» សម្រាប់កម្មវិធីនគរសង្ក្រាន៣ថ្ងៃលោកហ៊ុនម៉ានីជាតួអង្គលេចធ្លោ! » រន្ទះបាញ់សម្លាប់ជាងថតរូបក្នុងវត្តម្នាក់និងរបួសសង្សារដែលកំពុងលេងកម្សាន្ដថ្ងៃចូលឆ្នាំ » វាយជនរងគ្រោះចង់ស្លាប់ គ្រួសារជនដៃដល់បោះសម្តីសំណង 1000$ បញ្ចប់រឿង » ខឹងម្តាយក្មេងប្រុសរងគ្រោះ ទម្លាយរឿងសម្ងាត់ផ្ទាល់ខ្លួនប្រាប់ប្រពន្ធ ជនដៃដល់សម្លាប់ក្មេងប្រុសជាកូន » ខឹង​ប្រពន្ធទើបកូនខ្ចីចូល​រាំ​លេង​ហើយ​ប្ដី​ទប់​កំហឹង​មិន​បាន​វាយ​៣​ដៃ​និង​ទាត់​ចំនួន​១០​ជើង » ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 538 នាក់

ម្សិលមិញ 10494 នាក់

សរុប 19006319 នាក់

តៃវ៉ាន់​បង្ហាញ​កាំជ្រួច​បន្ទាប់ពី​ចិន​បញ្ជូន​នាវា ធ្វើការ​ល្បាត​ពីរ​ថ្ងៃ នៅឯ​ច្រក​សមុទ្រ​តៃវ៉ាន់

 

​ចិន​៖​រដ្ឋបាល​កោះ​តៃវ៉ាន់ នៅ​ថ្ងៃ​អង្គារ ទី​២០ ខែសីហា បានធ្វើ​តេស្ដ​បាញ់​មី​ស៊ី​ល​ចេញពី​ប្រព័ន្ធ​ខែល​ប្រឆាំង​មី​ស៊ី​ល នៅ​ចំពោះមុខ​ក្រុម​អ្នកសារព័ត៌មាន អំឡុង​ដំណើរ​ទស្សនកិច្ច ទៅកាន់​កន្លែង​ធ្វើតេស្ដ​មី​ស៊ី​ល​ដ៏​សំខាន់ ស្ថិតនៅ​តំបន់​ដាច់ស្រយាល​មួយ​នៃ​ឆ្នេរ​ភាគ​អាគ្នេយ៍​របស់​តៃវ៉ាន់​។ ទីភ្នាក់ងារសារព័ត៌មាន Reuters​បាន​ឲ្យ​ដឹងថា​៖​តៃវ៉ាន់ ដែល​ត្រូវបាន​ចិន​ចាត់ទុកថា​ជា​ខេត្ត​មួយ​របស់ខ្លួន បាន​តវ៉ា​ប្រឆាំងនឹង​ការបង្កើន​ការធ្វើសកម្មភាព​យោធា​របស់​ចិន ខណៈ​ប៉េកាំង​កំពុង​ព្យាយាម​អះអាង​ពី​អធិបតេយ្យ លើ​តៃវ៉ាន់ រីឯ​តៃប៉ិ​ក ព្យាយាម​ពង្រឹងសមត្ថភាព​យោធា​។a china tai ship2

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​តៃវ៉ាន់ លោក Sun Li-fang បាន​និយាយថា ការធ្វើ​តេស្ត​បាញ់​មី​ស៊ី​ល​បានធ្វើ​ឡើង​នៅ​មូលដ្ឋាន Jiupeng ស្ថិតនៅ​តំបន់ Pingtung របស់ តៃវ៉ាន់ ជាមួយ​ការធ្វើ​តេស្ដ​បាញ់​មី​ស៊ី​ល​ចេញពី​ប្រព័ន្ធ​ខែល​មី​ស៊ី​ល Patriot ផលិត​ដោយ​អាមេរិក និង​ប្រព័ន្ធ​ខែល​មី​ស៊ី​ល Sky Bow III អភិវឌ្ឍ​ដោយ​តៃវ៉ាន់ ខណៈ​នាវាចម្បាំង​មួយគ្រឿង​ក៏បាន​បាញ់​តេស្ដ​មី​ស៊ី​ល RIM-66 Standard មួយ​គ្រាប់​ផងដែរ​។​

​មូលដ្ឋាន Jiupeng គឺជា​កន្លែង​ដែល​ក្រុមហ៊ុន​ផលិត​អាវុធ​តៃវ៉ាន់ National Chung-Shan Institute of Science and Technology យក​ធ្វើជា​កន្លែង​តេស្ដ បាញ់​មី​ស៊ី​ល​ស៊េរី​ថ្មី ក្នុងនោះ​រួមមាន​ទាំង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ស៊េរី​ថ្មី Hsiung Feng ដែល​ត្រូវបាន​អភិវឌ្ឍ​ឡើង​ដើម្បី​វាយប្រហារ​លើ​គោលដៅ​នៅលើ​ទឹកដី​ចិន​។​

