» សម្រាប់កម្មវិធីនគរសង្ក្រាន៣ថ្ងៃលោកហ៊ុនម៉ានីជាតួអង្គលេចធ្លោ! » រន្ទះបាញ់សម្លាប់ជាងថតរូបក្នុងវត្តម្នាក់និងរបួសសង្សារដែលកំពុងលេងកម្សាន្ដថ្ងៃចូលឆ្នាំ » វាយជនរងគ្រោះចង់ស្លាប់ គ្រួសារជនដៃដល់បោះសម្តីសំណង 1000$ បញ្ចប់រឿង » ខឹងម្តាយក្មេងប្រុសរងគ្រោះ ទម្លាយរឿងសម្ងាត់ផ្ទាល់ខ្លួនប្រាប់ប្រពន្ធ ជនដៃដល់សម្លាប់ក្មេងប្រុសជាកូន » ខឹង​ប្រពន្ធទើបកូនខ្ចីចូល​រាំ​លេង​ហើយ​ប្ដី​ទប់​កំហឹង​មិន​បាន​វាយ​៣​ដៃ​និង​ទាត់​ចំនួន​១០​ជើង » ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 606 នាក់

ម្សិលមិញ 10494 នាក់

សរុប 19006387 នាក់

ពួក​ឧទ្ទាម​តា​លី​បង់​ចរចារ​ផង​វ៉ៃ​ផង​បង្ក​ការព្រួយបារម្ភ​ពី​រដ្ឋាភិបាល​អាហ្កានីស្ថាន​និង​អតីត​អគ្គរដ្ឋទូត​អាមេរិក​

 


​អាហ្គានីស្ថាន​៖​រដ្ឋាភិបាល​អា​ហ្វ​ហ្កា​នី​ស្ថាន​ដែល​មិន​ត្រូវបាន​គេ​ហៅ​ឲ្យ​ចរចា​នោះ បាន​សម្តែង​ការព្រួយបារម្ភ និង​បាន​សុំ​ឲ្យ​ភាគី​អាមេរិក ធ្វើការ​ពន្យល់​ឲ្យ​បាន​ល្អិតល្អន់ ស្តីអំពី​គម្រោង​កិច្ចព្រមព្រៀង ដែល​អាមេរិក​បាន​ចរចា​ជាមួយ​ក្រុម​តា​លី​បង់​ព្រោះ មានការ​បារម្ភ​ថា ក្រុម​តា​លី​បង់​កំពុងតែ​លេង​ខ្សែលើ​។a afguanistance 

អ្នកនាំពាក្យ​ប្រធានាធិបតី​អា​ហ្វ​ហ្កា​នី​ស្ថាន បាន​លើកឡើងថា អា​ហ្វ​ហ្កា​នី​ស្ថាន​សោកស្តាយ​ដែល​ខ្លួន មិនត្រូវ​បាន​គេ​រាប់បញ្ចូល​ក្នុង​តុ​ចរចា​។ ដោយ​សុំ​ឲ្យ​ភាគី​អាមេរិក បកស្រាយ​ពន្យល់​ឲ្យ​បាន​ច្បាស់ អា​ហ្វ​ហ្កា​នី​ស្ថាន​បារម្ភ ក្រែង​ថា​អាមេរិក​ដកទ័ព​ចេញ​ដោយ​តក់ក្រហល់​ពេក ហើយ​ថា​ក្រុម​តា​លី​បង់ អាច​នឹងមិន​គោរព​ការសន្យា ហើយ​មិន​សហការ ជាមួយ​រដ្ឋាភិបាល​អា​ហ្វ​ហ្កា​នី​ស្ថាន​។​

