» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6877 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697048 នាក់

នាយ​ឧ​ត្ត​ម​សេនីយ៍​មាស​សុភា​នឹង​ទទួល​តួនាទី​អ្វី​?​រដ្ឋមន្ត្រី​ការពារជាតិ​ឬ​អគ្គមេបញ្ជាការ​កង​ទ​ព័​?

 

​ភ្នំពេញ​៖​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​មាស សុភា បេក្ខជន​តំណាងរាស្ត្រ​ពេញសិទ្ធិ​នៅ​មណ្ឌល​ព្រះវិហារ នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ក្រោយពី​ការបោះ​ឆ្និ​ត​ចប់ បានដាក់​ពាក្យ​លាលែង ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.)​ដើម្បី​បើក​ច្រក លោក​សួស យ៉ា​រ៉ា ដែលជា​បេក្ខជន​បម្រុង​លេខ​រៀង​ទី​១ នៅ​មណ្ឌល​នេះ​បាន​ចូល​ជំនួស​វិញ​។​a kun meas 

នេះ​បើតាម​លោក​សោម សូ​រី​ដា អគ្គលេខាធិការរង​គ​.​ជ​.​ប​.​ឲ្យ​ដឹង​។ ​ទោះជា​យ៉ាងណា លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​យ​ក្រសួងការពារជាតិ​បាន​ប្រាប់ថា​លោក​ក៏​មិនដឹងថា​ក្រោយ ការលាលែង​ពី​បេក្ខជន​តំណាងរាស្ត្រ​របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា គាត់​នឹងត្រូវ​មកកាន់​តួនាទី​អ្វី​នៅឡើយ​ទេ គឺ​ជាក់ស្តែង​រង់ចាំ​ការប្រកាស​រដ្ឋាភិបាល​ថ្មី​។​

លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ពន្យល់ថា នៅពេលដែល​ជាប់​ជា​តំណាងរាស្ត្រ​ហើយ បើ​គាត់​ទៅធ្វើ​ការ​នៅ​កន្លែង​ផ្សេង គឺ​ត្រូវ​លា​លាលែង​ហើយ និង​អ្នកតំណាងរាស្ត្រ​ដែលមាន​បញ្ជី​ឈ្មោះ​បន្ទាប់​ត្រូវ​ឡើងមក​ជំនួស​។ នេះ​ជា​លក្ខការណ៍​ការ​ការងា​រ​ដែល​មានចែង​នៅក្នុង​ច្បាប់​។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥសាន បាន​បញ្ជាក់ថា នឹងមាន​អ្នកតំណាងរាស្ត្រ​មួយចំនួនទៀត នឹង​លាលែង​ពី​តំណាងរាស្ត្រ ពីព្រោះ​សមាសភាព​សមាជិក​គណៈ​រដ្ឋមន្ត្រី​មួយចំនួន​ចេញពី​តំណាងរាស្ត្រ​។​សូមបញ្ជាក់ថា​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​មាស​សុភា​មេបញ្ជាការ​កង​ទ​ព័​ជើងគោក​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​គន់គីម​នាយសេនាធិកា​រ​ចំរុះ​និង​នាយ​ឧ​ត្ត​ម​សេនីយ៍​ប៉ុល​សារឿន​អគ្គមេបញ្ជាការ​កង​ទ​ព័​បានដាក់​ពាក្យ​ព្យួរការងារ​ដើម្បី​ទៅ​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​

តំណែង​អគ្គ​បញ្ជា​រការ​ត្រូវបាន​ទួល​ជំនួស​ដោយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា​។​ឯនាយ​សេនាធិការ​ចំរុះ​និង​មេ​ទ​ព័​ជើងគោក​ទទួល​ជំនួស​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​ដែល​ត្រូវបាន​តម្លើង​ជា​អគ្គ​មេ​បញ្ជារ​ការរង​កង​ទ​ព័​ភ្លាមៗ​ដែរ​។​អា​ឡូ​វ​នេះ​គេ​ឃើញ​វត្តមានា​នាយ​ឧ​ត្ត​ម​សេនីយ៍​គន់គីម​បង្ហាញមុខ​ឡើងវិញ​ក្នុងតួនាទី​ជា​នាយសេនាធិការ​ចំរុះ​វិញ​ហើយ​។​ឯនាយ​ឧ​ត្ត​ម​សេនីយ៍​ប៉ុល​សារឿន​នៅមាន​ឈ្មោះ​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះសីហនុ​ដដែល​។​ចឹ​ង​តើ​នាយ​ឧ​ត្ត​ម​សេនីយ៍​មាស​សុភា​ទៅណា​?​បើ​មេ​ទ​ព័​ជើងគោក​ត្រូវ​ឧ​ត្ត​ម​សេនីយ៍​ហ៊ុន​ម៉ា​ណែ​ត​កាន់កាប់​ទៅហើយ​ច្បាស់​ជា​មិន​ដូរ​ចេញ​ទេ​?​។​

មាន​ច្រក​ពីរ​សម្រាប់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​មាស​សុភា​ដែលជា​សមាជិក​អចិ​ន្ត្រៃ​គណបក្ស​នោះ​គឺ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បើ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ទៀ​បាញ់​មិន​ក្រាញ​ឬ​ក័​ជា​អគ្គមេបញ្ជាការ​កង​ទ​ព័​កន្លែង​ដែល​នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា​អង្គុយ​បច្ចុប្បន្ន​ព្រោះសម្រាប់កងទព័ឧត្តមសេនីយ៍សៅសុខាគីឡូមិនទាំន់ដល់នៅឡើយទេ៕a kun kim a kun kim1 a kun yara pm sao and hun mnanet 
​