
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 508 នាក់
ម្សិលមិញ 10494 នាក់
សរុប 19006289 នាក់
ប្រទេសវៀតណាម៖ក្រុមហ៊ុនផលិត ជាពិសេសក្នុងវិស័យកាត់ដេរ នៅទីក្រុងហូជីមិញ របស់វៀតណាម បានត្អូញត្អែរពីការលំបាកក្នុងការស្វែងរកកម្មករឱ្យធ្វើការសម្រាប់បំណាច់ឆ្នាំ ដែលជារដូវកាលកើនឡើងខ្ពស់នៃផ្នែកផលិតកម្ម និងអាជីវកម្ម ដែលមានការបញ្ជាទិញច្រើន។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។
រោងចក្រកាត់ដេរមួយនៅខណ្ឌ Bình Tân ក្រុងហូជីមិញ បានប្រាប់ VNS ថា ខ្លួនបានទទួលការបញ្ជាទិញនាំចេញជាច្រើនសម្រាប់បុណ្យណូអែល និងឆ្លងឆ្នាំថ្មី ហើយដើម្បីបំពេញតម្រូវការផលិតកម្ម រោងចក្រត្រូវការកម្មករយ៉ាងតិច ១០០ នាក់បន្ថែមទៀត។ ប៉ុន្តែក្រុមហ៊ុនមានការលំបាកជាច្រើនក្នុងការស្វែងរកកម្មករ។ក្រុមហ៊ុនដដែលបន្តថា ដើម្បីទាក់ទាញកម្មករថ្មី ក្រុមហ៊ុនបានបន្ថែមប្រាក់ឧបត្ថម្ភ និងគោលនយោបាយប្រាក់រង្វាន់សម្រាប់កម្មករថ្មី ហើយនិយោជិតដែលណែនាំបុគ្គលិកថ្មី នឹងទទួលបានរង្វាន់ជាសាច់ប្រាក់។ ប៉ុន្តែក្រុមហ៊ុននៅតែទទួលបានពាក្យចុះឈ្មោះចូលធ្វើការតិចតួច។ ជាមួយគ្នានេះ ដោយសារតែកង្វះកម្មករ ក្រុមហ៊ុនក៏បានពន្យារគម្រោងបើកខ្សែផលិតកម្មថ្មី២ទៀត តាមផែនការរបស់រោងចក្រសម្រាប់ឆមាសទី២ ឆ្នាំ ២០២៤។
មន្ត្រីរបស់ក្រុមហ៊ុនដដែល បានមើលឃើញថា មូលហេតុនៃកង្វះកម្លាំងពលកម្ម គឺដោយសារតែយុវជនភាគច្រើនមិនចង់ចូលក្នុងឧស្សាហកម្មកាត់ដេរ ខណៈកម្មករចាស់ៗ គ្រាន់តែចង់ធ្វើការតាមរដូវកាលដើម្បីទទួលបានអត្ថប្រយោជន៍ពីការអត់ការងារធ្វើ។ដូចគ្នាដែរ ក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ ក្រុមហ៊ុនផលិតស្បែកជើងមួយក្នុងខណ្ឌ Binh Tân ដដែល បានឱ្យដឹង ខ្លួនបានស្វែងរកជ្រើសរើសកម្មករជាង ២ ០០០ នាក់ ដើម្បីបំពេញតាមផែនការផលិតកម្ម ជាពិសេសសម្រាប់បំណាច់ឆ្នាំ ចំពេលដែលការបញ្ជាទិញកើនឡើង។ ប៉ុន្តែ ក្រុមហ៊ុនរកកម្មករបានតែពាក់កណ្តាលនៃតម្រូវការរបស់ខ្លួនប៉ុណ្ណោះ ទោះបីជាខ្លួនធ្វើតាមមធ្យោបាយផ្សេងៗដើម្បីជ្រើសរើសកម្មករក៏ដោយ។
មិនតែក្រុមហ៊ុនទាំង២ខាងលើទេដែលជួបបញ្ហា សហគ្រាសជាច្រើននៅទីក្រុងហូជីមិញ មានការបញ្ជាទិញចុងឆ្នាំ ប៉ុន្តែកំពុងជួបការលំបាកក្នុងការជ្រើសរើសកម្មករ។ នាយកមជ្ឈមណ្ឌលសេវាកម្មការងារទីក្រុងហូជីមិញ លោកង្វៀយានវ៉ាន់ហាញ់ធឹក( Nguyễn Văn Hạnh Thục) បានថ្លែងថា គិតតែតាមរយៈបណ្តាញទទួលព័ត៌មានរបស់មជ្ឈមណ្ឌល សហគ្រាសក្នុងទីក្រុងបច្ចុប្បន្នត្រូវការកម្មករជាង ៨០ ០០០ នាក់។ ប៉ុន្តែការស្វែងរកកម្មករ មិនមែនជារឿងងាយស្រួលនោះទេ។ជុំវិញបញ្ហានេះ អ្នកជំនាញវៀតណាមខ្លះលើកឡើងថា ធនធានមនុស្សក្នុងឧស្សាហកម្មកាត់ដេរកាន់តែខ្វះខាត កម្មករវ័យក្មេងមិនចង់ចូលក្នុងឧស្សាហកម្មកាត់ដេរ ដូច្នេះអាជីវកម្មដែលចង់មានស្ថិរភាព ត្រូវតែមានផែនការរក្សាទុករយៈពេលវែង។
