» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9215 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699386 នាក់

ផលិតផល​ជលផល​ខ្មែរ​ត្រៀម​ទៅ​ប្រកួតប្រជែង​នៅ​ទីផ្សារ​អន្តរជាតិ​

 

​ភ្នំពេញ​៖ ទំនិញ​ជា​អាហារ​សុវត្ថិភាព រួមមាន ត្រីឆ្អើរ ត្រីងៀត ទឹកត្រី និង​បង្គារ​ក្រៀម ជាដើម កំពុង​ត្រៀ​តម្រាប់​ប្រកួតប្រជែង​ជាមួយ​ផលិតផល​ក្នុងស្រុក និង​ប្រទេសជិតខាង​កម្ពុជា​និង​ទៅ​ប្រកួតប្រជែង​នៅលើ​ទីផ្សារ​ជាតិ អន្តរជាតិ រួមទាំង​សហភាព​អឺរ៉ុប​ផងដែរ​។a china fis1 

នេះ​បើ​យោងតាម​ការ​ឱ្យដឹងពី លោក សេត​ធី ស៊ីថា​រ៉ា​ម៉ា ថម​បា​ធូ ប្រធាន​ទីប្រឹក្សាបច្ចេកទេស អង្គការ​យូ​នី​ដូ (UNIDO)​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​អ្នកសារព័ត៌មាន​ចំនួន ១៩​ស្ថាប័ន ទៅកាន់​សហគ្រាស​ជលផល​ក្រោយ​ប្រមូល​ផល នៅ​ខេត្តកណ្តាល កំពង់ធំ និង​សៀមរាប កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២៣​។ លោក សេត​ធី ស៊ីថា​រ៉ា​ម៉ា ថម​បា​ធូ​បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ “​រាជរដ្ឋាភិបាល​កម្ពុជា​បានទទួល​ស្គាល់​ភាពជា​សារវន្ត​នៃ​វិស័យ​ជលផល​ដែលជា​ផ្នែក​មួយ​យ៉ាងសំខាន់ និង​ជា​សសរស្តម្ភ​ក្នុងការ​អភិវឌ្ឍ​វិស័យ​ជលផល​និង​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​ជាង ៣​ម៉ឺន​នាក់ ក្នុង​តំបន់​នេសាទ​។ ក្រៅពីនេះ​ពលរដ្ឋ​ដែល​ប្រក​បរបរ​នេសាទ និង​អ្នកធ្វើការ​ដោយផ្ទាល់​ជាមួយនឹង​ការនេសាទ​ក៏មាន​ចំនួន ៣០​ម៉ឺន​នាក់ ថែមទៀត​”​។

​កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បញ្ជាក់ថា ជំហាន​ដំបូង​នៃ​ការនាំចេញ កម្ពុជា​ត្រូវ​គិតពី​សុវត្ថិភាព និង​គុណ​ភាពជា​ចម្បង​។ សុវត្ថិភាព​ម្ហូបអាហារ ពិត​មាន​សារៈសំខាន់​ណាស់​សម្រាប់​សុខភាព​របស់​មនុស្ស​គ្រប់រូប ដែល​ត្រូវការ​អាហារ​១​ថ្ងៃ ៣​ពេល​។ ជា​ដំណោះស្រាយ រដ្ឋបាល​ជលផល សហការ​ជាមួយ CAPFISH-Capture គម្រោង​អភិវឌ្ឍន៍​ជលផល​ក្រោយ​ប្រមូល​ផល អនុវត្ត​រួមគ្នា​ដោយ FiA និង UNIDO ក្រោម​សហ​ហិរញ្ញប្បទាន​ពី​សហភាព​អឺរ៉ុប ជំរុញ​ឱ្យ​ដៃគូ​ពាក់ព័ន្ធ​ផលិត​ម្ហូបអាហារ​ឱ្យមាន​សុវត្ថិភាព មាន​ស្តង់ដារ លក់​ក្នុងតម្លៃ​សមរម្យ​ឱ្យ​អ្នកប្រើប្រាស់​មានលទ្ធភាព​ទិញ​បរិភោគ ដើម្បី​កាត់បន្ថយ​ការចំណាយ ទើប​អាច​ប្រកួតប្រជែង​នៅលើ​ទីផ្សារ​ជាតិ និង​អន្តរជាតិ​បាន ដោយសារតែ​កម្ពុជា​បាន​ដើរ​ក្រោយ​ប្រទេសជិតខាង​មួយ​ជំហាន​លើ​ការនាំចេញ​ផលិតផល​ជលផល​នេះ​។

