» រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់ » មីយ៉ាន់ម៉ា ថាតួនាទីប្រេសិតពិសេសអាស៊ាននៃផែនការ៥ចំណុចគឺលែងចាំបាច់ទៀតហើយការដោះលែងលោកស្រីអយអសានស៊ូជីគឺអាស្រ័យលើច្បាប់មីយ៉ានម៉ា » ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6245 នាក់

ម្សិលមិញ 7515 នាក់

សរុប 20032142 នាក់

ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ វ​ង្សី វិស្សុត​រំលើក​ពី​ការរកស៊ី​និង​ជំនួយ​របស់​ចិន​សម្រាប់​កម្ពុជា

 


​ភ្នំពេញ​៖ នៅចំពោះមុខឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ វ​ង្សី វិស្សុត រំពឹងថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន (CCFTA) និង​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) នឹង​បន្ត​ជំរុញ​ពាណិជ្ជកម្ម​, វិនិយោគ និង​សេដ្ឋកិច្ចកម្ពុជា​-​ចិន ឱ្យ​កាន់​តែមាន​សន្ទុះ​កំណើន​ថែមទៀត​។a china vong sey 


​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុង​ពិធី​បើក «​មហោស្រព​មិត្តភាព​កម្ពុជា​-​ចិន ឆ្នាំ​២០២៤» នា​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ខេត្តសៀមរាប​លោក​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ វ​ង្សី វិស្សុត បាន​លើកឡើងថា ក្នុង​រយៈពេល ៦៦ ឆ្នាំ នៃ​ចំណងមិត្តភាពរ​វា​ង​ប្រទេស​យើង​ទាំងពីរ​, កម្ពុជា​-​ចិន​សម្រេចបាន​នូវ​ទំនាក់ទំនង​យ៉ាង​ស្អិតរ​មួ​ត និង​រីកចម្រើន​គ្រប់​វិស័យ ទាំង​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​នៃ​ស្ថាប័ន​នីតិប្បញ្ញត្តិ​, រដ្ឋាភិបាល​, វិស័យ​ឯកជន​, សង្គម​ស៊ីវិល និង​ប្រជាជន​។

​លោក វ​ង្សី វិស្សុត ចាត់ទុក មហោស្រព​មិត្តភាព​កម្ពុជា​-​ចិន ឆ្នាំ​២០២៤ នេះ គឺជា​ចលករ​ដ៏​សំខាន់ ដែល​នឹង​រួមចំណែក​លើកកម្ពស់​ទំនាក់​ទំនង​ប្រជាជន និង​ប្រជាជន ពិ សេស​រវាង​យុវជន​អំពី​វប្បធម៌ និង​ប្រពៃណី​ដ៏​ផូរផង់​នៃ​ប្រទេស​ទាំងពីរ និង​កសាង​ចំណង​មិត្ត ភាព​, ទំនុកចិត្ត​, ការយល់​គ្នា​ទៅវិញទៅមក ក៏ដូចជា​ស្វែងរក​នូវ​ឱកាស​វិនិយោគ និង​ធុរកិច្ច​រវាង​សហគ្រិន​វ័យក្មេង​នៃ​ប្រទេស​ទាំងពីរ ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​។

​លោក​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ បាន​ឲ្យ​ដឹង ថា ថ្មីៗ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ទើបបាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​មិត្តភាព និង​ផ្លូវការ​ទៅកាន់​ប្រទេស​ចិន ដោយ​ទទួលបាន​នូវ​លទ្ធផល​ផ្លែផ្កា​ដ៏​ត្រចះត្រចង់​។ ការជួប​ប្រាស្រ័យ​ទាក់ទង និង​ការពិភាក្សា​ការងារ​ក្នុងឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​នេះ រវាង សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក​ប្រធានាធិបតី Xi Jinping បាន​គូសបញ្ជាក់​បន្ថែមទៀត​នូវ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ មិត្តភាព​ដែកថែប និង​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ រវាង​ប្រទេស និង​ប្រជាជន​ទាំងពីរ ក្នុង​ការកសាង​សហគមន៍​វាសនា​រួម​។