​ជាក់ស្តែង​នៅពេល​កំពុងមាន​ការចរចា​រ​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៥​កញ្ញា​មានការ​វាយប្រហារ​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក នៅ​ទីក្រុង​កា​ប៊ូល​របស់​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន​ដែល​ធ្វើ​ឲ្យ​មាន​មនុស្ស​យ៉ាងហោច​១០​បាន​ស្លាប់ និ​៤០​នាក់​រងរបួស ។ នៅក្នុង​ចំណោម​ជនរងគ្រោះ​ស្លាប់ នៅក្នុង​ហេតុការណ៍​បំផ្ទុះ​រថយន្ត មាន​ផងដែរ ទាហាន​អាមេរិកាំង និង​ទាហាន​រូ​ម៉ា​នី​។ ក្រុម​តា​លី​បង់ ដែល​កំពុងបើក​ការចរចា​សន្តិភាព​ជាមួយ​ភាគី​អាមេរិក បាន​ចេញមុខ​អះអាង​ទទួលខុសត្រូវ​លើ​ភេរវកម្ម នៅ​ថ្ងៃ​ព្រហស្បតិ៍​។

​សកម្មភាព​ភេរវកម្ម​កាលពី​ថ្ងៃ​ចន្ទ​ទី​២​កញ្ញា​បានសម្លាប់ មនុស្ស ១៦​នាក់ និង​របួស ១២០​នាក់ នៅក្នុង​សង្កាត់​ដដែល គឺ​សង្កាត់ ដែល​សំបូរ​ដោយ​ស្ថានទូត និង​ទីស្នាក់ការ​របស់​ចារកិច្ច​អា​ហ្វ​ហ្កា​នី​ស្ថាន​។​​ហេតុការណ៍​បំផ្ទុះ​រថយន្ត​សំដៅ​សង្កាត់ ដែល​សំបូរ​ទៅដោយ​ស្ថានទូត​បរទេស នៅ​ទីក្រុង​កា​ប៊ូល កើតមាន នៅក្នុង​ពេលដែល​ក្រុម​តា​លី​បង់​កំពុងបើក​ចរចា ជាមួយ​ភាគី​អាមេរិក ដើម្បី សន្តិភាព​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​។​

សម្រាប់​អ្នកជំនាញ ថា​ការបើក​ការវាយប្រហារ​ភេរវកម្ម​ក្នុងពេល​ចរចា យ៉ាង​ដូច្នេះ​គឺ ក្រុម​តា​លី​បង់​ទំនង​ចង់​ដាក់​សម្ពាធ​បន្ថែម លើ​ភាគី​អាមេរិក នៅក្នុង​ពេលដែល​ការចរចា ស្តីពី​កិច្ចព្រមព្រៀង ដែល​ឈានទៅដល់​ការដក​កងទ័ព​អាមេរិក ដ៏​ឆាប់​បំផុត ចេញពី​អា​ហ្វ​ហ្កា​នី​ស្ថាន បានផ្តល់​លទ្ធផល​វិជ្ជមាន​រហូតមក​។​
​ទៅតាម​គម្រោង​កិច្ចព្រមព្រៀង ដែល​អាមេរិក​ចរចា​ជាមួយ​ពួក​ឧទ្ទាម​តា​លី​បង់ អាមេរិក​សន្យា​ដក​កងទ័ព​របស់ខ្លួន​ជាង ៨​ពាន់​នាក់ ក្នុងចំណោម ទ័ព​របស់ខ្លួន ជាង ១​ម៉ឺន ៤​ពាន់​នាក់ ដែល​ប្រចាំការ​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​។ ជា​ថ្នូរ​មកវិញ តា​លី​បង់​សន្យា ឈប់​វាយប្រហារ​ភេរវកម្ម និង​ត្រូវ​បើក​ការចរចា​សន្តិភាព​ជាមួយ​រដ្ឋាភិបាល​អា​ហ្វ​ហ្កា​នី​ស្ថាន​។​

