» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5173 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695344 នាក់

មន្ត្រីក្រសួងហិរញ្ញវត្ថុអះអាងថាសហភាពអឺរ៉ុប នឹងបន្តផ្តល់ការអនុគ្រោះពន្ធ EBA ដល់កម្ពុជា រហូតដល់ឆ្នាំ ២០៣២

 



ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា សហភាពអឺរ៉ុប នឹងបន្តផ្តល់ការអនុគ្រោះពន្ធពាណិជ្ជកម្ម EBA ដល់ប្រទេសកម្ពុជា រយៈពេល ៣ឆ្នាំបន្ថែមទៀត បន្ទាប់ពីប្រទេសកម្ពុជា ចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) នៅចុងឆ្នាំ២០២៩ ដែលមានន័យថា ការអនុគ្រោះពន្ធនេះ នឹងបន្តរហូតដល់ដំណាច់ឆ្នាំ២០៣២។a eu market

ថ្លែងនៅក្នុងវេទិកាសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាជាតិឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ លោកបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា កម្ពុជានឹងចាកចេញពីឋានៈក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ហើយក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍នៅចុងឆ្នាំ២០២៩។

លោកបានពន្យល់ថា ការចាកចេញពីក្រុមប្រទសអភិវឌ្ឍន៍តិចតួច របស់កម្ពុជា នឹងបណ្តាលឱ្យបាត់បង់អត្ថប្រយោជន៍មួយចំនួន ជាពិសេសការទទួលបានហិរញ្ញប្បទានសម្បទានពីដៃគូអភិវឌ្ឍន៍ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មអនុគ្រោះជាមួយប្រទេសមួយចំនួន។ ទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា សហភាពអឺរ៉ុប នឹងបន្តផ្តល់ការអនុគ្រោះពាណិជ្ជកម្មដល់កម្ពុជាសម្រាប់រយៈពេល ៣ឆ្នាំបន្ថែមទៀត។

លោកបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា៖ «ចាប់ពីឆ្នាំ២០៣០ ការអនុគ្រោះពន្ធពីប្រទេសជាច្រើននឹងត្រូវបាត់បង់ ប៉ុន្តែសហភាពអឺរ៉ុបនឹងបន្តផ្តល់ការអនុគ្រោះពន្ធ បន្ថែមរយៈពេល ៣ឆ្នាំទៀតដល់ប្រទេសកម្ពុជា»។


លោកផាន់ផល្លា បានសង្កត់ធ្ងន់ថា ទោះបីជាការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនេះ អាចនឹងមានបញ្ហាប្រឈមមួយចំនួនក៏ដោយ ប៉ុន្តែរាជរដ្ឋាភិបាលបានគិតគូរជាយុទ្ធសាស្ត្រ និងត្រៀមខ្លួនរួចជាស្រេច ហើយការចាកចេញនេះ វាក៏ជាឳកាសនៃការបើកផ្លូវថ្មីក្នុងការក៏សាងកេរ្តិ៍ឈ្មោះប្រទេសឱ្យកាន់តែកើនឡើងផងដែរ។

ចាប់តាំងពីឆ្នាំ ២០០១មក កម្ពុជា ទទួលបានប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗទាំងអស់ លើកលែងតែសព្វាវុធ» (Everything But Arms- EBA) ពីសហភាពអឺរុប ដោយប្រទេសកម្ពុជា អាចនាំចេញទំនិញគ្រប់មុខទៅកាន់ប្រទេសស្ថិតក្នុងសហភាពអឺរ៉ុបដោយមិនបង់ពន្ធ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងអំឡុងខែសីហា ឆ្នាំ២០២០ សហភាពអឺរ៉ុប បានដកផ្នែកខ្លះនៃ EBA ចំនួន ២០ភាគរយពីការអនុគ្រោះពន្ធរបស់កម្ពុជា។

លោក ចាន់ សុធី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុខដែរថ បានមានប្រសាសន៍ថា ទោះបីជាកម្ពុជា ចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច បាត់បង់អត្ថប្រ យោជន៍មួយចំនួនក៏ពិតមែន ប៉ុន្តែនេះគឺជាមោទនភាពដែលឆ្លុះបញ្ចាំងពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ លោករដ្ឋលេខាធិការ បានបន្ថែមថា នៅពេលប្រ ទេសកម្ពុជា ក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍ នាពេលខាងមុខ ក្រុមហ៊ុនម៉ាកយីហោល្បីៗ នឹងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនផងដែរ។

សូមជម្រាបថា ប្រទេសកម្ពុជា ត្រូវបានចាត់បញ្ចូលជាប្រទេសអភិវឌ្ឍតិចតួច នៅឆ្នាំ១៩៩១ និងបំពេញបាននូវលក្ខណៈវិនិច្ឆ័យចាកចេញចំនួន២លើកជាប់ៗគ្នា ដែលវាយតម្លៃដោយគណៈកម្មាធិការគោលនយោបាយអភិវឌ្ឍន៍នៅឆ្នាំ២០២១ និងឆ្នាំ២០២៤។ ការចាកចេញនេះពឹងផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន ៣ចំណុច៖ ប្រាក់ចំណូលជាតិសម្រាប់មនុស្សម្នាក់ សន្ទស្សន៍ទ្រព្យធនមនុស្ស និងសន្ទស្សន៍ភាពងាយរងគ្រោះសេដ្ឋកិច្ច និងបរិស្ថាន។

យោងតាមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ នៅថ្ងៃទី ១៩ខែធ្នូ ឆ្នាំ២០២៤ ប្រទេសកម្ពុជានឹងត្រូវចាកចេញជាផ្លូវការពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច (LDCs) នៅថ្ងៃទី ១៩ខែធ្នូ នៅឆ្នាំ ២០២៩៕