​ភាគី​ចិន​សន្យា​បន្ត​ផ្តល់​ជំនួយឥតសំណង​, កម្ចីសម្បទាន​, បង្កើន​ការវិនិយោគ និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​រឹងមាំ​ខ្លាំងក្លា​ជាមួយ​កម្ពុជា ពិសេស​ការគាំទ្រ​របស់​មិត្ត​ចិន ចំពោះ​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ​។ កម្ពុជា​-​ចិន​ក៏បាន​ឯកភាព​បន្ត​បន្ស៊ី​គ្នា​រវាង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​កម្ពុជា ដើម្បី​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ ក៏ដូចជា​ការគាំទ្រ​គ្នា​ទៅវិញទៅមក ក្នុងនាម​ជា​មិត្ត​ដែកថែប ដើម្បី​ការពារ​ផលប្រយោជន៍​ស្នូល​នៃ​ប្រទេស​ទាំងពីរ​។


​ពាក់ព័ន្ធ​វិស័យ​ពាណិជ្ជកម្ម​វិញ លោក​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ វ​ង្សី វិស្សុត បាន​អះអាងថា​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ បន្ត​កើនឡើង​ឥតឈប់ឈរ​។ ក្នុង​ឆ្នាំ ២០២៣ មាន​ទំហំ​ប្រមាណ ១១,៧​ប៊ី​លាន​ដុល្លា​អាម៉េរិក កើនឡើង​ប្រមាណ ៤,០% ហើយ​រយៈពេល​១១ ខែ នៃ​ឆ្នាំ​២០២៤​នេះ ទំហំ​ពាណិជ្ជ​កម្មបាន​កើនឡើង​ដល់ ១៣,២​ប៊ី​លាន​ដុល្លា​អាម៉េរិក ដែលមាន​កំណើន​ខ្ពស់​ដល់​ទៅ ២៥,១%​។​ទោះបីយ៉ាងណា​លោក​លោក​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​មិនបាន​បញ្ជាក់ថា​តើ​ជញ្ជីងពាណិជ្ជកម្ម​រវាង​ប្រទេស​ខ្មែរ​ចិន​ប្រហាក់ប្រហែលគ្នា​ដែរ​ឬ​អត់​នោះទេ​?​។

​លោក​រដ្ឋមន្ត្រី​ទីស្តីការគណរដ្ឋមន្ត្រី​ថា ចិន​នៅតែ​បន្ត​ឈានមុខ​គេ​លើ​ការវិនិយោគ​នៅ​កម្ពុជា ក្នុង​វិស័យ​អាទិភាព​ដូចជា​៖ ឧស្សាហកម្ម​, កម្មន្តសាល​, កសិកម្ម​, កសិឧស្សាហកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម​។ ជា​ទស្សនវិស័យ​ទៅមុខ​, កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន (CCFTA) និង​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) នឹង​បន្ត​ជំរុញ​ពាណិជ្ជកម្ម​, វិនិយោគ​និង​សេដ្ឋកិច្ចកម្ពុជា​-​ចិន ឱ្យ​កាន់​តែមាន​សន្ទុះ​កំណើន​ថែមទៀត​។

​បើតាម​លោក​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ឆ្នាំ ២០២៣ កន្លងទៅ​, មាន​ផ្លូវថ្នល់​ប្រវែង​ប្រមាណ ៤.០០០​គីឡូម៉ែត្រ ត្រូវបាន​សាងសង់ និង​ជួសជុល​ឡើងវិញ និង​មាន​ស្ពាន​ធំៗ ចំនួន ១១​កន្លែង​។ លើសពីនេះ មិត្ត​ចិន​ក៏បាន​ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​សម្រាប់​វិស័យ​សង្គម​-​វប្បធម៌​ជាច្រើន​ទៀត ដូចជា ពហុកីឡាដ្ឋាន​មរតក​តេ​ជោ​, មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន​ខេត្ត​ត្បូងឃ្មុំ​, អគារ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន​ព្រះកុសុមៈ និង​ជំនួយ​អភិវឌ្ឍន៍​ធនធានមនុស្ស​នៅ​កម្ពុជា ជាដើម​។

