» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10800 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700971 នាក់

កម្ពុជា ចង់ឃើញ​ការបណ្តាក់ទុន​កាន់តែច្រើន​បន្ថែមទៀត​ពី​ក្រុមហ៊ុន​អាម៉េរិក និង​អឺរ៉ុប​តែ​មិនទាន់​ព្រម​កែទម្រង់​ខាង​សេរីភាព​តាម​បំណង​លោកខាងលិច​?


​ភ្នំពេញ​៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ប្រាប់​ទៅ​លោកស្រី Bridgette L. Walker ភារធារី​ស្ថានទូត​សហរដ្ឋ​អាម៉េរិក ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​ជំនួប​មួយ​កាលពី​ថ្ងៃទី ៣​ខែកញ្ញា​ម្សិលមិញ​នេះ ដោយ​លើកឡើងថា លោក​ចង់ឃើញ​ឱ្យបាន​កាន់តែច្រើន​ថែមទៀត នូវ​ការវិនិយោគ​ពី​សហរដ្ឋ​អាម៉េរិក និង​សហគម​អ៊ឺរ៉ុប នៅ​កម្ពុជា​។a sun business 

​លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​សម្តែង​ការ​អរគុណ​ដល់​ក្រុមហ៊ុន​សហរដ្ឋ​អាម៉េរិក ដែល​បានដាក់​ទុនវិនិយោគ នៅ​កម្ពុជា​នាពេល​កន្លងមក និង​បាន​គូស​រំលេច​អំពី​វត្តមាន​ក្រុមហ៊ុន​ធំៗ​របស់​សហរដ្ឋ​អាម៉េរិក​មួយចំនួន ដែល​ទទួលបាន​ជោគជ័យ​លើ​ការវិនិយោគ​នៅ​កម្ពុជា ដូចជា ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ Coca Cola ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​រ៉ូយ៉ាល់​គ្រុប​ភ្នំពេញ និង​ក្រុមហ៊ុន RMA Automotive (Cambodia) Co., Ltd ដែល​ដំឡើងរថយន្ត​ម៉ាក FORD ក្នុង​ខេត្តពោធិ៍សាត់ ជាដើម​។

​លោក ក៏បាន​លើកឡើង​អំពី​គម្រោង​បេសកកម្ម​គោះទ្វារ​វិនិយោគិន​នៅ​សហរដ្ឋ​អាម៉េរិក​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅក្នុង​ខែកញ្ញា ឆ្នាំ​២០២៤​នេះ សំដៅ​ផ្សព្វផ្សាយ​ពី​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា និង​ស្វែងរក​ការបណ្ដាក់ទុន​ពី​ក្រុមហ៊ុន​អាម៉េរិក​មក​កម្ពុជា​ផងដែរ​។

​លោក​ឧ​ប​នា យក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បាន​លើក​បង្ហាញ​អំពី​វិស័យ​គន្លឹះ រួមមាន​ជាអាទិ៍ វិស័យ​យានយន្ត គ្រឿង​បង្គុំ​អេឡិចត្រូនិក និង​វិស័យ​កសិឧស្សាហកម្ម ដែល​សុទ្ធសឹង​ជា​វិស័យ​នឹង​បង្កើន​តម្លៃបន្ថែម​ដល់​សេដ្ឋកិច្ចកម្ពុជា​។​តែ​មិនបាន​ឭ​លោក​ឧបនាយករដ្ឋមន្ត្រី​ម​ស៊ុនចាន់ថុល​បកស្រាយ​ពីអ្វី​ដែល​លោកខាងលិច​ចង់បាន​គឺ​បើក​លំហរ​សេរីភាព​កា​រប​ច្ចេញ​មតិ​ដោះលែង​អ្នកទោសនយោបាយ​ដូចជា​អ្នកស្រី​សេង​ធា​រី​មាន​សញ្ជាតិ​អាមេរិក​ជាដើម​នោះទេ​។

