» នាយករដ្ឋមន្ត្រី​ថៃ​រួចខ្លួន​ពិការ​ដេញដោល​ទម្លាក់​តំណែង​ » តុលាការ​ទុ​ដាក​ឱ​សា​នុ​វាទ​៧​ថ្ងៃ​ឲ្យ​លោក ឌួង ឆាយ ប្រគល់​កូនស្រី​ទៅ​អតីត​ភរិយា​! » អភិបាលខេត្ត​កំពង់ចាម​បញ្ជា​ឲ្យ​ដក​លោ​កក ហែម គឹម​សាធ ពី​ប្រធានការិយាល័យ​រដ្ឋបាល និង​ហិរញ្ញវត្ថុ មកជា​មន្ត្រី​ដោយសារ​ពុករលួយ​រឿង​កែ​សំបុត្រកំណើត​! » អ្នកនាង​កុ​សុ​ម៉ា​និង​សាច់ញាតិ​ចូល​ពេទ្យ​ដោយសារ​ហាង​មួយ​នៅ​ខេត្ត​សីហនុ​! » ចាប់​ស៊ុតមាន់​វៀតណាម​ជាង ២៥ ០០០​គ្រាប់​ដែល នាំចូល​ខុសច្បាប់​ » បុរស​ជា​ប្តី ខឹង​ប្រពន្ធ​ទៅ​ដេក​ផ្ទះ​អ្នកជិតខាង បាន​ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​ហ្មត់ » បង្ក្រាប​ទីតាំង​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់ នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្តក្រចេះ​, ក្នុងពេល​ក្រុមហ៊ុន​បរទេស​នៅ​កម្ពុជា​រកបាន​មាស​ខ្ទង់​តោន​! » ឱនភាព​ពាណិជ្ជកម្មរ​វាង​កម្ពុជា​និង​ចិន​ក្នុង​រយះពេល​២​ខែ​ដំបូង​ឆ្នាំ​២០២៥ » មន្ត្រី​សាលាស្រុក​កងមាស ហែម គីម​សាទ កែ​សំបុត្រកំណើត អោយ​ប្រជាពលរដ្ឋ យកលុយ​ចំនួន ៣៦០​ដុល្លារ​! » ជប៉ុន ផ្តល់ជំនួយ​ជិត ២០​លាន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម និង​ទឹកស្អាត​ » ស្ពាន​អាកាស «​មរតក​តេ​ជោ​» នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃទី​៧ ខែមេសា » បុរស​ម្នាក់​បង្កើត Facebook Page ក្លែងក្លាយ​ក្រោមរូបភាព​ផ្គត់ផ្គង់​សាច់​តាម​ហាង បោកប្រាស់​អ្នកដទៃ​ត្រូវបាន​ចាប់ខ្លួន​ » អ្ន​កកាសែត ៣​នាក់ ត្រូវបាន​ចាប់ឃុំខ្លួន​ករណី​កំហែង​យក ថ្នូរ​នឹង​ការមិន​ចុះផ្សាយ​ព័ត៌មាន​ » តើ​លោក​ឧបនាយក​រដ្ឋ​ម​ន្ក្រី​កើត​រិ​ទ្ធ​រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​គិត​យ៉ាងណារ​ករណីយ៍អតីតប្តីប្រពន្ធឧកញ៉ាឌួងឆាយ? » សាលក្រម​តុលាការ​ធម្មនុញ្ញ​ស្តារនីតិសម្បទា​ប្រមុខរដ្ឋស្តីទី​កូរ៉េខាងត្បូង​ឡើងវិញ​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2000 នាក់

ម្សិលមិញ 4250 នាក់

សរុប 16288875 នាក់

ប្រធានាធិបតី​ហ្វីលីពីន​កាន់តំណែង​ថែម​ជា​រដ្ឋមន្ត្រី​កសិកម្ម​អនុ​ប្រធានាធិបតី​កាន់តំណែង​ជា​រដ្ឋមន្ត្រី​អប់រំ​!

 

​ប្រទេស​ហ្វីលីពីន​៖​លោក Ferdinand Marcos ប្រធានាធិបតី​ថ្មី ទើប​ជាប់ឆ្នោត​ប្រទេស​ហ្វីលីពីន បានតែងតាំង​ខ្លួនឯង​ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បន្ថែម ដោយ​លើកឡើង​ពី​តម្រូវការ​បន្ទាន់​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យនេះ និង​ជំរុញ​ផលិតកម្ម​ដើម្បី​ការពារ​ការខ្វះខាត​ស្បៀងអាហារ និង​ការកើនឡើង​តម្លៃ​។​a dutera 

