» ថៃ រុះរើ​គណៈរដ្ឋមន្ត្រី​ជា​ផ្លូវការ​បន្ទាប់ពី​ដំណើការ​បាន​ជិត​១​ឆ្នាំ​ » ឃាត់ខ្លួន​ជនជាតិ​ចិន ៦​នាក់ និង​ខ្មែរ ២​នាក់ ករណី​ឆ្លងដែន​ពី​ប្រទេស​ឡាវ​ចូលមក​កម្ពុជា​ខុសច្បាប់​ » ស្រាវជ្រាវ​៣​ខែ បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​សកម្ម ៦​នាក់ រឹបអូស​គ្រឿងញៀន​ជិត ២០០​គីឡូក្រាម​និង​ទ្រព្យសម្បត្តិ​ខ្ទង់លាន​ដុល្លារ​ » គ្រាប់​ដឹក​ពី​កោះកុង​មក​ផ្ទុះ​នៅ ក្នុង​ទីបញ្ជាការ​យោធភូមិភាគ​ទី​៣ ខេត្តកំពង់ស្ពឺ ស្លាប់​២០​របួស​ជាច្រើន​មិនទាន់​ដឹង​ពី​មូលហេតុ​ » អ្នកស្រី​ទ្រី​ដា​ណា​ថា​សម​ត្ត​កិច្ច​បង្ក​ការលំបាក់​ដល់​គាត់​បើទោះបី​សហកា​ក៏ដោយ » អា​ខោ​ន​facebook មួយ​ឈ្មោះ​NaRakok បាន​ផ្សព្វផ្សាយ​ដាក់​ចំណងជើង​ថា ច្រក​អូរ​ស្មាច់​មាន​ប៉ាស្ព័រ​ក៏​អស់​លុយ មិនមាន​ប៉ាស្ព័រ​ក៏​អស់​លុយ​ជួយ​ចុច​ឡា​ច​ស៊ែរ​ម្នាក់​មួយ​ផង​ដើម្បី ឲ្យ​សម្ដេច​បានឃើញ​ » ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1194 នាក់

ម្សិលមិញ 3717 នាក់

សរុប 14149527 នាក់

ការធ្វើសេដ្ឋកិច្ចសេរីរជាមួយចិនកម្ពុជាចំណេញតើ!


​ភ្នំពេញ​៖ នៅ​ថ្ងៃទី​៤ ខែធ្នូ ខាងមុខនេះ ថ្នាក់ដឹកនាំ​កំពូល​រវាង​កម្ពុជា​-​ចិន នឹង​រៀបចំ​កិច្ចពិភាក្សា​ផ្លូវការ​លើកដំបូង ស្ដីអំពី​ការសិក្សា​ស្រាវជ្រាវ​លទ្ធភាព​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​និង​ចិន​។​ប្រសិនបើ​យន្ដការ​នេះ​បានសម្រេច​ជា​លទ្ធផល កម្ពុជា​មានតែ​ផលចំណេញ​យ៉ាង​លើសលុប ដោយ​គ្មាន​ការខាតបង់​អ្វី​នោះឡើយ​។​a pen socheat 

នេះ​បើតាម​លោក ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិកា និង​ជា​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​អះអាង​តាមរយៈ​សន្និសីទ​សារព័ត៌មាន ដែល​រៀបចំឡើង​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​ទីស្ដីការគណៈរដ្ឋមន្ដ្រី នា​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ ៖ “…​កម្រិត​នៃ​ការធ្វើ​ពាណិជ្ជកម្ម​សេរី គឺជា​កម្រិត​នៃ​ការធ្វើ​ពាណិជ្ជកម្ម​ដ៏​ខ្ពស់បំផុត​រវាង​ប្រទេស​និង​ប្រទេស ឬក៏​ចង្កោម​ប្រទេស​និង​ប្រទេស​…​ប្រទេស​តូច​ដូច​កម្ពុជា នឹង​អាច​ទទួលបាន​ប្រយោជន៍​ធំ ប្រសិនបើ​យើង​ធ្វើ​ពាណិជ្ជកម្ម​សេរី ជាមួយ​ប្រទេស​ធំ​ដូចជា​ប្រទេស​ចិន​…​កុំ​ថា​ទីផ្សារ​យើង​ជាទី​ផ្សារ​តូច​…​ទីផ្សារ​យើង ជាទី​ផ្សារ​មួយ​ដែល​ប្រទេស​ចិន​ចាប់អារម្មណ៍​…​ចុះ​អ្វីដែល​យើង​អាច​នាំ​ចូលទៅ​ប្រទេស​ចិន​វិញ​?…​យើង​ឃើញថា ប្រទេស​ចិន​នាំចូល​ទំនិញ​កសិផល​ពី​ប្រទេស​មួយចំនួន នៅ​ជិត​ខាងយើង​ទៅ​ទីផ្សារ​ចិន ព្រោះ​ប្រទេស​ចិន​មាន​ប្រជាជន​ជិត​៣​ពាន់​លាន​នាក់​…​ហេតុនេះ​កម្ពុជា​យើង ក៏មាន​លទ្ធ​ភា​នឹង​នាំ​ផលិតផល​កសិកម្ម​មួយចំនួនធំ ទៅ​ឲ្យ​ប្រទេស​ចិន​ដែរ​…​ដែល​កន្លងមក យើង​មិន​នាំ​ទៅបាន​ពេញទំហឹង ដោយសារ​យើង​មាន​របាំង​ខ្លះ ដែល​មិនមែនជា​របាំង​ពន្ធ ដូចជា​បញ្ហា​អនាម័យ និង​ភូតគាម និង​របាំង​បច្ចេកទេស ។​ល​។​…” ។​