​លោកស្រី​ភារធារី បានបង្ហាញ​នូវ​សុទិដ្ឋិនិយម​អំពី​កិច្ចខិតខំ​របស់​កម្ពុជា ក្នុងការ​ទាក់ទាញ​វិនិយោគិន ពិសេស​ក្នុងការ​បេសកកម្ម​ការ​ងារ​ក្នុង​សហរដ្ឋ​អាម៉េរិក​នាពេលខាងមុខ​។ បន្ថែម​ពីនេះ ចំពោះ​ទំនាក់ទំនង​ទ្វេភាគី លោកស្រី​រំពឹងថា កម្ពុជា និង​សហរដ្ឋ​អាម៉េរិក នឹង​រួមគ្នា​បន្ត​កិ​ច្ចស ហ​ប្រតិបត្តិការ​នានា​បន្ថែមទៀត ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ឱ្យបាន​កាន់តែ​ល្អ​ប្រ សើរ​ថែម​មួយកម្រិត​ទៀត ដែល​នឹង​រួមចំណែក​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​។

​សូម​បញ្ជាក់ដែរថា​លោក Andrew Herrup ភារធារី​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២៤ ក៏បាន​ពិភាក្សា​ការងារ ជាមួយ​លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ផងដែរ ។

​ពេលនោះ លោក Andrew Herrup ក៏បាន​លើកឡើង​អំពី​លទ្ធភាព​ធ្វើការ​រួមគ្នា​ដើម្បី​ដោះស្រាយ​កង្វល់​មួយចំនួន ដើម្បី​បង្ក​បរិយាកាស​ឱ្យ​កាន់​តែមាន​ភាព​ទាក់ទាញ​សម្រាប់​វិនិយោគិន​បន្ថែមទៀត​ពី​សហរដ្ឋអាមេរិក​។ លោក Andrew Herrup ក៏បាន​សម្តែង​នូវ​ចំណាប់អារម្មណ៍​ជា​វិជ្ជមាន​ចំពោះ​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ទៅកាន់​សហភាព​អ៊ឺរ៉ុប ក្នុង​គោលដៅ​ទាក់ទាញ​ការវិនិយោគ​បន្ថែមទៀត​ផងដែរ​។


​លោក​ឧបនាយករដ្ឋមន្ត្រី បាន​ជម្រាបជូន​ភាគី​មិត្ត​អាមេរិក​ពី​លទ្ធភាព​នៃ​ការធ្វើការ​រួមគ្នា​រវាង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ស្ថានទូត​អាមេរិក ដើម្បី​ពិនិត្យ​លទ្ធភាព​ក្នុងការ​សម្របសម្រួល​រៀបចំ​ព្រឹត្តិការណ៍​ជំរុញ​វិនិយោគ​នៅ​សហរដ្ឋអាមេរិក តាមរយៈ​ការរៀបចំ​ជា​វេទិការ​ធុរកិច្ច និង​ការ​គោះទ្វារ​វិនិយោគ​តាម​ក្រុមហ៊ុន ដែលមាន​បំណង​ពង្រីក​ខ្សែ​ច្រវាក់​ផលិត​និង​ផ្គត់ផ្គង់​ក្នុង​តំបន់ ដើម្បី​បញ្ជ្រាប​ព័ត៌មាន​វិនិយោគ និង​កញ្ចប់​លើកទឹកចិត្ត​នានា ជូន​ដល់​ធុរជន​អាមេរិក​។

​កាលនោះ​លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ជម្រាប​ជូនទៅ​លោក Andrew Herrup ពី​លទ្ធភាព​ធ្វើការ​រួមគ្នា ដើម្បី​ដោះស្រាយ​កង្វល់​របស់​វិនិយោគិន​អាមេរិក​នៅ​កម្ពុជា តាមរយៈ​ការរៀបចំ​នូវ​យន្តការ​រួម​សម្រាប់​កិច្ចសន្ទនា​ជាប្រចាំ​លើ​កិច្ចការងារ​វិនិយោគ ដើម្បី​អាចឱ្យ​កម្ពុជា​មានលទ្ធភាព​សម្រប​សម្រួល​ដោះស្រាយ​បញ្ហា​នានា​របស់​វិនិយោគិន​អាមេរិក បាន​កាន់តែ​ឆាប់រហ័ស​។​

