» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10287 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700458 នាក់

ចាប់​ជនជាតិ​ចិន​៨៨​នាក់ ពីបទ​ឆបោក​ស៊ិ​ច​តាម​អ៊ីនធឺណិត​នៅ​ឥណ្ឌូណេស៊ី​

​ប្រទេស​ឥណ្ឌូណេស៊ី​៖ ប៉ូលិស​ឥណ្ឌូណេស៊ី​កាលពី​ថ្ងៃ​អង្គារ​ទី​២៩​សីហា​បាន​ចាប់ខ្លួន​បុរស​៨៣​នាក់ និង​ស្ត្រី​៥​នាក់​នៅឯ​សួន​ឧស្សាហកម្ម​ក្នុង​ទីក្រុង Batam ក្នុង​ខេត្ត Riau Islands ។ ប៉ូលិស​ឥណ្ឌូណេស៊ី​បាន​ឲ្យ​ដឹងថា ក្រុម​ឧក្រិដ្ឋជន បានធ្វើ​សកម្មភាព​លើ​ជនរងគ្រោះ​រាប់រយ​នាក់​នៅក្នុង​ប្រទេស​ចិន ដែល​ភាគច្រើន​ជា​មន្ត្រី​សាធារណៈ​។a china online cheat

អ្នកនាំពាក្យ​ប៉ូលិស លោក ហ្សា​វ៉ា​នី ផេ​ន​ដ្រា អា​ស្យ៉ា​ដ បាន​ប្រាប់​សារព័ត៌មាន AFP ថា យើង​កំពុង​ស៊ើបអង្កេត​ថា តើ​មាន​ជនជាតិ​ឥណ្ឌូណេស៊ី ក្នុងចំណោម​ជនរងគ្រោះ​ដែរឬទេ​? ប្រសិនបើ​មិនមាន​ទេ ជនសង្ស័យ​ទាំងនេះ នឹងត្រូវ​និរទេស​ភ្លាមៗ​។ ជន​ជាតិចិន​ទាំងនោះ ត្រូវបាន​គេ​ចោទថា ធ្វើ​ពុត​ជាមាន​អារម្មណ៍​រ៉ូ​មែន​ទិ​ក​ចំពោះ​ជនរងគ្រោះ អំឡុងពេល​ហៅ​ជា​វីដេអូ​។ ខណៈ​ស្ត្រី​ដែលជា​ជន​ឆបោក​ត្រូវបាន​ចោទប្រកាន់​ពីបទ​ល្បួង​ជនរងគ្រោះ ធ្វើ​កាយវិការ​ផ្លូវភេទ​ក្នុងពេល​ហៅ​ទូរ​សព្ទ ខណៈដែល​ជនសង្ស័យ​ផ្សេងទៀត​ថត​វីដេអូ​។ បន្ទាប់មក ជនសង្ស័យ​បាន​គំរាម​បញ្ចេញ​វីដេអូ​នៅលើ​បណ្តាញ​សង្គម ប្រសិនបើ​ជនរងគ្រោះ​មិន​ព្រម​ផ្ញើ​ប្រាក់​ឱ្យ​ពួកគេ​។​

​ប៉ូលិស​ធ្លាប់បាន​លើកឡើងថា អ្នកបោក​ប្រាស់​ជាច្រើន​បាន​ផ្លាស់​ទី​ចូល​ប្រទេស​ឥណ្ឌូណេស៊ី និង​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ផ្សេងទៀត បន្ទាប់ពី​ប្រទេស​ចិន បាន​បង្ក្រាប​បណ្តាញ​ពួកគេ​នៅក្នុង​ស្រុក​។ ក្នុង​ឆ្នាំ​២០១៩ ប៉ូលិស​បាន​ចាប់ខ្លួន​ជនជាតិ​ចិន​ចំនួន​៨៥​នាក់ និង​ជនជាតិ​ឥណ្ឌូណេស៊ី​ចំនួន​៦​នាក់ ជុំវិញ​ការ​ឆបោក​តាម​អ៊ីនធឺណិត ដែល​បោក​បញ្ឆោត​ជនរងគ្រោះ​ឱ្យអស់​ប្រាក់​រាប់លាន​ដុល្លារ​ផងដែរ​។​គេ​មិនដឹងថា តើ​ក្រុម​នេះ​បាន​ប្រតិបត្តិការ​រយៈពេល​ប៉ុន្មាន និង​រកចំណូលបាន​ប៉ុន្មាន​នោះទេ​។​