​លោក សុ​វិជាតិ ក៏បាន​បញ្ជាក់​ពី​មូល​ហេតុដែល​កម្ពុជា​សម្រេច​បើក​កិច្ចចរចា ដើម្បី​ឈានទៅ​ធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន​នោះ គឺ ៖
​ទី​១. នៅក្រោម​ឆត្រ​របស់​អាស៊ាន កម្ពុជា​បាន​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ (RCEP) ដែល​អាស៊ាន​បានធ្វើ​ជាមួយ​ប្រទេស​ចំនួន​៦ ដូចជា ចិន កូរ៉េ ជប៉ុន ឥណ្ឌា ញូ​វ​ហ្សេ​លែ​ន និង​អូស្ដ្រាលី​។ ដំណាក់កាល​នេះ កម្ពុជា​បាន​យោគយល់​គ្នា​មួយចំនួន​រួចជាស្រេច​ហើយ ជាមួយ​ភាគី​ចិន​។ ដូច្នេះ​អ្វីដែល​កម្ពុជា ត្រូវធ្វើ​ជាមួយ​ភាគី​ចិន គឺ​ពិនិត្យ​លទ្ធភាព​ចន្លោះប្រហោង​ដែល​ពុំទាន់​បាន​ជជែក​គ្នា​អស់ ដើម្បី​ឈានទៅដល់​កម្រិត​ខ្ពស់បំផុត​មួយ​នៃ​ការធ្វើ​ពាណិជ្ជកម្ម​រួមគ្នា​។​

​ទី​២. រៀងរាល់ឆ្នាំ តាមរយៈ​ជំនួប​រវាង​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ តែងតែ​ជំរុញ​ឲ្យ​មានការ​សម្រេចបាន​នូវ​ទំហំ​ពាណិជ្ជ​រវាង​គ្នា​ឲ្យ​កាន់តែ​ធំ​ឡើង​។ ហេតុនេះ ប្រទេស​ទាំងពីរ ត្រូវ​ស្វែងរក​យន្ដការ​ណាមួយ ដើម្បី​ធានា​ឲ្យ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​គ្នា កាន់តែ​រលូន និង​មាន​ភាព​លូតលាស់​ថែមទៀត​។​
​ទី​៣. តាមរយៈ​ការបណ្ដាក់ទុន​ដ៏​ច្រើន​លើសលុប​របស់​វិនិយោគិន​ចិន​មក​កម្ពុជា បានបង្ហាញ​យ៉ាងច្បាស់​ថា កម្ពុជា​ជាទី​តាំង​សក្ដានុពល​ដែល​ចិន​កំពុង​សំឡឹងមើល ហើយ​មានបំណង​បណ្ដាក់​ទុនវិនិយោគ​បន្ថែមទៀត​។

កត្តា​នេះហើយ ដែល​ក្រុមការងារ​វិនិយោគ​ត្រូវធ្វើ​ការសិក្សា​ស្រាវជ្រាវ និង​ពិភាក្សា​ឲ្យ​បានជា​ក់លាក់​។​​មន្ដ្រី​នាំពាក្យ​រូបនេះ ក៏បាន​បញ្ជាក់ដែរថា ក្រុមការងារ​ដែល​នឹងចូលរួម​ក្នុង​កិច្ចចរចា​នេះ រួមមាន​៤​ក្រុម​គឺ ក្រុមការងារ​ចរចា​ផ្នែក​ទំនិញ ក្រុមការងារ​ចរចា​ផ្នែក​សេវាកម្ម ក្រុមការងារ​ចរចា​ផ្នែក​សហប្រតិបត្តិការ និង​ក្រុមការងារ​ចរចា​ផ្នែក​សេដ្ឋកិច្ច និង​វិនិយោគ​។​