​ក្នុង​ក្របខ័ណ្ឌ គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ (BRI) ក៏មាន​គម្រោង​ធំៗ​មួយចំនួន​ដូចជា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ និង​អាកាសយានដ្ឋាន​អន្តរជាតិ​អង្គរ​សៀមរាប ហើយ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត និង​ភ្នំពេញ​-​សៀមរាប​-​ប៉ោយប៉ែត ក៏​អាច​នឹង​លេច​រូបរាង​នាពេលខាងមុខ ដែល​នឹងចូលរួម​លើកកម្ពស់​ការតភ្ជាប់​ប៉ូល​សេដ្ឋកិច្ច​ក្នុងស្រុក​បាន​មួយកម្រិត​ទៀត​។ ដោយឡែក​, ក្រៅពី​គម្រោង​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ក៏មាន​គម្រោង​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី និង​វា​រី​អគ្គិសនី​មួយចំនួន ក៏​ត្រូវបាន​វិនិយោគ និង​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន ព្រមទាំង​បានដាក់​ឱ្យ​ដំណើរការ​ជា​បន្តបន្ទាប់​ផងដែរ​។​

​សូមបញ្ជាក់ថា​បើតាម​ព្រឹត្តិបត្រ​បំណុល​សាធារណៈ​របស់​ក្រសួង​សេដ្ឋកិច្ចកម្ពុជា​បានឱ្យដឹងថា បំណុល​ដែល​កម្ពុជា​ជំពាក់​ចិន​ក្នុង​ត្រីមាស​ទី​១ និង​ទី​២ ឆ្នាំ​២០២៤ នេះ​បាន​ថយ​ពី ៣៦% មក​ត្រឹម ៣៤% នៅ​ត្រីមាស​ទី​៣​។ តែ​ក្នុង​រយៈពេល​ដូចគ្នានេះ បំណុល​ដែល​កម្ពុជា​នៅតែ​ជំពាក់​ធនាគារពិភពលោក និង​ប្រទេស​ខ្លះ​បាន​កើនឡើង​ក្នុង​រង្វង់ ១%​វិញ​។ គួរ​បញ្ជាក់ថា ចិន​ជា​ម្ចាស់បំណុល​ធំជាងគេ​របស់​កម្ពុជា តែ​នៅក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០២៤ នេះ បំណុល​ចិន​បែរជា​បាន​ថយចុះ​ចំនួន ២%​។ បើតាម​ក្រសួង​សេដ្ឋកិច្ច គិត​ត្រឹម​ត្រីមាស​ទី​៣ ឆ្នាំ​២០២៤ នេះ កម្ពុជា​ជាប់បំណុល​ចិន​ចំនួន ៣៤% នៃ​បំណុល​សរុប​ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន ១១.៧៨​ប៊ី​លាន​ដុល្លារ​។​

​ការថយចុះ​បំណុល​ចិន​ពេលនេះ​ត្រូវបាន​សារព័ត៌មាន Reuters និង​អ្នកនយោបាយ​ប្រឆាំង​ដាក់​សេចក្តី​សន្និដ្ឋានថា ចិន​បាន​ផ្អាក​ផ្តល់​កម្ចី​ឱ្យ​កម្ពុជា​ដោយសារតែ​ចិន​បរាជ័យ​ក្នុង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន​នៅតាម​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ជា​បន្តបន្ទាប់ និង​ថា ចិន​ហាក់​មិន​គាំទ្រ​របប​ដឹកនាំ​កម្ពុជា​សព្វថ្ងៃនេះ​។ សារព័ត៌មាន Reuters បាន​សរសេរ​នៅក្នុង​ការចុះផ្សាយ​ថ្ងៃទី​១១​ធ្នូ​ថា ការដែល​ចិន​ផ្អាក​ផ្តល់​កម្ចី​ឱ្យ​កម្ពុជា​គឺជា​សញ្ញា​បង្ហាញ​ពី​ការ​កាន់តែ​ប្រុងប្រយ័ត្ន​របស់​ចិន​ចំពោះ​ការវិនិយោគ​នៅ​កម្ពុជា​។a china vong sey1 a china vong sey2