​សហរដ្ឋ​អាម៉េរិក គឺជា​ទីផ្សារ​នាំចេញ​ទំនិញ​ធំ​បំផុត​របស់​កម្ពុជា បន្ទាប់មក​គឺ​សហភាព​អឺរ៉ុប ខណៈដែល​ផលិតផល​ភាគច្រើន​លក់​ទៅ​ទីផ្សារ​ទាំងនេះ មានដូចជា ផលិតផល​សម្លៀកបំពាក់ ស្បែកជើង ទំនិញ​ធ្វើដំណើរ បន្ទះ​សូ​ឡា និង​ទំនិញ​កសិកម្ម ជាដើម​។ ក៏ប៉ុន្តែ​បើ​ពិនិត្យមើល​ការវិនិយោគ​ពី​សហរដ្ឋ​អាម៉េរិក ក៏ដូចជា សហភាព​អឺរ៉ុប​នៅ​កម្ពុជា គឺ​នៅមានកម្រិត​តិចតួច​នៅឡើយ បើ​ធៀប​នឹង​ប្រទេស​មួយចំនួន ជាពិសេស គឺ​ប្រទេស​ចិន​។​អ្ន​កា​ស្រី​កន្និដ្ឋា​ដែលជា​វាគ្មិន​ហ្វេ​ស​ប៊ុ​ក​សកម្ម​ម្នាក់​បាន​ផ្ល​ល់​យោបល​ថា​កម្ពុជា​គួ​គិតដល់​ការព្រួយបារម្ភ​របស់​ពួកលោក​ខាងលិច​ផង​បើ​ចង់បាន​ការវិនិយោក​ទុក​។​ចំនុច​ទាំងនោះ​មាន​ជាអាទិ​ក្រៅពី​បញ្ហា​បើក​លំហរសេរីភាព​ខាង​នយោបាយ​គឺ​ការលុបបំបាត់អំពើពុករលួយ​ជាដើម។

​យោងតាម​ការកត់ត្រារ​បស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា គិត​ត្រឹម​ឆ្នាំ ២០១៨ ការវិនិយោគ​ផ្ទាល់​របស់​សហរដ្ឋ​អាម៉េរិក​នៅ​កម្ពុជា មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ១​ពាន់​លាន​ដុល្លារ​អាម៉េរិក​។ ចំណែក​ក្នុង​រយៈពេល ៧​ខែ​ដំបូង ឆ្នាំ ២០២៤​នេះ កម្ពុជា ទទួលបាន​គម្រោង​វិនិយោគ​ផ្ទាល់​ពី​អាម៉េរិក មានតម្លៃ​ទឹកប្រាក់​ត្រឹមតែ​ជាង ១១​លាន​ដុល្លារ​អាម៉េរិក​ប៉ុណ្ណោះ​។

​ចំពោះ​ការធ្វើ​ពាណិជ្ជកម្ម​វិញ ដោយ​ផ្អែក​តាម​ទិន្នន័យ​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល ៧​ខែ​ឆ្នាំ ២០២៤ កម្ពុជា នាំចេញ​មុខទំនិញ​នានា​ទៅ​អាម៉េរិក មាន​ទំហំ​ទឹកប្រាក់ ៥,៥១​ពាន់​លាន​ដុល្លារ​អាម៉េរិក កើនឡើង ៦,៤% ខណៈ​ការនាំ​ចូល​របស់​កម្ពុជា​ពី​អាម៉េរិក​មកវិញ មាន​ទំហំ​ទឹកប្រាក់ ១៥៤​លាន​ដុល្លារ​អាម៉េរិក កើនឡើង ៨,៩% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​៕a sun bussiness1 a us sun1 a us sun2