សូមបញ្ជាក់ថា​កាលពី​ថ្ងៃ​សៅរ៍​ទី​១៧​សីហា​និង​ថ្ងៃអាទិត្យ​ទី​១៨​សីហា​រដ្ឋបាល​ការពារ​សុវត្ថិភាព​ដែនសមុទ្រ​ខេត្ត​ហ្វ៊ូ​ជៀន (Fujian) ប្រទេស​ចិន និង​ភ្នាក់ងារ​ជួយសង្គ្រោះ​ដុង​ហៃ (Donghai) (​ដែល​ទទួលខុសត្រូវ​លើ​ប្រតិបត្តិ​ការស្វែងរក និង​ជួយសង្គ្រោះ​ដែនសមុទ្រ​នៅឯ​សមុទ្រ​ចិន​ខាងកើត​) បានធ្វើការ​ល្បាត​ដែនសមុទ្រ​រយៈពេល​ជាង ៣០ ម៉ោង ដោយ​ប្រើប្រាស់​នាវា​ចំនួន ៣ គ្រឿង នៅក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់​ក្រោម​មូលហេតុ ដើម្បី​រក្សា​សណ្តាប់ធ្នាប់​នាវាចរណ៍ និង​ធានា​សុវត្ថិភាព​តាម​ដែនសមុទ្រ ។

​ក្នុង​រយៈ​ចម្ងាយ​ប្រហែល ៧៦៤ គីឡូម៉ែត្រ​តាម​ដែនសមុទ្រ ក្នុង​រយៈពេល ៣០ ម៉ោង​កន្លះ កង​នាវា​បានកំណត់​គោលដៅ​ល្បាត សម្រាប់​តំបន់​មាន​ហានិភ័យ​ខ្ពស់ ដែល​កប៉ាល់​ពាណិជ្ជកម្ម និង​ទូក​នេសាទ ជារឿយៗ​តែងតែមាន​ការប៉ះទង្គិច​គ្នា ហើយ​ជាទី​កន្លែង​ដែល​គ្រោះថ្នាក់​ងាយ​នឹង​កើតមានឡើង ដូច្នេះ​សកម្មភាព​ល្បាត​ធ្វើឡើង ដើម្បី​បង្ក្រាប​រាល់​ការបំពាន​ដែនសមុទ្រ ក្រោម​ការអនុវត្ត​បទ​បញ្ជា​នាវាចរណ៍​ដ៏​តឹងរ៉ឹង និង​ធានា​សុវត្ថិភាព​ឱ្យបាន​ខ្លាំងក្លា​សម្រាប់​ផ្លូវទឹក​ដ៏​សំខាន់​នេះ ។

​ក្រុមការងារ​ល្បាត ក៏បាន​សិក្សា​យ៉ាង​ស៊ី​ជ្រៅ នៅក្នុង​ការគ្រប់គ្រង​នាវាចរណ៍​តាម​ដែនសមុទ្រ ត្រួតពិនិត្យ​នាវា​ឆ្លងកាត់ និង​រៀបចំ​ចំពោះ​ផែនការ​សង្គ្រោះបន្ទាន់​។ ការ​ល្បាត​នេះ ធានាថា នឹង​ផ្តល់ជំនួយ​នាវាចរណ៍ ឱ្យ​ដំណើរការ​ត្រឹមត្រូវ និង​រក្សា​សណ្តាប់ធ្នាប់​តាម​សមុទ្រ ។

​គួរ​រំ​ឮ​កថា ច្រក​សមុទ្រ​តៃវ៉ាន់ គឺជា​ខ្សែបន្ទាត់​ដ៏​សំខាន់​មួយ​សម្រាប់​សកម្មភាព​ពា​ណិ​ជ្ជ​កម្ម​តាម​សមុទ្រ​របស់​ប្រទេស​ចិន ហើយ​ទីនេះ​ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់ ដែល​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​សុវត្ថិភាព​នាវាចរណ៍​ផ្លូវទឹក ដែល​កំណត់ដោយ​ក្រសួង​ដឹកជញ្ជូន ។

​ខណៈ​រដូវ​កាល​នេសាទ​បានចាប់ផ្តើម​ឡើងវិញ កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន គេ​ឃើញ​មាន​សកម្មភាព​នេសាទ បានចាប់ផ្តើម​កើនឡើង​សារជាថ្មី នៅឯ​ច្រក​សមុទ្រ​តៃវ៉ាន់ ដែល​គេ​ព្រួយបារម្ភ​ចំពោះ​កំណើន​នៃ​ហានិភ័យ​អំពី​ការប៉ះទង្គិច​គ្នា ។

​ក្នុងពេល​ដំណាលគ្នា អនុប្រធាន​រដ្ឋបាល​ការពារ​សុវត្ថិភាព​ដែនសមុទ្រ​ខេត្ត​ហ្វ៊ូ​ជៀន លោក ចាង ស៊ាំ​ង​សាង (Zhang Xiangshang) បាន​លើកឡើងថា "​ប្រតិបត្តិការ​នេះ មាន​គោលបំណង​ពង្រឹង​ការគ្រប់គ្រង និង​សមត្ថភាព​ឆ្លើយតប​ជាបន្ទាន់​របស់​អាជ្ញាធរ​ចិន នៅក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់ ហើយ​វា​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ ក្នុងការ​ការពារ​សុវត្ថិភាព​របស់​នាវាច​រណ៍​ដែល​ឆ្លងកាត់ និង​ប្រតិបត្តិការ​ផ្សេងៗ​នៅតាម​ច្រក​សមុទ្រ​" ៕ ប្រភព​៖ Reuters Connecta china tai ship a china tai ship1 a china tai ship3