» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12190 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702361 នាក់

លោករ៉ុង​ឈុន​អនុប្រធាន​គណបក្ស​ភ្លើងទៀន​ព្រលយ​ពាក្យ​ដាក់​ពាក្យសុំ​ធ្វើបាតុកម្ម​តែ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បដិសេធ​មុន​ថា​មិន​ទទួល​ទេ​!

​ភ្នំពេញ ៖ លោក ខៀវ សុភ័គ​រដ្ឋលេខាធិកា​និង​ជា​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​អះអាងថា នឹងមិន​ទទួលយក​ជាដាច់ខាត ពោលគឺ​បដិសេធចោល​តែម្តង ប្រសិនបើ​គណបក្ស​ភ្លើងទៀន​ដាក់​ពាក្យសុំ​ធ្វើបាតុកម្ម​!​។​a candle rong 

ការលើកឡើង​របស់លោក ខៀវ សុភ័គ​ប្រាប់​កាសែត​គឺ ក្រោយ ពី​លោក រ៉ុង ឈុន អនុប្រធាន​គណបក្ស​ភ្លើងទៀន មាន​គម្រោង​ដាក់​លិខិត​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​ជួបជុំ​សមាជិក​ក៏ដូចជា អ្នកគាំទ្រ​ជាង ១​ម៉ឺន​នាក់ នៅលើ​ទីលាន​ប្រជាធិបតេយ្យ​នៅក្បែរ​ស្ពាន​អាកាស​ឬ​ស្ស៊ី​កែវ នៅ​ចុង​សប្តាហ៍​នេះ ក្នុង​គោលបំណង​ទាមទារ ឲ្យ​គណបក្ស ខ្លួន​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​ថ្នាក់ជាតិ​លើក​ទី​៧ នា​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​ខាងមុខ ក្រោយពី​គណៈ ក​ម្មា​ធិ​ការ ជាតិ​រៀបចំ​ការ បោះឆ្នោត និង​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​បដិសេធ និង​បិទផ្លូវ​តវ៉ា មិន​ឲ្យ​ចូល​បោះឆ្នោត​ដោយ សារ​គ្មាន​ឯកសារ​ដើម ។​លោក ខៀវ សុភ័គ បានបញ្ជាក់​ប្រាប់​គេ​ហា​ទំ​ព​រ័​ដើមអម្ពិល​នា​ថ្ងៃ​៣០ ឧសភា​ថា “​គាត់​(​បក្ស​ភ្លើងទៀន​)​មាន​គម្រោង​ដាក់ យើង​មាន​គម្រោង​មិន​ទទួល​”​។​

មូលហេតុ​លោក​ខៀវ​សុភ​គ្រ័​អះអាងថា ដោយសារ​ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​ស្ថាប័ន កំពូល​បានចេញ​សេចក្តីសម្រេច​រួចហើយ គឺ​បដិសេធ និង​បិទផ្លូវ​តវ៉ា ចំពោះ​គណបក្ស​ភ្លើងទៀន ។ លោក​ថា “​ដូច្នេះ​ត្រូវគោរព​តាម​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​”​។​ចំពោះ​គណបក្ស​ភ្លើងទៀន​ដែល មិនបាន​ចូលរួម​បោះឆ្នោត​លោក​ខៀវ​សុ​ភ្រ័​បញ្ជាក់ថា ក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ​គ្មាន ការ​ចែងថា ត្រូវតែមាន​បក្សប្រឆាំង​ចូលរួម​បោះឆ្នោត​នោះ​គឺ​គ្មានទេ គ្រប់គ្រាន់​ហើយ​សម្រាប់​គណបក្ស​១៨ ដែល​បាន​ចូលរួម​បោះឆ្នោត ក្រោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បានកំណត់​លេខ​រៀង​កាលពី​ថ្ងៃ​២៩ ឧសភា ។​ក្នុងករណី​សមាជិក​គណបក្ស​ភ្លើងទៀន​ដែល​ដឹកនាំ​ដោយ​លោក រ៉ុង ឈុន នៅតែ​រឹងទទឹង​ក្នុងការ​ជួបជុំគ្នា​ដោយ​គ្មាន​ការ អនុញ្ញាត​នោះ លោក​ថា នឹង​ចាត់វិធានការ​ដូចដែល​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​មានប្រសាសន៍ថា នឹង​ចាប់ខ្លួន​តែម្តង​ព្រោះ​ពន្ធនាគារ​មាន​ច្រើន ដើម្បី​បើកទ្វារ​ចំហរ​រង់ចាំ​ពួកគាត់​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃ​១៣ ឧសភា តាមរយៈ​សារ​ជា​សំឡេង​ជាង​៧​នាទី​សម្តេច​តេ​ជោ​បាន​ព្រមាន​ទុកជាមុន​ថា នឹង​ចាត់វិធានការ​ចំពោះ​ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន ប្រសិនបើ​ហ៊ាន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់ ដល់​សណ្តាប់ ធ្នាប់​សាធារណៈ ។ សម្តេច​តេ​ជោ ក៏បាន​ផ្ញើ​សារ​បន្ត​ទៅដល់​មេដឹកនាំ​គណបក្ស​ភ្លើងទៀន ឲ្យ​ប្រយ័ត្ន​រាល់ ទង្វើ​ទាំងឡាយ​ដែល​ខ្លួន​បានធ្វើ និង​ជូនដំណឹង​ទៅដល់​បណ្តា​ពន្ធ​ធនាគារ​ឲ្យ​រៀបចំ​ទទួល មេដឹកនាំ​គ្រប់​ជាន់ថ្នាក់ របស់​បក្ស​ភ្លើងទៀន ប្រសិនបើ​ហ៊ាន​ប្រព្រឹត្តិ​បទល្មើស​ទាំងឡាយ តាមរយៈ​បំផុស​ឲ្យ​មាន​ចលនា​ទាមទារ គាបសង្កត់​ទៅលើ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​។​

