» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5403 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695574 នាក់

ខាង​បរិស្ថាន​ចុះបង្ក្រាប​ការធ្វើ​អាជីវកម្ម​រ៉ែ​មាស​ជាង​១០០​រណ្តៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ឡង់​តែ​លទ្ធផល​បាន​រឹបអូស​បាន​ក្បាល​បូមទឹក​១ និង​ទុយោ តិចតួច​យកទៅ​ដុតចោល​!


​ក្រចេះ​÷ មន្ត្រី​បរិស្ថាន​បាន​ចុះបង្ក្រាប​​ការធ្វើ​អាជីវកម្ម​រ៉ែ​មាស​ជាង​១០០​រណ្តៅ​ដែល​អ្នកកាសែត​រកឃើញ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ឡង់​ត្រូវបាន​មន្ត្រី​បរិស្ថាន​ចុះបង្ក្រាប​ហើយ​តែ​លទ្ធផល​បាន​រឹបអូស​បានតែ​ក្បាល​បូមទឹក​១ និង​ទុយោ តិចតួច តែប៉ុណ្ណោះ​យកទៅ​ដុតចោល​? ។​​មន្ត្រី​ដែនជម្រកសត្វព្រៃ​ឡង់ បាន​អះអាងថា រណ្ដៅ​រ៉ែ​មាស ជាច្រើន ដែល​កំពុង​ធ្វើ​អាជីវកម្ម​នៅក្នុង​ដែន​ជម្រក​របស់ខ្លួន ត្រូវបាន​បង្ក្រាប និង​បាន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ ថែម​ទៀតផង ។​a mine close1 


​ការចុះ​បង្ក្រាប​នោះ​ធ្វើឡើង​ក្រោយពី​មានការ​បែកធ្លាយ​រឿង​មន្ត្រី​បរិស្ថាន​តម្រូវ​ឲ្យ​ក្រុម​អ្នកធ្វើអាជីវកម្ម​រ៉ែ​មាស​ទាំងនោះ​បង់លុយ​ឲ្យ​ក្នុង​មួយ​រណ្ដៅ​ចំនួន​៦០​ម៉ឺន​រៀល ។​​លោក សាំង សា​ខន នាយក​ដែន ជម្រក​សត្វព្រៃ​ឡង់ បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ខេត្តក្រចេះ​តាម​ទូរ​សព្ទ័ កាលពី​រសៀល​ថ្ងៃទី​១០ ខែតុលា​ឆ្នាំ​២០២៣ នេះ​ថា ចំពោះ​រណ្ដៅ​រ៉ែ​មាស ដែល​គេ​ធ្វើ​អាជីវកម្ម​នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​នោះ​ត្រូវ​កម្លាំង​ចុះបង្ក្រាប ហើយ​កសាង​សំណុំរឿង​បញ្ជូនទៅ​ថ្នាក់លើ​រួចរាល់​ហើយ​។ ប៉ុន្តែ​ចំពោះ​លទ្ធផល​នៃ​ការបង្ក្រាប​រឹបអូស​សម្ភារ​មធ្យោបាយ​អាជីវកម្ម​នោះ លោក​មិនបាន​បញ្ជាក់​នោះឡើយ ដោយ​គ្រាន់តែ​លើកឡើងថា បង្ក្រាប​រួចរាល់​ហើយ​។​

​ប្រភពពី​មន្ត្រី​ផ្សេងទៀត បាន​បង្ហើប​ឲ្យ​ដឹងថា ការចុះ​បង្ក្រាប​នោះ​គឺ​រឹបអូស​បានតែ​ក្បាលម៉ាស៊ីន​បូមទឹក​មួយ​នឹង​ទុយោ​បន្តិចបន្តួច​តែប៉ុណ្ណោះ ។​​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​បន្ថែមទៀតថា លទ្ធផល​បង្ក្រាបបាន​តិចតួច​បែបនេះ ដោយសារតែ​មុនពេល​ចុះបង្ក្រាប​មួយថ្ងៃ ដៃ​ឈើ​របស់​មន្ត្រី​បរិស្ថាន​បាន​ដើរ​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​អ្នកធ្វើអាជីវកម្ម​រ៉ែ​មាស ប្រមូល​ដឹក​សម្ភារ​ចេញពី​រណ្តៅ ដែល​ពួកគេ​ធ្វើ​អាជីវកម្ម​កន្លងមក​។​​លោក ឆាយ ដួង​សាវុធ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ ប្រាប់ថា ករណីនេះ​យើង​បានធ្វើការ​បង្ក្រាប​និង​ចងក្រង​សំណុំរឿង​ត្រូវ​តុលាការ​ដែរ ។ លោក​ថា ទោះបី​បង្ក្រាបបាន​មនុស្ស ហើយ​និង​សម្ភារ​មិនមាន​លទ្ធភាព​ដឹក ជញ្ជូន ប៉ុន្តែ យើង​បាន​ដុត​កម្ទេចចោល​នៅ​ទីតាំង​នោះ​តែម្តង ។ លោក​ប្រធាន​មន្ទីរ​ក៏បាន​បញ្ជាក់ថា អាជីវកម្ម​ទាំងនោះ​គឺ​គេ​ធ្វើ​លក្ខណៈ​គ្រួសារ​របស់​ប្រជាជន​ដែល​រស់នៅ​តំបន់​នោះ ប៉ុន្តែ បើទោះបីជា​ធ្វើ​លក្ខណៈ​គ្រួសារ​ក៏ដោយ​ក៏ត្រូវ​តែ​បង្ក្រាប​ដែរ​។​លោក​ប្រធាន​មន្ទីរ​មិន​ប្រាប់ថា​តើ​មាន​អ្នក​ពាក់​ព​ន្ធ័​ត្រូវបាន​រក​ខើ​ញ​ដែរ​ឬ​អត់​នោះទេ​?​។​

​គូ​បញ្ជាក់​ផងដែរ​ថា​រណ្តៅ​មាស​ជាច្រើន កំពុង​ធ្វើ​សកម្មភាព​យ៉ាង​គក្រឹកគគ្រេង​នៅក្នុង​ដែនជម្រកសត្វព្រៃ​ឡង់ ចំណុច សោម​ឌី​ប៉ូ ស្ថិតក្នុង​ឧបសម្ព័ន្ធ​ភូមិ​យាវ ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ ។​​ហើយ​អាជីវកម្ម​រ៉ែ​មាស​ទាំងនោះ ត្រូវបាន​ចុះបញ្ជី​ឈ្មោះ​ត្រឹមត្រូវ​ពី​អាជ្ញាធរ​ដែលមាន​ឈ្មោះ​លោក រិ​ទ្ធ ជា​មេភូមិ​ឧបសម្ព័ន្ធ​សោម​ឌី​ប៉ូ​ជា​អ្នកប្រមូល​លុយ​តាម​ម្ចាស់​អាជីវកម្ម​រ៉ៃ​មាស​ទាំងនោះ​សម្រាប់​រត់ការ​ជូន​សម​ត្ថ​កិច្ច​ពាក់ព័ន្ធ​។​a mine close 

​