» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10076 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700247 នាក់

រដ្ឋមន្ត្រីការបរទេស​ចិន​មក​បំពេញ​ទស្សនកិច្ច​នៅ កម្ពុជាតក់ក្រហល់ បៃ​ដឹ​ន​នឹង​មក​វៀតណាម​

​ប្រទេស​ចិន​៖​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី ម៉ៅ នី​ង បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន លោក វ៉ាង យី នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​សិង្ហ​បុរី ម៉ាឡេស៊ី និង​កម្ពុជា ចាប់ពី​ថ្ងៃទី​១០-១៣ ខែសីហា ឆ្នាំ​២០២៣​។​​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោកស្រី ម៉ៅ នី​ង បាន​បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ជំរុញ​ទំនាក់ទំនង​យុទ្ធសាស្ត្រ​ជាមួយ​ប្រទេស​អាស៊ីអាគ្នេយ៍​ទាំងបី និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ខ្សែក្រវាត់ និង​ផ្លូវ​ប្រកបដោយ​គុណភាព​ខ្ពស់ និង​នាំ​ទំនាក់ទំនង​ទ្វេភាគី​ឡើងដល់​កម្រិត​ខ្ពស់​។​a vang yi come 

​បើតាម​លោកស្រី ម៉ៅ នី​ង ប្រទេស​ចិន​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ធ្វើការ​ជាមួយ​ប្រទេស​ទាំងបី​ដើម្បី​អនុវត្ត​គំនិត​ផ្តួចផ្តើម​អភិវឌ្ឍន៍​សកល គំនិត​ផ្តួចផ្តើម​សន្តិសុខ​សកល និង​គំនិត​ផ្តួចផ្តើម​អរិយធម៌​សកល ជំរុញ​ការស្តារ​សេដ្ឋកិច្ច ការពារ​សន្តិភាព និង​សន្តិភាព​។​​លោកស្រី​​ថា ទំនាក់ទំនង​រវាង​ចិន និង​ស​ង្ហិ​បុរី ម៉ាឡេស៊ី និង​កម្ពុជា រក្សាបាន​នូវ​សន្ទុះ​នៃ​កំណើន​ដ៏​ល្អប្រសើរ​។ លោកស្រី​បន្តថា ប្រទេស​ចិន​និង​សិង្ហ​បុរី​បាន​បង្កើត​ភាពជា​ដៃគូ​ឆ្ពោះទៅ​អនាគត​ប្រកបដោយ​គុណភាព​ខ្ពស់​គ្រប់​ជ្រុងជ្រោយ​។​​លោកស្រី​បន្ថែមថា ចំពោះ​ទំនាក់ទំនង​រវាង​ប្រទេស​ចិន និង​ម៉ាឡេស៊ី​វិញ​បាន​ឈានដល់​ការយោគយល់​គ្នា​លើ​ការរួម​គ្នា​កសាង​សហគមន៍​មួយ​ដែលមាន​អនាគត​រួមគ្នា​។ ចំណែក​ប្រទេស​ចិន និង​កម្ពុជា​ក៏​កំពុងធ្វើការ​ដើម្បី​ឈានទៅរក​យុគសម័យ​ថ្មី​នៃ​ការកសាង​សហគមន៍​ចិន​-​កម្ពុជា ដែលមាន​គុណភាព​ខ្ពស់ កម្រិត​ខ្ពស់ និង​ស្តង់ដារ​ខ្ពស់ ជាមួយនឹង​អនាគត​រួមគ្នា​។​

​សម្រាប់​ប្រទេស​កម្ពុជា​លោក វ៉ាង យី ដែលជា​សមាជិក​ការិយាល័យ​នយោបាយ និង​ជា​ប្រធាន​កា​រិ​យា ល័យ​គណៈកម្មការ​កិច្ចការបរទេស នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន ផងដែរ នឹង​មក​ទស្សនៈកិច្ច​ពីថ្ងៃ​ទី​១២ ដល់​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២៣​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងការបរទេស ចេញផ្សាយ​នៅ​រសៀល​ថ្ងៃទី​១០ ខែសីហា​នេះ​។​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស​បាន​ឲ្យ​ដឹងថា ក្នុងអំឡុងពេល​ទស្សន​កិច្ច​នេះ លោក វ៉ាង យី នឹង​ចូល​ក្រាបបង្គំ​គាល់ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រះបរមរាជវាំង ព្រមទាំង​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម ដាច់ដោយឡែក ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​តែងតាំង នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ កិច្ចពិភាក្សា នឹង​ផ្តោតលើ​បញ្ហា​មួយចំនួន ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី ដែល​ឆ្លុះបញ្ចាំង​អំពី​វិស័យ​អាទិភាព​រួម​។