 កាលពី​ថ្ងៃ​១២ ឧសភា បានចេញ​ប្រកាស​ប្រមូលផ្តុំ​ថ្នាក់ដឹកនាំ សមាជិក សមាជិកា សកម្មជន និង​អ្នកគាំទ្រ​គណបក្ស នៅ​ទូទាំងប្រទេស ដើម្បី​តស៊ូ​មតិ​ដោយ​សន្តិវិធី ក្នុងករណី​គណបក្ស ភ្លើងទៀន ត្រូវបាន គ​.​ជ​.​ប បដិសេធ​មិន​ចុះបញ្ជី​គណបក្ស​ភ្លើងទៀន សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៧ ឆ្នាំ​២០២៣ ។​តែ​ក្រោយមក​បានកែតម្រូវ​វិញ​។​

​ទាក់ទង​និង​គណបក្ស​ភ្លើងទៀន​មិនបាន​ចូលរួម​ការបោះឆ្នោត​ដោយសារ​មិនមាន​ឯកសារ​ដើម​យកមក​បង្ហាញ​គជ​បោះ​សម្តេចតេជោ ហ៊ុន សែន ថ្លែង ក្នុង​ពិធី​ជួបជុំ​ជាមួយ​កម្មករ​រោងចក្រ​ក្នុង​រាជធានី​ភ្នំពេញ​លើក​ហេតុផល​ថា វា​ជា​ចេតនា​របស់​គណបក្ស​ភ្លើងទៀន​ដែល​ធ្វើឱ្យ​បាត់​គល់បញ្ជី​ដើម​គណបក្ស ដែលជា​ឯកសារ​គោល​ក្នុងការ​ចុះបញ្ជី​គណបក្ស​ចូលរួម​ការបោះឆ្នោតជាតិ​ខែកក្កដា​ឆ្នាំ​២០២៣​។​លោក ហ៊ុន សែន​៖ «​គោលដៅ​របស់គេ ដែល​ខ្ញុំ​វិភាគ​នៅ​កន្លែង​នេះ​គេ​មិន​ចង់ឱ្យ​គណបក្ស​នេះ​ចូលរួម​បោះឆ្នោត​ទេ​ដោយ​គេ​ដឹងថា វា​ចាញ់​ប៉ុន្តែ​អ្វីដែល​គេ​ចង់បាន គឺ​គេ​យក​បរទេស​មក​គាប​កម្ពុជា​!​មក​គាប​កម្ពុជា​។ វា​មិនដែល​ម៉ែ​អាណា​គ្រាន់តែ​បញ្ជី​ជាតិ​១​សន្លឹក ហើយ​ធ្វើឱ្យ​បាត់​ទេវា​មិនដែល​។ វា​គ្មាន​បាត់​ទៅណា​ទេ ប៉ុន្តែ​វា​យកទៅ​លាក់ វា​មាន​គោលដៅ​នយោបាយ​របស់​វា​ជាក់លាក់ គោលដៅ​របស់​វា​ជាក់លាក់​ថោកទាប​! ថោកទាប​! មិនមែន​អ្នក​នៅ​ទីក្រុង​ភ្នំពេញ​ទេ ខ្ញុំ​សុំទោស​។ ព្រោះ​អានេះ​ចុះបញ្ជី​តាំងពី​៩៥(​ឆ្នាំ​១៩៩៥)៩៦ តាំងពី​អី (​គណបក្ស​)​ជាតិខ្មែរ​តាំង​ស្អីៗ​មក​ឯណោះ​»​។​

