» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6022 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696193 នាក់

នាយករដ្ឋមន្ត្រី​កម្ពុជា​ថៃ​ពិភាក្សាគ្នា អំពី​វិស័យ​នៃ​កិច្ចសហការ​ទ្វេភាគី​កម្ពុជា​-​ថៃ ដែលមាន​ភាពសម្បូរ​បែប និង​ទូលំទូលាយ​

​ភ្នំពេញ​៖​លោក សេដ្ឋា ថា​វី​ស៊ីន នាយករដ្ឋមន្ត្រី​ថ្មី​ថៃ បាន​អញ្ជើញ​ចាក​ចេញពី​ប្រទេស​កម្ពុជា នៅវេលា​ម៉ោង​៧៖០០​យប់ ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២៣​នេះ បន្ទាប់ពី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ជា​លើកដំបូង រយៈពេល​ពេញ​១​ថ្ងៃ ប្រកបដោយ​ផ្លែផ្កា​។​a manet thai 

​ក្នុង​កម្មវិធី​នៅ​កម្ពុជា ប្រមុខ​រាជរដ្ឋាភិបាល​ទាំងពីរ បាន​ពិភាក្សាគ្នា​ដោយ​យកចិត្តទុកដាក់ និង​ស្និទ្ធស្នាល អំពី​វិស័យ​នៃ​កិច្ចសហការ​ទ្វេភាគី​កម្ពុជា​-​ថៃ ដែលមាន​ភាពសម្បូរ​បែប និង​ទូលំទូលាយ​។ កិច្ច​ពិភាក្សាបាន​ផ្តោតជាសំខាន់​ទៅលើ​វិស័យ​គន្លឹះ ដោយ​រាប់​ចាប់ពី​វិស័យ​ពាណិជ្ជកម្ម​, វិនិយោគ​, ទេសចរណ៍​, ការអប់រំ​, ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​, កិច្ច​ការទូត​, ទំនាក់ទំនង​ធុរកិច្ច​, ទំនាក់ទំនង​ប្រជាជន និង​ប្រជាជន​, ការតភ្ជាប់​រវាង​ប្រទេស​ទាំងពីរ តាមផ្លូវ​អាកាស​, ផ្លូវ​រថភ្លើង និង​ផ្លូវថ្នល់​, សេដ្ឋកិច្ច​ឌីជីថល និង​សេដ្ឋកិច្ច​បៃតង​, កិច្ចការ​ពាក់ព័ន្ធ​នឹង​អន្តោប្រវេសន៍​រហូតដល់​វិស័យ​សន្តិសុខ​ឆ្លងដែន និង​សន្តិសុខ​អន​ឡាញ​។​

​ថ្នាក់ដឹកនាំ​ទាំងពីរ​ក៏បាន​ណែនាំ​ឱ្យ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំងពីរ បន្ត​ពិភាក្សា និង សហការគ្នា ដើម្បីឱ្យ​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​-​ថៃ ទទួលបាន​ផ្លែផ្កា សម្រាប់​ជា​ឧ​ត្ត​ម​ប្រយោជន៍​ទាំងសងខាង​។​
​កម្ពុជា និង​ថៃ​បង្កើត​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​១៩៥០​។ ទំនាក់ទំនង នេះ ត្រូវបាន​ផ្អាក​ទៅវិញ​នៅ​ឆ្នាំ​១៩៦២ និង​ភ្ជាប់​ឡើងវិញ​នៅ​ឆ្នាំ​១៩៩១​។ កម្ពុជា និង​ថៃ មាន​ព្រំដែន​ជាប់​គ្នា ប្រវែង​ប្រមាណ ៨១៧​គីឡូម៉ែត្រ ខេត្ត​ខ្មែរ​ជាប់​ព្រំដែន​ថៃ រួមមាន​៖ កោះកុង ពោធិ៍សាត់ បាត់ដំបង បៃ​លិ​ន បន្ទាយមានជ័យ ព្រះវិហារ និង​ឧ​ត្ត​រ​មានជ័យ​។​

