» ឈុតប្រពៃណីខ្មែរក្នុង MV របស់តារាចម្រៀងវៀតណាមដែលកំពុងល្បី ជាស្នាដៃរបស់កូនខ្មែរកម្ពុជាក្រោមម្នាក់ » កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3934 នាក់

ម្សិលមិញ 6815 នាក់

សរុប 20056428 នាក់

កូរ៉េខាងត្បូង តវ៉ាករណីយ៍អនុរដ្ឋមន្ត្រីការពារជាតិវៀតណាម បៀតបៀនមន្ត្រីកូរ៉េ

 

 


កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូង បានធ្វើការកោះហៅឯកអគ្គរដ្ឋទូតវៀតណាមមួយរូបមកតវ៉ា បន្ទាប់ពីមានការចោទប្រកាន់ថា អនុរដ្ឋមន្ត្រីការពារជាតិវៀតណាម លោក ហ័ង ស៊ាន់ជៀន (Hoang Xuan Chien) បានប៉ះពាល់មន្ត្រីរដ្ឋការស៊ីវិលកូរ៉េខាងត្បូងម្នាក់ដោយមិនសមរម្យ (បៀតបៀន) ក្នុងអំឡុងចូលរួមវេទិកាសន្តិសុខនៅកូរ៉េខាងត្បូង កាលពីខែកញ្ញា ។a korea vn1

នៅក្នុងសន្និសីទកាសែតបិទទ្វារជាមួយអ្នកកាសែតកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទ ក្រសួងការពារជាតិកូរ៉េ បានថ្កោលទោសចំពោះអាកប្បកិរិយារបស់អនុរដ្ឋមន្ត្រីការពារជាតិរូបនេះ ហើយបានស្នើសុំវៀតណាម តាមរយៈបេសកជនខាងលើនេះ ឱ្យចាត់វិធានការដើម្បីទប់ស្កាត់កុំឱ្យកើតមានរូបភាពបែបនេះម្ដងទៀត ។

ពាក់ព័ន្ធនឹងស្ថានភាពនេះ បេសកជនវៀតណាម បានសម្តែងនូវការសោកស្តាយ និងបានសន្យាថា «ឧបទ្ទវហេតុនេះ នឹងមិនកើតមានឡើងម្ដងទៀតនោះទេ ចំណែកឯស្ថានទូតវៀតណាមនៅក្នុងរដ្ឋធានីសេអ៊ូល មិនទាន់បានធ្វើការអត្ថាធិប្បាយជាផ្លូវការណាមួយនៅឡើយ ។

គួររម្លឹកថា មន្ត្រីជាន់ខ្ពស់វៀតណាមដែលត្រូវគេចោទប្រកាន់ បានធ្វើដំណើរចាកចេញពីប្រទេសកូរ៉េខាងត្បូង នៅមួយថ្ងៃបន្ទាប់ពីកើតមានឧបទ្ទវហេតុខាងលើនោះ ហើយបេសកជនវៀតណាមត្រូវបានកោះហៅក្នុងរយៈពេលមួយសប្ដាហ៍ក្រោយ ។

ទន្ទឹមនឹងនោះ ក្រសួងការពារជាតិកូរ៉េ បានបញ្ជាក់ដែរថា ព័ត៌មានលម្អិតគឺមានដែនកំណត់នៅត្រឹមនេះ ដើម្បីការពារឯកជនភាពរបស់ជនរងគ្រោះ។ ថ្លែងទៅកាន់សារព័ត៌មាន AFP នៅថ្ងៃអង្គារនេះ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រាប់ថា ខ្លួននឹងចាត់វិធានការសមស្រប ជុំវិញសកម្មភាពនេះ ប៉ុន្តែមិនបានបញ្ជាក់លម្អិតបន្ថែមនោះទេ ៕a korea vn