» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11589 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701760 នាក់

ភារធារី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា អំណរគុណ​រដ្ឋាភិបាល ដែល​ឲ្យ តំណាង​ស្ថានទូត​អាមេរិក ចុះសួរសុខទុក្ខ​ជន​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ ដែលមាន​ជនជាតិ​អាមេរិក


​ភ្នំពេញ​៖ លោកស្រី​ប្រ៊ី​ហ្សី​ត​វ​គឺ​រ័​( Bridgette Walker) ភារធារី​នៃ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​កោតសរសើរ​ពី​កិច្ចខិតខំ​របស់​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា ក្នុងការ​លើកកម្ពស់ និង​ការការពារ​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា និង​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ជួយ​សម្របសម្រួល​ដល់​តំណាង​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​នូវ​លទ្ធភាព​ចុះសួរសុខទុក្ខ​ជន​ជាប់ឃុំ​នៅក្នុង ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​ដែលជា​ជនជាតិ​អាមេរិក រួមទាំង​កញ្ញា សេង ធា​រី ផងដែរ​។​a keoremy us3 

​ក្នុងជំនួប​ជាមួយ​លោក​ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា នា​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៤, លោកស្រី​បានលើកឡើង​ពី​ការយកចិត្តទុកដាក់រ​បស់​សហរដ្ឋអាមេរិក ចំពោះ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​។ លោកស្រី​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ទេសរដ្ឋមន្ត្រី កែវ រ៉េមី ដែល​បាន​ចំណាយពេល​ដ៏​មមាញឹក អនុញ្ញាតឱ្យ​លោកស្រី និង​គណៈប្រតិភូ​ចូលជួប​ពិភាក្សា​ការងារ និង​បាន​គូសបញ្ជាក់​ពី​សារសំខាន់​នៃ​កិច្ច​ជំនួប​នេះ គឺ​ដើម្បី​ទទួលបាន​ព័ត៌មាន​ច្បាស់លាស់​។​

បើតាម​សេចក្តីប្រកាស​ពត៍​មាន​របស់​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា​​លោក ទេសរដ្ឋមន្ត្រី កែវ រ៉េមី បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ​លោកស្រី Bridgette Walker និង​គណៈប្រតិភូ និង​បាន​គូសបញ្ជាក់​ពី​តួនាទី​សំខាន់ៗ របស់ គ​.​ស​.​ម​.​ក​. ទាំង​នៅ​ថ្នាក់ជាតិ តំបន់ និង អន្តរជាតិ​។ នៅ​ថ្នាក់ជាតិ គ​.​ស​.​ម​.​ក​. មាន​តួនាទី​ផ្សេងៗ​ដូចជា​៖ ការទទួល​ពាក្យបណ្តឹង​ដោយផ្ទាល់​នៅ​ទីស្នាក់ការ របស់ គ​.​ស​.​ម​.​ក​. និង​តាមរយៈ CHRC APP ការចុះ​ស៊ើបអង្កេត​និង​ដោះស្រាយ​ពាក្យបណ្តឹង ការចុះ​អប់រំ​ផ្សព្វផ្សាយ អំពី​សិទ្ធិមនុស្ស ការចុះពិនិត្យ​ស្ថានភាព​សិទ្ធិមនុស្ស​ជាប្រចាំ​នៅតាម​ពន្ធនាគារ​និង​មណ្ឌល​អប់រំ​កែប្រែ​ទូទាំង ប្រទេស និង​ការផ្តល់​មេធាវី​ស្ម័គ្រចិត្ត​ដោយ​ឥតគិតថ្លៃ​ដល់​ជន​ងាយ​រងគ្រោះ ដូចជា ជនក្រីក្រ ស្ត្រី កុមារ ជន​មាន​ពិការភាព និង​ជន​ជាប់ឃុំ​ដែល​គ្មាន​មេធាវី ជាដើម​។​