លោក ពុំ សុថា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​រដ្ឋបាល​ជល​ផល បានឱ្យដឹង​ដែរ​ថា គម្រោង CAPFish-Capture បាន​គាំទ្រ​ដល់​សហគ្រាស​ធនុ​តូច​ចំនួន​២៨ ជា​ជំនួយ​បច្ចេកទេស និង​សម្ភារ​បរិក្ខារ​ទៅដល់​សហគ្រាស​នីមួយៗ​ដែលមាន​តម្លៃ​ចាប់ពី ២៥ ០០០​ដុល្លារ ដល់ ១០០ ០០០​ដុល្លារ ដើម្បី​កែលម្អ​ប្រ​តិ្ត​ប​ត្តិ​ការ​អាជីវកម្ម និង​អនុវត្ត​ស្តង់ដារ​សុវត្ថិភាព​ម្ហូបអាហារ (CQS)​។ មកទល់ពេលនេះ សហគ្រាស​ចំនួន​៨ ទទួលបាន CQS ក្នុងនោះ CQS ពេញលេញ​ចំនួន​៤ និង CQS ធម្មតា​ចំនួន​៤​។ នេះ​មានន័យថា ផលិតផល​ដែលមាន​បិត​ស្លាក​សញ្ញា CQS កំពុងមាន​វត្តមាន​នៅ​លើ​ទីផ្សារ​កម្ពុជា​។ នៅពេល​យើង​ទៅ​ទិញ​ទំនិញ​នៅលើ​ទីផ្សារ​ក្នុងស្រុក អាច​ស្វែង​រកមើល និង​ជួយ​ទិញ​ផលិតផល​ដែលមាន​បិត​ស្លាក​សញ្ញា CQS ដែលជា​ផលិតផល​មួយ​មាន​គុណភាព និង​សុវត្ថិភាព​សម្រាប់​ការបរិភោគ​។

​លោក​បាន​បញ្ជាក់ថា រដ្ឋបាល​ជលផល និង​ក្រសួងកសិកម្ម បាននិងកំពុង​យកចិត្តទុកដាក់​ផ្តល់​ពូជ​ល្អៗ កាត់បន្ថយ​ថ្លៃដើម ចំណេញ​ពេលវេលា ខណៈ​ធនធាន​ជលផល​ក្រោយ​ប្រមូល​ផល​ពី​ធម្មជាតិ និង​ផល​ដែល​ទទួលបាន​ពី​វារីវប្បកម្ម ត្រូវបាន​រក្សា និង​យកទៅ​កែច្នៃ​អាហារ​សុវត្ថិភាព​បន្ថែម ដើម្បី​ប្រកួតប្រជែង​លើ​ទីផ្សារ​ជាតិ និង​អន្តរជាតិ​។​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២៣ កម្ពុជា​បាន​នាំចេញ​ផលិតផល​ជលផល​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​ជា​លើកដំបូង​រួចមកហើយ ដែល​ធ្វើឡើង​ដោយ​ក្រុមហ៊ុន Kim Chou Co., Ltd Import Export and International Transportation​។ ចំណែក​ផលិតផល​ជលផល​ដែល​នាំចេញ​មាន​២​ប្រភេទ​គឺ អន្ទង់​បង្កក និង​កំពឹស​ទឹកសាប​បង្កក ក្នុង​បរិមាណ​សរុប ១០​តោន​។ ដោយឡែក​សម្រាប់​ការនាំចេញ​នា​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២៣ របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​ចិន​វិញ​មាន​ត្រី​ប្រា ១​តោន ត្រី​ចិញ្ចឹម ១៤​តោន​, ត្រី​ធម្មជាតិ ១១​តោន និង​បង្កង​កណ្តូប​ចំនួន ៤៥​គីឡូក្រាម​៕a china fish 
​