» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9059 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699230 នាក់

គជប​ប្រកាស​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការបោះ​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៧មានតែពីរបក្សប៉ុណ្ណោះ

ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​នៅ​ព្រឹក​ថ្ងៃទី​០១ ខែសីហា ឆ្នាំ ២០២៣​នេះ បានប្រកាស​លទ្ធ​ផលប​ណ្ដោះ​អាសន្ន នៃ​ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ដ្រ នីតិកាល​ទី​៧ កាលពី​ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣​។​a nec result 

នៅក្នុង​ចំណោម​គណបក្ស​នយោបាយ​ចំនួន ១៨​ចូលរួម​ប្រកួតប្រជែង​តាម​លទ្ធផល​បណ្ដោះអាសន្ន ដែល​ប្រកាស​ដោយ គ​.​ជ​.​ប បាន​បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងគាំទ្រ​សរុប​ចំនួន ៦,៣៩៨,៣១១​សំឡេង​, គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​សំឡេងគាំទ្រ​សរុប ៧១៦,៤៩០​សំឡេង​,​។ សម្រាប់​ការ​គណនា​ក្រៅផ្លូវការ បាន​បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​ចំនួន ១២០​អាសនៈ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​៥ អាសនៈ រួមមាន​ភ្នំពេញ ១, កណ្តាល ១, កំពង់ធំ ១, ព្រៃវែង ១ និង​កំពង់ចាម ១​។​

​ក្នុងការ​បោះឆ្នោតជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៧ កាលពី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ កន្លងទៅនេះ មាន​ប្រជាពលរដ្ឋ​ប្រមាណ ៨ ២១៤ ៤៣០​នាក់ បាន​ទៅ​បោះឆ្នោត ក្នុងនោះ​មាន​សន្លឹកឆ្នោត​បានការ​សរុប ៧ ៧៧៤ ២៧៦​សំឡេង និង​សន្លឹកឆ្នោត​មិនបាន​ការសរុប​ចំនួន ៤៤០ ១៥៤​សំឡេង​។​ក្រៅពី​គណបក្ស​ប្រជាជន​និង​ហ្វុនស៊ិនប៉ិច​ដែលមាន​អ​សនៈ​គណបក្ស​យុវជន​កម្ពុជា ទទួលបាន​សំឡេងគាំទ្រ​ជាង​៩​ម៉ឺន ហើយ​គណបក្ស​ធម្មាធិបតេយ្យ​ទទួលបាន​សំឡេងគាំទ្រ ជាង​៨​ម៉ឺន​សំឡេង និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ទទួលបាន​សំឡេងគាំទ្រ​ជាង​៥​ម៉ឺន​សំឡេង​។​

​កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២៣ លោក ប្រាជ្ញ ចន្ទ ប្រធាន គ​.​ជ​.​ប ន​បាន​បើក​កិច្ចប្រជុំ​ដើម្បី ពិនិត្យ និង​សម្រេច​លើ​របាយការណ៍ ស្តីពី​ការបោះឆ្នោត​លើក​ទី​១ (​បោះឆ្នោត​ឡើងវិញ​) វិសោធនកម្ម​ប្រតិទិន​សម្រាប់​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ (​វិសោធនកម្ម ចំណុច​ទី​២១-២៧) និង​សេចក្តីព្រាង​សេចក្តីសម្រេច ស្តីពី​ការប្រកាស​ផ្សាយ​លទ្ធផល​បណ្តោះអាសន្ន នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣​។

​អង្គប្រជុំ គ​.​ជ​.​ប បានសម្រេច​ដូចខាងក្រោម​៖១. ឯកភាព​ជាគោលការណ៍ លើ​របាយការណ៍​ស្តីពី​ការបោះឆ្នោត​លើក​ទី​១ (​បោះឆ្នោត​ឡើងវិញ​) ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​អរិយ​ក្សត្រ ក្រុង​សំពៅ​ពូន នៃ​ខេត្តកណ្តាល ក្រុង​ឧដុង្គ​ម៉ែ​ជ័យ ស្រុក​សាមគ្គី​មុនី​ជ័យ នៃ​ខេត្តកំពង់ស្ពឺ និង​ស្រុក​អូរ​គ្រៀង​សែន​ជ័យ​នៃ​ខេត្តក្រចេះ ឆ្នាំ​២០២៣​។

២. ឯកភាព​លើ​ប្រតិទិន សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ (​វិសោធនកម្ម ចំណុច​ទី​២១-២៧)​។
-​ចំណុច​ទី​២១ ក្នុង​ប្រតិទិន​៖ ការប្រកាស​លទ្ធ​ផលប​ណ្តោះ​អាសន្ន​ដោយ គ​.​ជ​.​ប (​ករណី​គ្មាន ឬ​មាន​ពាក្យបណ្តឹង និង​គ្មាន​ការបោះឆ្នោត​សាជាថ្មី​) ប្រកាស​ថ្ងៃទី​៥ ខែ សីហា ឆ្នាំ​២០២៣ (​ថ្ងៃ​ចុងក្រោយ​)​។
-​ចំណុច​ទី​២៧ ក្នុង​ប្រតិទិន​៖ ការប្រកាស​លទ្ធផល​ផ្លូវការ ការបែងចែក​អាសនៈ និង​ការកំណត់​បេក្ខជន​ជាប់ឆ្នោត (​ករណី​គ្មាន ឬ​មាន​ពាក្យបណ្តឹង និង​ករណី​គ្មាន ការ បោះឆ្នោត​សាជាថ្មី​) ប្រកាស​ថ្ងៃទី​៤ ខែ សីហា​-​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២៣​។

៣. ឯកភាព​លើ​សេចក្តីសម្រេច ស្តីពី​ការប្រកាស​ផ្សាយ​លទ្ធផល​បណ្តោះអាសន្ន នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ថ្ងៃអាទិត្យ ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​។​លោក ប្រាជ្ញ ចន្ទ ប្រធាន គ​.​ជ​.​ប បាន​ណែនាំ​ដល់​អង្គភាព​ជំនាញ​ប្រមូល​ឱ្យបាន​ឆាប់​របាយការណ៍ និង​អនុសាសន៍​របស់​អ្នកសង្កេតការណ៍​អន្តរជាតិ ដែល​បានមក​សង្កេតមើល​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣​។a nec result1 

 

​