងារ​កា​ហ្សេ​បេ​ដោយ​ផ្តល់​ជា​គំនិត​ថា​គាត់​គួរតែ​ចូលធ្វើ​នយោបាយ​ហើយ​។​ពួកគេ​ប្រមូលបាន​ពត៌មាន​ជាច្រើន​ពី​អត្ត​ច​រឹត​លោក​ត្រាំ​ដែល​អាច​អោយគេ​ដឹងថា​លោក​ត្រាំ​ជា​មនុស្ស​បែបណា​។​ពួកគេ​មាន​អារម្មណ៍​ថា​លោក​ត្រាំ​ងាយ​រងគ្រោះ​តាមផ្លូវ​ប្រាជ្ញា​ផង​និង​ផ្លូវ​ចិត្តសាស្ត្រ​ផង ហើយ​គាត់​ជា​មនុស្ស​ស៊ី​ជោរ​។​ពួកគេ​ក៏​ចាក់បណ្តោយ​តាម​នេះ​និង​ធ្វើ​ដូចជា​គេ​ចាប់អារម្មណ៍​លើ​រូបគាត់​ខ្លាំងណាស់​ព្រមទាំង​សរសើរ​ថា​គាត់​សម នឹង​ធ្វើជា​ប្រធានាធិបតី​សរ​អា​នៅ​ថ្ងៃ​ណាមួយ គឺ​មានតែ​រូបគាត់​ទេ​ដែល​អាច​ផ្លាស់ប្តូរ​ពិភពលោក​បាន​។​

​ក្រោយពេល​ត្រ​ទ្ប​ប់​មកដល់​អាមេរិក​វិញ លោក​ត្រាំ​ក៏​រៀបចំ​អនុវត្តន៍​ផែនការ គាត់​ចង់​ឈរឈ្មោះ ជា​បេក្ខជន​ប្រធានាធិបតី​តំណាងអោយ​គណៈបក្ស​សាធារណៈរដ្ឋ និង​ថែមទាំង​បានរៀបចំ​ការប្រជុំ​មហាជន​នៅ Porsmouth, New Hamshire​។​​នៅ​ថ្ងៃទី​១​ខែកញ្ញា​គាត់​បាន​ចុះផ្សាយ​ពេញ​មួយ​ទំព័រ​នៅលើ​កាសែត​ធំៗ​៣ " មិនមាន​អ្វី​ទាស់ខុស​ទេ​ចំពោះ​នយោបាយ​ការពារ​បរទេស​អាមេរិក​ដែល​មិនអាច​ព្យាបាល​បាន​នោះ​"​។​ការផ្សាយ​នោះបាន​បញ្ចេញមតិ​មួយ​ដែល​ផ្ទុយ​ស្រ​ទ្បះ​ពីមុន​ដូចជា​ចោទថា​ជប៉ុន​ដែលជា​សម្ព​ន្ធ​មិត្រ​ឆ្លៀត​កេង​ប្រ​វញ្ច​លើស​រអា​ជាដើម​។​ការផ្សព្វផ្សាយ​នោះ​ក៏បាន​លើកទ្បើង​ពី​មន្ទិលសង្ស័យ​ដែល​សរ​អា​ចូលរួម​ជាមួយ​អង្គការ​ណា​តូ អាមេរិក​គួរតែ​ឈប់​ចំណាយ​ការពារ​ប្រទេស​ដែល​អាច​ការពារ​ខ្លួនគេ​បាន​ហើយ​"​។​គំនិត​អស់នេះ​ហើយ​ដែល​ធ្វើអោយមាន​ការអបអរ​សាទរ​ពី​ក្រុង​មូ​ស្គូ​។​

​លោក Shvets ដែល​ឥលូវ​នេះ​បាន​ត្រ​ទ្ប​ប់​មកដល់​ប្រទេស​វិញ​ហើយ​នោះបាន​ឃើញ​សារ​ទូរលេខ​របស់​កា​ហ្សេ​បេ​មួយ​ដែល​អបអរ​និង​ការចុះផ្សាយ​នេះ​។​ពួកគេ​បាន​ចាត់ទុកថា​ជា​"​វិធានការ​សកម្ម​" ដ៏​ជោគជ័យ​មួយ​ដែល​ធ្វើ​ទ្បើង​ដោយ​ធនធាន​របស់​កា​ហ្សេ​បេ​។​វា​មិន​ដែលមាន​ពីមុន​សោះ ខ្ញុំ​ធ្លាប់​ស្គា​ល់ពី​វិធានការ​សកម្ម​របស់​កា​ហ្សេ​បេ​ចាប់​តាំងពីដើម​ទសវត្សរ៍​៧០​និង​៨០​មក​និង​ក្រោយមកទៀត តែ​ខ្ញុំ​មិនដែល​បានឮ​រឿង​បែប​នឹង​ទ្បើ​យ រហូត​ទាល់តែ​ដល់ពេល​ត្រាំ​បាន​ក្លាយជា​ប្រធានាធិបតី​ប្រទេស​នេះ ពីព្រោះ​វា​ពិបាក​និង​ជឿថា​មាន​នរណា​នឹង​ចុះផ្សាយ​រឿង​បែប នឹង​ទ្បើ​យ ព្រោះ​វា​មុខជា​ប៉ះទង្គិច​ជាមួយ​ប្រជាជន​លោក​ខាង លិច ប៉ុន្តែ​វា​បែរជា​កើត​ទ្បើង ហើយ​ទីបំផុត​ជន​នោះបាន​ក្លាយ ទៅជា​ប្រធានាធិបតី​ទៀត​"​។​​រឿង​ដែល​ហួសចិត្ត​ចូល​ប៉ែត​គឺ​ថ្មីៗ​នេះ​សរ​អា​បែរជា​បោះឆ្នោត​កាន់ជើង​រុស្សី​ប្រឆាំង​និង​អ៊ុយ​ក្រែ​ន​ដែល​ខ្លួន​ធ្លាប់បាន​ចំណាយ​រាប់រយ​ពាន់​លាន​ដុល្លារ​ដើម្បី​ទប់ទល់​និង​រុស្សី​។​​សួស្តី​ថ្ងៃ​សុក្រ​។​(​អត្ថបទ​ហ្វេ​ស​ប៊ុ​ក​Vosoth sean)a visoth trum1 a visoth trum2 a visoth trum3 a visoth trum4 a visoth trum5 a visoth trum6 

​