​លោក ទេសរដ្ឋមន្ត្រី​កែវ​រ៉េមី ក៏បាន​លើកឡើង​ពី​ការជួយ​សម្របសម្រួល​និង​កិច្ច​អន្តរាគមន៍​ក្នុង​ការយក​កូន​តាម​ម្ដាយ និង​អនីតិជន​នៅក្នុង​ពន្ធនាគារ ទៅ​ចិញ្ចឹម​បីបាច់​ថែរក្សា​និង​ឱ្យ​រៀនសូត្រ នៅតាម​មណ្ឌល​កុមារកំព្រា និង​សមាគម​ដែលជា​ដៃគូ​ផងដែរ​។ ចំពោះ​ថ្នាក់​តំបន់ គ​.​ស​.​ម​.​ក​. គឺជា​តំណាង​ប្រទេស​កម្ពុជា​នៅក្នុង​គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន​ទទួល បន្ទុក​សិទ្ធិមនុស្ស (​អាយ​ឆា​-AICHR)​។ រីឯ​នៅ​កម្រិត​អន្តរជាតិ គ​.​ស​.​ម​.​ក​. ទទួលបន្ទុក​សរសេរ​របាយការណ៍ សិទ្ធិមនុស្ស​ជាតិ​ចំនួន​៥ សម្រាប់​ផ្ញើ​ទៅ​យន្តការ​សិទ្ធិមនុស្ស​នានា​របស់​អង្គការសហប្រជាជាតិ និង​មាន​តួនាទី ក្នុង​ការដឹកនាំ​គណៈប្រតិភូ​កម្ពុជា ទៅ​ចូលរួម​នៅក្នុង​ដំណើរការ​នៃ​ការពិនិត្យ​របាយការណ៍​ទាំងនោះ​។​

​លោក ទេសរដ្ឋមន្ត្រី ក៏បាន​គូសបញ្ជាក់​ពី​ប្រទេស​ជា​ដៃគូ​សន្ទនា​ស្តីពី​សិទ្ធិមនុស្ស​របស់ គ​.​ស​.​ម​.​ក​. កន្លងមក រួមមាន​៖ អូស្ត្រាលី ជប៉ុន កាណាដា ស៊ុយអែត អង់គ្លេស អាល្លឺម៉ង់ បារាំង សហភាព​អឺរ៉ុប OHCHR និង អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា ជាដើម​។​​សម្រាប់​លោកស្រី​ភារធារី​នៃ​ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា​វិញ ក៏បាន​លើកឡើង​ពី​លទ្ធភាព​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា និង គ​.​ស​.​ម​.​ក​. ពាក់ព័ន្ធ​នឹង​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា (LGBT)​។ បន្ថែម​ពីនេះ​លោកស្រី​បាន​គូសបញ្ជាក់​ពី​ការជំរុញ​ការអនុវត្ត​អនុសញ្ញា​ស្តីពី​សិទ្ធិ​ជន​មាន​ពិការភាព ដើម្បី​អបអរសាទរ​ខួប​គម្រប់​៧៥​ឆ្នាំ នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​២០២៥​។ លោកស្រី​ក៏បាន​សាកសួរ​អំពី​វឌ្ឍនភាព​នៃ​សេចក្តីព្រាងច្បាប់​ស្តីពី​ការបង្កើត​ស្ថាប័ន​ជាតិ​សិទ្ធិមនុស្ស (NHRI)​។​