​ករណី​យ៍​នេះ​ក្រុមប្រឹក្សាធម្មនុញ្ញ​កាលពី​ថ្ងៃទី​២៥​ឧសភា​បានសម្រេច​យល់​ស្របតាម​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) ដែល​បាន​បដិសេធ​មិន​ទទួលស្គាល់​ឯកសារ​សុំ​ចុះបញ្ជី​ចូលរួម​ការបោះឆ្នោត​របស់​គណបក្ស​ភ្លើងទៀន​។ លោក​ប្រាជ្ញ ច័ន្ទ ប្រធាន​គ​.​ជ​.​ប​បានបញ្ជាក់​ក្នុង​សេចក្ដីសម្រេច​កាលពី​ថ្ងៃទី​១៥ ឧសភា ថា ការបដិសេធ​នេះ​គឺ​ដោយសារតែ​គណបក្ស​ភ្លើងទៀន​មិនបាន​ភ្ជាប់​ប្រកាស​ស្ដីពី​ការចុះឈ្មោះ​ក្នុង​បញ្ជី​គណបក្សនយោបាយ​នៅ​ក្រសួងមហាផ្ទៃ​ដែលមាន​បញ្ជាក់​នីត្យានុកូល​កម្ម​ដោយ​រដ្ឋបាល​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ​ឱ្យបាន​ត្រឹមត្រូវ​។ ទាក់ទង​ការតវ៉ា​នេះ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើកឡើងថា ហួស​ពេលវេលា​សម្រាប់ គណបក្ស​ភ្លើងទៀន តវ៉ា​ដើម្បី​បាន​ចូលរួម ប្រកួតប្រជែង​បោះឆ្នោត​ហើយ ព្រោះ​អង្ករ​បានក្លាយ​ទៅជា​បាយ ។​

​លោក សុខ ឥសាន បាន​ប្រាប់​កាសែត​ថា “​ការប៉ុនប៉ង​ចូលរួម​ប្រកួត ប្រជែង​ការបោះឆ្នោត ខាងមុខ​ហួសពេល​ហើយ បានសេចក្តីថា អង្ករ​បានក្លាយ​ទៅជា​បាយ​រួចហើយ តាមរយៈ​ការបិទផ្លូវ​តវ៉ា​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ មិន​ឲ្យ​មានការ​ប្តឹងតវ៉ា​ទៅលើ​ទៀត​”​។​​លោក​ថា ជាក់ស្តែង​ពីថ្ងៃ​២៩ ឧសភា ក៏បាន​ចាប់​កំណត់​លេខ​រៀង​គណបក្សនយោបាយ​រួចហើយ​ដែរ ។ ដូច្នេះ​ការ​ស្រមើល​ស្រមៃ​របស់​បក្ស​ភ្លើងទៀន​ចង់​ចូលរួម​បោះឆ្នោត​ហួសពេល ទោះបី​មានប្រតិកម្ម និង​ធ្វើ​សកម្មភាព​យ៉ាងណា ក៏ដោយ​ក៏​មិនអាច​ទៅរួច​ទេ ។​

​គណបក្ស​ភ្លើងទៀន​បាន​ឲ្យ​ដឹងថា​គណបក្ស​នេះ បាន​បាត់​ច្បាប់ដើម​នៃ​ប្រកា​សលេខ​១៩៣ ប្រក ចុះ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​១៩៩៨ របស់​ក្រសួងមហាផ្ទៃ​ស្តីពី​ការចុះឈ្មោះ​ក្នុង​បញ្ជី​គណបក្សនយោបាយ​ក្នុងអំឡុង​ឆ្នាំ ២០១៧ នៅពេលដែល​ទីស្នាក់ការ​កណ្តាល​គណបក្ស​ភ្លើងទៀន ដែល​ស្ថិតនៅ​ខាងក្រោម​ទីស្នាក់ការ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បិទ​ដោយ​អំណាច​សាលដីកា​តុលាការ​កំពូល​។​នៅ​ថ្ងៃទី​៣០​ឧសភា​នេះ គណបក្ស​ភ្លើងទៀន​បានបង្ហាញ​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន ក្នុង​ការចូល​រួមការ​បោះឆ្នោត​តំណាងរាស្ត្រ​ឆ្នាំ​២០២៣​នេះ ដែលមាន​រហូតដល់​១៥​ចំណុច​។a candle rong1

 

 

​