វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 553 នាក់
ម្សិលមិញ 2161 នាក់
សរុប 13418220 នាក់
អាមេរិកៈ សហរដ្ឋអាមេរិក បានអនុម័តទណ្ឌកម្មមកលើយោធាចិន ពាក់ព័ន្ធនឹងការទិញយន្តហោះយោធា និងមីស៊ីលបាញ់យន្តហោះពីប្រទេសរុស្ស៊ីជាចិនឆ្លើយតបយ៉ាងខ្លីថាឲ្យកែតម្រូវកំហុសជាបន្ទាន់។
មូលហេតុគឺអាមេរិក បានចាត់ទុកទង្វើទិញអាវុធពីចិន គឺ បានផ្គើនទៅនឹងទណ្ឌកម្មសហរដ្ឋអាមេរិក មកលើទីក្រុងមូស្គូ ដែលគេបានដាក់ក្រោយពីរបស់រុស្ស៊ីចាប់យកដីគ្រីម៉េ របស់ប្រទេសអ៊ុយក្រែន និងការជ្រៀតជ្រែកចូលទៅក្នុងកិច្ចការនយោបាយសហរដ្ឋអាមេរិក។
គួរឲ្យដឹងថា កាលពីពេលថ្មីៗនេះ ចិន បានទិញយន្តហៅចម្បាំងរុស្ស៊ី ប្រភេទ Sukhoi Su-35 ចំនួន១០គ្រឿង និងមីស៊ីលបាញ់យន្តហៅ ប្រភេទ S-400 ជាច្រើនគ្រាប់ទៀត។សូមបញ្ជាក់ថាយន្ដហោះ ម៉ាក Sukhoi Su-35 ជាប្រភេទយន្ដហោះវាយលុក និងបទបែនយ៉ាងលឿនបំផុត វាអាចហោះបានចម្ងាយ ២៥០០ គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ២. Sukhoi PAK FA T-50។ ៣. Mikoyan MIG-35 វាមានល្បឿនលឿនអាចហោះបានចម្ងាយ ១៦០០ គីឡូម៉ែត្រក្នុងមួយម៉ោង។
ឯកាំជ្រួចប្រភេទ S-400ជាអាវុធការពារអាកាសដ៏មានប្រសិទ្ធិភាពរបស់រុស្ស៊ី។កន្លងមកប្រទេសទួគីក៏ទទួលរងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីអាមេរិកដែរដោយសារទិញមីស៊ីលបាញ់យន្តហៅ ប្រភេទ S-400ពីរុស្ស៊ី។អាមេរិកក៏ព្រមានប្រទេសឥណ្ឌាផងដែរ។
សូមបញ្ជាក់ថា៖ទោះបីជាអាមេរិកនិងសម្ពន្ធ័មិត្តនៅអឺរ៉ុបដាក់ទណ្ដកម្មលើរុស្ស៊ីតែចិន មិនត្រូវបានចូលរួមក្នុងទណ្ឌកម្ម នោះទេ ចាប់តាំងពីឆ្នាំ២០១៤ រហូតមក។
សូមបញ្ជាក់ថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី បានតានតឹងយ៉ាងឆាប់រហ័ស ក្រោយពីទីក្រុងមូស្គូ ប្រកាសរដ្ឋឯករាជ្យតំបន់គ្រីមេ ពីអ៊ុយក្រែន កាលពីឆ្នាំ២០១៤។
ដោយឡែក ការជ្រៀតជ្រែកចោទប្រកាន់របស់រុស្ស៊ី ចូលទៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក ឆ្នាំ២០១៦ និងការជាប់ពាក់ព័ន្ធផ្នែកយោធាទៅក្នុងសង្គ្រាមស៊ីវិលស៊ីរី បានធ្វើឲ្យភាពតានតឹងមួយនេះកាន់តែឡើងកម្តៅខ្លាំង។ប្រតិមក្មតបចំពោះទណ្ឌកម្មអាមេរិកអ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយយ៉ាងខ្លីដោយមិនមានការធ្វើអធិប្បាយដោយឲ្យអាមេរិកែតម្រូវកំហុសដើម្បីចៀសវាងផលវិបាក?។ចិននិងអាមេរិកបាននិងកំពិុងធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយគ្នាតាមរយៈបយោបានគាំពារគឺតម្លើងពន្ធលើទំនិញនាំចូលប្រទេសទាំងពីរទៅវិញទៅមក៕