» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7572 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697743 នាក់

ពលករ​ខ្មែរ​ប្រមាណ​១០​ម៉ឺន​នាក់​ទៀត បាន​សម្រុក​ចាកចេញ​ពី​ប្រទេស​ថៃ ចូលមក​ប្រទេស​កម្ពុជា​វិញ តាម​ច្រក ដូង


​បាត់ដំបង​៖ អភិបាលខេត្ត​បាត់ដំបង លោក សុខ លូ បាន​ឲ្យ​ដឹងថា ថ្ងៃទី​៥​សីហា​នេះ​ប្រជា​ពលករ​ខ្មែរ​ប្រមាណ​១០​ម៉ឺន​នាក់ បាននាំគ្នា​សម្រុក​ចាក​ចេញពី​ប្រទេស​ថៃ ចូល​ប្រទេស​កម្ពុជា​វិញ តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ដូង ស្រុក​កំរៀង ខេត្តបាត់ដំបង ។​​អភិបាលខេត្ត​បាត់ដំបង និង​សហការី រួមជាមួយ​មន្ត្រីរាជកា​រ តាម​មន្ទីរ ស្ថាប័ន នានា​ក្នុង​ខេត្ត ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ ក្រុមយុវជន​ស្ម័គ្រចិត្ត​ជាច្រើន​ទៀត បាន​ចុះ​ទទួល​ប្រជា​ពលករ​ខ្មែរ ដែល​បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ​វិញ តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ដូង នៃ​ស្រុក​កំរៀង​.។a gate labor2 

​ក្រុមការងារ​ខេត្ត​ក៏បាន​រៀបចំ​ឱ្យមាន​ជា​អាហារសម្រន់​សម្រាប់​ចែកជូន​ដល់​ពលករ និង​មាន​រៀបចំ​មណ្ឌល​សំចត ក៏ដូចជា​ការរៀបចំរ​ថ​យន្ត​សម្រាប់​ដឹកជញ្ជូន​ពលករ​ទៅកាន់​ស្រុកកំណើត​វិញ​ដោយ​ឥតគិតថ្លៃ​។​​លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង បានធ្វើ​ការណែនាំ​បន្ថែម​ដល់​អាជ្ញាធរ មន្ត្រី​ជំនាញ កងកម្លាំង និង​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​កំពុង​ប្រចាំការ​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ដូង​ទាំងអស់ ត្រូវ​បន្ត​ខិតខំ​យកចិត្តទុកដាក់​ក្នុងការ​បង្កលក្ខណៈ​ងាយស្រួល និង​ជួយ​សម្របសម្រួល​ដំណើរ​វិលត្រឡប់​របស់​ពលករ​ខ្មែរ​មកពី​ប្រទេស​ថៃ ឱ្យបាន​ល្អ ដើម្បី​ដឹកជញ្ជូន​ពួកគាត់​ទៅ​ស្រុកកំណើត​បាន​ទាន់ពេល និង​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់ ។​

​ទាក់ទិន​និង​វត្តមាន​ពលករ​វិលត្រឡប់​ពី​ប្រទេស​ថៃ​វិញ​នេះ​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ស៊ុន មេសា នៅ​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២៥​នេះ បាន​អំពាវនាវ​សាជាថ្មី​ម្តងទៀត​ឱ្យ​ពលករ​ដែល​ទើប​ត្រលប់​មកពី​ថៃ សូម​ទាក់ទង​ទៅកាន់​លេខ ១២៩៧ ដើម្បី​ទទួលបាន​ឱកាស​ការងារ​ដ៏​សម្បូរបែប​នៅ​កម្ពុជា​។​​លោក​ស៊ុន​មេសា​ថា កម្ពុជា​កំពុងមាន​តម្រូវការ​កម្លាំង​ពលកម្ម​ប្រមាណ​ជាង ២៥​ម៉ឺន​កន្លែង ខណៈ​ដែលជា​រៀងរាល់​សប្តាហ៍ កម្ពុជា​មានលទ្ធភាព​បង្កើត​ឱកាស​ការងារ​ប្រមាណ​ជាង ១​ម៉ឺន​កន្លែង​សម្រាប់​ពលរដ្ឋ​ក្នុងស្រុក​របស់ខ្លួន​តាម​រយៈ​កំណើនសេដ្ឋកិច្ច និង​កំណើន​នៃ​ការវិនិយោគ​។​​លោក ស៊ុន មេសា បានឱ្យដឹងថា បើ​បូកសរុប​ទាំង​ឱកាស​ការងារ​ដែល​កំពុង​មាន​ស្រាប់​នៅតាម​ក្រុមហ៊ុន រោងចក្រ សហគ្រាស និង​ឱកាស​ការងារ​ដែល​នឹង​បន្ត​មាន​ជា​បន្តបន្ទាប់​តាមរយៈ​ការវិនិយោគ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) កម្ពុជា មានឱកាស​ការងារ​ស​រុ​ប​ជាង ៥៥​ម៉ឺន​កន្លែង​។​គេ​មិនដឹងថា​តើ​កម្មករ​ខ្មែរ​នៅ​ថៃ​ប្រមាណ​២​លាន​បើ​វិល​មក​ស្រុក​ខ្មែរ​ទាំងអស់​បានការ​អី​ធ្វើ​ទៀត​នោះទេ​បើ​កា​រកា​ងារ​មានតែ​៥៥​ម៉ឺន​ចឹ​ង​។​a gate labor3 a gate labor4 a heng sour labor 
​