​ជាការ​ឆ្លើយតប ទេសរដ្ឋមន្ត្រី កែវ រ៉េមី បាន​លើកឡើងថា សេចក្តីព្រាងច្បាប់​ស្តីពី​ស្ថាប័ន​ជាតិ​សិទ្ធិមនុស្ស បាន​ដាក់ជូន​ទីស្តីការ​គណៈរដ្ឋមន្ត្រី​រួចរាល់​ហើយដោយ​ត្រូវ​រង់ចាំ​នីតិវិធី​បន្តទៀត និង​បានបញ្ជាក់​បន្ថែមថា រាជរដ្ឋាភិបាល​ក្នុង​អាណត្តិ​ទី​៧​នេះ បាននិងកំពុង​អនុវត្ត​យ៉ាង​មមាញឹក​នូវ​កម្មវិធី​គោលនយោបាយ​អាទិភាព​ទាំង​៦​ចំណុច ជាពិសេស​ការពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម ដែល​កម្ពុជា​បានធ្វើការ​ប្តេជ្ញាចិត្ត​នៅក្នុង​កម្មវិធី គម្រប់​ខួប ៧៥​ឆ្នាំ នៃ​សេចក្តីប្រកាស​ជា​សកល​ស្តីពី​សិទ្ធិមនុស្ស​។​

​សូមបញ្ជាក់ថា​នៅក្នុង​កិច្ចប្រជុំ​ក្រោម​យន្តការ​របស់​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃទី​៨​ឧសភា ឆ្នាំ​២០២៤ រដ្ឋ​ជា​សមាជិក​ចំនួន ១០០​ប្រទេស​បានផ្តល់​អនុសា​សន៍​ជាច្រើន​ដើម្បី​លើកកម្ពស់​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ ក្នុងចំណោម​រដ្ឋ​ជា​សមាជិក ប្រទេស​លោកខាងលិច​រួមមាន​បារាំង អង់គ្លេស និង​អាមេរិក​បានលើកឡើង​ពី​ក្តីបារម្ភ​របស់ខ្លួន​ចំពោះ​ការ​រឹតត្បិត​សិទ្ធិ​ពលរដ្ឋ​និង​នយោបាយ ពិសេស​ការប្រើប្រាស់​ប្រព័ន្ធតុលាការ​ដើម្បី​រឹតត្បិត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​សំឡេង​ប្រឆាំង​នៅ​កម្ពុជា​។

អង់គ្លេស តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​អ្នកតំណាង​នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស បានទទួល​ស្គាល់​ការរីកចម្រើន​របស់​ក​ម្ពុ​ជា លើ​សិទ្ធិ​សង្គម និង​វប្បធម៌ រួមទាំង​ការប្តេជ្ញាចិត្ត​លើកកម្ពស់​ប្រព័ន្ធ​ការពារ​សង្គម ការប្រែប្រួល​អាកាសធាតុ ការអប់រំ និង​ការថែទាំ​សុខភាព​។ តែ​អង់គ្លេស​នៅតែ​មើលឃើញថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ជារួម នៅ​មិនទាន់​ល្អប្រសើរ​នៅឡើយ​។​អង់គ្លេស​បានផ្តល់​អនុ​សាសន៍​ឱ្យ​កម្ពុជា​ពង្រឹង​សេរីភាព​បញ្ចេញមតិ តាមរយៈ​ការលុបចោល ការសម្រេចចិត្ត​បិទ​គេហទំព័រ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ការពង្រឹង​ការចូលរួម​របស់​សង្គម​ស៊ីវិល តាមរយៈ​ការ​ចំហរទ្វារ​ទទួល​ការពិគ្រោះ​យោបល់ ស្តីពី​ការធ្វើ​វិសោធនកម្ម​ច្បាប់​នានា​។ បន្ថែម​ពីនេះ អង់គ្លេស​ក៏បាន​រំ​ព្ញ​ក​កម្ពុជា​ពី​សារៈសំខាន់​នៃ​ការការពារ​សិទ្ធិ​ជនជាតិដើម​ភាគតិច​ដែល​កំពុង​រង​ផលប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍ​របស់​រដ្ឋ និង​ការទទួលស្គាល់​អាពាហ៍ពិពាហ៍​របស់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​កម្ពុជា​។​

