» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6554 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696725 នាក់

ចិនអួតថាសាកល្បងបានជោគជ័យការបាញ់តេស្តមីស៊ីលយុទ្ធសាស្រ្ត នៅមហាសមុទ្រប៉ាស៊ីហ្វិកតែប្រទេសផ្សេងប្រតិកម្ម

 

 

ចិន៖សារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ កងទ័ពជើងទឹកចិន បានប្រកាសថា ខ្លួនបានទទួលជោគជ័យក្នុងការបាញ់តេស្តមីស៊ីលនៅមហាសមុទ្រប៉ាស៊ីហ្វិក នាថ្ងៃចន្ទនេះតែមានបណ្តាប្រទេសនៅក្នុងតំបន់ បាននាំគ្នាចេញមុខប្រតិកម្ម។a submarin china 

អ្នកនាំពាក្យកងទ័ពជើងទឹកចិន លោក Wang Xuemeng បាននិយាយថា នាវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃចន្ទ ទី៦ ខែកក្កដានេះ នាវាមុជទឹកយុទ្ធសាស្រ្តមួយគ្រឿងរបស់កងទ័ពជើងទឹកចិន បានបាញ់ដោយជោគជ័យនូវមីស៊ីលយុទ្ធសាស្រ្ត១គ្រាប់ ដែលបំពាក់ក្បាលគ្រាប់សិប្បនិម្មិត ឆ្ពោះទៅកាន់តំបន់មហាសមុទ្រប៉ាស៉ីហ្វិក ហើយវាបានធ្លាក់ចំទីតាំងផ្ទៃសមុទ្រដែលត្រូវបានកំណត់ទុក។ Wang បានបន្ថែមថា ការធ្វើតេស្តនេះ គឺជាផ្នែកមួយនៃការហ្វឹកហាត់យោធាប្រចាំឆ្នាំរបស់ចិន ហើយបណ្តាប្រទេសពាក់ព័ន្ធ ត្រូវបានផ្តល់ដំណឹងជាមុន។

ការបាញ់តេស្តមីស៊ីលខាងលើ គឺចំថ្ងៃតែមួយដែលចិននិងរុស្ស៊ីត្រូវចាប់ផ្តើមការធ្វើសមយុទ្ធយោធាជើងទឹករួមគ្នា នៅក្បែរទីក្រុង Qingdao នៅភាគខាងកើតប្រទេសចិន។ ក្រុមប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិក ដូចជាប៉ាពូអាស៊ីនូវែលហ្គីណេ និងនូវែលសេឡង់ បានឱ្យដឹងថា ពួកគេត្រូវបានចិនជូនដំណឹងជាមុន អំពីគម្រោងបាញ់តេស្តមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ខណៈអូស្រ្តាលីនិងជប៉ុន បាននាំគ្នាបង្ហាញក្តីកង្វល់ ជុំវិញការធ្វើតេស្តមីស៉ីលរបស់ចិន។រដ្ឋមន្រ្តីក្រសួងការបរទេសអូស្រ្តាលី លោកស្រីPenny Wong ប្រតិកម្មដោយនិយាយថា ការបាញ់បង្ហោះនេះកំពុងបង្កឱ្យមានអស្ថិរភាពនៅក្នុងតំបន់ បើទោះជាចិនបានជូនដំណឹងដល់រដ្ឋាភិបាល ពីការធ្វើតេស្តដែលបានគ្រោងទុកនេះក៏ដោយ។ លោកស្រីWongបានប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយថា អូស្រ្តាលីបានបញ្ជាក់យ៉ាងច្បាស់ថា ការធ្វើតេស្តដែលបានស្នើឡើងនេះ គឺនៅក្នុងបរិបទនៃការកសាងយោធាយ៉ាងឆាប់រហ័សដោយប្រទេសចិន ដែលខ្វះតម្លាភាពនិងការធានាឡើងវិញ អំពី ចេតនាដែលតំបន់នេះរំពឹងទុក។

ជប៉ុនបាននិយាយថា ខ្លួនទទួលបានការជូនដំណឹងពីការធ្វើតេស្តមីស៊ីល និងបានជំរុញក្រុងប៉េកាំងឱ្យពិចារណាឡើងវិញ។ ជប៉ុនបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញការកើនឡើងនៃសកម្មភាពយោធារបស់ចិន ដោយបន្ថែមថា ឆ្មាំសមុទ្រជប៉ុនទទួលបានការជូនដំណឹង ពីអាជ្ញាធរចិននៅថ្ងៃអាទិត្យម្សិលមិញ អំពី កម្ទេចកម្ទីដែលអាចធ្លាក់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន(EEZ)។ យ៉ាងណាមិញ បើតាមទីភ្នាក់ងារសារព័ត៌មានជប៉ុនKyodoរាយការណ៍នៅថ្ងៃចន្ទនេះ ដោយដកស្រង់ប្រភពពីរដ្ឋាភិបាលជប៉ុនថា មីស៊ីលបានធ្លាក់នៅខាងក្រៅEEZរបស់ជប៉ុន។

រដ្ឋមន្រ្តីក្រសួងការបរទេសណូវែលសេឡង់ លោកWinston Petersបាននិយាយថា ប្រទេសរបស់លោក មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការធ្វើតេស្តនេះ ដោយបន្ថែមថា ចិនបានជូនដំណឹងមុនតែប៉ុន្មានម៉ោងប៉ុណ្ណោះ នៃការបាញ់មីស៊ីល។ លោកPetersបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ប្រទេសណូវែលសេឡង់ចាត់ទុករឿងនេះ ថាជាការវិវឌ្ឍដែលមិនគួរឱ្យចង់បាន និងគួរឱ្យព្រួយបារម្ភ។ យើង ដូចជាប្រទេសជិតខាងរបស់យើងនៅក្នុង​តំបន់ប៉ាស៊ីហ្វិកដទៃទៀតដែរ មិនមានចំណាប់អារម្មណ៍ ចំពោះប្រទេសចិន ដែលប្រើប្រាស់ប៉ាស៊ីហ្វិកខាងត្បូង ជាកន្លែងសាកល្បងសមត្ថភាពមីស៊ីលនោះទេ»។

កាលពីខែកញ្ញា ឆ្នាំ២០២៤ កងកម្លាំងរ៉ុក្កែតចិន ធ្លាប់បានបាញ់តេស្តក្បាលគ្រាប់សិប្បនិម្មិត១គ្រាប់ ឆ្ពោះទៅកាន់ផ្ទៃសមុទ្រក្បែរដែនដី French Polynesia ដែលស្ថិតក្រោមអធិបតេយ្យរបស់ប្រទេសបារាំង។ វាគឺជាការបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយលើកដំបូង នៅលើដែនទឹកអន្តរជាតិ គិតក្នុងរយៈពេលជាង៤០ឆ្នាំ។ នាពេលនោះ ក្រុមអ្នកវិភាគបានលើកឡើងថា វាទំនងជាមីស៊ីលទំនើប Dong Feng-31 របស់ចិន ដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរកម្លាំងខ្លាំង៕