​លោក វ៉ាង យី នឹងមាន​ជំនួប​ដាច់ដោយឡែក ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។ ជំនួប​នឹង​គ្របដណ្ដប់​លើ​ទិដ្ឋភាព​ចម្រុះ នៃ​កិច្ចសហប្រតិបត្តិការ ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី ដែលជា​ផលប្រយោជន៍​ទៅវិញទៅមក នៃ​ប្រទេស​ទាំងពីរ​។
​ដំណើរ​ទស្សនកិច្ច​នាពេលនេះ ប្រព្រឹត្តទៅ​ស្របពេល​ជាមួយនឹង​ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត និង​ឆ្នាំ​មិត្តភាព​រវាង​កម្ពុជា​និង​ចិន​។​ក្នុងពេលដែល​មេដឹកនាំ​ចិន​មក​កម្ពុជា​នៅ​ប្រទេស​វៀតណាម​ប្រ​ធា​ធិបតី​អាមេរិក​បៃ​ដិ​ន​បានប្រកាសថា លោក​នឹងធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម ក្នុងពេល​ឆាប់ៗ​ខាងមុខ​ឆាប់ៗ​នេះ​ផងដែរ​។​

​កាលពី​ចុងខែ​កក្កដា​កន្លងទៅ នៅក្នុង​កម្មវិធី​រៃអង្គាសប្រាក់​ដូចគ្នា នៅ​រដ្ឋ​Maine លោក​ចូ បៃ​ដិ​ន​ធ្លាប់បាន​និយាយថា មេដឹកនាំ​វៀតណាម​បាន​ទូរស័ព្ទ​ទាមទារ​ចង់​ជួប​លោក នៅក្នុង​ជំនួប​កំពូល​ហ្សេ ២០ ដែល​ត្រូវ​រៀបចំ​នៅ​ប្រទេស​ឥណ្ឌា​នៅ​ដើមខែ​កញ្ញា​ខាងមុខ​។ តាម​លោក​ចូ បៃ​ដិ​ន មេដឹកនាំ​វៀតណាម​ចង់​ដំឡើង​កម្រិត​អាមេរិក​ឲ្យ​ទៅជា​ប្រទេស​ដៃគូ​សំខាន់​របស់​វៀតណាម ដូច​ចិន​និង​រុស្ស៊ី​។​​ប្រធានាធិបតី​អាមេរិក​គ្រោង​ធ្វើដំណើរ​ទៅ​វៀតណាម​ក្នុង​គោលដៅ​ធ្វើ​ឲ្យ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ប្រសើរឡើង នៅក្នុង​កាលៈទេសៈ​មួយ​ដែល​អាមេរិក និង​វៀតណាម​មាន​ក្តីបារម្ភ​ដូចគ្នា នៅ​ចំពោះមុខ​ការពង្រីក​ដែន​ឥទ្ធិពល​របស់​កងទ័ព​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង​។​

​គម្រោង​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក​នៅ​វៀតណាម​ធ្វើឡើង​នៅ​ចំ​ខួប​១០​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​យោគយល់​រវាង​ភាគី​ទាំងពីរ ដែល​រដ្ឋបាល​លោក​អូ​បា​ម៉ា​បាន​ចុះហត្ថលេខា​នៅ​ឆ្នាំ ២០១៣​។ អាមេរិក និង​វៀតណាម​បាន​ខិតចូល​ជិតគ្នា​កាន់តែខ្លាំង នៅក្រោយ​ការស្តារ​ទំនាក់ទំនង​គ្នា​ឡើងវិញ នៅ​ឆ្នាំ ១៩៩៥​។ នៅក្នុង​អាណត្តិ​របស់ខ្លួន លោក​ចូ បៃ​ដិ​ន​បាន​បញ្ជូន​រដ្ឋមន្ត្រីការបរទេស​លោក​អង់​តូ​នី​ប្លី​ង​កិន លោក​រដ្ឋមន្ត្រី​ការពារជាតិ​ឡយ អូ​ស្ទី​ន និង​រដ្ឋមន្ត្រី​សេដ្ឋកិច្ច ទៅ​ជួប​បញ្ចុះបញ្ចូល​ឲ្យ​ភាគី​វៀតណាម​ប្រែក្លាយ​អាមេរិក​ពី​ប្រទេស​ដែលមាន​ទំនាក់ទំនង​ធម្មតា​ឲ្យ​ទៅជា​ប្រទេស​ដៃគូ​យុទ្ធសាស្ត្រ​របស់​វៀតណាម​។​a byden asean5 a vang yi come 


​