» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6632 នាក់

ម្សិលមិញ 7206 នាក់

សរុប 20671272 នាក់

ជប៉ុន រកឃើញ​ប្រធាន​បក្ស​កាន់អំណាច​នឹង​ជា​នាយករដ្ឋមន្ត្រី​ហើយ​!

​ប្រទេស​ជប៉ុន​៖​គណបក្ស​ប្រជាធិបតេយ្យ​សេរី LDP​ដែលជា​គណបក្ស​កាន់​អ​ណា​ច នៅ​ថ្ងៃទី​២៩ ខែកញ្ញា​រកបាន​ប្រធាន​គណបក្ស​ថ្មី ហើយ​គឺ​អតីតរដ្ឋមន្ត្រី​ការបរទេស លោក​គី​ស្សី​ដា​ហ្វូ​មី​អូ​( Kishida Fumio)​ដែល នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​ជប៉ុន​ជំនួសលោកស៊ូហ្កាដែលលាលែងហើយ។​a japon primy 

​នៅក្នុង​ការបោះឆ្នោត​ជុំ​ទី​ពីរ លោក Kishida បាន​យកឈ្នះ​គូប្រជែង​គឺ​លោក Kono ដោយ​ទទួលបាន​សំឡេងគាំទ្រ​រហូតដល់​ទៅ​២៥៧​ទល់នឹង​១៧០​សំឡេង ក្លាយជា​ប្រធាន​គណបក្សកាន់អំណាច LDP ។ តាម​គម្រោង សភា​ជប៉ុន​នឹង​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃទី ៤​ខែតុលា​ដើម្បី​ជ្រើសរើស​មេដឹកនាំ​ថ្មី​។​
​ជាមួយគ្នានេះដែរ គណបក្ស​ចម្រុះ​ដែល​ដឹកនាំ​ដោយ LDP មាន​សំឡេង​ភាគច្រើន​ស្រាប់​នៅក្នុង​សភា​ទាំងពីរ​ជាន់ថ្នាក់​, ហេតុដូច្នេះ ការគាំទ្រ​ចំពោះ​លោក Fumio Kishida ឲ្យ​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ថ្មី គឺ​ត្រូវបាន​គេ​មើលឃើញ​រួចទៅហើយ​ថា​នឹង​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។​

​កាលពី​ដំបូង​ឡើយ សាធារណមតិ​មានការ​ផ្តោតអារម្មណ៍ និង​សន្និដ្ឋានថា រដ្ឋមន្ត្រី​វ៉ាក់សាំង​លោក តា​រ៉ូ កូ​ណុ (Taro Kono) ទៅវិញ​ទេ​ដែល​អាច​ទទួល​បានការ​គាំទ្រ​សម្រាប់​តំណែង​ជា​ប្រធាន​បក្ស​កាន់អំណាច LDP និង​ជា​នាយករដ្ឋមន្ត្រី​ជប៉ុន​ថ្មី ប៉ុន្តែ​សម្រាប់​ពេលនេះ​លទ្ធផល​បោះឆ្នោត​ក្នុង​បក្ស​នេះ​ផ្ទាល់​បានចេញ​មកហើយ គឺ​លោក Kono ទទួល​បានតែ ១៧០​សំឡេង​ប៉ុណ្ណោះ​។​​សម្រាប់​តំណែង​ជា​ប្រធាន​បក្ស​កាន់អំណាច និង​នាយករដ្ឋមន្ត្រី​ជប៉ុន​ថ្មី​នេះ ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ ព្រោះ​លោក Fumio Kishida នឹងត្រូវ​ដឹកនាំ​បក្ស​ទាំងមូល​ទៅ​ដណ្តើមយក​ជ័យជម្នះ​ជាថ្មី​ក្នុងការ​បោះឆ្នោត​សកល ដែល​អាច​នឹង​ប្រព្រឹត្តទៅ​នៅ​ចុងខែ​វិច្ឆិកា ឆ្នាំ​២០២១៕a japon prima2 

​