សូមបញ្ជាក់ថា សារព័ត៌មាននិងអង្គការអន្តរជាតិជាច្រើន បានបញ្ចេញមតិថា៖ វៀតណាមជាគោលដៅវិនិយោគ រយៈពេលដែលវែងពោរពេញដោយសក្តានុពល។Bain & Company ដែលជាក្រុមហ៊ុនប្រឹក្សាគ្រប់គ្រងរបស់អាមេរិកបានប្រកាសលទ្ធផលស្ទង់មតិដែលបង្ហាញថា "វៀតណាមនាំមុខអាស៊ីអាគ្នេយ៍ក្នុងការទាក់ទាញវិនិយោគិនរយៈពេលវែង"។ ក្នុងនោះ វិនិយោគិនកំណត់អត្តសញ្ញាណកម្មវិនិយោគចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតនៅវៀតណាមក្នុងដំណាក់កាល ២០២៥- ២០៣០ នឹងកើនឡើងប្រហែល ៨៣% បើធៀបនឹងបច្ចុប្បន្ននេះ។
យោងតាមការព្យាករណ៍ដោយធនាគារ UOB ចេញផ្សាយនៅសប្តាហ៍នេះបានឱ្យដឹងថា GDP របស់វៀតណាមក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២៤ នឹងកើនឡើង៦% ដោយឈរលើមូលដ្ឋានថា សកម្មភាពសេដ្ឋកិច្ចកំពុងដើរលើផ្លូវត្រឹមត្រូវ។ របាយការណ៍បានបញ្ជាក់ថា ការកើនឡើងនៃលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) បង្ហាញថា អ្នកវិនិយោគបន្តជឿជាក់លើបរិយាកាសនយោបាយ និងលទ្ធិភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ចវៀតណាម។ ជាក់ស្តែង លំហូរចូល FDI ចាប់តាំងពីដើមឆ្នាំបានកើនឡើង ៧,៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាការកើនឡើងលឿនបំផុតក្នុងរយៈពេល ៥ ខែចាប់តាំងពីឆ្នាំ ២០២៨។
នៅក្នុងរបាយការណ៍ "Vietnam at a glance" ដែលបានចេញផ្សាយក្នុងសប្តាហ៍នេះ HSBC បានវាយតម្លៃថា វៀតណាមជាប្រទេសដែលមានសេដ្ឋកិច្ចឌីជីថលដែលរីកលូតលាស់លឿនបំផុតនៅអាស៊ីអាគ្នេយ៍នៅឆ្នាំ ២០២៣ និងមានសក្តានុពលក្នុងការក្លាយជាសេដ្ឋកិច្ចឌីជីថលធំជាងគេទីពីរនៅឆ្នាំ ២០៣០។គេហទំព័ររបស់ម៉ាឡេស៊ី The Star បានឲ្យដឹងថា រលកនៃការចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតនៅក្នុងប្រទេសវៀតណាមកំពុងអភិវឌ្ឍក្នុងល្បឿន "វិលមុខ" ដែលទាក់ទាញចំណាប់អារម្មណ៍របស់អ្នកវិនិយោគក្នុងស្រុក និងបរទេសជាច្រើន។ អត្ថបទនេះកំណត់ថា វៀតណាមជាប៉ូលទីបីនៅក្នុងត្រីកោណមាសនៃការចាប់ផ្តើមអាជីវកម្មនៅអាស៊ីអាគ្នេយ៍ រួមជាមួយសិង្ហបុរី និងឥណ្ឌូនេស៊ី។ វៀតណាមមានការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃទេពកោសល្យបច្ចេកវិទ្យាកំពូល និងវប្បធម៌នវានុវត្តន៍៕