​បច្ចុប្បន្ន​កម្ពុ​ជាមាន​ច្រកទ្វារព្រំដែន​ជាមួយ​ថៃ សរុប​ចំនួន ៤៣​ច្រក ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ ចេញ​-​ចូល​រវាង​ប្រជាជន និង​ភ្ញៀវទេសចរ ការធ្វើ​ពាណិជ្ជកម្ម ការផ្លាស់ប្ដូរ​ទំនិញ សេដ្ឋកិច្ច និង​ការដឹកជញ្ជូន​រវាង​ប្រទេស​ទាំងពីរ​។ ច្រក​ទាំង​៤៣​នេះ រួមមាន ច្រកទ្វារ​កំពង់ផែ​សមុទ្រ​ចំនួន ៦​ច្រក​, ច្រកទ្វារ​អន្តរជាតិ​ចំនួន ១១​ច្រក​, ច្រកទ្វារ​ទ្វេភាគី​ចំនួន ១​ច្រក​, និង​ច្រកទ្វារ​តំបន់​ព្រំដែន​ចំនួន ១៤​ច្រក​។​​កម្ពុជា និង​ថៃ ក៏​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​ផងដែរ​។ ពាណិជ្ជកម្ម​រវាង​កម្ពុ​ជា និង​ប្រទេស​ថៃ ឆ្នាំ​២០២២​សម្រេចបាន​ប្រមាណ ៤,៦៦​ពាន់​លាន​ដុល្លារ (​កម្ពុជា​នាំទៅ​ថៃ​ជាង ៨៣១​លាន​, នាំចូល​ពី​ថៃ​មាន​ជិត ៤​ពាន់​លាន​), ចាប់ពី​ខែមករា ដល់​ខែសីហា ២០២៣ ទំហំ​ពាណិជ្ជកម្ម​សរុប​ប្រមាណ ២,៥៨​ពាន់​លាន​ដុល្លារ (​កម្ពុជា​នាំទៅ​ថៃ ៦៤៧​លាន​ដុល្លារ និង​នាំចូល​ពី​ថៃ​ជិត ២​ពាន់​លាន​ដុល្លារ​)​។​

​កម្ពុជា និង​ប្រទេស​ថៃ មានបំណង​សម្រេច​ការធ្វើ​ពាណិជ្ជកម្ម​រួមគ្នា​ឱ្យបាន ១៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២៥​។​​តាមរយៈ​ទំនាក់ទំនង​នេះ ថៃ ក៏​ជា​ប្រទេស​ដែល​បានផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​និស្សិត​កម្ពុជា​ផងដែរ​។ ចាប់ពី​ឆ្នាំ​១៩៩៥-​ខែមីនា ឆ្នាំ​២០២៣ គម្រោង​ព្រះរាជ​ឧបត្ថម្ភ​លើ​វិស័យ​អប់រំ​របស់​ព្រះអង្គម្ចាស់​ក្ស​ត្រី មហា​ចក្រី សិរិ​ន​ថន មាន​និស្សិត​កម្ពុជា​ទទួលបាន​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត ចំនួន​សរុប ៣,២៤០​នាក់​, ពី TICA ចំនួន ១១​នាក់ និង​ផ្សេងៗ​ចំនួន ១៩​នាក់​។​​គិត​ត្រឹម​ខែកក្កដា ឆ្នាំ​២០២៣ និស្សិត​ខ្មែរ​ដែល​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត ទាំង​ទទួលបាន​អាហារូបករណ៍ និង​បង់ប្រាក់​នៅ​ប្រទេស​ថៃ មាន​ចំនួន ១,៥២៨​នាក់​។​​កម្ពុជា និង​ថៃ ក៏មាន​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​កិច្ចការ​ជាច្រើន​ទៀត​លើ​ផ្នែក​សន្តិសុខ និង​ការពារជាតិ វប្បធម៌ សុខាភិបាល ទេសចរណ៍ កសិកម្ម ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

​សូមបញ្ជាក់ថា​លោក សេដ្ឋា ថា​វី​ស៉ី​ន បាន​អញ្ជើញ​មកដល់​ប្រទេស​កម្ពុជា នៅ​ម៉ោង​១០៖៣០​នាទី​ព្រឹក ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២៣ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​លើកដំបូង តប​តាម​ការអញ្ជើញ​របស់ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បន្ទាប់ពី​លោក​បាន​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ថៃ​។​​ក្រៅពី​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា​, លោកនាយក​រដ្ឋមន្ត្រី​ថៃ​បាន​អញ្ជើញ​បំពាក់​កម្រងផ្កា និង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ និង​ជួប​សម្តែង​ការគួរសម​ចំពោះ សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិបតី ឃួន សុ​ដា​រី ប្រធានរដ្ឋសភា​កម្ពុជា​, សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និង​ជួប​សម្តែង​ការគួរសម​ចំពោះ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ផងដែរ​។​a manet thai1 a manet thai2 a manet thai3 

​