​អាមេរិក​វិញ​យល់ថា កម្ពុជា​គួរ​លុបចោល​វិសោធនកម្ម​ច្បាប់បោះឆ្នោត ដែលមាន​លក្ខណៈ​រឹតត្បិត​ការចូលរួម​របស់​គណ​បក្សនយោបាយ និង​គួរ​ស្តារឡើងវិញ​នូវ​ការអនុវត្ត​សេរីភាព​បញ្ចេញមតិ ការជួបជុំ​ដោយ​សន្តិវិធី និង​សេរីភាព​សមាគម​។ ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន អាមេរិក​ជំរុញ​ឱ្យ​កម្ពុជា​ឈប់​យាយី​និង​បង្ក្រាប​សំឡេង​ប្រឆាំង តាម​ការប្រើប្រាស់​ប្រព័ន្ធតុលាការ និង​ត្រូវ​ដោះលែង​លោក​កឹម សុខា និង​កញ្ញា​សេង ធា​រី​។ ទន្ទឹមនេះ អាមេរិក​ក៏បានផ្តល់​អនុសាសន៍​ឱ្យ​កម្ពុជា​ប្រយ័ត្នប្រយែង ចំពោះ​ការអនុម័ត​ច្បាប់ តួយ៉ាង​ច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម​តាម​អ៊ី​ន​ធ័​រ​នែ​ត សុវត្ថិភាព​តាម​អ៊ី​ន​ធ័​រ​នែ​ត និង​សិទ្ធិ​ទទួលបាន​ព័ត៌មាន​។​

​ស្រដៀង​អាមេរិក​និង​អង់គ្លេស​ដែរ បារាំង​ក៏បាន​ប្រាប់​កម្ពុជា ធានា​ឱ្យបាន​នូវ​ការអនុវត្ត​សិទ្ធិសេរីភាព​បញ្ចេញមតិ​និង​សិទ្ធិ​នយោបាយ និង​ថា​កម្ពុជា​គួរ​ដោះលែង​អ្នកនយោបាយ​ប្រឆាំង​ដែល​កំពុង​ជាប់ទោស ដោយ​អយុត្តិធម៌​ដើម្បី​ស្តារ​ស្ថានភាព​សិទ្ធិមនុស្ស​របស់ខ្លួន​។​​នៅក្រោយ​កិច្ចប្រជុំ កម្ពុជា​តាមរយៈ​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​បានបញ្ជាក់​ថា កម្ពុជា​នឹង​យក​អនុសាសន៍​មួយចំនួន ដែល​លើកឡើង​យកមក​ពិនិត្យ​ពិភាក្សា ក៏ប៉ុន្តែ​ចំពោះ​អនុសាសន៍​ខ្លះ ដែល​គណៈកម្មាធិការ​សិទ្ធិមនុស្ស​យល់ថា មិន​ឆ្លុះបញ្ចាំង​ពី​ការពិត គ្មាន​មូលដ្ឋាន និង​មាន​ច​រឹត​លក្ខណៈ​នយោបាយ ឬ​មិន​ស្រប​នឹង​បរិបទ​កម្ពុជា នឹងត្រូវ​កត់សម្គាល់​ទុក​។​

​គួរ​ជម្រាបជូន កិច្ចប្រជុំ​ស្តីពី​ការពិនិត្យ និង​តាមដាន​ឡើងវិញ​ជា​សាកល​តាម​កាលកំណត់ គឺជា​យន្តការ​អនុម័ត​ដោយ​អង្គការសហប្រជាជាតិ​ដែល​រៀបចំឡើង​រៀងរាល់​៥​ឆ្នាំ​ម្តង ដើម្បី​ពិនិត្យ​តាមដាន​ស្ថានភាព​សិទ្ធិមនុស្ស​របស់​រដ្ឋ​ជា​សមាជិក​អង្គការសហប្រជាជាតិ​ដែលមាន​សរុប ១៩៣​ប្រទេស​៕a keoremy us2 a seng theary 
​