​សូម​បញ្ជាក់ដែរថា​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ បាន​ថ្លែង​ពី​ខេត្ត​ព្រះសីហនុ​
​កន្លែង​ដែល​សម្តេច​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​៣៤​ខ្សែ ថា ការធ្វើ​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន នឹងធ្វើ​ឱ្យ​ពាណិជ្ជកម្ម​របស់​កម្ពុជា​កាន់តែ​ប្រសើរ ហើយ​ការរកស៊ី​ជាមួយ​ចិន​នេះ មិនមែន​មានតែ​កម្ពុជា​ឡើយ សូម្បី​សហរដ្ឋអាមេរិក​ក៏​រកស៊ី​ជាមួយ​ចិន​ដែរ​។​«​ហ៊ុន សែន មិនមែន​ធ្វើ​ត្រឹមតែ​ទាញ​អ្នកវិនិយោគ​មក​តែ​ប៉ុណ្ណឹង​ទេ នៅ​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៩​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន​នឹង​ចាប់ដំណើរការ ហើយនឹង​សម្រេច​ជោគជ័យ​ក្នុង​រយៈពេល​ដ៏​ខ្លី​។ ពេលណា​ដែល​យើង​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ទីផ្សារ​ចិន​នឹង​បើកចំហរ​សម្រាប់​ទំនិញ​របស់​កម្ពុជា​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា «​នៅ​ប្រទេស​ដទៃ​ផ្សេងទៀត រួមទាំង​សហរដ្ឋអាមេរិក​មាន China Town គ្រប់​ទីកន្លែង ប៉ុន្តែ​កម្ពុជា​មិនទាន់មាន China Town នោះឡើយ នៅ​ប្រទេស​បារាំង​ក៏មាន China Town ដែរ ចុះ​ចង្រៃ​អី​គ្រាន់តែ​ចិន មក​វិនិយោគ​នៅ​ស្រុក​ខ្មែរ វា​បង្កើត​ទៅជា​រឿង​»​។​
​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា លោក ស៊ា​ង ថៃ បាន​កាសែត កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩​ថា ការចរចា​ពាណិជ្ជកម្ម​សេរី​នេះ គឺជា​ការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​បើក​ច្រក​កាន់តែ​ធំ​សម្រាប់​ផលិតផល​របស់​កម្ពុជា អាច​នាំចេញ​ទៅកាន់​ប្រទេស​ចិន ដែល​ប្រជាជន​ជាង​១​ពាន់​លាន​នាក់​។ លោក​ថា វិស័យ​ដែល​នឹងធ្វើ​ការចរចា​នោះ គឺមាន​វិស័យ​ពាណិជ្ជកម្ម​, វិស័យ​សេវាកម្ម​, វិស័យ​វិនិយោគ និង​វិស័យ​មួយចំនួនទៀត​។​

​ការពិបាក​នាំចេញ​ទៅ​ប្រទេស​ចិន គឺពាក់ព័ន្ធ​ជាមួយនឹង​លក្ខខណ្ឌ​អនាម័យ និង​ភូតគាម​អនាម័យ ដែល​រហូតមក​ដល់ពេលនេះ កសិផល​មាន​៤​មុខ​ប៉ុណ្ណោះ ដែល​ចិន​អនុញ្ញាត​ឲ្យ​កម្ពុជា នាំ​ចេញទៅ​ប្រទេស​របស់ខ្លួន​រួមមាន​៖ ពោត​, ដំឡូង​មី​, អង្ករ និង​ចេក ខណៈដែល​កម្ពុជា​កំពុង​ចរចា​នាំចេញ​ផលិតផល​ផ្សេងៗ​ទៀត​ដូចជា​៖ ស្វាយ​, ម្រេច​, ផ្លែ​ស្រកានាគ​, ទឹកមាត់​ត្រចៀកកាំ​, ផ្លែ​មាន​ប៉ៃលិន និង​ដូងក្រអូប​ជាដើម​។​

​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន ដែល​កាលពី​ឆ្នាំ​២០១៨ សម្រេចបាន​ទឹកប្រាក់ ៧,៤០០​លាន​ដុល្លារ​អាមេរិក នៅក្នុង​នោះ​ការនាំចេញ​របស់​កម្ពុជា ទៅ​ចិន​មាន​ទំហំ​ទឹកប្រាក់​១,៣៧៧​លាន​ដុល្លារ​អាមេរិក កើនឡើង​៣៧% និង​នាំចូល​មាន​ទំហំ​ទឹកប្រាក់ ៦,០០០​លាន​ដុល្លារ​អាមេរិក គឺ​បាន​កើនឡើង ២៦%​។ ប្រទេស​ទាំងពីរ​បានដាក់​ចេញ​នូវ​គោលដៅ​ថ្មី​ទៀត គឺ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​ឈានដល់ ១០​ប៊ី​លាន​ដុល្លា​អាមេរិក នៅ​ឆ្នាំ​២០២៣​។​ផ្ទុយទៅវិញ​សម្រាប់​លោក​មាស​នី​អ្នកវិភាគ​សង្គម​បាន​វាយតម្លៃថា​៖​កិច្ចព្រមព្រៀង​នេះ​នឹងធ្វើ​ឲ្យ​ប្រទេស​ចិន​ត្រួតត្រា​កម្ពុជា​តែម្តង​លើ​វិស័យ​ពាណិជ្ជកម្ម​!?​។​a china khmer2