​លោកស្រី Pia Oberoi ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​ចំណាកស្រុក​និង​សិទ្ធិមនុស្ស​នៃ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​អង្គការសហប្រជាជាតិ បាន​គូសបញ្ជាក់ថា ការ​ឆបោក​ដែល​និយម​លេចឮ​មួយ​នោះ​គឺ ជាការ​ឆបោក​ដែល​ត្រូវបាន​គេ​ឲ្យ​ឈ្មោះថា ‘Pig Butchering Scheme’​។ ‘Pig Butchering Scheme’​នេះ ជាទូទៅ​គឺជា​ការ​ឆបោក ដែល​អ្នក​ឆបោក​ធ្វើជា​បង្កើត​ទំនាក់ទំនង​ស្នេហា​ជាមួយ​ជនរងគ្រោះ រួចហើយ​ល្បួង​ឲ្យ​ផ្ញើ​ប្រាក់​ក្រោម​ហេតុផល​ផ្សេងៗ​។ ជាក់ស្ដែង​បើតាម​លោកស្រី Pia Oberoi កាលពី​ឆ្នាំមុន មាន​មនុស្ស​ម្នាក់​មកពី​ប្រទេស​ម៉ាឡេស៊ី​បាន​ស្លាប់ ក្រោយ​បាន​ចាញ់បោក ឲ្យ​ធ្វើដំណើរ​ទៅ​ប្រទេស​ថៃ ហើយ​បន្ទាប់មក​ត្រូវបាន​គេ​ជួញដូរ​ទៅ​ប្រទេស​ភូមា​។​

​លោកស្រី Pia Oberoi​ថា ជនរងគ្រោះ​ក្នុង​បទល្មើស​មួយ​នេះ ភាគច្រើន សុខចិត្ត​រងគ្រោះ ដោយ​មិន​ជ្រើសរើស​រាយការណ៍​ឡើយ ដោយសារតែ​ភាព​អៀនខ្មាស និង​ខ្លា​ចរង​ការ​មាក់ងាយ​ពី​អ្នកដទៃ​។ ជនរងគ្រោះ មិន​ត្រឹមតែ​រងគ្រោះ​ផ្នែក​រាងកាយ ឬ​ផ្លូវចិត្ត​ទេ តែ​នឹង​ជាប់បំណុល​តៗ​គ្នា​យ៉ាងធ្ងន់ធ្ងរ​ថែមទៀត​។​​ លោកស្រី​គូស​បញ្ជាក់ដែរថា ជាទូទៅ ជន​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​ជាច្រើន កើតមាន​អំឡុង​វិបត្តិ​កូ​វីដ​១៩​មក ដែល​អំឡុង​ពេលនោះ មានការ​រាំងខ្ទប់​បិទ​កាស៊ីណូ ដែលជា​ផ្នែក​មួយ​នៃ​សេដ្ឋកិច្ច​តាម​តំបន់​ជាប់​ព្រំដែន​និង​នៅក្នុង​ប្រទេស​កម្ពុជា​។​កាលពី ក្នុង​ឆ្នាំ​២០១៩ គណៈកម្មការ​ពាណិជ្ជក​ម្ម​សហព័ន្ធ FTC ដែលជា​ទីភ្នាក់ងារ​ឯក​រាជ្យ​អាមេរិកាំង បានប្រកាសថា បទល្មើស​ឆបោក​ដែល​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​ស្នេហា​នេះ បាន​នាំ​ឲ្យ​មានការ​ខាតបង់​ទឹកប្រាក់​ជាច្រើន ជាង​ទម្រង់​នៃ​ការ​ឆបោក​ដទៃទៀត​។​a china online cheat1 

​