​ទាក់ទង​នឹង​ខ្លឹមសារ​របស់​គម្រោង​កិច្ចព្រមព្រៀង រដ្ឋាភិបាល​អា​ហ្វ​ហ្កា​នី​ស្ថាន ដែល​មិន​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​តុ​ចរចា នៅ​ទីក្រុង​ដូ​ហា បាន​សំដែង​ក្តីបារម្ភ របស់ខ្លួន ជាពិសេស ទៅលើ​ជោគវាសនា សុវត្ថិភាព​របស់​កង​ទ័ព​អា​ហ្វ​ហ្កា​នី​ស្ថាន ដែល​រហូតមក បានទទួល​ជំនួយ​យោធា និង​ហិរញ្ញវត្ថុ​ពី​ក្រសួងការពារជាតិ​អាមេរិក​។ ប្រជាជន​អា​ហ្វ​ហ្កា​នី​ស្ថាន​ភាគច្រើន​បារម្ភ​ផងដែរ ថា នៅក្រោយ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អាមេរិក ពួក​តា​លី​បង់អាច​នឹងមិន​គោរព​តាម​ការសន្យា ផ្ទុយទៅវិញ បន្ត​មនោគមវិជ្ជា បិទ​សិទ្ធិសេរីភាព និង​មិន​ព្រម​រំលែក​ចែក​អំណាច​ជាមួយ​រដ្ឋាភិបាល​អា​ហ្វ​ហ្កា​នី​ស្ថាន​បច្ចុប្បន្ន​។​


​គួរ​បញ្ជាក់ថា យោងតាម​ព័ត៌មាន​ខ្លះៗ ស្តីពី​កិច្ចព្រមព្រៀង​រវាង​អាមេរិក និង​ក្រុម​តា​លី​បង់​នេះ គឺ​បាន​ឲ្យ​ដឹងថា ក្នុងដំណាក់កាល​ដំបូង ប្រមាណ​១៣៥​ថ្ងៃ អាមេរិក​ត្រូវ​ដកទ័ព​ចេញពី​មូលដ្ឋានចំនួន​៥​។ មានន័យថា ទ័ព​អាមេរិក​បច្ចុប្បន្ន​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន ដែលមាន​ប្រមាណ​១៤០០០​នាក់ នឹង​នៅសល់តែ​៨៦០០​នាក់​ប៉ុណ្ណោះ​។ ចំណែក​ក្រុម​តា​លី​បង់ សន្យា​ត្រឹមតែ​កាត់បន្ថយ​ការវាយប្រហារ នៅតាម​តំបន់​ខ្លះ តែ​មិនបាន​សន្យា​ទម្លាក់អាវុធ​ទាំងស្រុង​នោះទេ​។ ក្រុម​តា​លី​បង់ ក៏បាន​សន្យាថា​នឹង​បើក​ការចរចា​សន្តិភាព ជាមួយ​រដ្ឋាភិបាល​អា​ហ្វ​ហ្កា​នី​ស្ថាន​។​

​គួរ​កត់សំគាល់ថា ក្រោយ​ដំណឹង​នៃ​កិច្ចព្រមព្រៀង​នេះ អតីត​អគ្គរដ្ឋទូត​អាមេរិក​ចំនួន​៥​នាក់ ដែល​ធ្លាប់បាន​បំពេញការងារ​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន ក្រោយ​ថ្ងៃ​១១​កញ្ញា ២០០១ បាន​រួមគ្នា​ធ្វើលិខិត​មួយ សំដែង​ការព្រួយបារម្ភ​ថា កិច្ចព្រមព្រៀង​នេះ​អាចជា​គ្រោះថ្នាក់​សម្រាប់​ស្ថិរភាព​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​។ លិខិត​ដដែល លើកឡើងថា ការដក​ទ័ព​ចេញ​គឺត្រូវធ្វើ​នៅពេលណា មាន​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​ជាក់លាក់ ជាមួយ​ក្រុម​តា​លី​បង់​ធានា មិនមែន​ដកទ័ព​ចេញ ដោយ​គ្មាន​ការធានា​បែបនេះ​ទេ​។​សូមបញ្ជាក់ថា​លោក​ដូ​ណា​ល់​ត្រាំ​ប្រធានាធិបតី​អាមេរិក​ពេល​ឃោសនាបោះឆ្នោត​បាន​សន្យា​ដក​កង​ទ​ព័​អាមេរិក​ចេញពី​អាហ្កានីស្ថាន​ប្រសិនបើ​លោក​បាន​ជាប់ឆ្នោត​!៕a afguaa a afguaa1