» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11617 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701788 នាក់

អនុសាសន៍​សម្តេច​តេ​ជោ​ហ៊ុនសែន​ក្នុងជំនួប​លើក​ទី​៤​ជាមួយ​អ្នកកាសែត​

 

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នា​ល្ងាច​ថ្ងៃទី​១៤ ខែមករា​នេះ ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន ជាង​៥​ពាន់​នាក់ មក​គ្រប់​ស្ថាប័ន នៅក្នុង​ពិធី​ជួបជុំ​លើក​ទី​៤ ជាមួយ​អ្នកសារព័ត៌មាន​,។a hun journal 

ក្រៅពី​ការលើកឡើង អំពី​ការខិតខំ​ប្រឹងប្រែង ក្នុង​រយៈពេល​១​ឆ្នាំ​កន្លងទៅ ដែល​អ្នកសារព័ត៌មាន បាន​ចូលរួមចំណែក ក្នុងការ​អភិវឌ្ឍ​សង្គមជាតិ​នោះ ក៏បាន​លើកឡើង ពី​ការ​អន់ចិត្ត ដែល​ភាពអវិជ្ជមាន បានធ្វើ​ឡើង ដោយ​អ្នកសារព័ត៌មាន​មួយចំនួន​តូច ដោយបាន​ផ្សព្វផ្សាយ​បំពាន ដល់​អ្នកដទៃ​ផងដែរ​។​

​សម្តេច​តេ​ជោ ក៏បាន​ដាក់ចេញ​នូវ​អនុសាសន៍ ដើម្បី​ឲ្យ​អ្នកសារព័ត៌មាន ចូលរួម​អនុវត្ត​ផងដែរ នោះ​គឺ​អ្នកសារព័ត៌មាន​ទាំងអស់ ត្រូវធ្វើ​បន្ត ចូលរួម​ក្នុង​ការរក្សា​សន្តិភាព​, ចូលរួមចំណែក​រក្សា ស្ថេរភាព​នយោបាយ សុវត្ថិភាព​សង្គម ចូលរួម​អនុវត្ត គោលនយោបាយ ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​ត្រូវ​ចូលរួម ដើម្បី​រក្សា​ម៉ាក្រូសេដ្ឋកិច្ច តាមរយៈ​ការចូលរួម​ផ្សាយ​ព័ត៌មាន​ពិត ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ​។

សារ​គន្លឹះ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ក្នុងជំនួប​លើក​ទី​៤ ជាមួយ​អ្នកសារព័ត៌មាន​

១.​សម្តេច​តេ​ជោ ហ៊ុន សែន ផ្តល់​ពាក្យស្លោក​ជូន​អ្នកសារព័ត៌មាន «​កុំ​បំពាន​សិទ្ធិ​អ្នកដទៃ កុំ​បំភ្លៃ​ការពិត​» ដើម្បី​ពង្រឹង​វិជ្ជាជីវៈ និង​ជំនឿ​ទុកចិត្ត​ពី​សាធារណជន​។​

២.​សម្តេច​តេ​ជោ ហ៊ុន សែន​ប្រកាសថា​៖ ច្បាប់​ស្តីពី «​សិទ្ធិ​ទទួលបាន​ព័ត៌មាន​» នឹងត្រូវ​ចេញ​នៅក្នុង​ឆ្នាំ​២០២០​នេះ​។​

៣.​សម្តេច​តេ​ជោ ហ៊ុន សែន សម្រេច​ផ្តល់​ក្រុម​មេធាវី​របស់​សម្តេច ដើម្បី​ការពារ​ក្តី​ដល់​អ្នកសារព័ត៌មាន​ដែល​គោរព​វិជ្ជាជីវៈ​។​

៤.​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រកាស​កំណត់​យក​ថ្ងៃទី​១៤ ខែមករា រៀងរាល់ឆ្នាំ ដើម្បី​ជួបជុំ​អ្នកសារព័ត៌មាន​។​

៥.​សម្តេច​តេ​ជោ ហ៊ុន សែន ប្រតិកម្ម​ចំពោះ​ភាពឆ្គាំឆ្គង​របស់​អ្នកព័ត៌មាន Live តាម Facebook​។​ក្នុង​នោះបាន​រិះគន់​ចំៗ​ចំពោះ​លោក​សាន​ប៊ុនធឿន​សកម្មជន​ហ្វេ​ប៊ុ​ក​ដែល​ឡាយ​វិ​ដេ​អូ​ជេ​គេឯង​។​

៦.​សម្តេចនាយក​រដ្ឋមន្ត្រី​៖ ហ៊ុន ម៉ា​ណែ​ត ទោះបីជា​មានលទ្ធភាព​គ្រប់គ្រាន់​នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី ក៏ត្រូវ​រង់ចាំ​ពេលវេលា និង​ឆ្លងកាត់​ការបោះឆ្នោត​ដែរ​។​បើតាម​សម្តេច​គឺអាច​ដល់​ឆ្នាំ​២០៣០​ណោះ​។​

៧.​សម្តេច​តេ​ជោ ហ៊ុន សែន ស្នើឱ្យ​អ្នកព័ត៌មាន​ចូលរួម​កាន់តែច្រើន ក្នុងការ​ប្រយុទ្ធ​នឹង​ភាព​អសកម្ម អំពើពុករលួយ និង​អយុត្តិធម៌​ក្នុងសង្គម​។​

៨.​សម្តេច​តេ​ជោ ហ៊ុន សែន ប្រាប់​មន្ត្រី​កុំឱ្យ​យក​អ្នកព័ត៌មាន​ធ្វើ​សត្រូវ​។​

៩.​សម្ដេច​តេ​ជោ ហ៊ុន សែន បញ្ជា​ឲ្យ​ស៊ើបអង្កេត​លើ​ករណី​មនុស្ស​ស្លាប់ នៅ​ខេត្តបន្ទាយមានជ័យ ដែល​ត្រូវបាន​អះអាងថា ស្លាប់​ដោយ​ការធ្វើ​ទារុណកម្ម​។​

១០.​សម្តេច​តេ​ជោ ហ៊ុន សែន ស្នើ​ស្ថាប័ន​ព័ត៌មាន​-​អ្នកព័ត៌មាន​ធ្វើជា​ស្ពាន​ចម្លង​ការពិត​រវាង​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​។​a hun journal1 

​