» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7287 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697458 នាក់

សម្តេច​តេ​ជោ​ហ៊ុនសែន​សន្យា​នឹង​ព្យាយាម​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​តំបន់​ពេល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​!

 

​ភ្នំពេញ​៖​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានប្រកាសថា នឹង​ព្យាយាម​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងឡាយ​នៅក្នុង​តំបន់ នៅពេល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​នា​ឆ្នាំ​២០២២​។​a hun un 

​ក្នុង​សុន្ទរកថា​ថ្លែង​ទៅកាន់​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៦​តាម​ប្រព័ន្ធ​វីដេអូ នា​យប់​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២១ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​ក្រោយនេះ​, កម្ពុជា​នឹង​ព្យាយាម​ដោះស្រាយ បញ្ហា​ប្រឈម​រួម​នៅក្នុង​តំបន់​។ ជាមួយនឹង​សាមគ្គីភាព​ដ៏​រឹងមាំ​រវាង​ប្រទេស​សមាជិក​អាស៊ាន និង​ការគាំទ្រ​ពី​ដៃគូ​ខាងក្រៅ​, កម្ពុជា​នឹង​បន្ត​ជំរុញ​ដំណើរ​ការកសាង សហគមន៍​អាស៊ាន និង​ថែរក្សា​តួនាទី​របស់​អាស៊ាន ដែលជា​តំបន់​ដ៏​មាន​សារសំខាន់​សម្រាប់​ពាណិជ្ជកម្ម​, ការវិនិយោគ និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​របស់​ពិភពលោក​»​។​

​សម្តេច​តេ​ជោ បាន​បញ្ជាក់ដែរថា កម្ពុជា​នឹង​បន្ត​ជំរុញ​ការកសាង​សហគមន៍​អាស៊ាន​មួយ​ប្រកបដោយ​ភាពរស់រវើក និង សុខដុមរមនា ជាមួយនឹង​ការការពារ​ដល់​ពលក​រ​ចំណាកស្រុក​, របៀបវារៈ​ការអភិវឌ្ឍ ដែលមាន ភាព​បៃតង និង​បរិ​យា​ប័ន្ន​, ការធ្វើ​បរិវត្ត​កម្ម​ឌីជីថល​, ការអភិវឌ្ឍ​សិប្បកម្ម និង​សហគ្រាស​ធុន​តូច និង​មធ្យម (MSMEs) ក៏ដូចជា​ការលើកកម្ពស់​សហគ្រិនភាព​របស់​ស្ត្រី និង​យុវវ័យ​។​

​សូមបញ្ជាក់ថា​៖​កិច្ចពិភាក្សា​ទូទៅ​កម្រិត​ខ្ពស់​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៦​នេះ នឹងធ្វើ​ឡើង​ក្រោម​មូលបទ «​ការកសាង​ភាព​ធន់​តាមរយៈ​ក្តី​ស​ង្ឈឹ​ម​-​ដើម្បី​ស្តារឡើងវិញ ពី​ជំងឺ​កូ​វីដ​-១៩ ការកសាង​ឡើងវិញ​ប្រកបដោយ​ចីរភាព ការឆ្លើយតប​ទៅនឹង​តម្រូវ ការ​របស់​ភពផែនដី ការគោរព​សិទ្ធិ​ប្រជាពលរដ្ឋ និង​ការធ្វើឱ្យ​អង្គការសហប្រជាជាតិ​សកម្ម​ឡើងវិញ​»​។​

​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ថ្លែង​ផ្តោតលើ​ចំណុច​សំខាន់ៗ​មួយចំនួន​រួមមាន​៖ ការស្តារ​សេដ្ឋកិច្ច​-​សង្គម​ឡើងវិញ​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ដែលជា​អាទិភាព​ចម្បង ការបន្ត​ដាក់​សម្ពាធ​លើ​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ សារៈសំខាន់​នៃ​ពហុភាគី​និយម និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ដោយ​ផ្អែកលើ​ច្បាប់​។​

​សម្តេច​តេ​ជោ ក៏បាន​គូសបញ្ជាក់​អំពី​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ថ្នាក់ជាតិ​ប្រកបដោយ​ជោគជ័យ ផែនការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ភាព​ធន់ និង​ចីរភាព កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ដោះស្រាយ​បញ្ហា​ការប្រែប្រួល​អាកាសធាតុ និង​ការត្រៀម​លក្ខណៈ​ធ្វើជា ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ (ASEM13) និង​កិច្ចប្រជុំ​កំពូល​អាស៊ាន ឆ្នាំ​២០២២ របស់​កម្ពុជា​។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ​ហ៊ុនសែន បាន​ថ្លែងថា​, ខ្ញុំ​សូម​សម្តែង​នូវ​ក្តីសង្ឃឹម​ដ៏​មុតមាំ​ចំពោះ​ការពង្រឹង​ពហុភាគី​និយម ដែលមាន អង្គការសហប្រជាជាតិ​ជា​ស្នូល ក្នុងការ​ពង្រឹង​សាមគ្គីភាព​អន្តរជាតិ ដើម្បីឱ្យ​សហគមន៍​អន្តរជាតិ សម្រេចបាន​នូវ​ជ័យជំនះ​ចំពោះ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ការជំរុញ​សន្តិភាព​, ការអភិវឌ្ឍ​ប្រកបដោយ ចីរភាព និង​វិបុលភាព​រួម​សម្រាប់​យើងទាំងអស់គ្នា ។ ពហុភាគី​និយម គឺជា​ក្តីសង្ឃឹម​របស់​យើង ហើយ​យើង​សម្លឹង​មើលទៅ​អង្គការសហប្រជាជាតិ ដែលជា «​ពន្លឺ​នៃ​ក្តីសង្ឃឹម​» របស់​យើង ៕a hun un a hun un1 a hun un2 a hun un3 a hun un4 


​