​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​លោក Marcos បាន​ប្រាប់ថា ការបង្កើន​ផលិតកម្ម​កសិកម្ម​នៅក្នុង​ប្រទេស​ដែល​គេ​ស្គាល់​ថា ជា​អ្នក​នាំចូល​អង្ករ​ដ៏​ធំ​បំផុត​មួយ​របស់​ពិភពលោក ដែលជា​អាហារ​ចម្បង​របស់​ជាតិ​នឹង​ស្ថិត​ក្នុងចំណោម​អាទិភាព​របស់លោក ការកើនឡើង​តម្លៃ​ស្បៀងអាហារ​កាន់តែ​មាន​សារៈសំខាន់ សម្រាប់​ប្រទេស​ស្ថិតក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​។ ហ្វីលីពីន​កំពុង​ទប់ទល់​នឹង​អតិផរណា​ដែល​បាន​ឈានដល់​កម្រិត​ខ្ពស់បំផុត​ក្នុង​រយៈពេល​ជាង​បី​ឆ្នាំ ក្នុង​ខែឧសភា ឆ្នាំ​២០២២​នេះ​។​​លោក ថា «​តាំងពីដើម​ដំបូង​មក ខ្ញុំ​តែងតែ​និយាយថា កសិកម្ម​នឹង​ក្លាយជា​ផ្នែក​សំខាន់ និង​ជា​មូលដ្ឋាន​នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច ឬ​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​របស់​យើង ដូចដែល​យើង​ប្រមើលមើល​សេដ្ឋកិច្ច ក្រោយ​ជំងឺ​រាតត្បាត​។​»

​សម្រាប់​ហ្វីលីពីន ពេលវេលា​ចុងក្រោយ​ដែល​មេដឹកនាំ​ចូលកាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្នុងពេល​ដំណាលគ្នា គឺ​នៅក្នុង​ឆ្នាំ ១៩៩៨ នៅពេលដែល​លោក​អតីត​ប្រធានាធិបតី Joseph Estrada បាន​ក្លាយជា​ប្រធាន​មហាផ្ទៃ​ផងដែរ​។ ប្រធានាធិបតី​ផ្សេងទៀត​បាន​ចូលរួម​គណៈរដ្ឋមន្ត្រី​ផ្ទាល់ខ្លួន​របស់​ពួកគេ​ជា​បណ្តោះអាសន្ន ក្នុងអំឡុងពេល​មាន​ស្ថានភាព​អាសន្ន​។​​ដៅ​យ​ឡែក​ក្រៅពី​ប្រធានាធិបតី​នៅ​ថ្ងៃទី​១៩​ខែមិថុនា លោកស្រី Sara Duterte-Carpio ជា​កូនស្រី​របស់​ប្រធានាធិបតី Rodrigo Duterte បាន​ស្បថ​ចូលកាន់​តំណែង​អនុ​ប្រធានាធិបតី ទី​១៥​របស់​ហ្វីលីពីន​។​នៅក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង ក្នុង​ទីក្រុង Davao ភាគខាងត្បូង ហ្វីលីពីន លោកស្រី Sara Duterte-Carpio បាន​បញ្ជាក់ថា​« សំឡេង​របស់​ម្ចាស់ឆ្នោត ៣២,២​លាន​នាក់ បាន​បោះឆ្នោត​គាំទ្រ​ខ្ញុំ គឺជា​សារសំខាន់​ត្រូវ​បម្រើ​ប្រទេសជាតិ ។

សារ​នេះ​ត្រូវបាន​លើកឡើង​ជាថ្មី នៅក្នុង​ពាក្យសម្បថ​របស់ខ្ញុំ នោះ​គឺ​បម្រើ​ប្រទេសជាតិ​ដោយស្មោះ​។​តាម​លោកស្រី Sara Duterte-Carpio ហ្វីលីពីន​ចាំបាច់​ត្រូវតែ​ឆ្លង​ផុត​ឧ​ប​ស័គ្គ​ទាំងឡាយ ក្នុងនោះ​មាន ភាពក្រីក្រ ការផ្តល់​ព័ត៌មាន​មិន​ពិត គ្រឿងញៀន កុមារ​ប្រឈម​នឹង​អ​នា​គត់​អសន្តិសុខ​… ដូច្នេះ​ពលរដ្ឋ​ហ្វីលីពីន​ចាំបាច់​ត្រូវតែ​សាមគ្គី​ជាង​នេះ ដើម្បី​នាំ​ប្រទេសជាតិ​ឆ្ពោះទៅរក​អ​នា​គត់ ល្អប្រសើរ​មាន​សន្តិសុខ​និង​ការរីកចំរើន​។ លោកស្រី​ក៏បាន​កាន់តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​អបរំ ក្នុង​រដ្ឋាភិបាល​ថ្មី​។​​ទោះបីយ៉ាងណា​ការទទួលបាន​តំណែង​ជា​អនុ​ប្រធានាធិបតី​ហ្វីលីពីន​នេះ​ត្រូវបាន​គេ​មើលឃើញថា​លោកស្រី Sara Duterte-Carpio​អាចជួយ​ការពារ​ឪពុករ​ប់ស​ខ្លួន​រួច​ពី​ការចោទប្រកាន់​របស់​តុល​ការ​ឧក្រឹដ្ឋ​កម្ម​អន្តរជាតិ​ស្តីពី​ការសម្លាប់​មនុស្ស​ក្រៅ​ប្រព​ន្ធ័​តុល​ការ​ក្រោមលេស​បង្ក្រាប​គ្រឿងញៀន​បាន​។​a dutera1